19/12/2023 09:32
ដើម្បីលើកទឹកចិត្តក្នុងការទូទាត់ដោយមិនប្រើប្រាក់មុខរួមចំណែកក្នុងការគ្រប់គ្រងពន្ធដារលើភូមិសាស្រ្តខេត្ត។ នាយកដ្ឋានពន្ធដារខេត្តត្រាវិញចង្អុលការបណ្តាអង្គភាពស្ថិតក្រោមឱវាទយោងតាមស្ថានភាពជាក់ស្ដែងរបស់អង្គភាពនីមួយៗចាត់តាំងផ្សព្វផ្សាយតាមសេចក្តីណែនាំលេខ ១៩/២០២១/TT-BTC ចុះថ្ងៃទី ១៨ ខែមីនារបស់ក្រសួងហិរញ្ញវត្ថុណែនាំរបៀបប្រាស្រ័យទំនាក់ទំនងអេឡិចត្រូនិចលើវិស័យពន្ធដារ។
កម្មាភិបាល និយោជិតអនុវត្តវាល់ពន្ធដារតាមប្រព័ន្ធ eTax Mobile។ រូបថត៖ ម៉ីញ៉ឹង
គិតដល់ថ្ងៃទី ២៧ ខែវិច្ឆិកាឆ្នាំ ២០១៣ លើភូមិសាស្រ្តខេត្តមានអាជីវកម្ម ៣.១២៦ កន្លែងចុះឈ្មោះបង់ពន្ធដារអេឡិចត្រូនិចជោគជ័យនៅស្ថាប័នពន្ធដារនិងធនាគារពាណិជ្ជកម្ម សម្រេច ៨៨,១% ប្រៀបជាមួយចំនួនអាជីវកម្មកំពុងធ្វើសកម្មភាពមាន ៩.៧០២ នាក់បង់ពន្ធតាមក្រាំងព័ត៌មានអេឡិចត្រូនិចអគ្គនាយកដ្ឋានពន្ធដារចំនួន ៣.៣៥៩ ពាន់លានដុង។
ទន្ទឹមនឹងនោះ អគ្គនាយកដ្ឋានពន្ធដារបានសម្រេចតភ្ជាប់ជាមួយធនាគារពាណិជ្ជកម្ម ២១ កន្លែងដើម្បីផ្គត់ផ្គង់សេវាកម្មបង់ពន្ធដារលើបណ្ដាញeTax Mobile។ គិតដល់ថ្ងៃទី ២០ ខែវិច្ចិកាឆ្នាំ ២០២៣ លើភូមិសាស្រ្តខេត្តមានប្រជាជនចំនួន ៣៧.៣៤៦ នាក់បង់ពន្ធ បានចុះឈ្មោះគណនេយ្យទំនាក់ទំនងពន្ធដារអេឡិចត្រូនិច។ ក្នុងនោះ មានប្រជាជន ២.៩៥៨ នាក់បានចងសម្ព័ន្ធគណនេយ្យជាមួយធនាគារ ( មានមនុស្សចំនួន១.៨៦១ នាក់ស៊ីឈ្នួលមានប្រាក់ខែនិងមានគ្រួសារ បុគ្គលធ្វើអាជិវកម្ម ១.០៩៧ គ្រួនិងកន្លែង)។ គិតពីថ្ងៃទី ០១ ខែមករាឆ្នាំ ២០២៣ ដល់ថ្ងៃទី ២៧ ខែវិច្ឆិកាឆ្នាំ ២០២៣ ទូទាំងខេត្តមានប្រជាជន ៥.៤៤៤ លើកនាក់បង់ពន្ធតាមបណ្ដាញeTax Mobile ជោគជ័យជាមួយទឹកប្រាក់ជាង ៦,១ ពាន់លានដុង។
ក្រៅពីនោះនាយកដ្ឋានពន្ធដារខេត្តត្រាវិញសហការជាមួយបណ្តាស្ថាប័ន អង្គភាពនៅមូលដ្ឋានបញ្ចូលទិន្នន័យប្រកាសកាតព្វកិច្ចហិរញ្ញវត្ថុអំពីដីធ្លីនិងសោហ៊ុយប្រថាប់ត្រាទោចក្រយានយន្តរបស់គ្រួសារនិងបុគ្គលលើក្រាំងសេវាកម្មជាតិ។ ក្នុងឆ្នាំ ២០២៣ (គិតពីថ្ងៃទី ០១ ខែមករាឆ្នាំ ២០២៣ មកដល់ថ្ងៃទី ២៧ ខែវិច្ឆិកាឆ្នាំ ២០២៣) ឃើញមាន ៤.១៦០ ករណីបង់ពន្ធលើក្រាំងសេវាកម្មជាតិជាមួយទឹកប្រាក់ជាង ១៧,៦ ពាន់លានដុង៕
ប្រែសម្រួល៖លឺវវ៉ូ
ស្ថិតនៅកណ្តាលទីក្រុងត្រាវិញសម្បូរទៅដោយអត្តសញ្ញាណវប្បធម៌ជនជាតិ សាលាសកលជនជាតិអន្តេវាសិកវិទ្យាល័យត្រាវិញ មិនត្រឹមតែជាកន្លែងបណ្តុះបណ្ដាល កូនចៅខ្មែរប៉ុណ្ណោះទេ ថែមទាំងជាកន្លែងបណ្តុះបណ្តាលទេពកោសល្យវ័យក្មេង-ប្អូនថាច់អ៊ុកសេរី នៅភូមិយ៉ុងយ៉ូវ ឃុំហ្វាអឹង ស្រុកកូវកែគឺជាគំរូមួយ។