06/04/2021 08:54
ផ្តល់អត្តសញ្ញាណពលរដ្ឋជូនប្រជាជនឃុំឡុងឌឹក។ រូបថត៖ ផាមហើង
ចំពោះមុខ បណ្តាក្រុមការងាររបស់ការិយាល័យកងតម្រួតគ្រប់គ្រងរដ្ឋបាលអំពីសណ្តាប់ធ្នាប់សង្គមនគរបាលខេត្ត និងនគរបាលបណ្តាស្រុក ទីក្រុង ទីផ្សាររួមខេត្តផ្តល់អត្តសញ្ញាណពលរដ្ឋជូនកម្មាភិបាល បុគ្គលិក និយោជិតបណ្តាមន្ទីរ គណៈ ផ្នែក អង្គការ មហាជនគ្រប់លំដាប់ថ្នាក់ គ្រូបង្រៀន សិស្ស បណ្តាសាលាវិទ្យាល័យ ពលករ អ្នកពលកម្ម នៅក្នុងបណ្តាអាជីវកម្ម តំបន់ឧស្សាហកម្ម។ បន្ទាប់ពីនោះ ផ្តល់អត្តសញ្ញាណពលរដ្ឋជូនមនុស្សមានអាយុពី ១៤ ឆ្នាំឡើងទៅដែលមានបញ្ជីគ្រួសារស្នាក់នៅអចិន្ត្រៃយ៍នៅខេត្តត្រាវិញ ប៉ុន្តែមិនទាន់បានផ្តល់អត្តសញ្ញាណពលរដ្ឋភ្ជាប់ជីពអេឡិកត្រូនិច។ បន្ទាប់ពីនោះផ្តល់អត្តសញ្ញាណពលរដ្ឋជូនមនុស្សមានអាយុពី ១៤ ឆ្នាំឡើងទៅដែលមានបញ្ជីគ្រួ សារអចិន្ត្រៃយ៍នៅក្រៅខេត្តត្រាវិញមកស្នាក់អាស្រ័យមិនទាន់បានផ្តល់អត្តសញ្ញាណពលរដ្ឋភ្ជាប់ជីពអេឡិកត្រូនិច។
នៅនឹងបណ្តាកន្លែងផ្តល់អត្តសញ្ញាណពលរដ្ឋនៅលើភូមិសាស្ត្រទីក្រុងត្រាវិញហាក់ដូចជាពេលណាក៏មានមនុស្សមកធ្វើបណ្ណអត្តសញ្ញាណពលរដ្ឋកក់កុញទាំងអស់។ មនុស្សភាគច្រើនឆាប់បានមកដើម្បីបានក្រុមការងារធ្វើសំណុំលិខិតផ្តល់អត្តសញ្ញាណពលរដ្ឋ។ នរណាក៏ដូចជានរណាសុទ្ធតែសម្តែងនូវក្តីរីករាយ និងពេញចិត្តជាមួយនឹងនគរបាលដែលបានចុះមកដល់កន្លែង ងាយស្រួលឱ្យការងារជូញដូរ រកទទួលទាន របស់ប្រជាជន។
ពេលបានសួរអំពីអត្ថប្រយោជន៍ សមត្ថកិច្ច ក៏ដូចជាអាទិភាពរបស់បណ្ណអត្តសញ្ញាណពលរដ្ឋដោយមានភ្ជាប់ជីពអេឡិកត្រូនិច ហាក់ដូចជាប្រជាជនគ្រប់រូបសុទ្ធតែបានយល់ច្បាស់អំពីផលប្រយោជន៍ទាំងនេះដែរ។
លោកត្រឹងហ្វាងថាញ់ នៅអនុសង្កាត់លេខ ២ សង្កាត់ទី ២ ទីក្រុងត្រាវិញបានឱ្យដឹងថា៖ ពេលដែលបានដឹងព័ត៌មានពីសង្កាត់ប្រកាសឱ្យធ្វើអត្តសញ្ញាណពលរដ្ឋ គឺប្រជាជនមានចិត្តរីករាយ លំដាប់លំដោយទៅធ្វើអត្តសញ្ញាណពលរដ្ឋ។ អត្តសញ្ញាណពលរដ្ឋមានចំណុចថ្មី ហើយងាយស្រួល មិនខ្លាចស្ទឹក អាចនឹងគូសបានប្រសិនបើយើងបាន ប្រើប្រាស់ទូរស័ព្ទប្រាជ្ញាគួរឱ្យងាយស្រួលដែរ។
