31/08/2021 08:41
ទិវាបំបែកជ្រូកដីជំរុញការសិក្សាឆ្នាំ ២០២១ នៅឃុំភឿងថាញ់។ រូបថត៖ ហុងញុង
ក្នុងឆ្នាំ ២០២១ ក្នុងទូទាំងឃុំភឿងថាញ់ចិញ្ចឹមជ្រូកដីជំរុញការសិក្សាបាន ២.៣៩៥ ក្បាល (របស់សមូហភាព ២៣ កន្លែង និងបុគ្គល ២.៣៧២ នាក់)។ ដើម្បីបម្រុងឲ្យឆ្នាំសិក្សាថ្មី ២០២១‑២០២២ បណ្តាសាខាសមាគមបានចាត់តាំងបំបែកជ្រូកដី ២.៣៩៥ ក្បាល ប្រិតសំចៃបានប្រាក់ជាង ១,៦ ពាន់លានដុង។ ចលនាបានផ្សព្វផ្សាយ អនុវត្តដល់សមាជិកា និងប្រជាជន បង្កបានជាចលនាជំរុញការសិក្សា ជំរុញបញ្ញាទូលំទូលាយ ជាក់ស្ដែង។ ជាពិសេស ការកសាងមូលនិធិជំរុញការសិក្សា យោងលើស្មារតីភ្ញាក់រលឹករបស់បណ្តាគ្រួសារ មូលដ្ឋានជំរុញការសិក្សាសាលារៀន ស្ថាប័នអាជីវកម្ម។ល។ គិតតាំងពីដើមឆ្នាំ បណ្តាសាខាសមាគមបានសហការជាមួយអង្គការមហាជននៅក្នុងភូមិបំផុសចលនាប្រជាជន និងសមាជិកចិញ្ចឹមជ្រូកដីជំរុញការសិក្សា ដល់ចុងខែកក្កដានឹងចាត់តាំងបំបែកជ្រូកដី។ ឆ្នាំ ២០២១ សាខាសមាគមជំរុញការសិក្សាភូមិង្វៀកត្រឿង ចិញ្ចឹមជ្រូកដីបាន ៤២១ ក្បាល ប្រិតសំចៃបានប្រាក់ជាង ១០៧ លានដុង។ ក្នុងនោះជ្រូកដីចិញ្ចឹមសមូហភាពរបស់ភូមិប្រិតសំចៃបានទឹកប្រាក់ ៦០០.០០០ដុង។ យោងលើប្រាក់នោះ សាខាបក្សភូមិចាត់តាំងជូនអាហារូបករណ៍ដល់សិស្ស ០២ នាក់ជាកូនរបស់បក្ខជននៅក្នុងភូមិដែលមានស្ថានភាពក្រលំបាក ចំណែកប្រាក់ប្រិតសំចៃរបស់បុគ្គលវិញ បណ្តាគ្រួសារនឹងយកទៅប្រើប្រាស់ក្នុងការសិក្សារបស់កូនៗ។ ផ្តើមពីប្រាក់ប្រិតសំចៃបានពេលមកពីផ្សារ បណ្តាសមាជិកសមាគមបានប្រិតសំចៃដោយរបៀបបោះចូលជ្រូកដីក្រោយរយៈពេល ០១ ឆ្នាំនឹងមានប្រាក់ចូលរួមគបវាល់ជូនសិស្សក្រីក្រ។
គ្រួសារមីងង្វៀងធីថេម សមាជិកាសមាគមជំរុញការសិក្សាភូមិង្វៀកត្រឿង ជាគំរូឆ្នើមមួយក្នុងចលនាចិញ្ចឹមជ្រូកដីជំរុញការសិក្សា។ ជារៀងរាល់ឆ្នាំគ្រួសារមីងថេមចិញ្ចឹមជ្រូកដីប្រិតសំចៃបានប្រាក់ពី ៦០០.០០០‑៧០០.០០០ ដុង។ ក្នុងថ្ងៃបំបែកជ្រូកដីនៅភូមិង្វៀកត្រឿងដែលចាត់តាំងកាលពីខែកក្កដា ឆ្នាំ ២០២១ មីងថេមបំបែកជ្រូកដីបានប្រាក់ ៦០០.០០០ ដុង មីងបានយកប្រាក់នោះឧបត្ថម្ភដល់សិស្សបឋមសិក្សា ០២ នាក់នៅក្នុងឃុំ (៣០០.០០០ ដុង ក្នុងមួយចំណែក)។ ក្រៅពីចិញ្ចឹមជ្រូកដីរបស់បុគ្គល មីងថេមនៅទាំងចូលរួមចិញ្ចឹមជ្រូកដីសមូហភាពរបស់សាខាបក្សភូមិ សាខាសមាគមនារីភូមិ ឧបត្ថម្ភសិស្សមានស្ថានភាពលំបាកពី ២‑៣ នាក់របស់សាលាអនុវិទ្យាល័យភឿងថាញ់ ម្នាក់ៗបានឧបត្ថម្ភពី ៣០០.០០០‑៥០០.០០០ ដុងក្នុងមួយឆ្នាំ។
