16/10/2020 20:15
បងង្វៀងវ៉ាំងតាវ អនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមស្រុកកូវកែកំពុងប្រកបការងារ។
តាំងពីថ្ងៃដំបូងដែលផ្សព្វផ្សាយផែនការចាត់តាំងទិវាមហាសាមគ្គីទូទាំងប្រជាជាតិ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមស្រុកកូវកែ បានចង្អុលការគណៈកម្មាធិការ រណសិរ្សមាតុភូមិវៀតណាមទាំង ១១ ឃុំ ទីប្រជុំជនក្នុងស្រុកបង្កើនការផ្សព្វផ្សាយអំពីប្រវត្តិសាស្រ្ត ប្រវេណីបដិវត្តន៍ដ៏អង់អាច និងការរួមចំណែកយ៉ាងសំខាន់របស់រណសិរ្សមាតុភូមិវៀតណាមតាំងពីបង្កើតរហូតមកដល់បច្ចុប្បន្ន។ ទន្ទឹមនឹងនោះ បណ្តាមូលដ្ឋាននៅទាំងបង្កើនការផ្សព្វផ្សាយសេចក្តីសម្រេចចិត្តសន្និបាតមជ្ឈិមបក្សលើកទី ៤ (នីតិ កាលទី ១២) ភ្ជាប់ជាមួយនឹងចលនា “រៀន សូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ” ។ ផ្សព្វផ្សាយអំពីចលនាមូលនិធិដើម្បីអ្នកក្រីក្រនិងខែកំពូល “ ថ្ងៃ ដើម្បីអ្នកក្រីក្រ”។ល។ ជាលទ្ធផលចាប់ពីខែសីហាឆ្នាំ ២០២០ មកដល់ពេលនេះ ផ្សព្វផ្សាយបាន ៦៤លើកដោយមានប្រជាជន ៩០៧ លើកនាក់ចូលរួម។
គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមស្រុកបានសហការជាមួយគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមបណ្តាឃុំ ទីប្រជុំជនជ្រើសភូមិព្រើម ឃុំចូវដៀងជាកន្លែងគំរូក្នុងការចាត់តាំងទិវាមហាសាមគ្គីទូទាំងប្រជាជាតិរបស់ស្រុក និង ខេត្ត ដើម្បីជាបទពិសោធន៍សម្រាប់ ៦៦/៦៧ តំបន់អាសយជនក្នុងទូទាំងស្រុក(តាមការគ្រោងទុករយៈពេលវេលាចាត់តាំងចាប់ពីថ្ងៃទី ០១ ដល់ថ្ងៃទី ១១ ខែវិច្ឆិកាឆ្នាំ ២០២០) ។ ទន្ទឹមនឹងនោះ បណ្តាឃុំ ទីប្រជុំជនក៏ជ្រើសយកភូមិ អនុ សង្កាត់ ០១ ជាកន្លែងគំរូក្នុងការចាត់តាំងទិវា មហាសាមគ្គីដើម្បីដកពិសោធន៍ (ចាត់តាំងពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៤ វិច្ឆិកា ឆ្នាំ ២០២០)ហើយចាត់តាំងព្រមៗគ្នាពីថ្ងៃទី ១៥ ដល់ថ្ងៃ ទី ១៧ វិច្ឆិកា ២០២០ ។ ក្រៅពីនោះគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមស្រុកនៅទាំងចង្អុលការបណ្តាឃុំ ទីប្រជុំជនឲ្យ ជួយណែនាំគណៈការងាររណសិរ្សបណ្តាភូមិ អនុសង្កាត់កសាងកម្មវិធីផែនការដើម្បីប្រគល់ភារៈឲ្យអង្គការជាសមាជិកទទួលបន្ទុកការងារឲ្យបានត្រឹមត្រូវ ព្រមទាំងចូលរួមចលនា រៃអង្គាសបណ្តាប្រភពកម្លាំងក្នុងប្រជាជនឲ្យចូលរួមចាត់តាំងទិវាមហាសាមគ្គីឲ្យបានសប្បាយរីករាយ សុវត្ថិភាពនិងមានអត្ថន័យជាក់ស្តែង។ បច្ចុប្បន្ន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមស្រុក កំពុងសើ្នគណៈកម្មាធិការប្រជាជនស្រុកស្ងើចសរសើរដល់សមូហភាព ១១ កន្លែងនិងបុគ្គល ២២ នាក់ ដែលមានស្នាដៃឆ្នើមក្នុងបណ្តាចលនាប្រឡងប្រណាំងស្នេហាជាតិ ជាពិសេសក្នុងចលនា “ ទូទាំងប្រជាជនសាមគ្គីកសាងជនបទថ្មី ទី ក្រុងអារ្យធម៌ “ ក្នុងឆ្នាំ ២០២០ ។