ស្ថិតនៅតាមសាលាវិទ្យាល័យនីមួយៗនៅលើភូមិសាស្ត្រទីក្រុងត្រាវិញតែងបានការិយាល័យកងតម្រួតគ្រប់គ្រងរដ្ឋបាលអំពីសណ្តាប់ធ្នាប់សង្គមនគរបាលខេត្តរៀបចំមួយក្រុមផ្តល់អត្តសញ្ញាណពលរដ្ឋ អនុវត្តជានិច្ចកាលតាំងពីម៉ោង ០៧ ព្រឹករហូតដល់ម៉ោង ២១ ក្នុងថ្ងៃ។ អាស្រ័យដោយចំនួន សិស្សច្រើន បានជាកងកម្លាំងនគរបាលត្រូវ ធ្វើការដោយស្មារតីប្រញាប់ ម៉ឹងម៉ាត់ ពិនិត្យសំណុំលិខិតនីមួយៗឱ្យច្បាស់ព័ត៌មានឯកជនដើម្បីការពារខុសឆ្លក។ ក្រោយពីអនុវត្តសម្រេចការងារបច្ចុប្បន្នកម្មព័ត៌មាន ឯកសារ ឯកជន ផ្តិតមេដៃ រូបថត ចំពោះករណីនីមួយៗពេលដែលអនុវត្តសម្រេចត្រូវបានកម្មាភិបាលសំណូមពរឱ្យពិនិត្យព័ត៌មាននៅលើបណ្ណឡើងវិញរួចទើបចុះហត្ថលេខាបញ្ជាក់ទទួលស្គាល់។
អាស្រ័យដោយបានរៀបចំមានវិទ្យាសាស្ត្រតាំងពីផ្នែកទទួលយកបានជាបន្ថយបានពេលវេលាដល់សិស្ស និងគ្រូបង្រៀនរបស់សាលា។ គិតជាមធ្យមក្នុងមួយថ្ងៃកម្មាភិបាលទទួលនិងធ្វើសម្រេចសំណុំលិខិតជាង ១០០ ច្បាប់។ សម្ពាធការងារយ៉ាងធំ ប៉ុន្តែកម្មាភិបាល យុទ្ធជនតែងរួសរាយ រាក់ទាក់ណែនាំសិស្សធ្វើ សម្រេចសំណុំបែបបទក្នុងរយៈពេលរហ័សបំផុត។
លោកថាច់ស្មី នៅភូមិបាស្រែ (អា) ឃុំលឿងហ្វា ស្រុកចូវថាញ់បានឱ្យដឹងថា៖ “ផ្តើមពីថ្ងៃដំបូងរហូតមកដល់ពេលនេះ បណ្តាក្រុមការងារបម្រើធ្វើអត្តសញ្ញាណពលរដ្ឋជូនប្រជាជនយ៉ាងមមាញឹក អស់ពីចិត្ត កងកម្លាំងនគរបាលធ្វើការតាំងពីម៉ោង ០៧ ព្រឹករហូតដល់ពេលកណ្តាលយប់។ រាល់ការងឿងឆ្ងល់របស់ប្រជាជនតែងបានអធិប្បាយគ្រប់គ្រាន់ ជាក់ស្តែងដើម្បីទុកឱ្យប្រជាជនបានយល់ច្បាស់។
