04/03/2025 13:32
បងស្រីស៊ើងធីធូ (កណ្តាល) សមាជិកាស្នូលនៃសាខាសមាគមនារីភូមិស្វាយលើ អញ្ជើញទៅផ្ទះបងស្រី ថាច់ធីហ្វិន (ខាងស្តាំ) ផ្សព្វផ្សាយអំពីច្បាប់សមភាពភេទ។
ទន្ទឹមនឹងការអញ្ជើញបងប្អូនមកជួបជុំដើម្បីផ្សព្វផ្សាយ សមាគមនារីឃុំនៅទាំងចាត់ឲ្យប្រធានបណ្តាសាខាសមាគម និងសមាជិកាស្នូលអញ្ជើញទៅដល់ផ្ទះបងប្អូននារីជារឿយៗដើម្បីផ្សព្វផ្សាយទៀតផង។
បងស្រី ស៊ើងធីធូ សមាជិកាស្នូលនៃភូមិស្វាយលើ បានឲ្យដឹងថា៖ ក្នុងនាមជាសមាជិកាស្នូល ខ្ញុំតែងទៅផ្ទះបងប្អូនសមាជិកាដើម្បីផ្សព្វផ្សាយអំពីខ្លឹមសារដែលសមាគមនារីគ្រប់លំដាប់ថ្នាក់បានផ្សព្វផ្សាយ។ស្របឱកាសនោះខ្ញុំក៏ស្វែងយល់អំពីស្ថានភាព ជីវភាពរបស់សមាជិកាផង ផ្សព្វផ្សាយអំពីខ្លឹមសារច្បាប់សមភាពភេទ ក៏ដូចជាសកម្មភាពពាក់ព័ន្ធដល់សមាគមនារីផង ។
បងស្រីថាច់ធីហ្វិន នៅភូមិ ស្វាយលើ ឃុំលឺវង៉ីបអាញ់ បានឲ្យដឹងថា៖ តាំងពីបានសមាគមនារីគ្រប់លំដាប់ថ្នាក់ផ្សព្វផ្សាយអំពីច្បាប់សមភាពភេទ និងច្បាប់អាពាហ៍ពិពាហ៍ និងគ្រួសារជាដើម ជំនួយឲ្យខ្ញុំបង្កើនការយល់ដឹងអំពីច្បាប់ពាក់ព័ន្ធដល់នារីភេទ ខ្ញុំមានស្មារតីរឹងប៉ឹងច្រើន។ ប្រសិនបើមានភាពអយុត្តិធម៌ណានីមួយកើតឡើង ខ្ញុំក៏មានយោបល់រៀបរាប់ឲ្យសមហេតុ ផល ឬស្នើបងប្អូននារីជួយអន្តរាគមន៍ និងដោះស្រាយដោយយុត្តិធម៌។
ការផ្សព្វផ្សាយច្បាប់សមភាពភេទរបស់សមាគមសហព័ន្ធនារីឃុំទទួលបានលទ្ធផលសំខាន់ៗជាច្រើន ផ្នែកខាងនយោបាយ សេដ្ឋកិច្ច វប្បធម៌ អប់រំ និងគ្រួសារ។ ផ្តើមពីនោះបានរួមចំណែកបង្កើនការយល់ដឹងរបស់សមាជិកា បងប្អូននារីនិយាយរួម សមាជិកាជនជាតិខ្មែរជិត ៥៥% ក្នុងឃុំ និយាយដោយឡែក។ កម្មាភិបាល សមាជិកាបានជំរុញទឹកចិត្តបងប្អូននារីឲ្យមានស្មារតីរឹងប៉ឹង បញ្ចេញមតិខ្លួនឯង និងមានទំនុកចិត្ត លើខ្លួនឯងនៅនឹងគ្រួសារ ក៏ដូចជាក្នុងសហគមន៍ និងសង្គម ។
បងស្រី ផាងធីកេវតៀង ប្រធានសមាគមសហព័ន្ធន៍នារីឃុំ លឺវង៉ីបអាញ់ មានប្រសាសន៍ថា៖ តាមរយៈការសង្កេតស្ថានភាពជាក់ស្តែងក្នុងឃុំ អាចយល់បានថា ការផ្សព្វផ្សាយ អនុវត្តច្បាប់សមភាពភេទក្នុងពេលកន្លងមានឥទ្ធិពលយ៉ាងខ្លាំងដល់ការយល់ដឹង និង សកម្មភាពជាក់ស្តែងរបស់ប្រជាជនគ្រប់លំដាប់ថ្នាក់ ជាពិសេសសមាជិកា បងប្អូននារី។ ព្រោះខ្លឹមសារនៃការផ្សព្វផ្សាយរបស់សមាគមនារីគ្រប់លំដាប់ថ្នាក់សមស្របនឹងស្ថានភាពជាក់ស្តែងក្នុងជីវភាពប្រចាំថ្ងៃរបស់បងប្អូននារី។ ទន្ទឹមនឹងនោះ បណ្តាផ្នែក អង្គការមហាជន តែងយកចិត្តទុកដាក់ចំពោះបញ្ហាសមភាពភេទ ដូច្នោះហើយបងប្អូននារីក៏យកចិត្តទុកដាក់ស្វែងយល់អំពីច្បាប់ស្តីពីសិទ្ធិ និងផលប្រយោជន៍របស់ខ្លួន។តាមរយៈនោះ បានរួមចំណែក យ៉ាងសកម្មក្នុងការកសាង គ្រួសារសមភាព និងសុភមង្គល។
តាមរយៈការងារផ្សព្វផ្សាយរបស់សមាគមនារីគ្រប់លំដាប់ថ្នាក់ មិនត្រឹមតែលុបបំបាត់ករណីប្រព្រឹត្តអំពើហិង្សាដ៏ធ្ងន់ធ្ងរក្នុងគ្រួសារសមាជិកា បងប្អូននារីប៉ុណ្ណោះទេ នៅទាំងលើកស្ទួយគោលជំហរ ក៏ដូចជាតួនាទីរបស់នារីភេទក្នុងប្រព័ន្ធនយោបាយនៅមូលដ្ឋានទៀតផង។ បច្ចុប្បន្ន ចំនួនកម្មាភិបាលនារីដែលចូលរួមទទួលនាទីក្នុងគណៈកម្មាធិការបក្សមូលដ្ឋានស្មើ ៣0% កើនឡើង ១0% បើប្រៀបនឹងឆ្នាំ ២0២0។ ចំនួននារីទទួលនាទីក្នុងក្រុមប្រឹក្សាប្រជាជនឃុំស្មើ ៣៥% កើន ០៥% បើប្រៀបនឹងឆ្នាំ ២០២០។ល។
អត្ថបទ - រូបថត៖ សុជា
ស្ថិតនៅកណ្តាលទីក្រុងត្រាវិញសម្បូរទៅដោយអត្តសញ្ញាណវប្បធម៌ជនជាតិ សាលាសកលជនជាតិអន្តេវាសិកវិទ្យាល័យត្រាវិញ មិនត្រឹមតែជាកន្លែងបណ្តុះបណ្ដាល កូនចៅខ្មែរប៉ុណ្ណោះទេ ថែមទាំងជាកន្លែងបណ្តុះបណ្តាលទេពកោសល្យវ័យក្មេង-ប្អូនថាច់អ៊ុកសេរី នៅភូមិយ៉ុងយ៉ូវ ឃុំហ្វាអឹង ស្រុកកូវកែគឺជាគំរូមួយ។