09/07/2021 09:00
អ្នកយកសារព័ត៌មាន៖ ក្នុងអសន្នរោគជំងឺកូវីដ ១៩ ផ្នែកជំនាញបានប្រើអក្សរ “F” ដើម្បីប្រៀបធៀបកម្រិត ជ្រាបឆ្លងមេរោគ សូមលោកវេជ្ជបណ្ឌិត ឲ្យដឹងច្បាស់ជាងទៀតអំពីនិយមន័យនេះ?
វេជ្ជបណ្ឌិតង្វៀងវុាំងឡើ៖ និយមន័យរបស់បណ្ដាអក្សរ “F” ជាការកំណត់ប្រកបដោយលក្ខណៈប្រហាក់ប្រហែលរបស់ផ្នែកជំនាញ ដើម្បីងាយ ហៅងាយយល់អំពីកម្រិតជ្រាបមេរោគ SARS -CoV-2។ ជាក់ស្ដែង “F0” ជាករណីកំណត់ គឺអ្នកដែលបានធ្វើកោសល្យវិច័យវិជ្ជមានជាមួយមេរោគSARS-CoV-2 ”F1” ជាអ្នកប៉ះពាល់ជិតជា មួយ “F0” ឬក៏ហៅថាអ្នកប៉ះពាល់ជុំទី ១។ ក្រៅ បណ្ដាករណីមាននិន្នាការខ្ពស់ ដូចជាអ្នកអន្តោប្រវេសន៍ អ្នកដែលទៅមកពីតំបន់មានសំបុកមេរោគ បណ្ដាតំបន់ហ៊ុមព័ទ្ធ គម្លាតសង្គមក៏បានចាត់ទុក ជា “ F1” ដែរ។ “F2” ជាអ្នកប៉ះពាល់ជាមួយ “F1” ក៏ហៅថាអ្នកប៉ះពាល់ជិតឬអ្នកប៉ះពាល់ជុំទី ២។
ប្រហាក់ប្រហែលដូច្នោះ “F3” ជាអ្នកប៉ះពាល់ជាមួយ “F2” “F4” ជាអ្នកប៉ះពាល់ជាមួយ “F3”។ល។
អ្នកយកសារព័ត៌មាន៖ កម្រិតគ្រោះថ្នាក់របស់ បណ្ដាអ្នកប៉ះពាល់ជិតជាមួយករណីជំងឺនឹងដូចម្ដេច? ផ្នែកជំនាញ គប្បីកំណត់ដល់ “F” ប៉ុន្មាន ដើម្បីតាមដានសូមជម្រាបប្រសាសន៍ លោកវេជ្ជ បណ្ឌិត?
វេជ្ជបណ្ដិតង្វៀងវុាំងឡើ៖ បណ្ដាអ្នកដែលប៉ះពាល់ជិតឬក៏ហៅថា “F1” នោះគឺជាអ្នកមាននិន្នាការជ្រាបជំងឺកូវីដ-១៩ ខ្ពស់ ព្រោះបានប៉ះពាល់ផ្ទាល់ជាមួយករណីជំងឺដែលបានកំណត់ ក្នុងខណៈដែលលទ្ធភាពឆ្លងមេរោគ SARS-CoV-2 តាមរយៈផ្លូវជាច្រើន ដូចជាតាមចំហាយ ដែលអាស្រ័យដោយអ្នកជំងឺក្អកឬកន្ដាស់ តាមបណ្ដាគ្រាប់តូចៗ អណ្ដែតតាមខ្សល់ អាស្រ័យ “F1” ប៉ះពាល់ជាមួយកន្លែងកខ្វក់ជាប់មេរោគ។ល។ ពេលដែលបណ្ដាករណី “F1” ជ្រាបជំងឺពី “F0” នឹងក្លាយជាអ្នកជំងឺបានកំណត់ គឺបានក្លាយជា “F0”។ ហើយដូច្នោះ បណ្ដា “F” ស្ថិតក្រោម “F1” នឹងបានបង្កើនកម្រិតឡើងជាបណ្ដា “F” មានកម្រិតជ្រាបជំងឺខ្ពស់ជាង។
