23/04/2025 08:42
ព្រះវិហារវត្តស្លាប៉ាង។ រូបថត៖ ថាច់ហ្វាង
គិតតាំងពីកាលដែលបានបញ្ចូលជាឧបសម្ព័ន្ធបណ្តាខេត្តណាមកី (ឆ្នាំ ១៨៦៧) អាណានិគមបារាំងប៉ះទង្គិចរដិបរដុបជាបន្តបន្ទាប់នៃការប្រឆាំងជំទាស់យ៉ាងខ្លាំងក្លារបស់ប្រជាជនអន្តោគ្រាម។ នៅក្នុងឯកសារអក្សរបារាំងរបស់អ្នកនិពន្ធ Paulin Vial៖ “Les pre mières annécs de la Cochinchine”, Tom II, ១៨៧៤ p ២២៧ (បណ្តាដើមឆ្នាំណាមគី Tom II, ១៨៧៤ ទំព័រ ២២៧” - មានឃ្លាសរសេរថា “ដប់ថ្ងៃនៃដើមខែមីនា ឆ្នាំ ១៨៦៨ មានកើតឡើងករណីបះបោរភាគខាងត្បូងខេត្តត្រាវិញ និងបាក់ត្រាង តំបន់មាត់សមុទ្រ មានជនរសាត់អណ្តែតមួយចំនួនមកពីបិញធ្វឹងចូលមកញុះញង់បះបោរ ពួកគេត្រូវ Rheinard ត្រួតពិនិត្យត្រាវិញ Polliard ត្រួតពិនិត្យថ្កូវវាយកម្ទេច” (យោងតាមប្រវត្តិសាស្ត្រតស៊ូបដិវត្តន៍របស់បក្ខភាគ និងប្រជាជនឃុំ ដូងចូវ ១៩៣០-១៩៧៥ អគារបោះពុម្ភផ្សាយនយោបាយ ជាតិ-ហាណូយ ២០១៥-ទំព័រ ១៩)។ ក្រោយពីត្រូវវាយកម្ចាត់ចេញខណ្ឌថ្កូវ (៣១/១២/ ១៩៤៦) ឆ្នាំ ១៩៤៦ អាណានិគមបារាំងបញ្ជូនទ័ពដណ្តើមកាន់កាប់ជាច្រើនកន្លងក្នុងខណ្ឌថ្កូវ ខេត្តត្រាវិញ។ ស្ថិតនៅភូមិដូងចូវ កងទ័ពបារាំងយកព្រះវិហារវត្តសុរិន្ទរាជ្យព្រឹក្ស (ស្លាប៉ាង) ធ្វើជាមន្ទីរបញ្ជាទ័ពទៅបាញ់បំផ្លាញ សម្លាប់ជនជាតិបើកដៃឱ្យជនជាតិខ្មែរមួយក្រុមដែលចិត្តស្រាលងាយជឿតាមបារាំងញុះញង់ឱ្យទៅឆក់ប្លន់ទ្រព្យសម្បត្តិរបស់ជនជាតិ កិញដែលភៀសសឹក។ ទន្ទឹមនឹងនោះ បណ្តោយឱ្យជនជាតិកិញនៅក្នុងយន្តការរដ្ឋអំណាច ជំនិតបារាំងដាក់ទណ្ឌកម្មក្រុមជន ជាតិខ្មែរឆក់ប្លន់ ហើយពួកវាពញ្ញាក់ព្យាបាទគំនុំគ្នាយ៉ាងតឹងរឹងរវាងជនជាតិខ្មែរ-កិញ ធ្វើឱ្យអង្គការបក្សដែលទើបបានបង្កើតឡើងនៅមូលដ្ឋាន អវិជ្ជមានទីបង្អែក ពួកបារាំងចេះតែទន្រ្ទានជានិច្ច។
ចំពោះស្ថាការណ៍នោះ គណៈកម្មាធិការបក្សខេត្ត និងបញ្ជាការដ្ឋានយោធភូមិភាគលេខ ៨ សម្រេចចិត្តវាយកម្ទេចប៉ុស្តិ៍ស្លាប៉ាងនៅក្នុងវត្តស្លាប៉ាងអាស្រ័យទ័ពបារាំងដណ្តើមបោះទ័ព។
