27/08/2021 07:49
ព្រះតេជគុណថាច់សៀន ព្រះចៅអធិការវត្តកំពង់នាវា(កំពង់ទូក) ឃុំហ៊ីបហ្វា មានថេរដីការឱ្យដឹងថា៖ ឮដំណឹងអាការៈជាច្រើន ក្រោយពេលចាក់វ៉ាក់ស៊ីនបណ្តាលឱ្យអាត្មាក៏មានការព្រួយបារម្ភ ប៉ុន្តែក្រោយពេលចាក់រួចស្រេចក្នុង អង្គអាត្មាមានអារម្មណ៍ដូចជាធម្មតា មិនមានអាការៈខុសប្រក្រតី។ បានចាក់វ៉ាក់ស៊ីនបង្ការអាសន្នរោគកូវីដ‑១៩ ធ្វើឱ្យអាត្មាមានការនឹងនរចិត្ត។ តែទោះជាដូច្នោះក៏ដោយ អាត្មាក៏មិនគួរធ្វេសប្រហែសខ្លួនដែរ។ អាត្មាបន្តសហការជាមួយគណៈអារាមាភិបាលដើម្បីធ្វើល្អការងារផ្សព្វផ្សាយ រួមចែករំលែកតាមសមត្ថភាពរបស់អាត្មាទៅក្នុងបណ្តាវិធានការបង្ការ ទប់ស្កាត់អាសន្នរោគ រួមចំណែករុញច្រានរោគជំងឺឆាប់រលត់រលាយបាត់ទៅ។
ព្រះតេជគុណថាច់សៀន ឧទ្ទេសនាមពីលិខិតដែលបានចាក់វ៉ាក់ស៊ីនលើកទី ១។
ស្រុកកូវង៉ាងមានព្រះសង្ឃជាង ១០០ អង្គគ្រប់លក្ខណៈចាក់វ៉ាក់ស៊ីនបង្ការអាសន្នរោគកូវីដ‑១៩។ ព្រះតេជគុណថាច់តារា អនុប្រធាននិងជាប្រធានការិយាល័យសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកកូវង៉ាងមានថេរដីកាឱ្យដឹងថា៖ ក្រោយពេលមានសេចក្តីប្រកាសចាក់វ៉ាក់ស៊ីនបង្ការអាសន្នរោគកូវីដ‑១៩ សមាគមបានសហការជាមួយសមាគមពុទ្ធសាសនាវៀតណាមស្រុកឡើងបញ្ជីព្រះសង្ឃនៅតាមបណ្តាវត្តលើភូមិសាស្រ្ត ផ្ញើទៅមជ្ឈមណ្ឌលសុខាភិបាលស្រុក បន្ទាប់មកបំផុសចលនាព្រះសង្ឃនិមន្តទៅចាក់ថ្នាំត្រូវតាមពេលកំណត់។ អាស្រ័យហេតុនោះ អត្រាមុខសញ្ញាគ្រប់លក្ខណៈចាក់វ៉ាក់ស៊ីនសម្រេចខ្ពស់បង្គួរ។
ស្រុកកូវង៉ាងជាស្រុកមួយក្នុងចំណោមស្រុកដែលមានព្រះសង្ឃជាច្រើនអង្គពីវត្តដទៃៗមកស្នាក់អាស្រ័យសិក្សាបណ្តាថ្នាក់ពុទ្ធិកសិក្សានៅតាមបណ្តាវត្តលើភូមិសាស្រ្ត។ ហេតុនោះ ការចាក់វ៉ាក់ស៊ីនបង្ការជំងឺ បានអនុវត្តទូលំទូលាយ ទាំងព្រះសង្ឃនៅមូលដ្ឋាន ព្រមទាំងពីមូលដ្ឋានដទៃមកស្នាក់អាស្រ័យរៀនសូត្រ។ ប៉ុន្តែនៅមុនពេលចាក់វ៉ាក់ស៊ីន ព្រះសង្ឃទាំងនោះត្រូវឆ្លើយតបបានលិខិតស្នាមពាក់ព័ន្ធមួយចំនួន និងមានអាយុត្រូវតាមការកំណត់ពេលចាក់វ៉ាក់ស៊ីន។ អាស្រ័យការចាក់វ៉ាក់ស៊ីនត្រូវស្ថិតទៅ លើអំឡុងអាយុពី ១៨ ឆ្នាំឡើងទៅ ធានាសុខភាព ជំងឺប្រចាំប្រាណ។ល។ ម៉្លោះហើយនៅតាមបណ្តាវត្តលើភូមិសាស្រ្ត មានព្រះសង្ឃដល់ទៅរាប់សិបអង្គគង់នៅស្នាក់អាស្រ័យរៀនសូត្រ ប៉ុន្តែមានព្រះសង្ឃតែចំនួនតិចតួចប៉ុណ្ណោះគ្រប់លក្ខណៈចាក់វ៉ាក់ស៊ីន។ តួយ៉ាងដូចជានៅវត្តកងចក្ការាម(ធ្លក) ឃុំហ៊ីបហ្វា មានព្រះសង្ឃគង់នៅដល់ទៅជាង ៤០ អង្គ ប៉ុន្តែមានព្រះសង្ឃត្រឹមតែ ១៥ អង្គប៉ុណ្ណោះបានចាក់វ៉ាក់ស៊ីន។
លោកតូមិញចូវ នាយករងមជ្ឈមណ្ឌលសុខាភិបាលស្រុកកូវង៉ាងបានឱ្យដឹងថា៖ អាស្រ័យរបប និងពេលវេលាឆាន់ចុករបស់ព្រះសង្ឃ គណៈមហានិកាយខ្មែរមានការខុសប្លែកពីសាមញ្ញជនខ្លាចក្រែងកើតមានបណ្តាអាការៈក្រោយពេលចាក់វ៉ាក់ស៊ីនយ៉ាងខ្ពស់ ម៉្លោះហើយ បន្ទាប់ពីចាក់រួច មជ្ឈមណ្ឌលតែងតាមដានយ៉ាងដិតដល់។ទន្ទឹមនឹងនោះមានការប្រកាសលេខទូរសព្ទ និងវេជ្ជបណ្ឌិតទទួលបន្ទុក បើសិនមានសញ្ញាខុសប្រក្រតីនោះ ហៅទូរសព្ទទៅលោកវេជ្ជបណ្ឌិតទទួលបន្ទុកដើម្បីទទួលបានការប្រឹក្សាយោបល់។ ប៉ុន្តែក្រោយពេលចាក់វ៉ាក់ស៊ីនរហូតមកទល់ពេលនេះ មិនទាន់ទទួលបានទូរសព្ទណាទាក់ទងដល់បណ្តាអាការៈក្រោយពេលចាក់វ៉ាក់ស៊ីនឡើយ។
ការចាក់វ៉ាក់ស៊ីនបង្ការអាសន្នរោគកូវីដ‑១៩ គឺសំដៅធានាអំពីសុខភាពជូនទូទាំងប្រជាជន ជាគោលការណ៍ដ៏ត្រឹមត្រូវរបស់បក្ស និងរដ្ឋយើង។ អាស្រ័យហេតុនោះ ការចាក់វ៉ាក់ស៊ីន ចំពោះព្រះសង្ឃនិយាយរួម នៅភូមិសាស្រ្តស្រុកកូវង៉ាងនិយាយដោយឡែកគឺនាំមកនូវភាពរីករាយសម្រាប់ព្រះសង្ឃគ្រប់ព្រះអង្គស្ងប់ចិត្តបួសរៀន ប្រតិបត្តិផ្លូវព្រះពុទ្ធសាសនា៕
អត្ថបទ‑រូបថត៖ ថាច់សម្បត្តិ
វត្តបទុមប្រជុំនទី (អូរឈូក)ស្ថិតនៅភូមិ ង៉ាយហ្វា ឃុំតឹបង៉ាយ ស្រុកទីវកឹង។ វត្តបានកសាងឡើងកាលពីឆ្នាំ គ.ស. ១៦៧៦ ព.ស. ២២២០។ វត្តឆ្លងកាត់ព្រះចៅអធិការ ១៩ ជំនាន់ ក្នុងនោះ មានព្រះចៅអធិការ ២ អង្គសកម្មចូលរួមធ្វើសកម្មភាពបដិវត្តន៍គឺព្រះឧបជ្ឈាយ៍ សឺន ព្រំ សកម្មភាពរយៈពេល ២៨ ឆ្នាំ(ចាប់ពីឆ្នាំ ១៩៤០-១៩៦៨) និងព្រះតេជព្រះគុណ គឹមអង ធ្វើសកម្មភាពរយៈពេល ២ ឆ្នាំ ១៩៦៨-១៩៦៩)។ ព្រះចៅអធិការបច្ចុប្បន្ន គឺព្រះឧបជ្ឈាយ៍ ថាច់អ៊ុត។