16/07/2021 08:36
ដើម្បីពង្រីកតួនាទីបង្ការ បង្រ្កាបអំពើពុករលួយ ខ្ជះខ្ជាយ កសាងបក្ស កសាងរដ្ឋស្អាតស្អំរឹងមាំ ក្នុងរយៈពេល ០៦ ខែដើមឆ្នាំ ២០២១ គណៈអធិការកិច្ចប្រជាជន និងគណៈត្រួតពិនិត្យអង្កេតវិនិយោគរបស់សហគមន៍នៅបណ្ដាឃុំ សង្កាត់ ទីប្រជុំជនស្ថិតក្រោមឱវាទគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមគ្រប់លំដាប់ថ្នាក់ចាត់តាំងត្រួតពិនិត្យអង្កេតបាន ១៣៧ លើក៖ ស្រុកចូវថាញ់ ៣៣ លើក ទីក្រុងត្រាវិញ ៤០ លើក ស្រុកកាងឡុង ៦៣ លើក ទីផ្សាររួមខេត្តយ្វៀងហាយ ០១ លើក។ ខ្លឹមសារពិនិត្យអង្កេតផ្ដុំទៅក្នុងការងារកសាងបណ្ដាសំណង់សាធារណៈនៅមូលដ្ឋាន ឆ្លងតាមការត្រួតពិនិត្យគ្មានឃើញសញ្ញាបំពាន។
អនុវត្តសកម្មភាពពិនិត្យអង្កេត គណៈប្រចាំការនៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តធ្វើអធិបតីត្រួតពិនិត្យអង្កេតខ្លឹមសារ ០៥ យ៉ាង៖ ពិនិត្យអង្កេតការងារបោះឆ្នោតតំណាងរដ្ឋសភានីតិកាលទី ១៥ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ខេត្តត្រាវិញ អាណត្ដិកាល ២០២១-២០២៦ ពិនិត្យអង្កេតស្មារតីទទួលបន្ទុករបស់ប្រធានគណៈកម្មាធិការប្រជាជនឃុំក្នុងការអនុវត្តបណ្ដាសេចក្ដីកំណត់របស់ច្បាប់ក្នុងការធ្វើសាវនាការពលរដ្ឋ វិនិច្ឆ័យលិខិតបណ្ដឹងតវ៉ា ពិនិត្យអង្កេតការអនុវត្តបណ្ដាសេចក្ដីកំណត់ស្ដីពីការងារកម្មាភិបាល អនុវត្តគោលនយោបាយច្បាប់ស្ដីពីឧបត្ថម្ភពង្រីកការអប់រំក្នុងតំបន់ជនរួមជាតិភាគតិច ត្រួតពិនិត្យការកសាងជនបទថ្មីចំពោះបណ្ដាឃុំសម្រេចលក្ខឋានជនបទថ្មីឆ្នាំ ២០២១ ។
ក្រៅពីនោះ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមគ្រប់ថ្នាក់ចូលរួមសម្រុះសម្រួលសម្រេច ១៦/១៩ ករណីវិវាទអំពីដីធ្លីនិងអាពាហ៍ពិពាហ៍ សម្រេច ៨៤,២១% បណ្ដាករណីក្រៅពីនោះកំពុងរង់ចាំបញ្ជាក់ច្បាស់រួចបញ្ជូនទៅឲ្យបណ្ដាស្ថាប័នមានសមត្ថកិច្ចដោះស្រាយ៕
ប្រែសម្រួល៖លឺវវូ
វត្តបទុមប្រជុំនទី (អូរឈូក)ស្ថិតនៅភូមិ ង៉ាយហ្វា ឃុំតឹបង៉ាយ ស្រុកទីវកឹង។ វត្តបានកសាងឡើងកាលពីឆ្នាំ គ.ស. ១៦៧៦ ព.ស. ២២២០។ វត្តឆ្លងកាត់ព្រះចៅអធិការ ១៩ ជំនាន់ ក្នុងនោះ មានព្រះចៅអធិការ ២ អង្គសកម្មចូលរួមធ្វើសកម្មភាពបដិវត្តន៍គឺព្រះឧបជ្ឈាយ៍ សឺន ព្រំ សកម្មភាពរយៈពេល ២៨ ឆ្នាំ(ចាប់ពីឆ្នាំ ១៩៤០-១៩៦៨) និងព្រះតេជព្រះគុណ គឹមអង ធ្វើសកម្មភាពរយៈពេល ២ ឆ្នាំ ១៩៦៨-១៩៦៩)។ ព្រះចៅអធិការបច្ចុប្បន្ន គឺព្រះឧបជ្ឈាយ៍ ថាច់អ៊ុត។