07/11/2023 09:29
ដោយកំណត់ឃើញថាការកសាងជនបទថ្មីគឺដើម្បីលើកកម្ពស់ជីវភាពសេដ្ឋកិច្ច វប្បធម៌ និងសង្គម ធានាសន្តិសុខនយោបាយមូលដ្ឋាន។ នាពេលកន្លង ឃុំសុងឡុក កសាងឃុំជនបទថ្មីសម្រេចជោគជ័យ។ សមិទ្ធផលសម្រេចបាន ក្នុងនោះមានការរួមវិភាគទានយ៉ាងសកម្មរបស់ប្រជាជនក្នុងឃុំផងដែរ។
ជនរួមជាតិខ្មែរនៅឃុំសុងឡុករំភើបចិត្តពេលផ្លូវបេតុងតភ្ជាប់ភូមិកសាងបានសម្រេច។
លោក ថាច់សុង នៅភូមិភ្នក បានឱ្យដឹងថា៖ “ជ្រោមជ្រែងជាមួយចលនាកសាងជនបទថ្មី ប្រជាជនភាគច្រើនបានចូលរួមគាំទ្រ។ រយៈពេលថ្មីៗនេះរដ្ឋអំណាចមូលដ្ឋានបានបំផុសចលនាគ្រួសារខ្ញុំឱ្យបរិច្ចាគដីដើម្បីកសាងផ្លូវបេតុងនៅក្នុងភូមិ។ គ្រួសារខ្ញុំបានបរិច្ចាគដី ៣០០ ម៉ែត្រក្រឡា។ បច្ចុប្បន្ន ផ្លូវនេះ បានកសាង រួច ដាក់ឱ្យប្រើប្រាស់ ប្រជាជនមានការរីករាយយ៉ាងខ្លាំង ។ ហើយកាន់តែរីករាយជាងទៀតគឺនៅពេលដែលជីវភាព សម្ភារ និងស្មារតី បានកែលម្អប្រសើរជាង”។
លោក យ៉ីបភឿង អនុប្រធានគណៈកម្មាធិការប្រជាជនឃុំសុងឡុក បានឱ្យដឹងថា៖ “ដើម្បីជួយឱ្យប្រជាជនមានការភ្ញាក់រលឹកក្នុងការកសាងជនបទថ្មី បក្ខភាគ រដ្ឋអំណាច បណ្ដាគណៈ ផ្នែក និងបណ្ដាសមាគមអង្គការមហាជនឃុំបានសកម្មផ្សព្វផ្សាយដល់ប្រជាជនអំពីប្រសិទ្ធភាពនៃការកសាងជនបទថ្មី បំផុសចលនាប្រជាជនចូលរួមក្នុងការកសាងជនបទថ្មី ដូចជាការបំផុសចលនាឱ្យប្រជាជនបរិច្ចាគដីដើម្បីកសាងផ្លូវថ្នល់ រួមវិភាគទានថវិកាកសាងនិងដាក់ឱ្យប្រើប្រាស់ភ្លើងបំភ្លឺដងផ្លូវសាធារណៈចំនួន ១២ខ្សែ លើបណ្ដាដងផ្លូវជាតិ ផ្លូវខេត្ត និងផ្លូវស្រុក ដែលមានប្រវែងសរុបជាង ១៩,៥ គីឡូម៉ែត្រ សរុបថវិកាចំនួន ៨៥០លានដុង។
ដោយកំណត់ឃើញថា ការអភិវឌ្ឍន៍ផ្លូវគមនាគមន៍ជាកិច្ចការសំខាន់សម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ឃុំសុងឡុកប្រើប្រាស់បានល្អបណ្ដាប្រភពទុនថ្នាក់លើផ្ដល់ឱ្យកសាងផ្លូវក្រាលកៅស៊ូប្រវែង ១៨គីឡូម៉ែត្រ និងផ្លូវបេតុងប្រវែង ១៧,២គីឡូម៉ែត្រ។ ផ្លូវធំៗក្នុងឃុំទាំងអស់បានតភ្ជាប់ជាមួយមជ្ឈមណ្ឌលខេត្ត ស្រុក និងឃុំជិតខាង និងផ្លូវផ្សេងៗទៀតធានាមិនឲ្យជាប់ភក់ បម្រើដល់ការដឹកជញ្ជូនទំនិញ និងការធ្វើដំណើររបស់ប្រជាជនបានយ៉ាងល្អ។
