16/05/2023 08:45
អនុវត្តសេចក្តីសម្រេចចិត្តរបស់គណៈកម្មាធិការបក្ស ផែនការរបស់គណៈកម្មាធិការប្រជាជនឃុំ ស្តីពីស្ថានភាពពង្រីកសេដ្ឋកិច្ច-សង្គម បន្តរក្សាកសាងជីវភាពវប្បធម៌ រួមកម្លាំងកសាងជនបទថ្មី រួមចំណែកលើកស្ទួយជីវភាពប្រជាជននិយាយរួម កម្មាភិបាល សមាជិកអតីតយុទ្ធជននិយាយដោយឡែក។ សមាគមអតីតយុទ្ធជនឃុំថាញ់ម៉ី ផ្តុំកម្លាំងចង្អុលការបណ្តាសាខាសមាគម សកម្មចូលរួមបណ្តាចលនានៅមូលដ្ឋាន និងនាំមកប្រសិទ្ធភាពសេដ្ឋកិច្ចជាក់ស្តែង។
សមាជិកអតីតយុទ្ធជនឃុំថាញ់ម៉ីផ្តោះប្តូរជាមួយគ្នា។ រូបថត៖ ហ្វិញណូយ
សមាគមអតីតយុទ្ធជនឃុំថាញ់ម៉ី មានសមាជិក ២៩៥ នាក់ កំពុងប្រជុំជីវភាពនៅ ០៧ សាខាសមាគម។ ក្នុងបណ្តាឆ្នាំកន្លង សមាគមតែងប្រមូលផ្តុំកម្លាំងកសាងបណ្តាសាខាសមាគម និងមិនបពា្ឈប់បានលើកកម្ពស់។ ទន្ទឹមជាមួយនោះ ផ្សព្វផ្សាយព្រមៗ គ្នាដល់បណ្តាសាខាសមាគម និងកម្មាភិបាល សមាជិកគ្រប់រូប អនុវត្តកសាងសោភ័ណភាព អនាម័យបរិស្ថាននៅនឹងមូលដ្ឋាន និងកសាងគ្រួសារ “ខៀវ-ជ្រះ-ស្អាត” ។ អនុវត្តតាមសារលិខិតលេខ ៨២-CV/ĐU ចុះថ្ងៃទី ៣១/៨/២០២១ របស់គណៈកម្មាធិការបក្សឃុំថាញ់ម៉ី សមាគមចេញទ័ពធ្វើអនាម័យបង្កសោភ័ណភាព បរិស្ថានតាមសងខាងកំណាត់ផ្លូវខេត្តលេខ ៩១១ និងផ្លូវខេត្តលេខ ៩១២។ ដោយឡែកក្នុងឆ្នាំ ២០២២ ក្នុងទូទាំងសមាគមចាត់តាំងអនុវត្តបាន ១៥ លើក ដោយមានសមាជិកអតីតយុទ្ធជន និងប្រជាជនចំនួន ១៨០ នាក់ចូលរួមដាំផ្ការាជ្យព្រឹក្សលឿងបាន ៦០០ ដើម។ “ក្លឹបបរិស្ថានអតីតយុទ្ធជន”ទាំង ៧/៧ កន្លែងតែងចេញទ័ពធ្វើអនាម័យ ថែទាំផ្កាលម្អ ដើមឈើពង្រាយទិដ្ឋភាពស្រស់ស្អាតបរិស្ថាននៅប្របបណ្ដាកំណាត់ផ្លូវជនបទ។
លោកង្វៀងជីទឹង ប្រធានសមាគមអតីតយុទ្ធជនឃុំថាញ់ម៉ីវាយតម្លៃ៖ បណ្ដាក្លឹបបរិស្ថានអតីតយុទ្ធជនតែងធ្វើសកម្មភាពមានប្រសិទ្ធភាពត្រឹមត្រូវតាមការកំណត់ប្រចាំខែ ចេញទ័ពធ្វើអនាម័យ កសាងទិដ្ឋភាពបរិស្ថាន “ខៀវ - ជ្រះ - ស្អាត” ជានិច្ចកាលសហការជាមួយបណ្តាផ្នែក អង្គការចាត់តាំងមហាជនប្តេជ្ញាចិត្ត រួមចំណែកកសាងសម្រេចបណ្តាលក្ខឋានជនបទថ្មីលើកកម្ពស់ក្នុងឆ្នាំ ២០២៣។ លេចធ្លោ មានក្លឹបបរិស្ថានរបស់សាខាសមាគមអតីតយុទ្ធជនភូមិកិញស៊ូយបានបណ្តាថ្នាក់ បណ្តាផ្នែកជូនបណ្ណ លិខិតសរសើរជាច្រើនឆ្នាំបន្តបន្ទាប់។