វរៈសេនីយ៍ឯកបម្រុង ឡេវ៉ាំងវៀត ប្រធានការិយាល័យកងតម្រួតគ្រប់គ្រងរដ្ឋបាលអំពីសណ្តាប់ធ្នាប់សង្គមនគរបាលខេត្តបានឱ្យដឹងថា៖ ត្រូវតែកេណ្ឌប្រមូលបង្កើនកងកម្លាំង និងសម្ភារៈ មធ្យោបាយបន្ថែម និងចង្អុលការឱ្យបណ្តាក្រុមការងាររបស់នគរបាលស្រុក ទីក្រុង ទីផ្សាររួមខេត្ត និងការិយាល័យកងតម្រូតគ្រប់គ្រងរដ្ឋបាលអំពីសង្គមដំណើរការរៀបចំផ្តល់អត្តសញ្ញាណពលរដ្ឋចល័តនៅតាមបណ្តាភូមិសាស្ត្រតំបន់ប្រជាជនស្នាក់នៅ បណ្តាតំបន់ឧស្សាហកម្ម សាលារៀន។ ចំពោះមុខ យើងខ្ញុំជ្រើសរើសវិធីសាស្ត្រគឺកន្លែងណាមានមនុស្សច្រើន ងាយស្រួលដើម្បីធ្វើមុន កន្លែងណាលំបាកធ្វើក្រោយ ធ្វើជានិច្ចកាលក្នុងមួយថ្ងៃ ១៥ ម៉ោង។
ដើម្បីជួយឱ្យកងកម្លាំងនគរបាលក្នុងទូទាំងខេត្តសម្រេចតាមផែនការដែលក្រសួងនគរបាលប្រគល់ឱ្យនោះ យើងខ្ញុំសំណូមពរនិងសង្ឃឹមថារដ្ឋអំណាចគ្រប់មូលដ្ឋានជានិច្ចកាលយកចិត្តទុកដាក់ ឧបត្ថម្ភ បង្កលក្ខណៈងាយស្រួល និងប្រជាជនគ្រប់រូបឆ្លៀតពេលវេលាមកដល់បណ្តាទីកន្លែងផ្តល់អត្តសញ្ញាណពលរដ្ឋចល័តដើម្បីក្រុមការងារធ្វើសំណុំបែបបទ ធានាឱ្យរាល់ក្រុមការងារ ផ្តល់អត្តសញ្ញាណពលរដ្ឋក្នុងមួយថ្ងៃសម្រេចបានយ៉ាងតិចបំផុត ៣០០ បណ្ណ ធានាលើភូមិសាស្ត្រខេត្តប្រមូលយក និងផ្តល់អត្តសញ្ញាណពលរដ្ឋ ៦.០០០ បណ្ណ ដើម្បីធានាសន្ទុះកំណើនរបស់ក្រសួងនគរបាលប្រគល់ជូន។ គិតមកដល់ថ្ងៃទី ២២ មីនា ឆ្នាំ ២០២១ នគរបាលខេត្តត្រាវិញប្រមូល និងផ្តល់អត្តសញ្ញាណពលរដ្ឋត្រឹមត្រូវតាមការកំណត់របស់ច្បាប់បាន ៨២.៦៧៨ បណ្ណ៕
ប្រែសម្រួល៖ រតនា
វត្តបទុមប្រជុំនទី (អូរឈូក)ស្ថិតនៅភូមិ ង៉ាយហ្វា ឃុំតឹបង៉ាយ ស្រុកទីវកឹង។ វត្តបានកសាងឡើងកាលពីឆ្នាំ គ.ស. ១៦៧៦ ព.ស. ២២២០។ វត្តឆ្លងកាត់ព្រះចៅអធិការ ១៩ ជំនាន់ ក្នុងនោះ មានព្រះចៅអធិការ ២ អង្គសកម្មចូលរួមធ្វើសកម្មភាពបដិវត្តន៍គឺព្រះឧបជ្ឈាយ៍ សឺន ព្រំ សកម្មភាពរយៈពេល ២៨ ឆ្នាំ(ចាប់ពីឆ្នាំ ១៩៤០-១៩៦៨) និងព្រះតេជព្រះគុណ គឹមអង ធ្វើសកម្មភាពរយៈពេល ២ ឆ្នាំ ១៩៦៨-១៩៦៩)។ ព្រះចៅអធិការបច្ចុប្បន្ន គឺព្រះឧបជ្ឈាយ៍ ថាច់អ៊ុត។