08/04/2022 08:38
របរតម្បាញវត្ថុធាតុដើមអំពីត្រកៀតប៉ោង។ រូបថត៖ សុខា
ទន្ទឹមនឹងនោះ សមាគមសហព័ន្ធន៍នារីស្រុកចង្អុលការបណ្តាមូលដ្ឋានសមាគមឧបត្ថម្ភសមាជិកាក្រីក្រ នារីក្រីក្រធ្វើម្ចាស់គ្រួសារមានអាសយដ្ឋានរួចផុតពីភាពក្រីក្រដោយរូបភាពជាច្រើនមានឧបត្ថម្ភទុនឯកសិទ្ធិ មូលនិធិឧបត្ថម្ភនារីអភិវឌ្ឍ ទុនប្រិតសំចៃឥណទាន និងបណ្តាប្រភពទុនផ្សេងអាស្រ័យសមាគមគ្រប់គ្រង។ ឆ្លងតាមរយៈនោះ ក្នុងត្រីមាសទី ១ ឆ្នាំ ២០២២ សមាគមសហព័ន្ធន៍នារីស្រុករំសាយប្រាក់ទុន ៦,៥៣០ ពាន់លានដុង ជួយគ្រួសារនារី ២៩៤ គ្រួពង្រីកការផលិត និងប្រមូលទុនឡើងវិញដល់ពេលកំណត់របស់គ្រួសារនារី ២៦១ គ្រួ ជាមួយទឹកប្រាក់ ៣,២៤៦ ពាន់លានដុង។ គិតមកទល់ពេលនេះ សរុបប្រាក់បំណុលអាស្រ័យសមាគមគ្រប់គ្រងជាង ១៩១,៦០៦ ពាន់លានដុង ជួយឲ្យគ្រួសារនារី ៩.១៨៦ គ្រួបានបុលទុន។
ក្រៅពីនោះ សមាគមសហព័ន្ធន៍នារីស្រុកនៅទាំងសហការជាមួយធនាគារដុងអា ធនាគារប្រៃសណីយ៍លៀងវៀតស្រុកកូវង៉ាងរក្សា ៥០ ក្រុម មានសមាជិក ៣៧២ រូបបុលទុនបំណុលសរុបរួមជាង ២០,៥៩០ ពាន់លានដុង ប្រមូលផ្តុំនៅបណ្តាឃុំ ហ៊ីបម៉ីតី ទ្រឿងទ័រ គីមហ្វា វីញកីម ញីទ្រឿង ម៉ីឡុងបាក់ ថាញ់ហ្វាស៊ើង។ រក្សាក្រុមហ៊ុនទុនតាមរដូវ ០២ ក្រុម ជាមួយចំនួនប្រាក់ ៣០ លានដុង ជួយសមាជិកា ០៤ រូបជួសជុលផ្ទះ គិតមកទល់ពេលនេះជួយឲ្យសមាជិកា ២៤ រូបបានជួសជុលផ្ទះ។
តួយ៉ាងដូចជាបងស្រី ថាច់ធីសួ នៅភូមិរកា(អា) ឃុំញីទ្រឿង អាស្រ័យប្រភពទុនឯកសិទ្ធិរបស់ សមាគមសហព័ន្ធន៍នារីស្រុក ឃុំឧបត្ថម្ភឲ្យមានលក្ខណៈចិញ្ចឹមគោមេ និងឈានឡើងរួចផុតពីភាពក្រីក្រ។ បងស្រីសួបានឲ្យដឹងថា៖ គ្រួសារស្ថិតក្នុងក្របខ័ណ្ឌក្រីក្រ សេដ្ឋកិច្ចសំខាន់ពឹងលើដីផលិតស្រូវ ០៣ រដូវក្នុងមួយឆ្នាំ។ ០៣ ឆ្នាំមុន បងស្រីបានសមាគមសហព័ន្ធន៍នារីឃុំឧបត្ថម្ភឲ្យបុលទុនពីធនាគារគោលនយោបាយសង្គមស្រុក ២៥ លានដុងទិញគោមេមកចិញ្ចឹម ឆ្លងតាមរយៈការថែទាំ គោកើតកូនបាន ០៤ ក្បាល។ ក្រៅពីការថែទាំពង្រីកហ្វូងគោ បងស្រីបានសមាគមសហព័ន្ធន៍នារីឃុំបង្កលក្ខណៈឲ្យចូលរួមវគ្គបណ្តុះបណ្តាលមុខរបរតម្បាញ និងទទួលវត្ថុធាតុដើមមកធ្វើនៅនឹងផ្ទះពេលទំនេរ ទទួលបានប្រភពចំណូលពី ៤០.០០០-៧០.០០០ ដុងក្នុងមួយថ្ងៃ៕
ប្រែសម្រួល៖ តឹងង៉ុក
វត្តបទុមប្រជុំនទី (អូរឈូក)ស្ថិតនៅភូមិ ង៉ាយហ្វា ឃុំតឹបង៉ាយ ស្រុកទីវកឹង។ វត្តបានកសាងឡើងកាលពីឆ្នាំ គ.ស. ១៦៧៦ ព.ស. ២២២០។ វត្តឆ្លងកាត់ព្រះចៅអធិការ ១៩ ជំនាន់ ក្នុងនោះ មានព្រះចៅអធិការ ២ អង្គសកម្មចូលរួមធ្វើសកម្មភាពបដិវត្តន៍គឺព្រះឧបជ្ឈាយ៍ សឺន ព្រំ សកម្មភាពរយៈពេល ២៨ ឆ្នាំ(ចាប់ពីឆ្នាំ ១៩៤០-១៩៦៨) និងព្រះតេជព្រះគុណ គឹមអង ធ្វើសកម្មភាពរយៈពេល ២ ឆ្នាំ ១៩៦៨-១៩៦៩)។ ព្រះចៅអធិការបច្ចុប្បន្ន គឺព្រះឧបជ្ឈាយ៍ ថាច់អ៊ុត។