លោក គឹមសាហ្វាន នៅភូមិភ្នកបានរៀបរាប់ទាំងក្ដីរំភើបថា៖ “ដោយសារមានការកសាងជនបទថ្មី ប្រជាជនបានទទួលផលយ៉ាងច្រើន ចូលរួមជ្រោមជ្រែងនឹងការកសាងជនបទថ្មី គ្រួសារខ្ញុំបានបរិច្ចាគដីកសាងផ្លូវ នឹងដាំដើមឈើដើម្បីបង្កទិដ្ឋភាពបរិស្ថាន”។
ដងផ្លូវនៅឃុំសុងឡុកកសាងដោយការបំផុសចលនាប្រជាជនចូលរួម។
ដើម្បីបន្តពង្រីកលទ្ធផលដែលសម្រេចបានក្នុងការកសាងជនបទថ្មីនៅមូលដ្ឋាន នាពេលខាងមុខ ឃុំនឹងបន្តរក្សានិងលើកកម្ពស់គុណភាពលក្ខឋានជនបទថ្មីឆ្ពោះទៅរកការកសាងឃុំជនបទថ្មីលើកកម្ពស់។ សម្រាប់លក្ខឋានដែលងាយនឹងប្រែប្រួលដូចជា៖ បរិស្ថាន សន្តិសុខ - សណ្តាប់ធ្នាប់ ពលករមានការងារធ្វើ គ្រួសារក្រីក្រមានប្រាក់ចំណូលជាមធ្យមសម្រាប់មនុស្សម្នាក់។ល។ ឃុំជំរុញមាំរៀបចំការងារ ដោះស្រាយការងារថ្មីជាច្រើន ឧបត្ថម្ភពង្រីកអាជីវកម្មតូចនិងល្មម ពង្រីកកសិដ្ឋាន និងកសិដ្ឋានចិញ្ចឹមសត្វ។ ឧបត្ថម្ភឱ្យបុលទុន បណ្ដុះបណ្ដាលវិជ្ជាជីវៈ ជួយបណ្ដាគ្រួសារ ជាពិសេសគ្រួសារក្រីក្រ មានមធ្យោបាយ ផលិត ដើម្បីប្រកបការងាររកទទួលទានរួចផុតពីភាពក្រីក្រ។ល។ បន្តផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹង និងការទទួលខុសត្រូវរបស់ប្រជាជន ក្នុងការថែរក្សាផ្លូវភូមិ “ភ្លឺ-បៃតង-ជ្រះ-ស្អាត”។ ទន្ទឹមនឹងនោះ ឃុំបង្កើនការអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពការងារសហការរវាងនគរបាល យោធាឃុំ និងបណ្ដាអង្គការមហាជនឃុំ ភូមិ។ល។ ក្នុងការងារការពារសណ្តាប់ធ្នាប់ និងសន្តិសុខជនបទ៕
អត្ថបទ-រូបថត៖ សុខា
ស្ថិតនៅកណ្តាលទីក្រុងត្រាវិញសម្បូរទៅដោយអត្តសញ្ញាណវប្បធម៌ជនជាតិ សាលាសកលជនជាតិអន្តេវាសិកវិទ្យាល័យត្រាវិញ មិនត្រឹមតែជាកន្លែងបណ្តុះបណ្ដាល កូនចៅខ្មែរប៉ុណ្ណោះទេ ថែមទាំងជាកន្លែងបណ្តុះបណ្តាលទេពកោសល្យវ័យក្មេង-ប្អូនថាច់អ៊ុកសេរី នៅភូមិយ៉ុងយ៉ូវ ឃុំហ្វាអឹង ស្រុកកូវកែគឺជាគំរូមួយ។