16/06/2023 15:48
កាលពីថ្ងៃទី ៨ ខែមិថុនា អ្នកស្រី គាងធីមិញង្វៀក ប្រធានសមាគមសហព័ន្ធន៍នារីខេត្ត រួមជាមួយតំណាងសមាគមនារីនគរបាល យោធា កងទ័ពការពារព្រំដែនខេត្ត ថ្នាក់ដឹកនាំគណៈប្រជាចលនា រណសិរ្សមាតុភូមិវៀតណាម និងបណ្ដាអង្គការចាត់តាំងមហាជនស្រុកទីវកឹង ចាត់តាំងក្រុមប្រតិភូទៅកាន់ភូមិសាស្រ្តឃុំហ៊ុងហ្វាដើម្បីសួរសុខទុក្ខ ជូនអំណោយកម្មាភិបាល យុទ្ធជនដែលកំពុងបំពេញភារកិច្ចត្រៀមបម្រុងធ្វើសមយុទ្ធតំបន់ការពារខេត្តត្រាវិញឆ្នាំ ២០២៣។
សមាគមនារីខេត្ត ស្រុកជូនអំណោយដល់យុទ្ធជនកំពុងបំពេញភារកិច្ច។ រូបថត៖ តូវៀង
ឃុំហ៊ុងហ្វា ស្រុកទីវកឹង ជាមូលដ្ឋានបានគណៈចង្អុលការខេត្តជ្រើសធ្វើជាកន្លែងអនុវត្តបណ្ដាវិធីសាស្រ្ត សភាពការណ៍និមិត្តក្នុងការធ្វើសមយុទ្ធតំបន់ការពារថ្នាក់ខេត្ត។ ជម្រាបដំណឹងដល់ក្រុមប្រតិភូ វរសេនីយ៍ឯក ត្រឿងវ៉ាំងថឹម សមាជិកគណៈប្រតិបត្តិការបក្សខេត្ត ស្នងការនយោបាយនៃគណៈបញ្ជាការដ្ឋានយោធាខេត្តបានឱ្យដឹង៖ ការងារហ្វឹកហាត់សមយុទ្ធជាភារកិច្ចមួយក្នុងបណ្ដាភារកិច្ចខ្ពស់បំផុតនៃភារកិច្ចហ្វឹកហាត់ ជាការរួបរួមបណ្ដាសកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធ។ អាស្រ័យហេតុនោះក្នុងបណ្ដាថ្ងៃកន្លង ទោះបីអាកាសធាតុមិនអំណោយផល ប៉ុន្តែជាមួយស្មារតីប្ដេជ្ញា ជម្នះការលំបាករបស់កម្មាភិបាល យុទ្ធជននៃកងកម្លាំងទាំង ៣៖ នគរបាល យោធា និងកងទ័ពការពារព្រំដែនអនុវត្តសម្រេចសារវន្តសារបណ្ណ សំណង់ ទីតាំងយោធាបម្រើការប្រយុទ្ធជានិមិត្តជាង១០០ ប្រភេទ និងចំនួនទ័ពពិតនៅតាមបណ្ដាមូលដ្ឋានក្នុងខេត្ត ធានាសម្ទុះតាមផែនការដែលបានដាក់ចេញ។ ស្នងការនយោបាយនៃគណៈបញ្ជាការដ្ឋានយោធាខេត្តក៏យកចិត្តទុកដាក់ដល់កម្មាភិបាល យុទ្ធជនកំពុងបំពេញភារកិច្ចនៅទីលានត្រូវប្រតិបត្តិឱ្យបានល្អបណ្ដាការកំណត់ស្ដីពីធានាសុវត្ថិភាពពលកម្ម លក្ខន្តិកសុវត្ថិភាព រក្សាសម្ងាត់ក្នុងបណ្ដាសកម្មភាពធ្វើសមយុទ្ធ។
ឱកាសនេះ សមាគមសហព័ន្ធន៍នារីខេត្ត សមាគមនារីនគរបាល យោធា កងទ័ពការពារព្រំដែនខេត្ត និងបណ្ដាអង្គការមហាជនស្រុកទីវកឹង បានជូនអំណោយជាច្រើនចំណែក(មី នំអន្សមជ្រូក ផ្លែឈើ និងសម្ភារចាំបាច់មួយចំនួនទៀត) ប៉ាន់ស្មានគិតជាតម្លៃបណ្ដាអំណោយទាំងនោះប្រមាណ ២៥ លានដុង។ តាមរយៈនោះ សមាជិក-សមាជិកាក្នុងក្រុមប្រតិភូក៏បានជំរុញទឹកចិត្តឲ្យកម្មាភិបាល យុទ្ធជនខិតខំជម្នះការលំបាកដើម្បីសម្រេចល្អភារកិច្ចដែលបានប្រគល់ជូន៕
តូវៀង-សុខា
ស្ថិតនៅកណ្តាលទីក្រុងត្រាវិញសម្បូរទៅដោយអត្តសញ្ញាណវប្បធម៌ជនជាតិ សាលាសកលជនជាតិអន្តេវាសិកវិទ្យាល័យត្រាវិញ មិនត្រឹមតែជាកន្លែងបណ្តុះបណ្ដាល កូនចៅខ្មែរប៉ុណ្ណោះទេ ថែមទាំងជាកន្លែងបណ្តុះបណ្តាលទេពកោសល្យវ័យក្មេង-ប្អូនថាច់អ៊ុកសេរី នៅភូមិយ៉ុងយ៉ូវ ឃុំហ្វាអឹង ស្រុកកូវកែគឺជាគំរូមួយ។