ជាភូមិដែលមានប្រជាជនខ្មែររស់នៅកុះករ (ប្រជាជនរួម ៤៥៨ គ្រួសារ ក្នុងនោះគ្រួសារ ជនជាតិខ្មែរ ៤៥១ គ្រួ ស្រូបយកអត្រាជាង ៩៨%) បច្ចុប្បន្នភូមិព្រើមកំពុងមមាញឹកក្នុងការងាររៀបចំចាត់តាំងទិវាមហាសាមគ្គី ។ លោកង្វៀងអាញ់ម៉ើយ ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំចូវដៀង មានប្រសាសន៍ថា៖ឆ្នាំនេះភូមិព្រើម ឃុំចូវ ដៀង បានស្រុកនិងខេត្តជ្រើសធ្វើជាកន្លែង គំរូក្នុងការចាត់តាំងទិវាមហាសាមគ្គី ដូច្នេះហើយប្រជាជននៅទីនេះត្រេកអរខ្លាំងណាស់។ ដោយបានស្រុកនិងខេត្តជ្រើសដូច្នោះជំរុញទឹកចិត្តឲ្យប្រជាជននៅទីនេះកាន់តែអនុវត្តល្អជាងទៀតបណ្តាចលនាស្នេហាជាតិនៅមូលដ្ឋាន។ បច្ចុប្បន្នភូមិកំពុងជ្រើសបណ្តាគ្រួសារ និងបុគ្គលដែលមានស្នាដៃច្រើនក្នុងបណ្តាចលនាកសាងជនបទថ្មី ទីក្រុងអារ្យធម៌ ដើម្បីស្ងើចសរសើរនាទិវាមហាសាមគ្គីទូទាំងប្រជាជាតិដែលចាត់តាំងក្នុងពេលខាងមុខនេះ។អំពីរបាយការណ៍សកម្មភាពរបស់គណៈការងាររណសិរ្សភូមិ និង បទអន្តរាគមន៍ជាដើមនោះ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការរណសិរ្សឃុំបាននិងកំពុងជួយធ្វើឲ្យបានល្អដើម្បីភូមិចាត់តាំងទិវាមហាសាមគ្គីសម្រេចជោគជ័យ។
ទិវាមហាសាមគ្គីទូទាំងប្រជាជាតិឆ្នាំ ២០២០ នឹងចាត់តាំងនៅភូមិអនុសង្កាត់ទាំងអស់ក្នុង ស្រុក។ការផ្សព្វផ្សាយផែនការឆាប់ជាងរាល់ឆ្នាំគឺដើម្បីចាត់តាំងផ្សព្វផ្សាយជូនប្រជាជនទាំងមូលអំពីអត្ថន័យនៃទិវាមហាសាមគ្គីទូទាំងប្រជាជាតិនិងចលនាប្រជាជនទាំងមូលឱ្យបម្រុងទាំងសម្ភារនិងស្មារតីដើម្បីចូលរួមកម្សាន្តសប្បាយនាទិវាមហាសាមគ្គី ។ ផ្តើមពីនោះក៏ដើម្បីញ៉ាំងឲ្យទិវានេះឲ្យជាទិវាសំខាន់សម្រាប់តំបន់អាសយជន។
លោកង្វៀងវ៉ាំងតាវអនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមស្រុកកូវកែមានប្រសាសន៍ថា៖ “ ទិវាមហាសាមគ្គីទូទាំងប្រជាជាតិឆ្នាំ ២០២០ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមស្រុកឆាប់កសាងនិងផ្សព្វផ្សាយផែនការដល់បណ្តាមូលដ្ឋាន អាសយជន បើប្រៀបនឹងឆ្នាំមុន ។ទិសដៅគឺដើម្បីចង្អុលការឲ្យរណសិរ្សបណ្តាឃុំ ទីប្រជុំជនច្បាមយកបណ្តាមូលដ្ឋានដើម្បីជួយណែនាំធ្វើការងារសំខាន់ៗសម្រាប់ចាត់តាំងទិវាមហាសាមគ្គី ។ ចង្អុលការបណ្តាមូលដ្ឋានជ្រើសឲ្យបានត្រឹមត្រូវមុខសញ្ញាដែលមានស្នាដៃច្រើន ក្នុងបណ្តាចលនាប្រឡងប្រណាំងស្នេហាជាតិនៅមូលដ្ឋានដើម្បីស្ងើចសរសើរ ។ចង្អុលការបណ្តាឃុំ ទីប្រជុំជន រៀបចំកម្មវិធីចាត់តាំងទិវាមហាសាមគ្គីឲ្យម៉ត់ចត់ដូចជា៖ រៀបចំធ្វើកម្មវីធីជាផ្លូវការគប្បីផ្តោតទៅលើខ្លឹមសារសំខាន់ៗ ដោយមិនអូស បន្លាយពេល ។ ក្រោយពីនោះ ចាត់តាំងលេង ល្បែងប្រជាប្រិយកម្សាន្តសប្បាយដើម្បីទាក់ទាញប្រជាជនចូលរួមកុះករ។គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមស្រុកក៏បានចង្អុលការបណ្តាឃុំ ទីប្រជុំជនឲ្យចាត់តាំងទិវានេះដោយប្រិតសំចៃ សុវត្ថិភាព ជៀសវាងខ្ជះខ្ជាយ ឥតប្រយោជន៍៕
អត្ថបទ‑រូបថត៖ សុជា
វត្តបទុមប្រជុំនទី (អូរឈូក)ស្ថិតនៅភូមិ ង៉ាយហ្វា ឃុំតឹបង៉ាយ ស្រុកទីវកឹង។ វត្តបានកសាងឡើងកាលពីឆ្នាំ គ.ស. ១៦៧៦ ព.ស. ២២២០។ វត្តឆ្លងកាត់ព្រះចៅអធិការ ១៩ ជំនាន់ ក្នុងនោះ មានព្រះចៅអធិការ ២ អង្គសកម្មចូលរួមធ្វើសកម្មភាពបដិវត្តន៍គឺព្រះឧបជ្ឈាយ៍ សឺន ព្រំ សកម្មភាពរយៈពេល ២៨ ឆ្នាំ(ចាប់ពីឆ្នាំ ១៩៤០-១៩៦៨) និងព្រះតេជព្រះគុណ គឹមអង ធ្វើសកម្មភាពរយៈពេល ២ ឆ្នាំ ១៩៦៨-១៩៦៩)។ ព្រះចៅអធិការបច្ចុប្បន្ន គឺព្រះឧបជ្ឈាយ៍ ថាច់អ៊ុត។