វត្តសុរិន្ទរាជ្យព្រឹក្ស (ស្លាប៉ាង) គឺជាវត្តព្រះពុទ្ធសាសនាគណៈមហានិកាយខ្មែរបានសាងសង់ឡើងកាលពីឆ្នាំគ.ស ១៨៥៦ ព.ស ២៣៩៩។ បរិវេណវត្តធំទូលាយប្រមាណ ០១ ហិកតា (បរិវេណវត្តសព្វថ្ងៃធំទូលាយប្រមាណ ០៣ ហិកតា) នៅភូមិស្លាប៉ាងដែលមាន ជនរួមជាតិខ្មែររស់នៅជាង ៨០% របស់ភូមិដូងចូវភ្ជាប់ខណ្ឌសីមាភូមិង៉ូវឡាក (ដូងចូវ និងង៉ូវឡាក បច្ចុប្បន្ននេះគឺ ០២ ឃុំរបស់ស្រុកយ្វៀងហាយ)។ គិតតាំងពីកាលសាងសង់ឡើង (ឆ្នាំ ១៨៥៦) មកដល់បច្ចុប្បន្ននេះ វត្តសុរិន្ទរាជ្យព្រឹក្ស (ស្លាប៉ាង) ត្រូវឆ្លងកាត់ ០៩ ជំនាន់ព្រះចៅអធិការ។ ព្រះចៅអធិការមុនដំបូងបង្អស់របស់វត្តសុរិន្ទរាជ្យព្រឹក្ស (ស្លាប៉ាង) គឺព្រះឧបជ្ឈាយ៍ ថាច់ម៉ី។
ខ្លោងទ្វាវត្តស្លាប៉ាង។ រូបថត៖ ថាច់ហ្វាង
នៅជុំវិញវត្តសុរិន្ទរាជ្យព្រឹក្ស (ស្លាប៉ាង) មានរបងឫស្សីបន្លារឹងមាំ បរិវេណវត្តមានដើមរុក្ខជាតិធំៗជាច្រើនចោលម្លប់ត្រឈឹងត្រឈៃ ពេលនេះពួកខ្មាំងបារាំងដណ្តើមកាន់កាប់បោះទ័ព ពួកវាឱ្យជីកទប់លេណដ្ឋានប្រយុទ្ធជាច្រើនកន្លែង និងធ្វើរបងឫស្សីរឹងមាំបន្ថែមទៀត។ ខាងក្នុងវត្តមានប៉ុស្តិ៍មួយដែលមានកងអនុសេនាតូច “កងការពារ” ជាជនជាតិខ្មែរមួយ បានបំ ពាក់សាស្ត្រាវុធគ្រប់ប្រភេទឈរជើង។នៅខាងក្រៅរបងវត្តមានកងអនុសេនាតូចរក្សាសន្តិសុខ ០១ មានភារកិច្ចការពារប៉ុស្តិ៍។ នៅជុំវិញប៉ុស្តិ៍ ពួកខ្មាំងបានបញ្ជូនជនជាតិខ្មែរភាគច្រើនគឺជាអ្នកដែលត្រូវពួកខ្មាំងឃោសនាផ្សព្វផ្សាយ ទិញទឹកចិត្ត អូស ទាញ បង្កចិត្តសាស្ត្រភ័យខ្លាចជនជាតិកិញសងសឹក ដើម្បីឱ្យចូលមកស្នាក់នៅបន្លំខ្លួនជាមួយនឹងព្រះសង្ឃ “កងការពារ” និងពួកទាហានបារាំង។
ប្រសិនបើពេលនេះយើងវាយកម្ទេចប៉ុស្តិ៍ស្លាប៉ាងគឺកងទ័ពយើងត្រូវមួលបង្កាច់ថាវៀតមិញវាយលុកចូលវត្តជាកន្លែងបួសរៀន សក្ការបូជា បណ្តាលឱ្យរបួសបាត់បង់ជីវិតព្រះសង្ឃ និងពុទ្ធបរិស័ទខ្មែរ។ ពេលនោះ ពួកប្រតិកិរិយាបរទេស ក្រៅពីការរងចាំឱ្យ តែយើងធ្វេសប្រហែសគឺទន្រ្ទានចូលជ្រៀតជ្រែកអន្តរគមន៍នយោបាយជាបន្ទាន់។
