15/07/2024 07:54
លោក សឺនតឹងបាវក្វឹក ប្រធានសមាគមអតីតយុទ្ធជនឃុំញីទ្រឿង ផ្ទៀងផ្ទាត់លទ្ធផលអនុវត្តភាគកម្រិតសេចក្ដីសម្រេចចិត្តរបស់សមាគម។
អនុវត្តចលនាបដិវត្តន៍នៅមូលដ្ឋាន សមាគមអតីតយុទ្ធជនឃុំ សហការជាមួយបណ្ដាផ្នែកពាក់ព័ន្ធផ្សព្វផ្សាយ បំផុសចលនា ប្រជាជន ប្រឆាំងរាល់ល្បិចកល ប្រែប្រួលសន្តិភាព សកម្មភាពបំផ្លាញរបស់បណ្ដាអានុភាពជាអមិត្ត។ លទ្ធផល គិតតាំងពីដើមឆ្នាំ ២០២៤ មកទល់ពេលនេះ សមាគមចាត់តាំងការផ្សព្វផ្សាយបាន ៩ លើក ដោយមានអ្នកចូលរួមចំនួន ៣៦៣ លើកនាក់ ក្នុងនោះមានសមាជិកសមាគមអតីយុទ្ធជន អតីតយោធិន ៤១ លើកនាក់។ សហការស្អិតល្មួតជាមួយនគរបាល យោធាឃុំ ចូលរួមយាមល្បាតការពារសន្តិសុខនយោបាយ សណ្ដាប់ធ្នាប់សុវត្ថិភាពសង្គមក្នុងឱកាសបុណ្យ តេត។ល។ បាន ១៧ លើកមានសមាជិកអតីតយុទ្ធជន អតីតយោធិន ២៥ លើកនាក់ចូលរួម។ លទ្ធផល ជូន ដំណឹងមានតម្លៃជាច្រើនដល់នគរបាល និងតាមរយៈការដើរល្បាត រកឃើញករណីជល់មាន់ ១ ករណីកំពុងបាននគរបាលទទួលរក្សាទុកសំណុំលិខិតវិនិច្ឆ័យ។ លើកកម្ពស់ប្រសិទ្ធភាពសកម្មភាពក្រុមស្នូល អតីតយុទ្ធជន រួមជាមួយប្រជាជនស្វែងយល់អំពីច្បាប់ និងទម្រង់ ៧+១ ចូលរួមសម្រុះសម្រួល ៣ ករណីវ័ណ្ឌទំនាស់ផ្ទៃក្នុងប្រជាជន សំខាន់គឺទំនាស់អំពីបញ្ហាដីធ្លី អាពាហ៍ពិពាហ៍។ លទ្ធផល ដោះស្រាយសម្រេច ១០០%។
គិតតាំងពីដើមឆ្នាំ ២០២៤ មកទល់ពេលនេះ សមាគមបន្តអនុវត្តភារកិច្ចពង្រីកសេដ្ឋកិច្ច-សង្គមតាមសេចក្ដីសម្រេចចិត្តរបស់គណៈកម្មាធិការបក្ស រួមចំណែកកែលម្អជីវភាពសមាជិក មានសមាជិកជាច្រើនរូបអនុវត្តវិទ្យាសាស្រ្ត-បច្ចេកទេសទៅក្នុងការផលិត បង្វែររចនាសម្ព័ន្ធពូជដំណាំ សត្វចិញ្ចឹមសម្រេចបានប្រសិទ្ធភាពសេដ្ឋកិច្ចជាក់ស្ដែង។ សមាគមសហការជាមួយធនាគារគោលនយោបាយសង្គមស្រុក បង្កលក្ខណៈឱ្យសមាជិកបុលទុនចិញ្ចឹមសត្វ បង្កការងារធ្វើ លក់ដូរ ពង្រីកសេដ្ឋកិច្ច លើកកម្ពស់ជីវភាពគ្រួសារ។ គិតមកទល់ពេលនេះ សមាគមគ្រប់គ្រងក្រុមបុលទុនចំនួន ៤ ក្រុម មានគ្រួសារចូលរួមបុលចំនួន ២១១ គ្រួ។ គិតតាំងពីដើមឆ្នាំមកទល់ពេលនេះ សមាគមសហការរំសាយប្រាក់ទុនជូន ២១ គ្រួបុលដោយចំនួនប្រាក់ទុន ៥៩៩ លានដុង។ បច្ចុប្បន្ន សមាគមកំពុងគ្រប់គ្រងទុនជាង ៧,៦ ពាន់លានដុង។
សមាគមរក្សាក្រុមចូលហ៊ុនទុនចំនួន ៨ ក្រុម ដោយមានសមាជិកជាង ៩០ នាក់ចូលរួមជាមួយប្រាក់ចូលរួមហ៊ុនក្នុងម្នាក់ ៣០០.០០០ ដុងក្នុងមួយខែ សរុបទឹកប្រាក់ចូលរួមចំនួន ៨៧ លានដុង ដោះស្រាយឱ្យសមមិត្ត ១៨ រូបខ្ចី។
