19/04/2022 10:03
ក្នុងរយៈពេលកន្លង នៅលើភូមិសាស្រ្តខេត្តត្រាវិញ ឆ្លងតាមរយៈចលនាកសាងជនបទថ្មីនៅមូលដ្ឋាននីមួយៗ បំផុតនៅបណ្ដាឃុំ ស្រុកដែលមានជនជាតិខ្មែររស់នៅច្រើន។ បណ្ដាសមណស័ក្ដិនៃសាសនានិងអ្នកមានប្រជាប្រិយភាពបានរួមជាមួយគណៈកម្មាធិការបក្ស រដ្ឋអំណាចមូលដ្ឋានអនុវត្តល្អគោលលំនាំ “រដ្ឋ និងប្រជាជនរួមគ្នាធ្វើ” គបវាល់ក្នុងការងារសុខុមាលភាពសង្គម គិតគូរដល់ជីវភាពអ្នកក្រលំបាក កសាងហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ ធារាសាស្រ្ត ផ្ទះមេត្តាធម៌។ល។
លោកថាច់មុនី អនុប្រធានគណៈជនជាតិខេត្តបានឲ្យដឹងថា៖ ការចលនាគបវាល់ថវិកា សម្ភាររបស់ព្រះសង្ឃ សមណស័ក្ដិពុទ្ធសាសនាខ្មែរច្រើនណាស់។ ឆ្លងតាមរយៈនោះ បានចូលរួមចែករំលែកទុក្ខលំបាកជាមួយបណ្ដាមូលដ្ឋាន ពុទ្ធបរិស័ទក្នុងខណៈដែលជួបការលំបាក ឬចូលរួមកសាងជនបទថ្មី។ ជារៀងរាល់ឆ្នាំ ចំនួនថវិកាគបវាល់របស់បណ្ដាវត្តខ្មែរមិនបង្អង់កើនឡើង។ ក្នុងដំណាក់កាល ២០១៩-២០២១ បានគបវាល់ដោយគិតជាទឹកប្រាក់ជាង ៦៨ ពាន់លានដុង។ ដោយឡែកក្នុងឆ្នាំ ២០២១ បណ្ដាវត្តខ្មែរ ចលនាសប្បុរិសជនគបវាល់ឲ្យមូលដ្ឋានបានជាង ២៧,១ ពាន់លានដុង។
ពិធីដង្ហែកឋិនទាន។ រូបថត៖ ថាច់យ៉ឹង
លោកឃឺវជីកឿង លេខាគណៈកម្មាធិការបក្សឃុំចូវដៀង ស្រុកកូវកែឲ្យដឹងថា៖ ចូវដៀងជាឃុំដែលមានជនជាតិខ្មែររស់នៅច្រើន (ជាង ៧៨%)។ មុននេះ ផ្លូវគមនាគមន៍នៅលើភូមិសាស្រ្តឃុំនៅជួបការលំបាកច្រើន។ ក្នុងការកសាងជនបទថ្មី និងការចូលរួមគបវាល់របស់សមណស័ក្ដិសាសនា និងសប្បុរិសជន នៅលើភូមិសាស្រ្តច្រើនណាស់។ ឆ្នាំ ២០២១ ឃុំទទួលបានការរួមវិភាគទានជាង ១,៥ ពាន់លានដុង។ ផ្ដើមពីនោះ កសាងផ្លូវបេតុងបាន ០៩ ខ្សែ សរុបតម្លៃ ០,៧១២ ពាន់លានដុង កសាងស្ពានបេតុង ០៨ កន្លែង សរុបតម្លៃ ០,៧៩ ពាន់លានដុង និងជួសជុលស្ពាន ០១ ផ្លូវបេតុង ០២ ខ្សែ សរុបតម្លៃជាង ៣១ លានដុង។ ដោយឡែកព្រះតេជគុណថាច់ឡេ ព្រះចៅអធិការវត្តតាអោក (ឃុំចូវដៀង) ក្នុងឆ្នាំ ២០២១ ព្រះអង្គបានចលនាឧបត្ថម្ភថវិកាជាង ០១ ពាន់លានដុងសម្រាប់កសាងផ្លូវបេតុង ២,៩៧ គីឡូម៉ែត្រ ស្ពានជនបទ ០៣។ល។
ការចូលរួមដោយមានទទួលខុសត្រូវរបស់ព្រះសង្ឃ អ្នកមានប្រជាប្រិយភាពបាននាំមកនូវជីវភាពថ្មីជូនភូមិស្រុក។ នេះជាក្ដីជំនឿ ថាមពលដើម្បីជនរួមជាតិខ្មែរបន្តការប្រឡងប្រណាំងពលកម្មផលិត រួមចំណតកសាងមាតុភូមិឲ្យកាន់តែសម្បូររុងរឿង។
