06/10/2020 09:21
ព្រះសង្ឃ និងគណៈអារាមាភិបាលចូលរួមថ្នាក់ហ្វឹកហាត់គោលនយោបាយជនជាតិសាសនា។
គិតតាំងពីដើមឆ្នាំ ២០២០ មកទល់ពេលនេះ ស្រុកចាត់តាំងបាន ០២ ថ្នាក់ដោយមាន ព្រះចៅអធិការ គណៈអារាមាភិបាលជាង ១៨០ អង្គ-រូបរបស់ ២៣ វត្តលើភូមិសាស្រ្ត វត្តនីមួយៗ មានព្រះចៅអធិការ ព្រះពហូសូត គណៈអារាមាភិបាលពី ០៤-០៥ អង្គ-រូបនិមន្តចូលរួម។ និមន្ត-អញ្ជើញចូលរួមវគ្គហ្វឹកហាត់ ព្រះចៅអធិការ គណៈអារាមាភិបាលបានជ្រួតជ្រាបបណ្តាខ្លឹមសារសារវន្តនៃការរៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថ ហូជី មិញ តួនាទីភារកិច្ច និង សិទ្ធិរបស់ព្រះចៅអធិការរួមមាន ០៧ ប្រការ លទ្ធភាពនិងភារ កិច្ចរបស់ព្រះចៅអធិការរួមមាន ១៣ ប្រការ បែបបទគណៈអារាមាភិបាល អាណត្តិកាលរបស់គណៈអារាមាភិបាល លក្ខន្តិកៈរបស់វត្ត។ល។ អាស្រ័យគណៈអចិន្ត្រៃយ៍សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តចេញផ្សាយ។
កាលពីមុនអ្នកផ្សព្វផ្សាយសម្រាប់វគ្គហ្វឹកហាត់ច្រើនតែជាកម្មាភិបាលគណៈឃោសនាអប់រំនៃគណៈកម្មាធិការបក្សខេត្ត ស្រុក ថ្នាក់ដឹកនាំគណៈជនជាតិ បច្ចុប្បន្នេះនៅទាំងមានកិច្ចសហការរបស់បណ្តាព្រះឧបជ្ឈាយ៍ អង្គមានប្ជាប្រិយភាពបានព្រះសង្ឃ ពុទ្ធបរិស័ទជាច្រើនគោរពកោតក្រែងក៏និមន្តចូលរួមជាអង្គផ្សព្វផ្សាយផងដែរ។ អាស្រ័យហេតុនោះ បណ្តាខ្លឹម សារហ្វឹកហាត់ក៏ដូចជាបណ្តាពាក្យពេចន៍ផ្តាំផ្ញើរបស់ព្រះឧបជ្ឈាយ៍ បានព្រះចៅអធិការគ្រប់ព្រះអង្គ គណៈអារាមាភិបាលគ្រប់រូបយកចិត្តទុកដាក់ជាង។ ជាក់ស្តែងគឺសម័យកាលសព្វថ្ងៃបច្ចេកវិទ្យាព័ត៌មានកំពុងរីកចម្រើនខ្លាំង ក្នុងនោះបណ្តាញសង្គមកំពុងមានព្រៀបក្នុងជីវភាពសង្គម ម៉្លោះហើយព្រះចៅអធិការ គណៈអារាមាភិបាលក៏មានការថ្លឹងថ្លែងបណ្តាព័ត៌ មានសកម្មដើម្បីចែករំលែកឱ្យមនុស្សជាច្រើនបានដឹង។ ទន្ទឹមនឹងនោះ ណែនាំរបៀបកំណត់សម្គាល់់ និងបំបាត់ចោលបណ្តាព័ត៌មានអសកម្មរបស់បណ្តាអានុភាពជាអមិត្តនៅ លើបណ្តាញសង្គម។
ព្រះតេជគុណថាច់រ៉ីយ៍ ប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកកូវង៉ាងមានថេរដីកាចែករំលែក៖ គណៈជនជាតិខេត្ត ក៏ដូចជាការិយាល័យជនជាតិស្រុកមានរបៀបធ្វើថ្មី ច្នៃប្រតិដ្ឋហើយនាំមកប្រសិទ្ធភាពយ៉ាងខ្ពស់។ អង្គជាច្រើនចូលរួមដោយស្មារតីសកម្ម ទទួល យកព្រះកថារបស់ព្រះឧបជ្ឃាយ៍ ព្រះមេគណបានណែនាំដើម្បីអនុវត្តទៅក្នុងភាពជាក់ស្តែងនៅក្នុងវត្តមានការគ្រប់គ្រង និងរឹតបន្តឹងសាមគ្គីភាពផ្ទៃក្នុងបានល្អប្រសើរជាង។ ចំពោះការប្រើប្រាស់បណ្តាញសង្គមរបស់ព្រះចៅអធិការគ្រប់អង្គវិញតែងបែរទៅរកខ្លឹមសារសកម្មច្រើនជាង។
ការចាប់អារម្មណ៍របស់ព្រះចៅអធិការ និងគណៈអារាមាភិបាលនៅលើភូមិសាស្រ្តកាន់តែ ជួយឱ្យអ្នកបំពេញការងារជនជាតិមានភាពងាយស្រួលជាង។ លោកង្វៀងថាញ់ញ៉ាង អនុប្រធានការិយាល័យជនជាតិស្រុកកូវង៉ាងបានឱ្យដឹង៖ នៅរាល់ពេលចាត់តាំងវគ្គហ្វឹកហាត់និងចាក់លិខិតនិមន្តទៅតាមវត្ត ព្រះចៅអធិការ គណៈអារាមាភិបាលតែងបម្រុងពេល និមន្ត-អញ្ជើញចូលរួមបានគ្រប់គ្រាន់ មានអង្គខ្លះនៅទាំងសម្តែងទស្សនៈផ្ទាល់អង្គអំពី គោលនយោបាយជនជាតិ សាសនាជាធរ មានជាគោលបំណងជួយឱ្យការអនុវត្តន៍ជំនឿ សាសនាមានរបៀបរៀបរយល្អប្រសើរជាង និងជួយឱ្យស្រុកធានាបានកម្រិតហ្វឹកហាត់ដែលបានដាក់ចេញ៕ អត្ថបទ-រូបថត៖ ថាច់សម្បត្តិ
វត្តបទុមប្រជុំនទី (អូរឈូក)ស្ថិតនៅភូមិ ង៉ាយហ្វា ឃុំតឹបង៉ាយ ស្រុកទីវកឹង។ វត្តបានកសាងឡើងកាលពីឆ្នាំ គ.ស. ១៦៧៦ ព.ស. ២២២០។ វត្តឆ្លងកាត់ព្រះចៅអធិការ ១៩ ជំនាន់ ក្នុងនោះ មានព្រះចៅអធិការ ២ អង្គសកម្មចូលរួមធ្វើសកម្មភាពបដិវត្តន៍គឺព្រះឧបជ្ឈាយ៍ សឺន ព្រំ សកម្មភាពរយៈពេល ២៨ ឆ្នាំ(ចាប់ពីឆ្នាំ ១៩៤០-១៩៦៨) និងព្រះតេជព្រះគុណ គឹមអង ធ្វើសកម្មភាពរយៈពេល ២ ឆ្នាំ ១៩៦៨-១៩៦៩)។ ព្រះចៅអធិការបច្ចុប្បន្ន គឺព្រះឧបជ្ឈាយ៍ ថាច់អ៊ុត។