ពង្រីកល្អអត្តចរិតកងទ័ពអ៊ំហូ កាន់តែលេចឡើងគំរូអតីតយុទ្ធជនធ្វើសេដ្ឋកិច្ចពូកែ ឈានឡើងចាកផុតភាពក្រីក្រស្ថិរភាព។ តួយ៉ាងដូចជាសមាជិក អតីតយុទ្ធជន ថាច់ចន្ទ នៅភូមិត្រពាំងវែងដែលកាលពីមុនជាមុខសញ្ញាក្រីក្រ ក្រោយពេលបានបុលទុនអាទិភាព បងកសាងបានទម្រង់ចិញ្ចឹមគោ។ បច្ចុប្បន្នទម្រង់ចិញ្ចឹមគោរបស់គ្រួសារបងមានហ្វួងគោមេ ជិត ១០ ក្បាល និងគោចិញ្ចឹមបន្ធាត់ចំនួន ៣ ក្បាល។
អតីតយុទ្ធជនថាច់ចន្ទថែទាំហ្វូងគោរបស់គ្រួសារ។
បងថាច់ចន្ទឱ្យដឹងថា៖ ជាច្រើនឆ្នាំកន្លងមកហើយ ប្រសិនបើគោរបស់គ្រួសារខ្ញុំកើតកូនញី គ្រួសារខ្ញុំជ្រើសទុកធ្វើពូជ ប្រសិនបើគោមេកើតកូនឈ្មោល គ្រួសារខ្ញុំចិញ្ចឹមបន្ធាត់ ក្នុងរយៈពេល ៤ ខែក៏អាចលក់បានតម្លៃមិនក្រោមពី ១៥ លានឡើយ។ ការចិញ្ចឹមគោមេ ក៏ដូចជាគោបន្ធាត់ ទាមទារត្រូវចេះ បច្ចេកទេស របៀបថែទាំ ផ្គត់ផ្គង់ចំណីឱ្យបានសមស្របទើបសម្រេចបានលទ្ធផលខ្ពស់។ ការខិតខំពុះពាររបស់បណ្ដាកម្មាភិបាល សមាជិកសមាគមអតីតយុទ្ធជន ជាការសម្ដែងឲ្យឃើញលក្ខណៈធ្វើជាគំរូឈានមុខ ពង្រីកល្អអត្តចរិត “កងទ័ពអ៊ំហូ” តួនាទីរបស់សមាគមគ្រប់លំដាប់ថ្នាក់ចូលរួមធ្វើសេនាធិការបានល្អជូនគណៈកម្មាធិការបក្ស រដ្ឋអំណាចមូលដ្ឋាននាពេលកន្លង។
លោកសឺនតឹងបាវក្វឹក ប្រធានសមាគមអតីតយុទ្ធជនឃុំញីទ្រឿង មានប្រសាសន៍ថា៖ សមាគមតែង យកចិត្តទុកដាក់ដល់ការផ្សព្វផ្សាយ អប់រំកម្មាភិបាល សមាជិកសមាគមពីបណ្ដាសារាចរ សេចក្ដីសម្រេចចិត្តរបស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ។ ផ្សព្វផ្សាយទូលំទូលាយក្នុងសមាជិក ពីចលនា រៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ សកម្មលើកកម្ពស់គុណភាព ប្រជុំជីវភាពតាមទិសដៅ “សាខាសមាគមគំរូ” កសាងក្លឹបការពារបរិស្ថានរបស់អតីតយុទ្ធជន ប្ដេជ្ញាប្រឡងប្រណាំងសម្រេចភារកិច្ចរបស់សមាគម ចូលរួមយ៉ាងសកម្មបណ្ដាចលនាបដិវត្តន៍នៅមូលដ្ឋាន បំផុតគឺភាពទម្លុះទម្លាយប្រឡងប្រណាំងស្នេហាជាតិ “អតីតយុទ្ធជនគំរូ”របស់អចិន្ត្រៃយ៍សមាគមអតីតយុទ្ធជនស្រុកបានដាក់ចេញក្នុងឆ្នាំ ២០២៤៕
អត្ថបទ-រូបថត៖ សម្បត្តិ
ស្ថិតនៅកណ្តាលទីក្រុងត្រាវិញសម្បូរទៅដោយអត្តសញ្ញាណវប្បធម៌ជនជាតិ សាលាសកលជនជាតិអន្តេវាសិកវិទ្យាល័យត្រាវិញ មិនត្រឹមតែជាកន្លែងបណ្តុះបណ្ដាល កូនចៅខ្មែរប៉ុណ្ណោះទេ ថែមទាំងជាកន្លែងបណ្តុះបណ្តាលទេពកោសល្យវ័យក្មេង-ប្អូនថាច់អ៊ុកសេរី នៅភូមិយ៉ុងយ៉ូវ ឃុំហ្វាអឹង ស្រុកកូវកែគឺជាគំរូមួយ។