នៅបណ្ដាថ្ងៃដើមខែមេសា មាមីងខ្មែរនៅខេត្តត្រាវិញអ៊ូអរទទួលអំណរបុណ្យចូលឆ្នាំថ្មី។ យើងខ្ញុំមានឱកាសជួបសំណេះសំណាល និងកត់ត្រានូវទង្វើ ការគបវាល់យ៉ាងច្រើនរបស់ព្រះសង្ឃវត្តកំពង់ដូង ឃុំហ៊ឺវទឺ និងវត្តចាកអាគ្រោង ឃុំភូកឹង (ស្រុកទីវកឹង។ ឆ្លងតាមរយៈការចលនាផ្សព្វផ្សាយនៅបណ្ដាពេលសម្ដែងធម៌ទេសនា បណ្ដាថ្ងៃបុណ្យទានក្នុងវត្តជាដើម ព្រះសង្ឃឆ្លៀតផ្សព្វផ្សាយបណ្ដាគោលការណ៍ គោលមាគ៌ារបស់បក្សគោលនយោបាយ ច្បាប់របស់រដ្ឋដល់ប្រជាជននៅក្នុងភូមិស្រុក បង្កភាពសាមគ្គីក្នុងការរស់នៅរបស់មាមីងខ្មែរ ចូលរួមកសាងជននបទថ្មី។ល។
ព្រះតេជគុណថាច់ថឿ ព្រះចៅអធិការវត្តចាកអាគ្រោងមានថេរដីកាឲ្យដឹងថា៖ ដើម្បីចូលរួមក្នុងការកសាងជនបទថ្មី ព្រះអង្គបានសហការជាមួយមូលដ្ឋានចលនាពុទ្ធបរិស័ទចូលរួមពង្រីកសេដ្ឋកិច្ចគ្រួសារ ផ្លាស់ប្ដូរទន្លាប់ផលិតចាស់ដើម្បីអនុវត្តវិទ្យាសាស្រ្ត-បច្ចេកទេសទៅក្នុងការផលិត ចូលរួមបណ្ដាក្រុម សហការផលិត និងចងសម្ព័ន្ធក្នុងកន្សោមតម្លៃ ។ល។ ឆ្លងតាមរយៈការផ្សព្វផ្សាយចម្រុះបន្ទាប់ពីសម្ដែងធម៌ទេសនានៅតាមបណ្ដាពិធីបុណ្យក្នុងវត្តជាមួយពុទ្ធបរិស័ទ។ គិតដល់ចុងឆ្នាំ ២០២១ មាមីងខ្មែរ ប្រកបរបរផលិតស្រូវទាំងអស់នៅភូមិដាយត្រឿង អូរតាអែក កំពង់លាវសុទ្ធសឹងចូលរួមទម្រង់ផលិតស្រូវគុណភាពខ្ពស់។
តាមថេរដីកាព្រះតេជគុណថាច់ថឿ ក្នុងការចលនាប្រជាជនកែលម្អទិដ្ឋភាពបរិស្ថានជនបទវត្តបាន សកម្មចលនាពុទ្ធបរិស័ទបរិច្ចាគកម្លាំងពលកម្ម កសាងផ្លូវ ស្ពាន ធារាសាស្រ្ត ។ល។ រួមកម្លាំងកសាងជនបទថ្មី។ បច្ចុប្បន្ន នៅវត្តចាកអាគ្រោងនៅរក្សាសកម្មភាពការពារបរិស្ថាន និងថ្ងៃអាទិត្យរាល់សប្ដាហ៍ ព្រះសង្ឃចូលរួមអនុវត្តគ្រប់គ្រងផ្លូវជនបទប្រវែង ២០០ ម៉ែត្រ ដូចជាថែទាំផ្កាលម្អប្រមូលសំរាម។ល។ និងគបវាល់កសាងផ្លូវបេតុងជនបទ (ទទឹង ០២ ម៉ែត្រ)។
ដោយឡែកឆ្នាំ ២០២១ ព្រះតេជគុណថាច់ថឿបានចលនាសប្បុរិជនជូនអាហារូបករណ៍ ៥០ ចំណែក (ក្នុងមួយចំណែក ៥០០.០០០ ដុង) និងសៀវភៅសរសេរ ៦.០០០ ក្បាល ជូនសិស្សានុសិស្ស ៣០០ រូប ទទួលទំនុកបម្រុងផ្ទាល់សិស្សក្រីក្រ ២០ រូប៕
ប្រែសម្រួល៖ ថាច់ហ្វាង
វត្តបទុមប្រជុំនទី (អូរឈូក)ស្ថិតនៅភូមិ ង៉ាយហ្វា ឃុំតឹបង៉ាយ ស្រុកទីវកឹង។ វត្តបានកសាងឡើងកាលពីឆ្នាំ គ.ស. ១៦៧៦ ព.ស. ២២២០។ វត្តឆ្លងកាត់ព្រះចៅអធិការ ១៩ ជំនាន់ ក្នុងនោះ មានព្រះចៅអធិការ ២ អង្គសកម្មចូលរួមធ្វើសកម្មភាពបដិវត្តន៍គឺព្រះឧបជ្ឈាយ៍ សឺន ព្រំ សកម្មភាពរយៈពេល ២៨ ឆ្នាំ(ចាប់ពីឆ្នាំ ១៩៤០-១៩៦៨) និងព្រះតេជព្រះគុណ គឹមអង ធ្វើសកម្មភាពរយៈពេល ២ ឆ្នាំ ១៩៦៨-១៩៦៩)។ ព្រះចៅអធិការបច្ចុប្បន្ន គឺព្រះឧបជ្ឈាយ៍ ថាច់អ៊ុត។