លោកពុងវ៉ាំងញ៉ឹង បានឲ្យដឹងបន្ថែម ចលនា “ចិញ្ចឹមជ្រូកដីជំរុញការសិក្សា” បានពង្រីកប្រពៃណីសង្វាតរៀនសូត្រ ជំរុញបញ្ញា។ ទន្ទឹមនឹងនោះ ការដឹកនាំរបស់គណៈកម្មាធិការបក្ស រដ្ឋអំណាច រណសិរ្យមាតុភូមិ បណ្តាគណៈ ផ្នែក អង្គការមហាជន និងប្រជាជន ស្រុះចិត្តចូលរួមចំណែកជាមួយថ្នាក់ដឹកនាំ អនុវត្តល្អការងារបំផុសចលនាសិស្សទៅសាលារៀន។ បណ្តាសមាគមគ្រប់លំដាប់ថ្នាក់ ពីថ្នាក់ស្រុកដល់ឃុំ សាលារៀនបានអនុវត្តម៉ឹងមាត់ក្នុងការអនុវត្តច្នៃប្រតិដ្ឋ មានបណ្តាវិធីសាស្ត្រសម្បូរបែប សមាជិកសមាគមជំរុញការសិក្សាម្នាក់ៗក្លាយជាសមាជិកស្នូលក្នុងចលនានោះ។
ទន្ទឹមនឹងបណ្តាចលនាទម្រង់ចិញ្ចឹមជ្រូកដី ជំរុញការសិក្សា សមាគមជំរុញការសិក្សាឃុំភឿងថាញ់ ឆ្លៀតបំផុសចលនាពីបណ្តាទឹកចិត្តសប្បុរសធម៌របស់បុគ្គល សមាជិក អាជីវកម្ម អង្គភាពនៅក្នុងនិងក្រៅមូលដ្ឋានចូលរួមវិភាគទាន ដើម្បីបង្កមូលនិធិអនុវត្តបណ្តាសកម្មភាពជំរុញការសិក្សាសម្រាប់សិស្សក្រីក្រប្រចាំឆ្នាំ។ គិតពីដើមឆ្នាំ ២០២១ មកដល់បច្ចុប្បន្ន សមាគមជំរុញការសិក្សាឃុំបំផុសចលនាបានទឹកប្រាក់ជាង ៦០ លានដុង ជូនទោចក្រយានចំនួន ២០ គ្រឿង អាហារូបករណ៍ ៣៤ ចំណែកដល់សិស្សក្រីក្រសង្វាតរៀនសូត្របន្តការសិក្សា។ ដើម្បីបម្រុងឲ្យឆ្នាំសិក្សាថ្មី ២០២១‑២០២២ សមា គមជំរុញការសិក្សាឃុំភឿងថាញ់ បានបំផុសចលនាសប្បុរសជន ឧបត្ថម្ភសៀវភៅ ៥០០ ក្បាលដល់សិស្សក្រីក្ររបស់ឃុំ។ ទន្ទឹមនឹងនោះ សហការជាមួយអង្គការសម្ព័ន្ធយុវជនបំផុសចលនាចូលរួមគប់វាល់អំណោយ អាហារូបករណ៍ដើម្បីឧបត្ថម្ភដល់សិស្សក្រីក្រឈានចូលឆ្នាំសិក្សាថ្មី។
លោកស្រីភឿងធីគីមអាញ់ អនុប្រធានសមាគមជំរុញការសិក្សាស្រុកកាងឡុងបានវាយតម្លៃ៖ អស់រយៈកាលច្រើនឆ្នាំអនុវត្តចលនា “ចិញ្ចឹមជ្រូកដីជំរុញការសិក្សា” បានរាលដាលនៅបណ្តាមូលដ្ឋានក្នុងស្រុក។ នៅពេលខាងមុខនេះ សមាគមនឹងបន្តពង្រឹង និងពង្រីកអង្គការសមាគម និងពង្រីកសមាជិក បង្កើនគុណភាពសកម្មភាពបណ្តាសាខាសមាគមជំរុញការសិក្សា បណ្តាចលនាទម្រង់ជំរុញការសិក្សាដើម្បីចលនាជំរុញការសិក្សា ជំរុញបញ្ញា នៅបណ្តាមូលដ្ឋានរីកចម្រើនជាងទៀត បន្តការពង្រឹងនិងពង្រីក កសាងមូលនិធិជំរុញការសិក្សាដើម្បីឧបត្ថម្ភដល់សិស្សក្រីក្រ៕
ប្រែសម្រួល៖ សុខា
វត្តបទុមប្រជុំនទី (អូរឈូក)ស្ថិតនៅភូមិ ង៉ាយហ្វា ឃុំតឹបង៉ាយ ស្រុកទីវកឹង។ វត្តបានកសាងឡើងកាលពីឆ្នាំ គ.ស. ១៦៧៦ ព.ស. ២២២០។ វត្តឆ្លងកាត់ព្រះចៅអធិការ ១៩ ជំនាន់ ក្នុងនោះ មានព្រះចៅអធិការ ២ អង្គសកម្មចូលរួមធ្វើសកម្មភាពបដិវត្តន៍គឺព្រះឧបជ្ឈាយ៍ សឺន ព្រំ សកម្មភាពរយៈពេល ២៨ ឆ្នាំ(ចាប់ពីឆ្នាំ ១៩៤០-១៩៦៨) និងព្រះតេជព្រះគុណ គឹមអង ធ្វើសកម្មភាពរយៈពេល ២ ឆ្នាំ ១៩៦៨-១៩៦៩)។ ព្រះចៅអធិការបច្ចុប្បន្ន គឺព្រះឧបជ្ឈាយ៍ ថាច់អ៊ុត។