ដើម្បីគ្រប់ និងវិនិច្ឆ័យទាន់ពេលបណ្ដាករណី ដែលមាននិន្នាការជ្រាបជំងឺកូវីដ-១៩ ពេលមានករណីជំងឺបានកំណត់ គឺ “F0” ផ្នែកសុខាភិបាល នឹងសហការដំណើរការបោសសម្អាតទាំងអស់បណ្ដា “F” ដែលមាននិន្នាការតាមលក្ខការណ៍ គ្រប់គ្រងកាន់តែបានល្អបណ្ដា “F” មាននិន្នាការកាន់តែទាបកាន់តែល្អ។ យោងតាមភាពជាក់ស្ដែង យើងតែងឃើញបោសសម្អាតដល់ “F3” ព្រោះពេលមានករណីជំងឺកំណត់ក្នុងកន្សោមឆ្លងជំងឺនោះ “F3” នឹងក្លាយជា “F2” ហើយបានអនុវត្តវិធីសាស្រ្តជម្លៀសតាមនិន្នាការទាបបំផុតគឺជម្លៀស នៅនឹងផ្ទះ។
អ្នកយកសារព័ត៌មាន៖ វិធានការជម្លៀសបាន អនុវត្តចំពោះបណ្ដាអ្នកដែលប៉ះពាល់ជិតអ្នកជំងឺកូវីដ ១៩ បានកំណត់ដូចម្ដេច? ហេតុអ្វីមាន ការជម្លៀសប្រមូលផ្ដុំ និងជម្លៀសនៅនឹងផ្ទះ?
វេជ្ជបណ្ឌិតង្វៀងវុាំងឡើ៖ តាមកំណត់បច្ចុប្បន្ន ចំពោះបណ្ដាអ្នកដែលប៉ះពាល់ជិត “F0” នឹងបានជម្លៀសប្រមូលផ្ដុំ ។ ហើយបណ្ដាអ្នកប៉ះពាល់ជាមួយ “F1” នឹងបានជម្លៀសនៅនឹងផ្ទះ។ បានជាមាន ០២ របៀបជម្លៀសខុសគ្នា ដូច្នោះគឺទៅតាម កម្រិតនិន្នាការឆ្លងជ្រាបជំងឺផ្សេងគ្នា។ បណ្ដាអ្នកដែលបានជម្លៀសប្រមូលផ្ដុំគឺអ្នកដែលមាននិន្នា ការជ្រាបជំងឺខ្ពស់ អាចជ្រាបមេរោគ ប៉ុន្តែគ្មានឃើញមានរោគសញ្ញា គប្បីបានគ្រប់គ្រងម៉ត់ចត់ មានរបបថែទាំសុខាភិបាលប្រចាំបន្តបន្ទាប់ ដោយបណ្ដាអ្នកដែលមានជំនាញ។ ចំពោះអ្នកដែល ប៉ះពាល់ជាមួយ “F1” ឬក៏ហៅថា “F2” នឹងបាន ធ្វើការជម្លៀសនៅនឹងផ្ទះ ព្រោះមាននិន្នាការជ្រាប ជំងឺទាបជាងជាមួយការអនុលោមជាសំខាន់ គ្រាន់តែត្រូវការឧបត្ថម្ភសុខាភិបាលពេលមានរោគសញ្ញានៃការជ្រាបមេរោគ ដូចជាគ្រុនក្ដៅ ក្អក ពិបាកដកដង្ហើម ឈឺបំពង់ក មិនក្លិន។ល។ ម្យ៉ាង វិញទៀត បណ្ដា “F2” ត្រូវបានជម្លៀសនៅនឹងផ្ទះ ដើម្បីធានាកុំឲ្យទៅកន្លែងពាសពេញរង់ចាំលទ្ធ ផលធ្វើកោសល្យវិច័យរបស់ “F1”។ ប្រសិនបើ “F1” វិជ្ជមានមេរោគនោះ “F2” នឹងក្លាយជា “F1” ថ្មី ហើយត្រូវបញ្ជូនទៅជម្លៀសប្រមូលផ្ដុំ។
អ្នកយកសារព័ត៌មាន៖ អ្នករាល់គ្នាគប្បីធ្វើអ្វីពេលដឹងថាខ្លួនស្ថិតក្នុងបណ្ដា “F” ដូចបានពោលខាងលើ និងមានវិធីណា ដើម្បីដឹងថាខ្លួនស្ថិត ក្នុង “F” ប៉ុន្មាន?
