15/07/2024 07:50
យុទ្ធជនពិការ ថាច់ខឿង (ខាងស្តាំ) សំណេះសំណាលយ៉ាងរីករាយជាមួយថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនឃុំបណ្ដើរ ជួសជុលម៉ាស៊ីនបូមទឹកបណ្ដើរ។
សមាគមអតីតយុទ្ធជនឃុំលឿងហ្វា មានសមាជិក ១៨៥ នាក់ ក្នុងនោះសមាជិក ១៣ នាក់ជាយុទ្ធជនពិការ (យុទ្ធជនពិការជនជាតិខ្មែរម្នាក់)។ ជារៀងរាល់ឆ្នាំ នាពិធីបុណ្យជាតិ ក៏ដូចជាអនុស្សាវរីយ៍ទិវាយុទ្ធជនពលី-ពិការ (២៧/៧)ជាដើម សមាគមមអតីតយុទ្ធជនឃុំ តែងអញ្ជើញសមាជិកមកជួបជុំសំណេះសំណាល ផ្តោះប្តូរយោបល់គ្នាដើម្បីរំលឹកឡើងវិញអនុស្សាវរីយ៍ពីអតីតកាល។ តាមរយៈនោះ សមាគមក៏ផ្សព្វផ្សាយអំពីគោលនយោបាយ កម្មវិធីឧបត្ថម្ភរបស់បក្ស និងរដ្ឋចំពោះសមាជិកអតីតយុទ្ធជន ។ តាំងពីដើមឆ្នាំ ២០២៤ មកទល់ពេលនេះ សមាគមបានសហការផ្សព្វផ្សាយ អំពីចំណុចថ្មីនៃគោលនយោបាយគាំពារសុខាភិបាលជូនសមាជិកគ្រប់រូប។ តាមរយៈនោះ សមាគមបានក្តាប់ ស្ថានភាពអំពីប័ណ្ណគាំពារសុខាភិបាល រួចយោងតាមសំណុំលិខិត និងទិន្នន័យដែលសមាគមគ្រប់គ្រង សមាគមក៏ធ្វើបញ្ជីរាយនាមដើម្បីផ្លាស់ប្តូរលេខកូដទទួលផលរួចជូនដល់សមាជិកធានាឲ្យត្រូវតាមមុខសញ្ញាដែលទទួលផលត្រូវតាមនីតិវិធីនិងសេចក្ដីកំណត់ធរមាន។ តាំងពីដើមឆ្នាំ ២០២៤ មកទល់ពេលនេះ សមាគមបានផ្លាស់ប្តូរលេខកូដបណ្ណគាំពារសុខាភិបាលជូនសមាជិក ១២៣ នាក់ដែលបាន ទទួលរបប គោលនយោបាយធរមានចំពោះអតីតយុទ្ធជន យុទ្ធជនពិការ។
លោក ថាច់ខឿង នៅភូមិពន្លាជ័យ តែងបានសមាគមយកចិត្តទុកដាក់គិតគូរអំពីរបបផ្សេងៗតាមគោលនយោបាយ សម្រាប់យុទ្ធជនពិការប្រភេទ ៤/៤ ។ លោក ថាច់ខឿងជាយុទ្ធជនស្ម័គ្រចិត្តម្នាក់ធ្លាប់ចូលរួមធ្វើបដិវត្តន៍នៅឃុំលឿងហ្វាវីរភាព។ ពេលចេញប្រយុទ្ធនាសមរភូមិ លោក រងរបួស និងពិការជើងម្ខាងឆ្វេងកាលឆ្នាំ ១៩៦៩ ។ លោកទទួលរបបយុទ្ធជនពិការប្រភេទ៤/៤ និងបានប្រធានរដ្ឋជូនមេដាយតស៊ូប្រឆាំងនឹងអាមេរិកចំណាត់ថ្នាក់លេខ ២។
