27/04/2021 09:07
ពិធីទទួលបណ្ណទទួលស្គាល់វត្តឧត្តមភិរីរាជបូជាមន្ទីរ (បាយ៉ាម) ជាកេរដំណែលប្រវត្តិសាស្រ្តថ្នាក់ខេត្ត៕
លោក ត្រឹងវុាំងណា អតីតអនុលេខាគណៈកម្មា ធិការបក្សស្រុកថ្កូវបានឲ្យដឹងថា៖ ក្នុងសម័យតស៊ូ ប្រឆាំងខ្មាំងឈ្លានពានទាំងពីរលើក វត្តឧត្តមភិរីរាជបូជាមន្ទីរ (បាយ៉ាម) មិនត្រឹមតែជាមជ្ឈមណ្ឌលសម្រាប់ប្រជុំជីវភាពខាងសាសនា វប្បធម៌ របស់ជនរួមជាតិខ្មែរក្នុងតំបន់ប៉ុណ្ណោះទេ ហើយនៅទាំងជាកន្លែងចិញ្ចឹមលាក់បំពួនកម្មាភិបាល បដិវត្តន៍ និងជាកន្លែងចាត់តាំងបណ្ដាចលនាតស៊ូនយោបាយនៅមូលដ្ឋានទៀតផង។
នៅក្នុងព្រះវិហារក៏ដូចជា ក្នុងបរិវេណវត្តសុទ្ធសឹងតែមានលេណដ្ឋានជាច្រើនសម្រាប់កម្មាភិបាលបដិវត្តន៍ចូលជ្រកពេលមានសភាពការណ៍មិនស្រួល។ មានព្រះសង្ឃជាង ១០០ អង្គក្រោយ ពេលលាចាកសិក្ខាបទបានចូលរួមធ្វើបដិវត្តន៍តាំងពីថ្នាក់ខេត្តដល់ថ្នាក់ឃុំ។ មានអ្នកខ្លះមានតួនាទី ជាសមាជិកគណៈប្រតិបត្តិការបក្សស្រុក លេខាបក្ស ប្រធានគណៈកម្មាធិការប្រជាជនឃុំ ដូចជា៖ លោកស៊ើងកើ ថាច់តោក ណាំញឹក។ល។ ដោយ ឡែកព្រះឧបជ្ឈាយ៍គឹមចៅ (ព្រះចៅអធិការទី ០៥) ក្រោយពេលប្រទេសជាតិបានរំដោះបានរដ្ឋប្រទានជូនគ្រឿងឥស្សរិយយសសង្រ្គាមចំណាត់ថ្នាក់លេខ ១។
ចាប់ពីឆ្នាំ ១៩៧៥ មកទល់ពេលនេះ វត្តឧត្តមភិរីរាជបូជាមន្ទីរ (បាយ៉ាម) តែងប្រតិបត្តិល្អគោលការណ៍ គោលនយោបាយរបស់បក្ស ច្បាប់របស់រដ្ឋជានិច្ច។ ជាពិសេស បន្ទាប់ពីព្រះឧជ្ឈាយ៍គឹមចៅអនិច្ចធម្ម ព្រះឧបជ្ឈាយ៍យ៉ីបតឺយបានគណៈ អារាមាភិបាល ព្រះសង្ឃ ពុទ្ធបរិស័ទតែងតាំងឋានន្តរស័ក្តិជាព្រះចៅអធិការរហូតមកទល់នឹង ពេលនេះ។ ព្រះអង្គបានចូលរួមធ្វើជាតំណាងក្រុម ប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ជាច្រើនអាណត្តិ កាល។ ជាងនោះ ទៅទៀត ព្រះអង្គបានរួមជាមួយព្រះសង្ឃក្នុងវត្តចលនាពុទ្ធបរិស័ទឲ្យចូលរួមបណ្ដាចលនារបស់មូលដ្ឋានមានចលនា “កសាងជីវភាពវប្បធម៌ ជនបទថ្មី” ជាដើម។ នៅបណ្ដាឆ្នាំ ជួបទុក្ខលំបាក ព្រះសង្ឃក្នុងវត្តផលិតស្រូវបាន ០៣ រដូវលើផ្ទៃដីស្រែរបស់វត្តសម្រាប់ឲ្យពុទ្ធបរិស័ទក្រីក្រខ្ចីហូប។ ក្រៅពីនោះ វត្តនៅទាំងបរិច្ចាគដី និងឲ្យដើមគរគីរ ឈើទាលសម្រាប់មូលដ្ឋានសាងសង់សាលារៀនសម្រាប់កូនចៅខ្មែរក្នុងតំបន់សិក្សារៀនសូត្រ។ អាស្រ័យដោយវត្តជាកន្លែងប្រជុំជីវភាពសាសនា