វេជ្ជបណ្ដិតង្វៀងវុាំងឡើ៖ ការដែលយើងដឹងថាខ្លួនយើងស្ថិតក្នុង “F” ណានោះ ភាគច្រើនតាមរយៈនីតិវិធីបោសសម្អាតរបស់បណ្ដាស្ថាប័នជំនាញពេលរកឃើញ “F0”។ ថ្វីត្បិតដូច្នោះក្ដី ការបោសសម្អាតមិនមែនពេលណាក៏ជាក់លាក់ទាំងអស់ អាស្រ័យហេតុនោះ ចំពោះខ្លួនយើងផ្ទាល់ក៏អាចដឹងថាខ្លួនស្ថិតក្នុង “F” ណាតាមរយៈការប្រុងប្រយ័ត្នស្វែងយល់ការទំនាក់ទំនងរបស់ខ្លួន ជាមួយបណ្ដា “F” ពេលមានព័ត៌មានជាផ្លូវការពីស្ថាប័នជំនាញអំពីបណ្ដា “F” នោះ អ្នករាល់គ្នា គប្បីអនុវត្តតាមបណ្ដាសេចក្ដីកំណត់របស់ផ្នែកជំនាញអំពីជម្លៀសសុខាភិបាល អាស្រ័យរដ្ឋអំណាចសម្រេចចិត្ត។ ឬក៏ប្រសិនបើដឹងថាខ្លួន ស្ថិតក្នុង “F” នោះ គប្បីរាយការណ៍សុខាភិបាល ដោយត្រង់ជាមួយរដ្ឋ អំណាចមូលដ្ឋានឬស្ថាប័ន សុខាភិបាលនៅកន្លែងជិតបំផុតដើម្បីបានណែនាំអនុវត្តបណ្ដាវិធានការសមស្រប ទន្ទឹមនឹងនោះ ជូនដំណឹងដល់បណ្ដាអ្នកដែលបានប៉ះពាល់ដឹង។
អ្នកយកសារព័ត៌មាន៖ មានករណី “F3” ឬ “F2” ។ល។ ឡើងទៅ “F0” សូមវេជ្ជបណ្ឌិតឲ្យដឹងករណីនេះតើដូចម្ដេច ?
វេជ្ជបណ្ឌិតង្វៀងវុាំងឡើ៖ ជាក់ស្ដែង នៅពេល ជិតៗនេះមានបណ្ដាករណី “F2” ឬ “F3” ក្លាយ ជា “F0”។ ប្រការនេះ កើតមាននៅពេលដែល បណ្ដា “F” នេះក្លាយជា “F0” មុនពេលរកឃើញ បណ្ដា “F” ខ្ពស់ជាង។ ជាក់ស្ដែងជាមួយ “F3” ក្លាយជា “F0” កើតមានឡើងពេល “F3” នេះ បានរកឃើញមុនពេលរកឃើញ “F2”។ មានន័យ ថា ក្នុងដំណាក់កាលមាន “F0” យើងទើបបោស សម្អាត “F1” មិនទាន់បោសសម្អាត “F2” និង “F3” ហើយអ្នក “F3” នោះចៃដន្យទៅពិនិត្យជំងឺហើយបានធ្វើកោសល្យវិច័យមានលទ្ធផលវិជ្ជ មានមេរោគSARS-CoV-2។ ខណៈនោះ យើង បោសសម្អាតឡើងវិញទើបដឹងថាអ្នកនេះជា “F3”។ ក្នុងករណីនេះ កន្សោមជ្រាបជំងឺបានឆ្លងច្រើនកម្រិតឆ្លង។ ក្រៅពីនោះ ក៏អាចមានលទ្ធភាពផ្សេងគឺ “F3” នេះត្រូវឆ្លងតាម “F0” ដទៃ មានន័យ ថាគេជា “F3” របស់កន្សោមនេះ ប៉ុន្តែបែរជា “F1” របស់កន្សោមផ្សេង។ ពេលមានបណ្ដាករណីនេះ កើតឡើងស្មុគស្មាញណាស់ អាស្រ័យហេតុនោះ អាចនឹងមានករណីជ្រាបជំងឺកូវីដ ១៩ ច្រើនក្នុង សហគមន៍ដែលយើងមិនទាន់រកឃើញ។
អ្នកយកសារព័ត៌មាន៖ ក្រៅពីបណ្ដាព័ត៌មាន បានរៀបរាប់ខាងលើ តើវេជ្ជបណ្ឌិតមានប្រការអ្វី ចង់ផ្ដាំផ្ញើដល់អ្នកដែលជួបប៉ះពាល់ជាមួយអ្នកជំងឺកូវីដ-១៩?
