14/07/2023 08:21
សប្តាហ៍កន្លង នៅកងវរសេនាធំថ្មើរជើងលេខ ៩២៦ (គណៈបញ្ជាការដ្ឋានយោធាខេត្ត) សម្ព័ន្ធយុវជនខេត្តត្រាវិញ សហការជាមួយគណៈបញ្ជាការដ្ឋានយោធាខេត្ត មន្ទីរអប់រំ-បណ្តុះបណ្តាលចាត់តាំងពិធីចេញទ័ពកម្មវិធី “វគ្គសិក្សាក្នុងកងជួរទ័ព” លើកទី ១០ ឆ្នាំ ២០២៣។
ជូនអំណោយដល់សិក្ខាកាមដែលចូលរួមវគ្គសិក្សាក្នុងកងជួរទ័ព។
មានសិស្ស ៨៩ រូបអាយុពី ១២-១៧ ឆ្នាំចូលរួមកម្មវិធី ក្នុងនោះមានយុវតីសិស្ស ២៤ រូប។ បណ្តាសិក្ខាកាមចូលរួមកម្មវិធីបានបង្កើតជាកងវរសេនាធំ ០១ និងបានចែកចេញជាកងអនុសេនាតូច ០៤ ក្រុម។
ក្នុងរយៈពេលប្រព្រឹត្តឡើងកម្មវិធីនៅកងអនុសេនាធំថ្មើរជើងលេខ ៩២៦ (ភូមិខាញ់ឡុក ឃុំសុងឡុក ស្រុកចូវថាញ់) ចាប់តាំងពីថ្ងៃទី ០៨-១៧ ខែកក្កដា សិក្ខាកាមបានឆ្លងកាត់បណ្តាមេរៀនហ្វឹកហាត់ ដូច យោធិនថ្មី បានឧទ្ទេសនាមលើកកម្ពស់ចំណេះដឹងអំពីប្រពៃណីកងទ័ពប្រជាជនវៀតណាមវីរភាព ប្រពៃណីរបស់បណ្តាអង្គភាព រូបភាព កងទ័ពរបស់អ៊ំហូក្នុងសម័យថ្មី បានប្រសព្វជាមួយការធ្វើសំណុំលិខិតចូលរួមបំពេញការតព្វកិច្ចយោធា ក្របខ័ណ្ឌអង្គភាព ចេញបង្ហាញមុខប្រធានកងអនុសេនាតូចរហូតដល់បណ្តារបបប្រចាំថ្ងៃ បានហ្វឹកហាត់អំពីអាជ្ញា ក្នុងកងជួរទ័ព បណ្តាឥរិយាបថចលនាក្នុងសង្គ្រាម រៀនហាត់ប្រាណក្នុងកងជួរទ័ព រៀនបាញ់កាំភ្លើង AK វិជ្ជាគុនក្នុងកងជួរទ័ព ចំណេះដឹងក្នុងការសង្គ្រោះជាបន្ទាន់។ល។
ក្រៅពីបានរៀនសូត្រអំពីច្បាប់ក្នុងកងជួរទ័ព ប្អូនៗនៅទាំងបានអប់រំអំពីចំណេះដឹងពលរដ្ឋ ត្រូវមានភារកិច្ចជាមួយគ្រួសារ សហគមន៍។ អប់រំអំពីទស្សនៈ សីលធម៌បដិវត្តន៍ ទឹកចិត្តស្នេហាមាតុភូមិ។ ហ្វឹកហាត់លទ្ធភាពធ្វើការជាក្រុម ប្រជុំជីវភាពសមូហភាព លទ្ធភាពដោះស្រាយ វិនិច្ឆ័យស្ថានភាពកើតឡើងដើម្បីម្ចាស់ការការពារខ្លួនឯង។ ឆ្លងតាមរយៈកម្មវិធីនេះនឹងជួយឲ្យប្អូនៗមានទម្លាប់ចេះថែទាំខ្លួនដោយខ្លួនឯង។ មានចំណេះដឹងក្នុងការរស់នៅដោយខ្លួនឯង សម្របសម្រួល និងចែករំលែក ចេះទប់ទល់ជាមួយបណ្តាករណីគ្រោះថ្នាក់ប្រចាំថ្ងៃ ជាពិសេសគឺចេះរបៀបវិនិច្ឆ័យនិងប្រាស្រ័យទំនាក់ទំនងជាមួយអ្នកនៅជិតខាង។
ជាពិសេស ក្នុងរយៈពេល ១០ ថ្ងៃរស់នៅក្នុងបរិស្ថានសមូហភាព មិនបានញាតិសន្តានថែទាំ បណ្តាសិក្ខាកាមនឹងម្ចាស់ការប្រជុំជីវភាព ម្ចាស់ការបម្រើខ្លួនដោយខ្លួនឯង។ល។ ឆ្លងតាមរយៈនោះ ជួយឲ្យប្អូនៗយល់ច្បាស់ អំពីតម្លៃជីវិតក្នុងការរស់នៅ អំពីទឹកចិត្តជាទីស្រឡាញ់របស់គ្រួសារ ជួយឲ្យប្អូនៗកែលម្អខ្លួនបានល្អជាង៕
ប្រែសម្រួល៖ តឹងង៉ុក
ស្ថិតនៅកណ្តាលទីក្រុងត្រាវិញសម្បូរទៅដោយអត្តសញ្ញាណវប្បធម៌ជនជាតិ សាលាសកលជនជាតិអន្តេវាសិកវិទ្យាល័យត្រាវិញ មិនត្រឹមតែជាកន្លែងបណ្តុះបណ្ដាល កូនចៅខ្មែរប៉ុណ្ណោះទេ ថែមទាំងជាកន្លែងបណ្តុះបណ្តាលទេពកោសល្យវ័យក្មេង-ប្អូនថាច់អ៊ុកសេរី នៅភូមិយ៉ុងយ៉ូវ ឃុំហ្វាអឹង ស្រុកកូវកែគឺជាគំរូមួយ។