07/05/2021 08:17
ភូមិបត់ចែក ឃុំលឿងហ្វា ស្រុកចូវថាញ់ ជាភូមិមួយក្នុងបណ្តាភូមិដែលមានជនរួមជាតិខ្មែររស់នៅច្រើន។ បណ្តាឆ្នាំមុនៗនេះបញ្ហាគ្រោះអបាយមុខសង្គមច្រើនកើតមានឡើងលើភូមិសាស្រ្ត ក្នុងនោះមានបណ្តាមុខសញ្ញា ពីមូលដ្ឋានដទៃមកទាក់ទងជាមួយអ្នកនៅក្នុងមូលដ្ឋានអនុវត្តអំពើបំពានច្បាប់ បណ្តាលឱ្យសន្តិសុខសណ្តាប់ធ្នាប់ គ្រោះអបាយមុខសង្គមលើភូមិសាស្រ្តមានភាពស្មុគស្មាញ។ កំណត់បានពីភាពស្មុគស្មាញនោះ រដ្ឋអំណាចភូមិបត់ចែក សហការជាមួយនគរបាលឃុំ លឿងហ្វាបង្កើតទម្រង់ក្លឹប “រកឃើញ ថ្កោលទោស និងព័ទ្ធចាប់ជនល្មើស” ជួយឱ្យភូមិរៀបចំសន្តិសុខសណ្តាប់ធ្នាប់បានល្អនាំមកនូវភាពសុខសាន្តជូនប្រជាជន។
ទម្រង់ក្លឹប “រកឃើញ ថ្កោលទោស និងព័ទ្ធចាប់ជនល្មើស” ភូមិបត់ចែកបានបង្កើតឡើងនៅខែមីនា ឆ្នាំ ២០២០ ដោយមានសមាជិក ១១ រូប អាស្រ័យប្រធានគណៈកម្មការប្រជាជនភូមិធ្វើជាអធិការក្លឹប តំណាងបណ្តាអង្គការមហាជន និងប្រជាជនចូលរួមជាសមាជិក។ លោកគឹមសុភាព ប្រធានគណៈកម្មការប្រជាជនភូមិបត់ចែក អធិការក្លឹបបានឱ្យដឹងថា៖ ចាប់ពីពេលបង្កើតរហូតមកទល់ពេលនេះ បណ្តាសមាជិករកឃើញមុខសញ្ញាមូលដ្ឋានដទៃ ០២ នាក់ ប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ជូនដំណឹងដល់ផ្នែកនគរបាលត្រួតពិនិត្យវិនិច្ឆ័យ។ ផ្តល់ដំណឹងសំខាន់ៗបានជាង ១០ ដំណឹងដល់ផ្នែកមានសមត្ថកិច្ច ទប់ស្កាត់បានទាន់ពេលបណ្តាអំពើផ្ទុយពីបណ្តាការកំណត់របស់ច្បាប់ ធ្វើឱ្យប៉ះពាល់ដល់សន្តិសុខសណ្តាប់ធ្នាប់។ ក្រៅពីនោះ បណ្តាសមាជិកក្នុងក្លឹបនៅទាំងផ្សព្វផ្សាយ លើកកម្ពស់ស្មារតីប្រុងប្រយ័ត្នក្នុងការបង្ការ ទប់ស្កាត់បទល្មើសក្នុងបណ្តាពេលប្រជុំ ប្រជុំជីវភាពសាខាសមាគមរបស់បណ្តាអង្គការមហាជនដល់ប្រជាជនទៀតផង។ ផ្តើមពីនោះ ការថ្កោលទោសបទល្មើសកាន់តែបានប្រជាជនយកចិត្តទុកដាក់។
បណ្តាសមាជិកចូលរួមប្រជុំជីវភាពក្លឹប និងត្រៀមបម្រុងទង់ជាតិសម្រាប់ចង តាមដងផ្លូវ
ក្នុងឱកាសអនុស្សាវរីយ៍ ៣០ មេសា។
