03/11/2023 08:03
គ្រូបង្រៀន និងសិក្ខាកាមចូលរួមវគ្គហ្វឹកហាត់នៅមណ្ឌលវត្តចម្បីសោភ័ណ (ត្រោកកើត) ឃុំដាឡុក ស្រុកចូវថាញ់។
ខ្លឹមសារនៃការហ្វឹកហាត់រួមមាន៖ ផ្សព្វផ្សាយសេចក្តីណែនាំ ៣៤/TT-BGDĐT ចុះថ្ងៃទី ១៥/៩/២០២០ ស្តីពីការផ្សព្វផ្សាយកម្មវិធីអប់រំសកលមុខវិជ្ជាភាសាខ្មែរ។ សារលិខិតលេខ ៣៨៩៧/BGDĐT-GDĐT ចុះថ្ងៃទី ៣/៨/២០២៣ ស្តីពីការណែនាំបង្រៀនមុខវិជ្ជាភាសាជនជាតិភាគតិចសម្រាប់សិស្សថ្នាក់ទី ១ ទី ២ និងទី ៣ ឆ្នាំសិក្សា ២០២៣-២០២៤ ជូនបណ្តាមូលដ្ឋានអប់រំក្នុងទូទាំងខេត្ត។ ផ្សព្វផ្សាយសារលិខិតណែនាំលេខ ៨៧៨/HD- SGDĐT ចុះថ្ងៃទី ១៩/៥/២០២៣ របស់មន្ទីរអប់រំ-បណ្តុះបណ្តាល ស្តីពីការចាត់តាំងបង្រៀនបំពេញវិជ្ជាភាសាខ្មែរនៅតាមបណ្តាវត្តព្រះពុទ្ធសាសគណៈមហានិកាយខ្មែរក្នុងខេត្ត ឆ្នាំសិក្សា ២០២២-២០២៣ និងត្រៀមសម្រាប់ឆ្នាំសិក្សាជាបន្តបន្ទាប់។
ឆ្លងតាមរយៈវគ្គហ្វឹកហាត់នេះ ជំនួយឲ្យគ្រូបង្រៀន (ព្រះឧទ្ទេសាចារ្យ អាចារ្យបង្រៀន) បំពេញវិជ្ជាភាសាខ្មែរនៅតាមបណ្តាវត្តព្រះពុទ្ធសាសនាគណៈមហានិកាយខ្មែរក្នុងខេត្តបានយល់អំពីគោលនយោបាយរបស់បក្ស និងរដ្ឋក្នុងការបង្រៀន និងរៀនភាសារបស់ជនជាតិភាគតិច។ ក្នុងនោះ មានគោលការណ៍ គោលមាគ៌ានយោបាយរបស់គណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន និងគណៈកម្មាធិការប្រជាជនខេត្តស្តីពីការបង្រៀន និងរៀនបំពេញវិជ្ជាភាសាខ្មែរនៅតាមបណ្តាវត្តព្រះពុទ្ធសាសនាគណៈមហានិកាយខ្មែរ។ ជំនួយឲ្យកម្មាភិបាលទទួលបន្ទុកការងារអប់រំជនជាតិនៃការិយាល័យអប់រំ -បណ្តុះបណ្តាក្នុងខេត្ត និងកម្មាភិបាល គ្រូបង្រៀននៅបណ្តាសាលាបឋមសិក្សា បង្កើនចំណេះដឹងក្នុងការគ្រប់គ្រង ត្រួតពិនិត្យ វាយតម្លៃសិស្សរៀនមុខវិជ្ជាភាសាខ្មែរនៅបណ្តាសាលាតាមវត្តព្រះពុទ្ធសាសនាគណៈមហានិកាយខ្មែរ ។ ជាពិសេសជំនួយឲ្យគ្រូបង្រៀនបង្កើនចំណេះដឹងក្នុងការធ្វើគម្រោងមេរៀនសម្រាប់បង្រៀនមុខវិជ្ជាភាសាខ្មែរ និងវិធីសាស្រ្តបង្រៀនមុខវិជ្ជាភាសាខ្មែរកម្រិតបឋមសិក្សា និងអនុវិទ្យាល័យជូនសិស្សានុសិស្សដែលមានអាយុខុសៗគ្នា។
វគ្គហ្វឹកហាត់បំពាក់បំប៉នយោងតាមផែនការលេខ ១0៧ KH- SGDĐT ចុះថ្ងៃទី ៦ /១០/២០២៣ របស់មន្ទីរអប់រំ-បណ្តុះបណ្តាល៕
ដំណឹង-រូបថត៖ សុជា
ស្ថិតនៅកណ្តាលទីក្រុងត្រាវិញសម្បូរទៅដោយអត្តសញ្ញាណវប្បធម៌ជនជាតិ សាលាសកលជនជាតិអន្តេវាសិកវិទ្យាល័យត្រាវិញ មិនត្រឹមតែជាកន្លែងបណ្តុះបណ្ដាល កូនចៅខ្មែរប៉ុណ្ណោះទេ ថែមទាំងជាកន្លែងបណ្តុះបណ្តាលទេពកោសល្យវ័យក្មេង-ប្អូនថាច់អ៊ុកសេរី នៅភូមិយ៉ុងយ៉ូវ ឃុំហ្វាអឹង ស្រុកកូវកែគឺជាគំរូមួយ។