ចំពោះស្ថាការណ៍នោះ លេខាគណៈកម្មាធិការបក្សខណ្ឌថ្កូវ ដូហាយហឿក ទទួលបទបញ្ជាពីគណៈកម្មាធិការបក្សខេត្តត្រាវិញ និងបញ្ជាការដ្ឋានយោធភូមិលេខ ៨ ចង្អុលការ ណែនាំគណៈកម្មការឃោសនា និងផ្សព្វផ្សាយ គណៈកម្មាធិការតស៊ូ-រដ្ឋបាល បណ្តាអង្គ ការមហាជនសង្រ្គោះជាតិ និងភូមិដូងចូវសហការជាមួយព្រះចៅអធិការបណ្តាវត្តសុវណ្ណទេព្វីឯកវិមល្លារាម (ដំបងពាក់) វត្តសត្ថារាមវ័ន (តារ៉ម) ឧត្តមភិរីរាជបូជាមន្ទីរ (បាយ៉ាម) ចលនាព្រះឧបជ្ឈាយ៍ ថាច់កៅ ព្រះចៅអធិការវត្តសុរិន្ទរាជ្យព្រឹក្ស (ស្លាប៉ាង) រួមជាមួយនឹងព្រះសង្ឃ មាមីងពុទ្ធបរិស័ទរៀបចំពិធីដង្ហែព្រះបដិមា និងព្រះសង្ឃចេញផុតពីព្រះវិហារវត្តសុរិន្ទរាជ្យព្រឹក្ស (ស្លាប៉ាង) និងរុះរើវត្តស្លាប៉ាងទៅកន្លែងថ្មី។
វត្តសុរិន្ទរាជ្យព្រឹក្ស (ស្លាប៉ាង) និងជីវភាពមាមីងពុទ្ធបរិស័ទភូមិស្លាប៉ាងនាពេលនេះក្រីក្រណាស់ ហេតុដូច្នោះ ហិរញ្ញវត្ថុសម្រាប់ ឱ្យការដង្ហែព្រះបដិមា និងរុះរើវត្តស្លាប៉ាងទៅកន្លែង ផ្សេងជួបការទុក្ខលំបាកយ៉ាងខ្លាំង។
ពិធីដង្ហែបណ្ណទទួលស្គាល់កេរដំណែលប្រវត្តិសាស្រ្តវត្តបាយ៉ាម។ រូបថត៖ ថាច់ហ្វាង
ដោយយល់បានច្បាស់ការទុក្ខលំបាករបស់វត្ត លេខាគណៈកម្មាធិការបក្សខណ្ឌចង្អុលការឱ្យសមមិត្ត ង្វៀងវ៉ាំងថយ លេខសាខា បក្សភូមិដូងចូវរួមជាមួយគណៈកម្មការឃោសនា និងផ្សព្វផ្សាយ គណៈកម្មាធិការតស៊ូ-រដ្ឋបាល បណ្តាអង្គការមហាជនសង្រ្គោះជាតិ និងភូមិដូងចូវ សហការជាមួយព្រះចៅអធិការ គឹមចៅ វត្តឧត្តមភិរីរាជ្យមន្ទីរ (បាយ៉ាម) ព្រះឧបជ្ឈាយ៍ ចៅអធិការ គឹមញៀវកែម (ឆាយាល័ក្ខណ៍ព្រះឧបជ្ឈាយ៍ គឹមញៀវកែម ជាអង្គដែលមានស្នាព្រះហស្តក្នុងការការពារចិញ្ចឹមលាក់បំពួនកម្មា ភិបាលបដិវត្តន៍ក្នុងសម័យតស៊ូប្រឆាំងបារាំង និងអាមេរិកយ៉ាងទុក្ខលំបាកនៅនឹងវត្តសុវណ្ណទេព្វីឯកវិមល្លារាម (ដំបងពាក់) ឃុំដូវចូវ ស្រុកថ្កូវ (សព្វថ្ងៃជាស្រុកយ្វៀងហាយ) បានតម្កល់តាំងពិព័រណ៍នៅនឹងសារមន្ទីរ វប្បធម៌ខ្មែរខេត្តត្រាវិញ) ព្រះចៅ អធិការវត្តសុវណ្ណទេព្វីឯកវិមល្លារាម (ដំបងពាក់) ព្រះតេជព្រះគុណ ថាច់ង៉ាន់ ព្រះចៅអធិការវត្តសត្ថារាមវ័ន (តារ៉ម) បានចេញព្រះភ័ក្រ្តបំផុសចលនា រៃអង្គាសហិរញ្ញវត្ថុឧបត្ថម្ភពិធីដង្ហែព្រះបដិមា និងរុះរើវត្តសុរិន្ទរាជ្យព្រឹក្ស (ស្លាប៉ាង) ទៅកន្លែងថ្មី។ ក្នុងការធ្វើសម្មភាពបំផុសចលនារៃអង្គាសហិរញ្ញវត្ថុឧបត្ថម្ភវត្តស្លាប៉ាងលេចធ្លោបំផុតនោះគឺមានប្រជាជនស្នេហាជាតិពិសេស វិសាលម្នាក់ លោកគឺជាជនជាតិចិនមាន ឈ្មោះថា ត្រឹមក្វើយហ៊ី ប្រធានឃុំក្នុងយន្តការការងាររដ្ឋបាលភូមិដូងចូវ(អ្នកផងក្នុងតំបន់ភាគច្រើនហៅថាមេឃុំហ៊ី) លោកគឺជាអ្នកមានលក្ខណៈសេដ្ឋកិច្ចធូរធារគ្រាន់បើបានចំណាយប្រាក់ជួសជុលវត្តបា យ៉ាម (ពុទ្ធបរិស័ទជើងវត្តបាយ៉ាមភាគច្រើនហៅលោកជាញោមវត្ត) ចូលរួមធ្វើជាស្នូលជាមួយបណ្តាព្រះសង្ឃបំផុសចលនារៃអង្គាសហិរញ្ញវត្ថុឧបត្ថម្ភវត្តស្លាប៉ាង។
បំផុសចលនារៃអង្គាសតែក្នុងប៉ុន្មានថ្ងៃ គណៈកម្មាធិការតស៊ូ-រដ្ឋបាលភូមិដូងចូវទទួលបាន ០១ ម៉ឺនប្រាក់ឥណ្ឌូចិនពីបណ្តាវត្ត និងមាមីងពុទ្ធបរិស័ទក្នុងឃុំឧបត្ថម្ភ។ គណៈកម្មាធិការតស៊ូ-រដ្ឋបាលភូមិដូងចូវបានប្រគល់ជូនចំនួនប្រាក់ដែលបំផុសចលនារៃអង្គាសបានទាំងនេះឱ្យដល់លោក ត្រឹមក្វើយហ៊ី ហើយអញ្ជើញលោក និងព្រះតេជព្រះគុណ គឹមចៅ ព្រះចៅអធិការវត្តបាយ៉ាម យកចំនួនប្រាក់ទាំងនេះទៅឧបត្ថម្ភដល់ព្រះចៅអធិការវត្តស្លាប៉ាងសម្រាប់ប្រើប្រាស់ក្នុងការរុះរើវត្តទៅកន្លែងថ្មី។ អា កប្បកិរិយាគួរឱ្យរំភើបចិត្តទៀតនោះ គឺ លោក ថាច់នាល និងលោកយាយ ថាច់ធីសុខ គឺជាគ្រួសារពលរដ្ឋ និងជាពុទ្ធបរិស័ទជើងវត្តស្លាប៉ាងមានសទ្ធាជ្រះថ្លា បរិច្ចាគដីមួយចំណែករបស់គ្រួសារដើម្បីកសាងវត្តស្លាប៉ាងថ្មី។
គណៈកម្មាធិការបក្សខណ្ឌចង្អុលការគណៈកម្មការឃោសនា - ផ្សព្វផ្សាយជំរុញមាំការងារបំផុសចលនាព្រះសង្ឃវត្តសុវណ្ណពិជ័យ (ជ្រៃគោក) សត្ថារាមវ័ន (តារ៉ម) វត្តសាលទិភក្ការាម (តាសឹក) វត្តសុវណ្ណទេព្វីឯកវិមល្លារាម (ដំបងពាក់)ក្នុងឃុំដូងចូវធ្វើជាមូលដ្ឋានសម្ងាត់ដើម្បីទុកឱ្យកងកម្លាំងប្រដាប់អាវុធ និងកម្មាភិបាលនយោបាយរបស់យើងមានកន្លែងជ្រកពួន ប្រជុំ លាក់ទុកសាស្ត្រាវុធ។ ព្រះសង្ឃរួមជាមួយនឹងកម្មាភិបាលផ្សព្វផ្សាយ ពន្យល់ឱ្យជនរួមជាតិឃើញបានច្បាស់ឧបាយកលរបស់អាណានិគមបារាំង និងផ្តែផ្តាំក្រើនរំឭកជនរួមជាតិខ្មែរគប្បីសាមគ្គីជាមួយជនជាតិកិញ ជនជាតិចិន បកអាក្រាតឧបាយកល ពិលពុលកាចសាហាវរបស់បារាំងដែលបង្កជម្លោះរវាងជនជាតិកិញ និងជនជាតិខ្មែរ។ អនុវត្តតាមពាក្យឃោសនាផ្សព្វផ្សាយចលនារបស់កម្មាភិបាល ពុទ្ធបរិស័ទសន្សឹមៗនឹងចាកចេញផុតពីប៉ុស្តិ៍វត្តស្លាប៉ាងចាស់វិលត្រឡប់មកផ្ទះវិញ។ ពេលនេះពួកខ្មាំងបោះទ័ពក្នុងវត្តស្លាប៉ាងក៏ត្រូវស្ថិតក្នុងភាពរងឯកោ។ វត្តសុរិន្ទរាជ្យព្រឹក្ស (ស្លាប៉ាង) ក៏បានសាងសង់ឡើងនៅកន្លែងថ្មី (ទីតាំងនាពេលបច្ចុប្បន្ននេះ) ព្រះសង្ឃ និងមាមីងពុទ្ធបរិស័ទក្នុងភូមិស្រុកមានកន្លែងទ្រទ្រង់ផ្នួស ធ្វើបុណ្យ ធ្វើទាន។ គណៈ កម្មាធិការបក្សខេត្តត្រាវិញ និងបញ្ជាការដ្ឋានយោធភូមិភាគលេខ ៨ ប្តេជ្ញាចិត្តវាយកម្ទេចប៉ុស្តិ៍ស្លាប៉ាងដោយកងកម្លាំងយោធា។
វិធីសាស្ត្រវាយប្រហារ នៅម៉ោង ២៣ រាត្រីថ្ងៃទី ១៥/១២/១៩៤៨ បណ្តាយុទ្ធជនកង អនុសេនាតូចលេខ ៩៩៣ កងវរសេនាតូចលេខ ២២១ នៃយោធភូមិភាគលេខ ៨ បានបាញ់តម្រង់ចូលប៉ុស្តិ៍ស្លាប៉ាង បើកយុទ្ធនាការវាយប្រហារលុកសម្រុក។ ត្រូវរងការ វាយលុកសម្រុកដោយចៃដន្យ នៅជុំវិញប៉ុស្តិ៍ពេលនេះគ្មាននៅប្រជាជនដេកព័ទ្ធជុំវិញឡើយ ពួកទាហានបារាំងនៅក្នុងប៉ុស្តិ៍ផ្ទុះកាំភ្លើងវាយតបតយ៉ាងរំពងក៏ដោយ ក៏ត្រូវកងទ័ពយើងបាញ់សម្លាប់ខ្ចាត់ខ្ចាយ។ គ្រួសារ “កងការពារ” និងទាហានជីវពលជនជាតិខ្មែរបានកម្មាភិបាលបញ្ជូនពីក្រៅចូលមករបាយការណ៍ថា៖“វៀតមិញច្រើនណាស់ មានទាំងកាំភ្លើងធំ កាំភ្លើង តូចជាច្រើនទៀតផង” បណ្តាលឱ្យពួកខ្មាំងភ័យខ្លាច គ្រួសារ “កងការពារ” និងពួកកងប្រជាស្វ័យត្រាណនិយាយថា៖ "ប្រសិន បើនៅតែខិតខំការពារនឹងត្រូវកម្ទេចមិនខាន់" ដូច្នោះ ទ័ពមួយចំនួនដែលនៅសេសសល់មកនោះ សម្ងាត់គេចខ្លួនចេញតាមបណ្តាផ្លូវភូមិឆ្លងទៅស្រុកកូវង៉ាង។ ពេលនេះ កងអនុសេនាតូចលេខ ៩៩៣ ត្រឡប់ចេញទៅស្ទាក់ផ្លូវវាយប្រហាររឹបយកកាំភ្លើងពួករក្សាសន្តិសុខដែលកំពុងគេចវេះខ្លួន នៅលើវាលស្រែឃុំង៉ូវឡាក។ មុខទ័ពទាំងពីរវាយឆ្មក់ជំនួយរបស់យើងមកពីខេត្តសុកត្រាំង និងពីទីផ្សាររួមខេត្តត្រាវិញចាក់ទ័ពចុះត្រៀមខ្លួនទទួលបទបញ្ជារបស់មេបញ្ជាការសមរភូមិ។
