27/12/2021 15:59
ក្នុងដំណាក់កាល ២០១៧‑២០២០ អនុវត្តការឧបត្ថម្ភដីផលិតនៅលើភូមិសាស្រ្ត ស្រុកមានគ្រួសារចំនួន ៦៦ គ្រួមានតម្រូវការ ក្នុងនោះ មានគ្រួសារជនជាតិខ្មែរ ៦៥ គ្រួ គ្រួសារជនជាតិកិញ ១ គ្រួ ថវិកាអនុវត្តជិត ៤,៣ ពាន់លានដុង ក្នុងនោះថវិកាមជ្ឈិមឧបត្ថម្ភ ៩៩០ លានដុង បុលធនាគារគោលនយោបាយសង្គម ៣,៣ ពាន់លានដុង។ លទ្ធផលផ្ទៀងផ្ទាត់នៅចំនួន ៥៨ គ្រួសាបានទទួលផល (៨ គ្រួសារអាស្រ័យចាកផុតភាពក្រីក្រ)។ ក្នុងចំនួន ៥៨ គ្រួ មាន ៥៧ គ្រួសារទទួលផលពីគោលនយោបាយបង្វែរមុខរបរ ១ គ្រួមានតម្រូវការទទួលផលដីផលិត។ ទូទាំងស្រុក មានគ្រួសារមានតម្រូវការបង្វែរមុខរបរចំនួន ១.៦៥៤ គ្រួ លទ្ធផលអនុវត្តមានគ្រួសារចំនួន ៣៦៧ គ្រួ បានបុលទុនបង្វែរមុខរបរ ជាមួយទឹកប្រាក់ ១៣ ពាន់លានដុង ចំនួនក្រៅពីនោះចាកផុតភាពក្រីក្រ ជិតក្រ រួចបង្វែរទៅកម្មវិធីបុលទុនទើបចាកផុតភាពក្រីក្រ។ ទន្ទឹមនឹងនោះ ស្រុកក៏ដោះស្រាយឱ្យគ្រួសារចំនួន ១.៤៩៧ គ្រួដែលមានតម្រូវការទឹកប្រជុំជីវភាព(ជនជាតិខ្មែរ ១.០៤៧ គ្រួ ជនជាតិកិញ ៤៥០ គ្រួ) ថវិកាអនុវត្តជាង ២,៣ ពាន់ លានដុង។
លោកសឺនញ៉ឹកថាញ់ប្រធានការិយាល័យជនជាតិស្រុកចូវថាញ់។
លោក សឺនញ៉ឹកថាញ់ ប្រធានការិយាល័យជនជាតិស្រុកចូវថាញ់បានឱ្យដឹងថា៖ ក្នុងបណ្ដាឆ្នាំកន្លង បក្ស និងរដ្ឋបានចេញផ្សាយគោលការណ៍ គោលនយោបាយជាច្រើនចំពោះជនរួមជាតិភាគតិចនិយាយរួម ជនជាតិខ្មែរនិយាយដោយឡែក សមស្របជាមួយនឹងក្ដីប្រាថ្នារបស់ជនរួមជាតិខ្មែរ។ បណ្ដាសេចក្ដីសម្រេចចិត្តរបស់គណៈកម្មាធិការបក្សខេត្ត កម្មវិធីសកម្មភាពរបស់គណៈកម្មាធិការបក្សស្រុក ផែនការរបស់គណៈកម្មាធិការប្រជាជនស្រុកផ្ទាល់ជាមួយស្ថានភាពរបស់មូលដ្ឋានតែងបានផ្សព្វផ្សាយដល់ជនរួម ជាតិខ្មែរលើភូមិសាស្រ្តទាន់ពេល។ ក្នុងដំណាក់កាល ២០២១‑២០២៥ ស្រុកកំពុងរង់ចាំការបត់បែងប្រភពទុនរបស់មជ្ឈិម របស់ខេត្តដើម្បីបន្តអនុវត្តជូនជនរួមជាតិខ្មែរ ធានាត្រូវតាមមុខសញ្ញា។
គ្រួសារបងថាច់យ៉ឹង នៅភូមិហឿងភូ (សេ) ឃុំដាឡុក ជាគ្រួសារស្ថិតក្នុងមុខសញ្ញាក្រីក្រ។ ឆ្នាំ ២០១៨ គ្រួសារបងបានមូលដ្ឋានពិនិត្យឱ្យបុលទុនពីធនាគោលនយោបាយសង្គមចំនួន ២០ លានដុងសម្រាប់ចិញ្ចឹមសត្វ។ ផ្ដើមពីប្រភពទុនបុល រួមជាមួយប្រាក់ប្រិតសំចៃរបស់គ្រួសារ បងទិញបានគោមេ ២ ក្បាល។ ផ្តើមពីគោមេ ២ ក្បាលខាងដើម គិតមកទល់ពេលនេះ គ្រួសារបងមានគោមេ ៤ ក្បាល។ បងថាច់យ៉ឹងបានឱ្យដឹងថា៖ ដោយបានប្រាក់ទុន អាទិភាព ម៉្លោះហើយគ្រួសារបានឈានឡើងធូរធា។ គ្រួសារបន្តរក្សាទម្រង់ចិញ្ចឹមសត្វដើម្បីជួយឱ្យគ្រួសារមានការកែលម្អជាងមុន។
បងថាច់យ៉ឹងថែទាំហ្វូងគោរបស់គ្រួសារ។
ក្នុងដំណាក់កាលទី ១ (២០២១‑២០២៥) អនុវត្តសេចក្ដីសម្រេចចិត្តលេខ ១៧១៩/QĐ-TTg ចុះថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០២១ “ផ្ដល់សច្ចាប័នកម្មវិធីគោលដៅជាតិពង្រីកសេដ្ឋកិច្ច‑សង្គមតំបន់ជនរួមជាតិភាគតិច និង តំបន់ភ្នំដំណាក់កាល ២០២១‑២០៣០” ស្រុកចូវថាញ់កសាងផែនការអនុវត្តគោលដៅជាតិពង្រីកសេដ្ឋកិច្ច‑សង្គមតំបន់ជនរួមជាតិខ្មែរ ទន្ទឹមនឹងនោះ ស្រុកនឹងផ្សព្វផ្សាយអនុវត្តកម្មវិធី គោលដៅជាតិតំបន់ជនរួមជាតិខ្មែរតាមសេចក្ដីសម្រេចចិត្តលេខ ៨៦១/QĐ-TTg ចុះថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ ២០២១ របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ផ្ដល់សច្ចាប័នបញ្ជីរាយនាមបណ្ដាឃុំស្ថិតក្នុងតំបន់លេខ ៣ លេខ ២ និងលេខ ១ នៃតំបន់ជនជាតិភាគតិច និងតំបន់ភ្នំដំណាក់កាល ២០២១‑២០២៥។ សេចក្ដីសម្រេចចិត្ត លេខ ៤៣៣/QĐ-UBDT ចុះថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០២១ របស់រដ្ឋមន្ត្រី អធិការគណៈកម្មាធិការជនជាតិ ផ្ដល់សច្ចាប័នបញ្ជីរាយនាមភូមិលំបាកខ្លាំងតំបន់ជនរួមជាតិភាគតិច និងតំបន់ភ្នំដំណាក់កាល ២០២១‑២០២៥។ ព្រមជាមួយនោះដែរ ស្រុកក៏បានដាក់ចេញកម្រិតទឹកប្រាក់ឧបត្ថម្ភអំពីលំនៅឋានជនរួមជាតិខ្មែរ ក្នុងគ្រួសារនីមួយៗជាមួយទឹកប្រាក់ ៨០ លានដុង។ ក្នុងនោះ ថវិកាមជ្ឈិមឧបត្ថម្ភ ៤០ លានដុង ថវិកាមូលដ្ឋានឧបត្ថម្ភ ៤ លានដុង បុលធនាគារគោនលយោបាយសង្គម ២៥ លានដុង រយៈពេលបុលច្រើនបំផុត ១៥ ឆ្នាំជាមួយកម្រិតប្រាក់ការតាមប្រាក់ការឱ្យបុលគ្រួសារក្រីក្រកំណត់ជាធរមាន និងឧបត្ថម្ភពីសហគមន៍ អាជីវកម្ម គ្រួសារ វង្សត្រកូល ព្រមទាំងប្រភពដទៃទៀតចំនួន ១១ លានដុង៕
អត្ថបទ‑រូបថត៖ ថាច់សម្បត្តិ
វត្តបទុមប្រជុំនទី (អូរឈូក)ស្ថិតនៅភូមិ ង៉ាយហ្វា ឃុំតឹបង៉ាយ ស្រុកទីវកឹង។ វត្តបានកសាងឡើងកាលពីឆ្នាំ គ.ស. ១៦៧៦ ព.ស. ២២២០។ វត្តឆ្លងកាត់ព្រះចៅអធិការ ១៩ ជំនាន់ ក្នុងនោះ មានព្រះចៅអធិការ ២ អង្គសកម្មចូលរួមធ្វើសកម្មភាពបដិវត្តន៍គឺព្រះឧបជ្ឈាយ៍ សឺន ព្រំ សកម្មភាពរយៈពេល ២៨ ឆ្នាំ(ចាប់ពីឆ្នាំ ១៩៤០-១៩៦៨) និងព្រះតេជព្រះគុណ គឹមអង ធ្វើសកម្មភាពរយៈពេល ២ ឆ្នាំ ១៩៦៨-១៩៦៩)។ ព្រះចៅអធិការបច្ចុប្បន្ន គឺព្រះឧបជ្ឈាយ៍ ថាច់អ៊ុត។