11/07/2023 09:46
សមមិត្ត ដ្វងញ៉ឹកដាំង ពិនិត្យផែនការរបស់សមាគម។
សមមិត្តដ្វងញ៉ឹកដាំង ប្រធានសមាគមអតីតយុទ្ធជនឃុំ ថាញហ្វាស៊ើង បានឱ្យដឹងថា៖ សមាគមអតីតយុទ្ធជនឃុំមានសមាជិកចំនួន ១១៣ នាក់ ក្នុងនោះ សមាជិកជាជនជាតិខ្មែរចំនួន ៨១ នាក់។ ចូលរួម ជ្រោមជ្រែងបណ្ដាចលនារបស់សមាគម សមាជិកសមាគមអតីតយុទ្ធជនបណ្ដាភូមិតែងសកម្មចូលរួមសកម្មភាពជាច្រើន។ ជាក់ស្ដែងដូចជាទទួលរ៉ាប់រងកសាងដងផ្លូវផ្ការនៅភូមិមេរងថ្មី ដោយមានប្រវែង ១.៥០០ ម៉ែត្រ។ ក្រោយពេលដាំផ្កាបានសម្រេច ជារៀងរាល់សប្ដាហ៍ រួបរួមគ្នាចេញប្រតិបត្តិការធ្វើអនាម័យ ប្រមូលសំរាមតាមដងផ្លូវ។ ក្នុងការចេញដំណើរម្ដងៗមានអ្នកចូលរួមពី ១០-១២ នាក់ ក្នុងនោះមានសមាជិកសមាគមអតីតយុទ្ធជនពី ៦-៧ នាក់ ប្រមូលសំរាមក្នុងមួយលើកៗបានជិត ៨០ គីឡូក្រាម។ បំផុសចលនាបណ្ដាគ្រួសារលើភូមិសាស្រ្តរក្សាខ្ជាប់កិត្តិនាមវប្បធម៌ ជនបទថ្មី។ល។ ក្នុងនោះមានសមាជិកជាច្រើនធ្វើជាគំរូក្នុងការ បរិច្ចាគផលប្រយោជន៍ផ្ទាល់ខ្លួន ដើម្បីផលប្រយោជន៍រួមរបស់ប្រជាជន។ ជាតួយ៉ាងដូចជាសមាជិក គាងផឹង នៅភូមិមេរងចាស់ ស្ម័គ្រចិត្តបរិច្ចាគដីរបស់ខ្លួនជាង ៨០០ ម៉ែត្រក្រឡាដើម្បីរួមជាមួយមូលដ្ឋានកសាងផ្លូវគមនាគមន៍។
បង គាងផឹង ចែករំលែក៖ ធ្លាប់បានឃើញផ្ទាល់ពេលតំបន់អាសយជនមានមនុស្សស្លាប់ក្នុងរដូវវស្សាត្រូវសែងមឈូសសពតាមភ្លឺស្រែដ៏តូច ។ ប្អូនៗទៅរៀនជួនកាលរអិលដួល មុខទំនិញកសិផលដែលកសិករផលិតបានគ្មានអ្នកមកសួររកទិញ។ល។ម៉្លោះហើយពេលមូលដ្ឋានបំផុសចលនាកសាងផ្លូវ ខ្ញុំស្ម័គ្រចិត្តបរិច្ចាគដីដើម្បីកសាងផ្លូវ។ ពេលដែលមានផ្លូវ មធ្យោបាយគ្រប់ប្រភេទចូលមកដល់តំបន់អាសយជន ប្រជាជនធ្វើដំណើរ សិស្សទៅរៀនក៏បានងាយស្រួល មុខទំនិញកសិផលមានឈ្មួញចូលមកទិញដោយតម្លៃខ្ពស់ជាង។ល។ ញ៉ាំងឱ្យខ្ញុំមានមោទនភាព ចំពោះទង្វើរបស់ខ្លួន។ ទង្វើនោះ បាននាំមកក្ដីរីករាយជូនដល់មាមីងយ៉ាងពិតប្រាកដ។
អតីតយុទ្ធជន គាងផឹង ជាមួយដងផ្លូវអាស្រ័យគ្រួសារបងបរិច្ចាគដីកសាង។