សាខាសមាគមអតីតយុទ្ធជនភូមិកិញស៊ូយ មានសមាជិក ៥០ នាក់ ក្នុងនោះ សមាជិកាមាន ០៩ នាក់ បក្ខជន ០២ នាក់ និងយុទ្ធជនពិការ ០២ នាក់។ ក្លឹបបានបង្កើតឡើងកាលពីថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០១៨ ដោយមានសមាជិក ២៥ នាក់ចូលរួមធ្វើសកម្មភាព។ ក្លឹបសហការជាមួយបណ្តាផ្នែក អង្គការចាត់តាំងមហាជនភូមិ ចាត់តាំងប្រជុំជីវភាពប្រចាំខែ យោងតាមការប្រជុំរបស់សាខាសមាគមអតីតយុទ្ធជនភូមិ។ ចាប់ពីពេលបង្កើតមកដល់បច្ចុប្បន្ននេះ ក្លឹបចេញទ័ពធ្វើអនាម័យ កសាងសោភ័ណភាពបរិស្ថានតាមផ្លូវខេត្តលេខ ៩១២ និងបណ្តាកំណាត់ផ្លូវបេតុងក្នុងភូមិបាន ៤១ លើក ដោយមានមនុស្ស ១.៥៣០ លើកនាក់ចូលរួម ដោយមានប្រវែងប្រមាណ ២០ គីឡូម៉ែត្រ ប្រមូលសំរាមប្រមាណ ០៦ តោន ស្រង់ត្រកៀតស្តារចរន្តទឹក មានប្រវែង ១០ គីឡូម៉ែត្រ ប្រមូលសំរាម សំបកថ្នាំការពាររុក្ខជាតិជាង ១,៥ តោន។ល។
ឆ្នាំ ២០២២ ក្លឹប បរិស្ថានរបស់អតីតយុទ្ធជនភូមិកិញស៊ូយ តែងរក្សាខ្ជាប់ការចេញទ័ពបាន ២០ លើក ដោយមានមនុស្ស ៥៦០ លើកនាក់ចូលរួម (ក្នុងនោះមានអតីតយុទ្ធជន ៤១២ លើកនាក់) ចូលរួមរៀបចំទិដ្ឋភាពបរិស្ថានលើបណ្ដាកំណាត់ផ្លូវក្នុងភូមិ មានប្រវែង ០៧ គីឡូម៉ែត្រ ប្រមូលសំរាមបានប្រមាណ ១,២ តោន ក្នុងនោះ មានសំបកដបថ្នាំកាពាររុក្ខជាតិជាង ២០០ គីឡូក្រាម។ ក្រៅពីនោះ បំផុសចលនាសមាជិក និងប្រជាជនចុះឈ្មោះចូលរួមគ្រួសារ “ខៀវ-ជ្រះ-ស្អាត” ១០០%។ល។
សមមិត្តង្វៀងជីទឹង-ប្រធាសមាគមអតីតឃុំថាញ់ម៉ីឱ្យដឹងថា៖ រយៈកាលខាងមុខនេះ សមាគមបន្តបំផុសចលនាអតីតយុទ្ធជនគ្រប់ជំនាន់សាមគ្គីពង្រីកអត្តចរិតប្រវេណី “កងទ័ពអ៊ំហូ” សកម្មចូលរួមកសាង និងការពារបក្ស រដ្ឋ លទ្ធិសង្គម ការពារប្រជាជន។ បន្តបំផុសចលនាកម្មាភិបាល សមាជិក អនុវត្តល្អចលនា “ទូទាំងប្រជាជនសាមគ្គី កសាងជីវភាពរស់នៅវប្បធម៌នៅតំបន់ប្រជាជនស្នាក់នៅ” “ទូទាំងប្រជាជនសាមគ្គីកសាងជនបទថ្មី អារ្យធម៌ទីក្រុង” និងបណ្តាកិច្ចចលនានៅមូលដ្ឋាន។ កម្មាភិបាល សមាជិកអតីតយុទ្ធជនស្នូល ក្នុងការងារបំផុសចលនាដល់មហាជន អនុវត្តបណ្តាលក្ខឋានអំពីការកសាងជនបទថ្មី ខិតខំអនុវត្តសម្រេចបណ្តាលក្ខឋានរបស់កម្មវិធី កិច្ចការរបស់សមាគមអតីតយុទ្ធជនចូលរួម។
ប្រែសម្រួល៖ សុខា
ស្ថិតនៅកណ្តាលទីក្រុងត្រាវិញសម្បូរទៅដោយអត្តសញ្ញាណវប្បធម៌ជនជាតិ សាលាសកលជនជាតិអន្តេវាសិកវិទ្យាល័យត្រាវិញ មិនត្រឹមតែជាកន្លែងបណ្តុះបណ្ដាល កូនចៅខ្មែរប៉ុណ្ណោះទេ ថែមទាំងជាកន្លែងបណ្តុះបណ្តាលទេពកោសល្យវ័យក្មេង-ប្អូនថាច់អ៊ុកសេរី នៅភូមិយ៉ុងយ៉ូវ ឃុំហ្វាអឹង ស្រុកកូវកែគឺជាគំរូមួយ។