21/07/2023 09:48
យុទ្ធនាការយុវជនស្ម័គ្រចិត្តរដូវវិស្សមកាលឆ្នាំ ២០២៣ សម្ព័ន្ធយុវជនយុវជនសង្កាត់ទី ៩ ទីក្រុងត្រាវិញពង្រីកស្មារតីស្ម័គ្រចិត្តចូលរួមបណ្តាសកម្មភាពមានប្រយោជន៍ជាច្រើនដូចជា៖ កសាងផ្ទះមនុស្សធម៌ជូនសិស្សក្រីក្រ ០១ ខ្នង ជួសជុលផ្ទះមេត្តាធម៌ជូនគ្រួសារក្រីក្រ ០១ ខ្នង ជូនអំណោយជាង ០៣ ពាន់ចំណែកដល់គ្រួសារក្រីក្រ ។ល។ សរុបថវិកាជាង ៣00 លានដុង អាស្រ័យសម្ព័ន្ធយុវជន បណ្តាអង្គការចាត់តាំង និងសប្បុរសជនចូលរួមឧបត្ថម្ភ។
ថាច់ធីម៉ីហាញ់ (ខាងឆ្វេង)ចូលរួមលេងល្បែង។
សម្ព័ន្ធយុវជនសង្កាត់ទី ៩ មាន ១២ សាខា ជាមួយនឹងសមាជិក ១៦៥ នាក់ ក្នុងនោះ សមាជិកយុវជនខ្មែរជាង ៥៦%។ រដូវវិស្សមកាលឆ្នាំនេះ សង្កាត់ទី ៩ មានយុវជនក្នុងសង្កាត់ និងយុវជន សាកលវិទ្យាល័យត្រាវិញរាប់រយនាក់ ស្ម័គ្រចិត្តចូលរួមធ្វើការងារជាក់ស្តែងដូចជា ចេញទ័ពអនាម័យបរិស្ថាន ដាំ និងថែទាំដើមឈើ ចាត់តាំង “ពេលបាយមនោសញ្ចេតនា” ជូនអ្នកមានវ័យចាស់រស់នៅម្នាក់ឯងចំនួន ៣០ នាក់ និងជូនអំណោយដល់អ្នកមានវ័យចាស់ ០៩ នាក់ សរុបជាទឹកប្រាក់ជាង ០៣ លានដុងបង្កភាពសប្បាយរីករាយ កក់ក្ដៅជូនមាមីង និងសិស្សានុសិស្សនៅក្នុងសង្កាត់។
បងថាច់ថាញ់ សមាជិកសម្ព័នយុវជនអនុសង្កាត់លេខ ១ សង្កាត់ទី ៩ មានប្រសាសន៍ថា៖ “ប្អូនជានិស្សិតឆ្នាំទី ១ ផ្នែកវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យត្រាវិញ។ ឆ្នាំនេះគឺជាឆ្នាំដំបូងដែលប្អូនស្ម័គ្រចិត្តចូលរួមសកម្មភាពរដូវវិស្សមកាល។ ថ្ងៃដំបូងដែលចាប់ផ្តើមធ្វើការងារបង្ហូតផ្លូវទឹកតាមដងប្រឡាយ សម្អាតបរិស្ថាន ប្អូនជួបការលំបាកណាស់ដែរ ព្រោះពីមុនមកប្អូនមិនទាន់ដែលធ្វើការងារបែបនេះឡើយ។ លុះប្អូនធ្វើបានពីរ-បីថ្ងៃក៏ធ្វើការងារនោះបានរលូនគួរសម។ឆ្លងតាមរយៈការងារជាក់ស្តែងនារដូវវិស្សមកាលលើកនេះជំនួយឲ្យប្អូនមានបទពិសោធន៍ខ្លះៗក្នុងជីវភាព សង្គម ញ៉ាំងឲ្យប្អូនមានវ័យវឌ្ឍនាការជាងមុន។