បង គាងផឹង មិនត្រឹមតែជាគំរូអំពីការបរិច្ចាគដីបម្រើផលប្រយោជន៍រួមប៉ុណ្ណោះឡើយ នៅទាំងជាគំរូក្នុងការ “ហ៊ានគិត ហ៊ានធ្វើ”ក្នុងការបង្វែររចនាសម្ព័ន្ធផលិត កសាងទម្រង់ពង្រីកសេដ្ឋកិច្ច មានប្រសិទ្ធភាពលើផ្ទៃដីកសិកម្មជាង ០,៥ ហិកតាដែលផលិតស្រូវអន់ប្រសិទ្ធភាព បងបង្វែរមកដាំបណ្ដាប្រភេទផលបន្លែទទួលបានប្រាក់ចំណូលខ្ពស់ជាងច្រើនដងប្រៀបជាមួយការផលិតស្រូវ។ ក្នុងការដាំត្រសក់ផ្អរនៅក្នុងខែមិថុនាឆ្នាំ ២០២៣ លើផ្ទៃដីជាង ០,២ ហិកតា ក្នុងមួយថ្ងៃប្រមូលផលបានពី ៤០០-៥០០ គីឡូក្រាម លក់ដោយតម្លៃ ៦.០០០ ដុងក្នុងមួយគីឡូក្រាម។ បងគាងផឹង បានឱ្យដឹងថា៖ ក្នុងរដូវដាំត្រសក់ផ្អរនេះ គ្រួសារខ្ញុំទទួលបានប្រាក់ចំណូលប្រមាណ ៥០ លានដុង ទូទាត់រាល់ការចំណាយក៏នៅចំណេញពី ៣២-៣៥ លានដុង។ ដាំដំណាំប្ដូរវេនជាច្រើនប្រភេទលើផ្ទៃដីរបស់ខ្លួន ម៉្លោះហើយជារៀងរាល់ថ្ងៃ គ្រួសារខ្ញុំតែងមានបណ្ដាប្រភេទផលបន្លែដូចជា៖ ប៉េងប៉ោះ ត្រសក់ផ្អរ អំបឹះ។ល។ លក់ចេញទៅទីផ្សារ បង្កបានថាមពលជួយឱ្យគ្រួសាររីកចម្រើន។ បច្ចុប្បន្ន គ្រួសារខ្ញុំសាងសង់បានផ្ទះសមរម្យ បរិបូណ៌ដោយផាសុកភាពបង្គួរ។
ពង្រីកអត្តចរិតកងទ័ពអ៊ំហូ ពង្រីកចរិតខ្លួនទីពឹងខ្លួន ពង្រីកទម្រង់ផលិត មានភាពជិតស្និទ្ធជាមួយប្រជាជន បច្ចុប្បន្ន អតីតយុទ្ធជនឃុំថាញ់ហ្វាស៊ើង គ្មាននៅគ្រួសារសមាជិកក្រីក្រទៀតឡើយ សមាជិកម្នាក់ៗចេះចែករំលែកបទពិសោធន៍ដែលខ្លួនមានដល់ប្រជាជនដើម្បីប្រកបកិច្ចការរកទទួលទានមានប្រសិទ្ធភាព។ ផ្ដើមពីនោះ សមាជិកជាច្រើនក្លាយជាគំរូត្រចះត្រចង់ក្នុងសហគមន៍ ប្រមូលផ្ដុំបានមហាជនយ៉ាងច្រើនកុះករចូលរួមបណ្ដាចលនា អនុវត្តបណ្ដាសំណង់ផលប្រយោជន៍សង្គម ជួយឱ្យមូលដ្ឋានកាន់តែបង្កើនសម្រស់ ។
សមមិត្ត ដ្វងញ៉ឹកដាំង ឱ្យដឹងបន្ថែម៖ បច្ចុប្បន្ន សមាជិកជាច្រើនបង្កបានប្រជាប្រិយភាពខ្ពស់ក្នុងមហាជនដូចជាសមាជិក ថាច់សល់(នៅភូមិមេរងថ្មី) គាងបា (នៅភូមិវាលលាក់លិច) អំពីអត្តចរិត “និយាយប្រជាជនជឿ ធ្វើអ្វីប្រជាជនតាម”។ ផ្ដើមពីនោះបណ្ដាសមមិត្តបំផុសចលនាប្រជាជនចូលរួមអនុវត្តបណ្ដាចលនាដែលមូលដ្ឋានផ្សព្វផ្សាយលើបណ្ដាវិស័យ ក្លាយជាគំរូមានតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងទំនុកចិត្តរបស់ប្រជាជនចំពោះការដឹកនាំរបស់បក្ស ស័ក្ដិសមជាកងទ័ពអ៊ំហូក្នុងសម័យថ្មី៕
អត្ថបទ-រូបថត៖ សម្បត្តិ
ស្ថិតនៅកណ្តាលទីក្រុងត្រាវិញសម្បូរទៅដោយអត្តសញ្ញាណវប្បធម៌ជនជាតិ សាលាសកលជនជាតិអន្តេវាសិកវិទ្យាល័យត្រាវិញ មិនត្រឹមតែជាកន្លែងបណ្តុះបណ្ដាល កូនចៅខ្មែរប៉ុណ្ណោះទេ ថែមទាំងជាកន្លែងបណ្តុះបណ្តាលទេពកោសល្យវ័យក្មេង-ប្អូនថាច់អ៊ុកសេរី នៅភូមិយ៉ុងយ៉ូវ ឃុំហ្វាអឹង ស្រុកកូវកែគឺជាគំរូមួយ។