វេជ្ជបណ្ឌិតង្វៀងវុាំងឡើ៖ បច្ចុប្បន្ន ស្ថានភាពជំងឺកូវីដ ១៩ រីករាលដាលស្មុគស្មាញ មានច្រើនករណីកើតក្នុងសហគមន៍នៅក្នុងខេត្ត ក្រុងជាច្រើន ក្នុងទូទាំងប្រទេស។ មានករណីជំងឺជាច្រើន រកមិនឃើញប្រភពឆ្លង។ មេរោគប្រែរូបថ្មីជាច្រើន កើតឡើងរាលដាលយ៉ាងរហ័សនិងពូកែ។ ប្រសិនបើប៉ះពាល់ដល់អ្នកជំងឺកូវីដ ១៩ នោះ យើងត្រូវ ម្ចាស់ការរបាយការណ៍ជាមួយរដ្ឋអំណាចមូលដ្ឋានឬស្ថាប័នសុខាភិបាលដើម្បីបានអនុវត្តវិធាន ការបង្ការជំងឺសមស្រប។ ចាប់តាំងពីពេល ដឹងថាខ្លួនប៉ះពាល់ជាមួយអ្នកជំងឺកូវីដ ១៩ គប្បីពាក់ របាំងមុខ មិនប៉ះពាល់ជាមួយអ្នកដទៃ និងមិនទៅ កន្លែងមានគ្នាច្រើន។ ក្រៅពីនោះ អ្នករាល់គ្នាគប្បី មានការភ្ញាក់រលឹកសហការអនុវត្តល្អការបង្ការជំងឺសម្រាប់ខ្លួន និងសហគមន៍ដោយរបៀប អនុវត្ត ជាប្រចាំ និងគ្រប់គ្រាន់អនុសាសន៍ ៥K របស់ក្រ សួងសុខាភិបាល៕
អ្នកយកសារព័ត៌មាន៖ សូមអរគុណលោកវេជ្ជបណ្ឌិត!
វត្តបទុមប្រជុំនទី (អូរឈូក)ស្ថិតនៅភូមិ ង៉ាយហ្វា ឃុំតឹបង៉ាយ ស្រុកទីវកឹង។ វត្តបានកសាងឡើងកាលពីឆ្នាំ គ.ស. ១៦៧៦ ព.ស. ២២២០។ វត្តឆ្លងកាត់ព្រះចៅអធិការ ១៩ ជំនាន់ ក្នុងនោះ មានព្រះចៅអធិការ ២ អង្គសកម្មចូលរួមធ្វើសកម្មភាពបដិវត្តន៍គឺព្រះឧបជ្ឈាយ៍ សឺន ព្រំ សកម្មភាពរយៈពេល ២៨ ឆ្នាំ(ចាប់ពីឆ្នាំ ១៩៤០-១៩៦៨) និងព្រះតេជព្រះគុណ គឹមអង ធ្វើសកម្មភាពរយៈពេល ២ ឆ្នាំ ១៩៦៨-១៩៦៩)។ ព្រះចៅអធិការបច្ចុប្បន្ន គឺព្រះឧបជ្ឈាយ៍ ថាច់អ៊ុត។