ដោយស្មារតីប៉ិនប្រសប់ និងឆន្ទៈមោះមុតរបស់យុវវ័យ យុទ្ធនាការយុវជនស្ម័គ្រចិត្តរដូវវិស្សមកាលឆ្នាំ ២0២៣ ទាក់ទាញសិស្សានុសិស្សជាច្រើនមកជួបជុំ រួចសម្ព័ន្ធយុវជនយុវជនសង្កាត់ទី ៩ ក៏ចាត់តាំងឲ្យប្អូនៗលេងល្បែងប្រជាប្រិយកម្សាន្តសប្បាយ ព្រមទាំងណែនាំប្អូនៗឲ្យរំលឹកមេរៀន ជូនសិក្ខូបករណ៍ ១៥ ចំណែក និងជូនទោចក្រយាន 0២ គ្រឿង ដល់សិស្សក្រីក្រក្នុងសង្កាត់ទៀតផង។
ប្អូនថាច់ធីម៉ីហាញ់ នៅអនុសង្កាត់លេខ ៤ សង្កាត់ទី ៩ ទីក្រុងត្រាវិញ បានឲ្យដឹងថា៖ ឆ្នាំសិក្សា ២០២៣-២០២៤ ប្អូនរៀនថ្នាក់ទី ៥ ។ រដូវវិស្សមកាលនេះ ប្អូនបានបងៗណែនាំ រំលឹកមេរៀន ឧបត្ថម្ភទោចក្រយានមួយគ្រឿង និងសិក្ខូបករណ៍មួយឈុត ។ ក្រៅពីនោះ បងៗនៅទាំងចាត់តាំងល្បែងប្រជាប្រិយសម្រាប់ប្អូនៗចូលរួមលេងកម្សាន្តយ៉ាងសប្បាយរីករាយទៀតផង។
បងវ៉ហ្វាងឡីម លេខាសម្ព័ន្ធយុវជនសង្កាត់ទី ៩ បានឲ្យដឹងថា៖ យុទ្ធនាការយុវជនស្ម័គ្រចិត្តរដូវវិស្សមកាលឆ្នាំ ២០២៣ មានសកម្មភាពជាក់ស្តែងជាច្រើនទាក់ទាញយុវជនក្នុងសង្កាត់ និងយុវជនជានិស្សិតសាលាឧត្តមសិក្សាវិជ្ជាជីវៈត្រាវិញ និងសាកលវិទ្យាល័យត្រាវិញជាង ១៥០ នាក់ចូលរួម។ ឆ្លងតាមរយៈនោះ បានជំនួយឲ្យចលនាសម្ព័ន្ធយុវជនសង្កាត់ទី ៩ ប្រព្រឹត្តទៅមានប្រសិទ្ធភាព រួមចំណែកទាក់ទាញយុវជនបន្ត ពង្រីកស្មារតីស្ម័គ្រចិត្ដឈានមុខចូលរួមបណ្តាសកម្មភាពដើម្បីសុខុមាលភាពសង្គម និងប្រយោជន៍ដល់សហគមន៍។ពង្រីកលទ្ធផលដែលសម្រេចបាន បន្ទាប់ពីយុទ្ធនាការយុវជនស្ម័គ្រចិត្តរដូវវិស្សមកាលឆ្នាំ ២0២៣ កន្លងផុតទៅ សម្ព័ន្ធយុវជនសង្កាត់ទីទី ៩ ស្ម័គ្រចិត្តទទួល និងបំពេញសម្រេចរាល់កិច្ចការដែលបានប្រគល់ជូន ដើម្បីរួមចំណែកបញ្ជាក់អំពីគោលជំហរ ក៏ដូចជាទស្សនៈរបស់យុវជនក្នុងសម័យថ្មី៕
អត្ថបទ ‑ រូបថត៖ សុជា
ស្ថិតនៅកណ្តាលទីក្រុងត្រាវិញសម្បូរទៅដោយអត្តសញ្ញាណវប្បធម៌ជនជាតិ សាលាសកលជនជាតិអន្តេវាសិកវិទ្យាល័យត្រាវិញ មិនត្រឹមតែជាកន្លែងបណ្តុះបណ្ដាល កូនចៅខ្មែរប៉ុណ្ណោះទេ ថែមទាំងជាកន្លែងបណ្តុះបណ្តាលទេពកោសល្យវ័យក្មេង-ប្អូនថាច់អ៊ុកសេរី នៅភូមិយ៉ុងយ៉ូវ ឃុំហ្វាអឹង ស្រុកកូវកែគឺជាគំរូមួយ។