អាស្រ័យជាភូមិដែលមានជនរួមជាតិខ្មែររស់នៅច្រើន និងសមាជិកភាគច្រើនជាជនរួមជាតិខ្មែរ ការផ្សព្វផ្សាយក៏បានអនុវត្តដោយភាសាវៀត និងភាសាខ្មែរ ម្ល៉ោះហើយមាមីងក៏ងាយក្នុងការក្រេបជញ្ជក់បណ្តាខ្លឹមសារ ចេះរបៀបកំណត់សម្គាល់មុខសញ្ញាជនទុច្ចរិតធ្វើសកម្មភាពលើភូមិសាស្រ្ត។ លោកសឺនធា ប្រជាជនភូមិបត់ចែកបានឱ្យដឹងថា៖ បណ្តាបងៗក្នុងក្លឹបតែងផ្សព្វផ្សាយដោយភាសាវៀត និងភាសាខ្មែរ ម៉្លោះហើយជួយឱ្យប្រជាជនងាយយល់ ងាយអនុវត្ត ឆ្លងតាមរយៈនោះ ប្រជាជនកាន់តែចាត់ទុកការថ្កោលទោសបទល្មើស ព័ទ្ធចាប់ជនល្មើសជាភារកិច្ចមួយក្នុងបណ្តាភារកិច្ចសំខាន់ដើម្បីរួមចំណែកឲ្យរក្សាភាពសុខសាន្តក្នុងជីវភាព ប្រជាជនបាននឹងនរចិត្តក្នុងពលកម្មផលិត។
ទន្ទឹមជាមួយការរក្សាបានល្អសកម្មភាពក្លឹប “រកឃើញ ថ្កោលទោស និងព័ទ្ធចាប់ជនល្មើស” ភូមិបត់ចែកនៅទាំងរក្សាពង្រីកប្រសិទ្ធភាពបណ្តាខ្លោងទ្វារបង្ការ បង្ក្រាបបទល្មើសលើភូមិសាស្រ្តទៀតផង។ លោកង្វៀងវ៉ាំងធឿង បុគ្គលិកនគរបាលភូមិបត់ចែកបានឱ្យដឹង៖ ភូមិបត់ចែកជាភូមិមួយដែលមានផ្លូវខ្វាត់ខ្វែងតភ្ជាប់ជាមួយមូលដ្ឋានដទៃៗ ម៉្លោះហើយក៏ជាលក្ខណៈងាយស្រួលឱ្យជនទុច្ចរិតធ្វើសកម្មភាព។ កន្លងហើយ ភូមិសហការជាមួយនគរបាលឃុំកសាងបានខ្លោងទ្វារបង្ការ បង្ក្រាបបទល្មើសនៅតាមដងផ្លូវសំខាន់ៗមួយចំនួន។ នៅពេលខាងមុខភូមិនឹងសុំយោបល់ ស្នើកសាងខ្លោងទ្វារបន្ថែមមួយកន្លែងទៀត។ រយៈពេលកន្លង ការគួបផ្សំរវាងក្លឹប “រកឃើញ ថ្កោលទោស និងព័ទ្ធចាប់ជនល្មើស” និងរក្សាបានបណ្តាខ្លោងទ្វារបង្ការ បង្ក្រាបបទល្មើស ម៉្លោះហើយ ចំនួនករណីបំពានច្បាប់គ្រោះអបាយមុខសង្គមមានការថយចុះយ៉ាងច្រើនបើប្រៀបជាមួយរយៈពេលមុន។ នោះជាសញ្ញាគួរឱ្យរីករាយអំពីកិច្ចសហការរវាងផ្នែកមានសមត្ថកិច្ច បណ្តាអង្គការមហាជន និងប្រជាជនក្នុងរក្សាភាពសុខសាន្តក្នុងជីវភាព៕
អត្ថបទ-រូបថត៖ ថាច់សម្បត្តិ
វត្តបទុមប្រជុំនទី (អូរឈូក)ស្ថិតនៅភូមិ ង៉ាយហ្វា ឃុំតឹបង៉ាយ ស្រុកទីវកឹង។ វត្តបានកសាងឡើងកាលពីឆ្នាំ គ.ស. ១៦៧៦ ព.ស. ២២២០។ វត្តឆ្លងកាត់ព្រះចៅអធិការ ១៩ ជំនាន់ ក្នុងនោះ មានព្រះចៅអធិការ ២ អង្គសកម្មចូលរួមធ្វើសកម្មភាពបដិវត្តន៍គឺព្រះឧបជ្ឈាយ៍ សឺន ព្រំ សកម្មភាពរយៈពេល ២៨ ឆ្នាំ(ចាប់ពីឆ្នាំ ១៩៤០-១៩៦៨) និងព្រះតេជព្រះគុណ គឹមអង ធ្វើសកម្មភាពរយៈពេល ២ ឆ្នាំ ១៩៦៨-១៩៦៩)។ ព្រះចៅអធិការបច្ចុប្បន្ន គឺព្រះឧបជ្ឈាយ៍ ថាច់អ៊ុត។