30/07/2021 08:25
រ៉ូបូតយន្តសម្រាប់ឧបត្ថម្ភការងារបង្ការទប់ស្កាត់ជំងឺកូវីដ-១៩។ រូបថត៖ បាធី
ក្រុមយុវជននោះរួមមានសមាជិក ០៥ នាក់ អាស្រ័យដោយបងតុងវៀតកឿង នាយកក្រុមហ៊ុនចំកាតឯកសមាជិក បច្ចេកវិទ្យាលេខ ASC មានទីស្នាក់ការនៅសង្កាត់លេខ ៦ ទីក្រុងត្រាវិញធ្វើជាប្រធានក្រុម។ រ៉ូបូតយន្តនោះ មានឈ្មោះថា “ASC BOT” មានសណ្ឋានដូចធ្នើរសម្រាប់ដាក់សម្ភារប្រើប្រាស់ កម្ពស់ប្រមាណ ១៥០ សង់ទីម៉ែត្រ ទំហំ ៨០x១២០ សង់ទីម៉ែត្រ ទម្ងន់ ៤០ គីឡូម៉ែត្រ។ ASC BOT អាចដឹកជញ្ជូនសម្ភារប្រើប្រាស់មានទម្ងន់ ៣០ គីឡូម៉ែត្រ និងទឹករម្ងាប់មេរោគ ២០ លីត្រ។ រចនាសកម្មភាពបានគ្រោងឡើងតាមរយៈការបន្តភ្ជាប់ជាមួយប្រព័ន្ធ Wifi រួច ASC BOT អាចនឹងឲ្យសញ្ញាជារូបភាពផ្ទាល់នៅបន្ទប់បញ្ជាការ។ យោងទៅលើរូបភាពផ្ទាល់នេះ បុគ្គលិកនឹងបញ្ជា “ASC BOT” ឲ្យចលនា និងអនុវត្តភារកិច្ចដឹកជញ្ជូនចំណីអាហារ ឱសថផលឬបាញ់ថ្នាំរម្ងាប់មេរោគនៅបណ្ដាតំបន់ចាំបាច់ដោយល្បឿនចលនាខ្ពស់បំផុតក្នុងមួយម៉ោង ១០ គីឡូម៉ែត្រ ហើយអាចធ្វើសកម្មភាពបន្តបន្ទាប់ក្នុងរយៈពេល ០៨ ម៉ោង។
បងតុងវៀតកឿងឲ្យដឹងថា គោលបំណងដំបូងបង្អស់ពេលច្នៃ ASC BOT គឺសម្រាប់បម្រើក្នុងបណ្ដាមណ្ឌលចត្តាឡីស័កអ្នកជំងឺកូវីដ-១៩ ទន្ទឹមនឹងនោះនឹងបន្តប្រើទៅមុខទៀត ក្នុងមណ្ឌលចត្តាឡីស័កជំងឺឆ្លងរាលដាល។ ម្យ៉ាងទៀត ការបញ្ជា ASC BOT ងាយស្រួលបង្គួរ បន្ទាប់ពីបង្កើតប្រព័ន្ធរួចស្រេច ត្រូវការតែបុគ្គលិកម្នាក់គត់ដើម្បីបញ្ជា ASC BOT ឲ្យអនុវត្តភារកិច្ចជំនួសមនុស្ស។ ការច្នៃប្រតិដ្ឋនេះ រួមចំណែកកាត់បន្ថយហានិភ័យ អាស្រ័យជំងឺរាលដាល និងជួយប្រិតសំចៃឧបករណ៍ការពារឲ្យបុគ្គលិកសុខាភិបាល ទន្ទឹមនឹងនោះ ASC BOT នេះក៏អាចអនុវត្តភារកិច្ចបាញ់ថ្នាំរម្ងាប់មេរោគនៅតាមមណ្ឌលចត្តាឡីស័ក ព្យាបាលជំងឺអ្នកជំងឺឆ្លងរាលដាលដែរ។
យោងលើមូលដ្ឋាននោះ ពេលបញ្ជាដកពិសោធន៍នៅចំពោះមុខការពិនិត្យអង្កេតរបស់គណៈនាយកមន្ទីរសុខាភិបាលខេត្តត្រាវិញ ASC BOT នេះបានគេវាយតម្លៃខ្ពស់។ អំពីជំនាញវិស័យសុខាភិបាល បណ្ដាតំណាងចូលរួមពិនិត្យអង្កេតមានយោបល់មួយចំនួនគបវាល់ឲ្យក្រុមអ្នកច្នៃបន្តកែប្រែដើម្បីឲ្យសម្រេចការច្នៃប្រតិដ្ឋគឺ៖ កែលម្អ សូរសំឡេង លាបព៌ណ និងផ្លាស់វត្ថុធាតុដើមមួយចំនួនក្នុង ASC BOT។ល។ ដើម្បីសមស្របជាមួយនឹងបណ្ដាលក្ខណៈជាក់ស្ដែងរបស់ផ្នែកសុខាភិបាល។
បងតុងវៀតកឿងបានឲ្យដឹងបន្ថែម ក្រោយពេលស្ដាប់យោបល់ដែលបានរួមបំពេញទាំងនោះ ក្រុមនឹងសម្រួលឲ្យ ASC BOT នេះបានសុក្រឹតជាងទៀត។ ក្រោយពីនោះ ក្រុមនឹងជូន ASC BOT នេះដល់មន្ទីរពេទ្យបណ្ដោះអាសន្នលេខ ១ ខេត្តត្រាវិញសម្រាប់ប្រើប្រាស់ រួមចំណែកច្រានមហាអាសន្នរោគកូវីដ-១៩ ឲ្យចេញឆ្ងាយ៕
ប្រែសម្រួល៖ ថាច់ហ្វាង
វត្តបទុមប្រជុំនទី (អូរឈូក)ស្ថិតនៅភូមិ ង៉ាយហ្វា ឃុំតឹបង៉ាយ ស្រុកទីវកឹង។ វត្តបានកសាងឡើងកាលពីឆ្នាំ គ.ស. ១៦៧៦ ព.ស. ២២២០។ វត្តឆ្លងកាត់ព្រះចៅអធិការ ១៩ ជំនាន់ ក្នុងនោះ មានព្រះចៅអធិការ ២ អង្គសកម្មចូលរួមធ្វើសកម្មភាពបដិវត្តន៍គឺព្រះឧបជ្ឈាយ៍ សឺន ព្រំ សកម្មភាពរយៈពេល ២៨ ឆ្នាំ(ចាប់ពីឆ្នាំ ១៩៤០-១៩៦៨) និងព្រះតេជព្រះគុណ គឹមអង ធ្វើសកម្មភាពរយៈពេល ២ ឆ្នាំ ១៩៦៨-១៩៦៩)។ ព្រះចៅអធិការបច្ចុប្បន្ន គឺព្រះឧបជ្ឈាយ៍ ថាច់អ៊ុត។