ដើម្បីវាយដណ្តើមយកប៉ុស្តិ៍ស្លាប៉ាងមកវិញ ថ្ងៃទី ១៦/១២/១៩៤៨ មុខទ័ពរបស់ខ្មាំងពីខេត្តសុកត្រាំងឆ្លងទន្លេហូវមកប្រយុទ្ធក៏ត្រូវកងវរសេនាតូចលេខ ១០៩ យោធភូមិភាគលេខ ៨ និង "កងទ័ពថ្កូវ" វាយខ្ចាត់ខ្ចាយ។
មិនស្ម័គ្រចិត្តទុកឱ្យបាត់បង់ស្លាប៉ាង ថ្ងៃទី ១៨/១២/១៩៤៨ អាណានិគមបារាំងបញ្ជូនកងវរសេនាតូចនៃទ័ពអាសាបរទេសចុះមកតាមផ្លូវលេខ៣៥ ត្រាវិញ-កូវង៉ាងដើម្បីទប់ទល់សង្រ្គោះប៉ុស្តិ៍ស្លាប៉ាង។ពេលដែលទ័ពអាសាបរទេសបារាំងមកដល់តំបន់ ង៉ូវឡាក "ក៏ជ្រុះ" ចូលសំបុកវាយឆ្មក់របស់កងវរសេនាតូចលេខ ៣០៧។ ទ័ពយើងផ្ទុះកាំភ្លើងវាយសម្រុកកម្ទេចទាំងស្រុងកងវរសេនាតូចរបស់ខ្មាំង ប្រមូលយកបានកាំភ្លើងធំកាំភ្លើងតូចជាច្រើន និងចាប់ទាហានខ្មាំងជាច្រើនក្បាល ក្នុងនោះ មានអនុសេនីយ៍ឯក- វេជ្ជបណ្ឌិត ពេទ្យកងទ័ព ០១ ក្បាល។ វរសេនីយ៍ត្រីបារាំង មេបញ្ជាការប្រតិបត្តិសឹកត្រូវស្លាប់នៅនឹងសមរភូមិ។
ពេលដែលសមរភូមិកំពុងផ្ទុះឡើង គណៈបញ្ជាការសមរភូមិបានប្រគល់ជូន ឈ្លើយសឹកអនុសេនីយ៍ឯក- វេជ្ជបណ្ឌិតពេទ្យកង ទ័ពដែលត្រូវទ័ពយើងទើបចាប់បាននោះ ឱ្យទៅទ័ពបារាំងវិញ។ ព្រឹត្តិការណ៍ដ៏សំខាន់នេះ ក៏បានចុះផ្សាយចំហក្នុងទំព័រសារព័ត៌មានរបស់ប្រទេសបារាំងបណ្តាលឱ្យរដ្ឋាភិបាលបារាំងអាម៉ាស់មុខពេលដែលបង្កសង្រ្គាមឈ្លានពាននៅវៀតណាម។ រីឯកិត្តិ យស កិត្តិនាមប្រិយភាពរបស់រដ្ឋាភិបាលវៀតណាមប្រជាធិបតេយ្យសាធារណៈបានលើកកម្ពស់ជាង។ កងវរសេនាតូចលេខ ៣០៧ បានបង្កើត ឡើងកាលពីថ្ងៃទី ០១/៥/១៩៤៨ នៅនឹងតំបន់មូលដ្ឋានដុងថាប។
ក្នុងឆ្នាំដំបូង កងវរសេនាតូចប្រយុទ្ធជ័យជម្នះលើពីរសមរភូមិនៅម៉ុកហ្វា (ឡុងអាង) និងស្លាប៉ាង (ត្រាវិញ) សមរភូមិនីមួយៗកម្ទេចចោលបានកងវរសេនាតូចមួយរបស់ខ្មាំង។ ឆ្នាំ ១៩៤៩ បានបញ្ជាការដ្ឋានយោធភូមិភាគលេខ ៨ បំផុតចលនាឱ្យនិពន្ធបទចម្រៀងស្ងើចសរសើរកងវរសេនាតូចលេខ ៣០៧ ដែលទើបនឹងបានបង្កើតថ្មី ប៉ុន្តែយុទ្ធជ័យប្រយុទ្ធជ័យជម្នះលើ សមរភូមិធំជាច្រើន បទចម្រៀងល្បីល្បាញខ្ទរខ្ទាររំពង "កងវរសេនាតូច ៣០៧" ចាប់បដិសន្ធិ (យោងតាម “កងវរសេនាតូច ៣០៧” - Wikipedia ភាសាវៀត)។
