19/05/2023 09:46
កាលពីថ្ងៃទី ១៤ ខែឧសភា នៅក្រុមហ៊ុន កាត់ដេរLeioulaវៀតណាម(តំបន់ឧស្សាហកម្មឡុងឌឹក ទីក្រុងត្រាវិញ) សហជីពតំបន់សេដ្ឋកិច្ចខេត្តត្រាវិញចាត់តាំងពិធីបំផុសចលនាខែកម្មករនិងខែសកម្មភាពស្តីពីសុវត្ថិភាព អនាម័យពលកម្មឆ្នាំ ២០២៣។
អញ្ជើញចូលរួមមានអ្នកស្រីឡេធីគីមជី អនុប្រធានប្រចាំការនៃសម្ព័ន្ធពលករខេត្ត លោកលឺវវ៉ាំងញ៉ាញ់ អនុប្រធានគណៈគ្រប់គ្រងតំបន់សេដ្ឋកិច្ច លោកត្រឹងញ៉ឹកលិញ ប្រធានសហជីពតំបន់សេដ្ឋកិច្ចនិងកម្មករជិត ២០០ នាក់កំពុងធ្វើការនៅបណ្តាអង្គភាពស្ថិតក្រោមឱវាទតំបន់ឧស្សាហកម្មឡុងឌឹក។
អ្នកស្រីឡេធីគីមជីជូនអំណោយដល់កម្មករ។ រូបថត៖ បាធី
ប្រធានបទរបស់ខែកម្មករឆ្នាំ ២០២៣ គឺ “ចងសម្ព័ន្ធកម្មករ-កសាងអង្គការចាត់តាំង”និងប្រធានបទរបស់ខែសកម្មភាពស្តីពីសុវត្ថិភាពអនាម័យពលកម្មឆ្នាំ ២០២៣ គឺ “ជំរុញការកសាងនីតិវិធី វិធានការធ្វើការសុវត្ថិភាពនិងកែលម្អលក្ខណៈពលកម្ម បន្ថយភាពតាន់តឹងនៅកន្លែងធ្វើការ”។
ថ្លែងយោបល់នៅក្នុងពិធីនេះ លោកលឺវវ៉ាំងញ៉ាញ់ អនុប្រធានគណៈគ្រប់គ្រងតំបន់សេដ្ឋកិច្ចសំណូមពរ៖ ជាមួយតួនាទី សមត្ថកិច្ច ភារកិច្ចរបស់អង្គការចាត់តាំងសហជីព បណ្ដាសហជីពមូលដ្ឋានត្រូវអនុវត្តល្អសមត្ថកិច្ចតំណាងគិតគូរ ការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់សម្រាប់ពលករ ត្រូវកំណត់ភារកិច្ចកសាងវណ្ណកម្មករ បំពាក់បំប៉ន អប់រំកម្រិតវិជ្ជាគ្រប់វិស័យឲ្យកម្មករជាភារកិច្ចសំខាន់។ រួមដំណើរជាមួយអាជីវកម្មដើម្បីការអភិវឌ្ឍន៍របស់អាជីវកម្ម។ ផ្សព្វផ្សាយ ចលនាពលករចូលរួមអង្គការចាត់តាំងសហជីពវៀតណាម។ សហជីពត្រូវជាកត្តាសំខាន់ សម្រេចចិត្តក្នុងការកសាងទំនាក់ទំនងពលកម្មស្រុះស្រួល លំនឹងនិងជឿនលឿនក្នុងអាជីវកម្ម ។ល។
នាឱកាសនេះ សហជីពតំបន់សេដ្ឋកិច្ច ជូនអំណោយ ១៨២ ចំណែកដល់កម្មករដែលមានស្ថានភាពលំបាក ចាត់តាំងពិនិត្យជំងឺឲ្យកម្មករជិត ២០០ នាក់។ បណ្ដាអំណោយនិងការពិនិត្យជំងឺលើកនេះអាស្រ័យដោយសម្ព័ន្ធពលករខេត្ត Mobifoneត្រាវិញនិងមន្ទីរពេទ្យពហុព្យាបាលធៀងអឹងឧបត្ថម្ភ៕
ប្រែសម្រួល៖ លឺវវ៉ូ
ស្ថិតនៅកណ្តាលទីក្រុងត្រាវិញសម្បូរទៅដោយអត្តសញ្ញាណវប្បធម៌ជនជាតិ សាលាសកលជនជាតិអន្តេវាសិកវិទ្យាល័យត្រាវិញ មិនត្រឹមតែជាកន្លែងបណ្តុះបណ្ដាល កូនចៅខ្មែរប៉ុណ្ណោះទេ ថែមទាំងជាកន្លែងបណ្តុះបណ្តាលទេពកោសល្យវ័យក្មេង-ប្អូនថាច់អ៊ុកសេរី នៅភូមិយ៉ុងយ៉ូវ ឃុំហ្វាអឹង ស្រុកកូវកែគឺជាគំរូមួយ។