បង្រៀនវិន័យរបស់ព្រះសម្មាសម្ពុទ្ធម៉្លោះហើយងាយស្រួលដល់ ការផ្សព្វផ្សាយ ចលនាពុទ្ធបរិស័ទឲ្យអនុវត្តល្អគោលនយោបាយស្ដីពីមហាសាមគ្គីទូទាំងប្រជា ជាតិ ផ្ដើមពីនោះ ពុទ្ធបរិស័ទក៏កាន់តែជឿជាក់ទៅលើ ការដឹកនាំរបស់បក្ស ការបញ្ជាការរបស់រដ្ឋ រួមគ្នាពង្រីកសេដ្ឋកិច្ច រួមចំណែកកសាងភូមិស្រុកឲ្យកាន់តែរីកចម្រើនជាងទៀត។ វត្តឧត្តមភិរីរាជ បូជាមន្ទីរ (បាយ៉ាម) មិនតែជាកន្លែងពិសិដ្ឋ សម្បូរ ទៅដោយលក្ខណវប្បធម៌ហើយនៅទាំងជាមជ្ឈ មណ្ឌលសម្រាប់ប្រជុំជីវភាពវប្បធម៌ ស្មារតីរបស់មាមីងខ្មែរនៅ ០៤ ភូមិចំណុះឃុំដូងស្វឹង (ស្រុក យ្វៀងហាយ) និង ឃុំហាមយ៉ាង (ស្រុកថ្កូវ)ទៀតផង។ តាំងពីស្ថាបត្យកម្មខ្លោងទ្វារ ព្រះវិហាររហូតដល់សំណង់ដទៃមួយចំនួនទៀត នោះសុទ្ធសឹងប្រកបដោយក្បូរក្បាច់រចនាយ៉ាងស្អាតល្អក្នុងបរិវេណវត្ត។ សំណង់នីមួយៗសុទ្ធ តែប្រកបដោយវិចិត្រកម្មនៃថ្វីដៃដ៏ប៉ិនប្រសប់របស់សិប្បករខ្មែរ។
ម្យ៉ាងទៀត បណ្ដាសំណង់ស្ថាបត្យកម្មក្នុងបរិវេណវត្តហាក់ដូចជាសារមន្ទីរមួយពោរពេញទៅដោយតម្លៃសម្ភារ និងស្មារតី ញុាំងឲ្យយើងសម្លឹង ឃើញទាំងស្រុងនូវទំនៀមទម្លាប់ សាសនាជំនឿ និងប្រវត្តិសាស្រ្តវប្បធម៌របស់ជនរួមជាតិខ្មែរ។ កន្លែងនេះ ក៏ជាកន្លែងរក្សានូវអក្សរសាស្រ្តរបស់ជនជាតិខ្មែររួមចំណែកលុបបំបាត់ភាពអនក្ខរកម្ម បង្កើនកម្រិតប្រជាបញ្ញារួមចំណែកពង្រីកខឿន អប់រំ និងជាកន្លែងអភិរក្សជីវបរិស្ថានធម្មជាតិក្នុង សម័យកាលបរិស្ថានកាន់តែកខ្វក់ ដូចបច្ចុប្បន្ន នេះ។ ជាមួយបណ្ដាតម្លៃទាំងនោះ វត្តឧត្តមភិរីរាជបូជាមន្ទីរ (បាយ៉ាម) ទើបបានគណៈកម្មាធិការ ប្រជាជនខេត្តត្រាវិញ ចេញសេចក្ដីសម្រេចចិត្តចំណាត់ថ្នាក់ជាកេរដំណែលប្រវត្តិសាស្រ្តថ្នាក់ខេត្ត៕
អត្ថបទ-រូបថត៖ ថាច់ ហ្វាង
វត្តបទុមប្រជុំនទី (អូរឈូក)ស្ថិតនៅភូមិ ង៉ាយហ្វា ឃុំតឹបង៉ាយ ស្រុកទីវកឹង។ វត្តបានកសាងឡើងកាលពីឆ្នាំ គ.ស. ១៦៧៦ ព.ស. ២២២០។ វត្តឆ្លងកាត់ព្រះចៅអធិការ ១៩ ជំនាន់ ក្នុងនោះ មានព្រះចៅអធិការ ២ អង្គសកម្មចូលរួមធ្វើសកម្មភាពបដិវត្តន៍គឺព្រះឧបជ្ឈាយ៍ សឺន ព្រំ សកម្មភាពរយៈពេល ២៨ ឆ្នាំ(ចាប់ពីឆ្នាំ ១៩៤០-១៩៦៨) និងព្រះតេជព្រះគុណ គឹមអង ធ្វើសកម្មភាពរយៈពេល ២ ឆ្នាំ ១៩៦៨-១៩៦៩)។ ព្រះចៅអធិការបច្ចុប្បន្ន គឺព្រះឧបជ្ឈាយ៍ ថាច់អ៊ុត។