ថ្វីត្បិតដូច្នោះ មកដល់ពេលនេះគង់នៅមានមនុស្សមួយចំនួនមិនទាន់ដឹងស្គាល់ដល់ស្នាព្រះហស្តព្រះចៅអធិការទាំង ០៣ ព្រះ អង្គរបស់វត្តទាំង ០៣ នៅភូមិដូងចូវដែលបានរួមកម្លាំងជាមួយនឹងកងទ័ពប្រជាជនស្រុកថ្កូវ និងកងទ័ពយោធភូមិភាគ លេខ ៨ បង្កើត ជាយុទ្ធជ័យសមរភូមិមុខ ការពារសុវត្ថិភាពឆាកជីវិត្តព្រះសង្ឃ និងមាមីងពុទ្ធបរិស័ទខ្មែរពេលដែលកងទ័ពរបស់យើងប្រយុទ្ធវាយកម្ទេចប៉ុស្តិ៍ស្លាប៉ាងរួមចំណែកសរសេរជាបទចម្រៀង "កងវរសេនាតូចលេខ ៣០៧" ពោរពេញទៅដោយពាក្យពេចន៍ សូរសព្ទ ទំនុកភ្លេងពីរោះមោះមុតអង់អាចក្លាហានហាក់ដូចជាត្រែសម្រុកចូលប្រយុទ្ធ៕
វត្តសត្ថារាមវ័ន (តារ៉ម) វត្តសុវណ្ណទេព្វីឯកវិមល្លារាម (ដំបងពាក់) វត្តឧត្តមភិរីរាជ្យមន្ទីរ (បាយ៉ាម)នៅឃុំដូងចូវ និងឃុំដូង ស្វឹង ស្រុកយ្វៀងហាយ-ជាបណ្តាវត្តដែលមានព្រះចៅអធិការវត្ត ព្រះឧបជ្ឈាយ៍រួមជាមួយកងទ័ពប្រជាជនស្រុកថ្កូវ និងកងទ័ព យោធភូមិភាគលេខ ៨ បង្កើតយុទ្ធជ័យទៅក្នុង “ល្បីល្បាញ ខ្ទរខ្ទារដល់សមរភូមិវាយកម្ទេចប៉ុស្តិ៍ស្លាប៉ាង” នៅខែធ្នូ ឆ្នាំ ១៩៤៨ ដែលបានគណៈកម្មាធិការប្រជាជនខេត្តត្រាវិញចំណាត់ថ្នាក់កេរដំណែលប្រវត្តិសាស្ត្រថ្នាក់ខេត្ត៕
ត្រឹងដៀង-រតនា
កន្លងហើយ កងកុមារទីផ្សាររួមខេត្តយ្វៀងហាយចាត់តាំងសម្រេចមហាសន្និបាត ក្មួយឆ្លាតរបស់អ៊ំហូលើកទី ២ ឆ្នាំ ២០២៥។ ចូលរួមមហាសន្និបាតមានសមមិត្ត ង្វៀងធីកឹមហឿង អនុលេខាសម្ព័ន្ធយុវជនខេត្ត ប្រធានកងកុមារខេត្តត្រាវិញ សមមិត្ត ឡឹមមិញថេ អនុលេខាអចិន្ត្រៃយ៍គណៈកម្មាធិការបក្សទីផ្សាររួមខេត្ត សមមិត្ត កាវធីហុងហ្គឹម សមាជិកាអចិន្ត្រៃយ៍គណៈកម្មាធិការបក្សទីផ្សាររួមខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនទីផ្សាររួមខេត្ត និងកុមារឆ្នើម ១០០ រូប តំណាងឲ្យកុមារជាង ៨.០០០ រូបរបស់ទីផ្សាររួមខេត្ត។