យុទ្ធជនពិការថាច់ខឿង សំណេះសំណាល៖ ខ្ញុំតែងបានសមាគមយកចិត្តទុកដាក់ឧបត្ថម្ភតាំងពីលំនៅឋាន គាំពារសុខាភិបាល ប្រាក់ខែ ជូនអំណោយផ្សេងៗជាច្រើន។ ផ្ទះខ្ញុំមានអង្ករ មី និងសម្ភារសម្រាប់ហូបចុក ប្រើប្រាស់គ្រប់គ្រាន់ ។ ទោះជាដូច្នោះក្ដី ខ្ញុំក៏នៅតែខិតខំធ្វើការងារដែលខ្ញុំចូលចិត្ត។ ខ្ញុំទៅជួសជុលម៉ាស៊ីនបូមទឹកជូនមាមីងក្នុងភូមិជារៀងរាល់ថ្ងៃ។ ពេលខ្លះមាមីងពឹងឲ្យខ្ញុំទៅដល់ស្រែជួសជុលម៉ាស៊ីន ពេលខ្លះគាត់យកម៉ាស៊ីនខូចមកផ្ទះខ្ញុំឲ្យជួយជួសជុល។ បានធ្វើការងារដូច្នោះ ខ្ញុំរកបានប្រាក់ចំណូលបន្ថែមផង និងសប្បាយចិត្តនៅពេលដែលធ្វើការងារដែលខ្ញុំចូលចិត្តផង។ ជាពិសេស ខ្ញុំមានបំណង ខិតខំធ្វើការដើម្បីបញ្ជាក់ឲ្យឃើញអំពីគុណសម្បត្តិរបស់ “កងទ័ពអ៊ំហូ” តែងមានឆន្ទៈមោះមុត “ពិការ តែមិនរួញរា”។
លោក ង្វៀងវ៉ាំងកោយ អនុប្រធានសមាគម អតីតយុទ្ធជន ឃុំ លឿងហ្វា បានឲ្យដឹងថា៖ ការយកចិត្តទុកដាក់គិតគូរអំពីជីវភាពសម្ភារ ស្មារតីជូនសមាជិកនិយាយរួម សមាជិកជាយុទ្ធជនពិការ និយាយដោយឡែក មិនត្រឹមតែជាតួនាទីរបស់សមាគមអតីតយុទ្ធជន ឃុំលឿងហ្វាប៉ុណ្ណោះទេ គឺជាតួនាទីរបស់សង្គមទាំងមូល។ នេះជាកត្តាសំខាន់ដែលយើងទាំងអស់គ្នាត្រូវធ្វើដោយគោរព ដោយយល់ដឹង និងតបស្នងនូវគុណូបការៈដ៏ធំធេងរបស់អតីតយុទ្ធជនដែលបានលះបង់ដើម្បីជាតិមាតុភូមិ។ តាមរយៈនោះក៏ដើម្បីបញ្ជាក់ឲ្យឃើញអំពីប្រវេណីដ៏ល្អ “ផឹកទឹក នឹកប្រភព” ។ ដើម្បីបន្តការគិតគូរក្នុងការងារការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់ជូនសមាជិក ក្នុងនោះមានសមាជិកជាយុទ្ធជនពិការ សមាគមបានចាត់តាំងបណ្តាសកម្មភាពផ្តោះប្តូរយោបល់ ស្ងើចសរសើរគំរូឆ្នើម ដើម្បីលើកស្ទួយ ជំរុញទឹកចិត្តសមាជិកឱ្យពង្រីកតួនាទីធ្វើជាគំរូក្នុងសហគមន៍។ ទន្ទឹមនឹងនោះ សមាគមបានចលនាសមាជិកឲ្យចូលរួមបណ្តាសកម្មភាពនយោបាយ សង្គម ដើម្បីរួមចំណែកកសាងប្រព័ន្ធនយោបាយនៅមូលដ្ឋានឱ្យរឹងមាំជាងទៀត៕
អត្ថបទ-រូបថត៖ សុជា
ស្ថិតនៅកណ្តាលទីក្រុងត្រាវិញសម្បូរទៅដោយអត្តសញ្ញាណវប្បធម៌ជនជាតិ សាលាសកលជនជាតិអន្តេវាសិកវិទ្យាល័យត្រាវិញ មិនត្រឹមតែជាកន្លែងបណ្តុះបណ្ដាល កូនចៅខ្មែរប៉ុណ្ណោះទេ ថែមទាំងជាកន្លែងបណ្តុះបណ្តាលទេពកោសល្យវ័យក្មេង-ប្អូនថាច់អ៊ុកសេរី នៅភូមិយ៉ុងយ៉ូវ ឃុំហ្វាអឹង ស្រុកកូវកែគឺជាគំរូមួយ។