12/10/2020 15:32
ពិធីទទួលបណ្ណទទួលស្គាល់កេរដំណែលប្រវត្តិសាស្រ្ដវត្តក្រពុំឈូកច្រាលចារ (ឃុំថាញ់ស៊ើង, ស្រុកថ្កូវ)។
ក្នុងបណ្តាឆ្នាំកន្លងជីវភាពរបស់ជនរួមជាតិខ្មែរបានរីកចម្រើន ហេដ្ឋារចនាសម្ព័ន្ធសម្រាប់បម្រើឲ្យការផលិត និងជីវភាពរស់នៅតែងបានយកចិត្តទុកដាក់វិនិយោគផ្សព្វផ្សាយអនុវត្តមានប្រសិទ្ធភាព។ ជាពិសេស ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍តំបន់ជនរួមជាតិខ្មែរបានវិនិយោគបង្កើនកម្រិតបើកទូលាយ រួមចំណែកពង្រីកសេដ្ឋកិច្ច-សង្គម។ បណ្ដាញគមនាគមន៍ជនបទបានយកចិត្តទុកដាក់វិនិយោគគ្រប់ទីកន្លែងដល់តំបន់ជ្រៅឆ្ងាយដាច់ស្រយាល បង្កលក្ខណៈងាយស្រួលក្នុងការលក់មុខទំនិញ និងតម្រូវការធ្វើដំណើរទៅមករបស់ជនរួមជាតិខ្មែរ។
ឃុំឡុងហ៊ីប ស្រុកថ្កូវ មានគ្រួសារប្រជាជនរួម ១.៨៧៩ គ្រួ ក្នុងនោះគ្រួសារជាជនជាតិខ្មែរ ១.៦០១ គ្រួផ្ដុំរស់នៅក្នុង ០៧ ភូមិ។ ឃុំស្ថិតក្នុងកម្មវិធីលេខ ១៣៤, ១៣៥ ឧបត្ថម្ភទុនសម្ភារដើម្បីលំនឹងជីវភាពនិងកសាងហេដ្ឋារចនាសម្ព័ន្ធជនបទ អគ្គិសនី ផ្លូវ សាលារៀន ដំណាក់សុខាភិបាល។ ដំណាក់កាល ២០១៤ - ២០១៩ ឃុំបានឧបត្ថម្ភទុន ៦,៩៦២ ពាន់លានដុងសម្រាប់កសាង ជួសជុលសំណង់ ទន្ទឹមនឹងនោះឧបត្ថម្ភទុនពង្រីកសេដ្ឋកិច្ចដល់គ្រួសារ ២៤៩ គ្រួ។ អនុវត្តកម្រិតផែនការសេចក្ដីសម្រេចចិត្តរបស់គណៈកម្មាធិការបក្សឃុំ ចុងឆ្នាំ ២០២០ ឃុំឡុងហ៊ីប ខិតខំកាត់បន្ថយគ្រួសារក្រីក្រ ១០៤ គ្រួ។ ដើម្បីជួយឲ្យគ្រួសារទាំងនោះរួចផុតពីភាពក្រីក្រ ស្ថិរភាព ឃុំបានអនុវត្តឧបត្ថម្ភគ្រួសារក្រីក្រពីគោលនយោបាយរបស់រដ្ឋផង អនុវត្តផ្សព្វផ្សាយជំរុញទឹកចិត្តគ្រួសារក្រីក្រឲ្យខិតខំឈានឡើងរួចផុតពីភាពក្រីក្រផង។ គណៈកម្មាធិការបក្សឃុំមានគោលការណ៍ពិនិត្យឡើងវិញរួចក្ដាប់ស្ថានភាពនីមួយៗ មូលហេតុក្រីក្រនិងតម្រូវការរបស់គ្រួសារនីមួយៗ ផ្ដើមពីនោះដាក់ចេញបណ្ដាវិធីសាស្រ្ដ លុបបំបាត់ភាពអត់ឃ្លានកាត់បន្ថយភាពក្រីក្រសមស្របនឹងលក្ខណៈជាក់ស្ដែងរបស់គ្រួសារនិងភូមិនីមួយៗ។ ចាត់ឲ្យបក្ខជនម្នាក់ៗអមគ្រួ សារក្រីក្រដើម្បីណែនាំពីរបៀបផលិត រកស៊ីមានប្រសិទ្ធភាពដើម្បីរួចផុតពីភាពក្រីក្រស្ថិរ ភាព។ ឃុំពង្រឹងរក្សានិងពង្រីកទូលាយក្រុមស្វ័យគ្រប់គ្រងកាត់បន្ថយភាពក្រីក្រ ០៣ ក្រុមនៅបណ្ដាភូមិ៖ ក្បាលទូក ផ្នោរព្រាល និងអញ្ចាញ់ (បេ)។
មីងថាច់ធីសាវនៅភូមិក្បាលទូកឲ្យដឹងថា៖ “ខ្ញុំរស់នៅម្នាក់ឯង គ្មានដីផលិត ម្ល៉ោះហើយច្រើនឆ្នាំកន្លង ខ្ញុំគ្មានលទ្ធភាពរួចផុតពីភាពក្រីក្រ ជីវភាពខ្វះមុខខ្វះក្រោយ។ ឆ្នាំ ២០១៩ ខ្ញុំបានឧបត្ថម្ភគោមេមួយក្បាល។ បានឧបត្ថម្ភគោ ខ្ញុំសប្បាយចិត្តណាស់ហើយនោះក៏ជាកម្លាំងជំរុញឲ្យខ្ញុំកាន់តែខិតខំរកស៊ីដើម្បីឈានឡើងផុតពីភាពក្រីក្រ”។
ទន្ទឹមនឹងការវិនិយោគកសាងហេដ្ឋារចនាសម្ព័ន្ធបម្រើការផលិត បណ្ដាថ្នាក់ បណ្ដាផ្នែកនៅទាំងយកចិត្តទុកដាក់ចង្អុលការផ្សព្វផ្សាយអនុវត្តបណ្ដាគោលនយោបាយឧបត្ថម្ភសាងសង់លំនៅឋាន ដីសង់ផ្ទះ ដីផលិត បណ្ដុះបណ្ដាលវិជ្ជាជីវៈ ដោះស្រាយការងារធ្វើ ចលនាជនរួមជាតិឲ្យផ្លាស់ប្ដូររចនាសម្ព័ន្ធក្នុងការផលិតកសិកម្ម អនុវត្តបណ្ដាវិទ្យាសាស្រ្ដបច្ចេក ទេសជឿនលឿន ឧបត្ថម្ភទុន ពូជដំណាំ សត្វចិញ្ចឹមសមស្របជាមួយលក្ខណៈផលិតក្នុងតំបន់ជនរួមជាតិខ្មែរ។ ឆ្លងតាមរយៈនោះមានទម្រង់ផលិតមានលទ្ធផលជាច្រើនផ្ដល់ប្រភពចំណូលខ្ពស់បង្គួរ រួមចំណែកបង្កើនសេដ្ឋកិច្ចរបស់ខេត្តដំណាក់កាល ២០១៦ - ២០២០។
គំរូមួយក្នុងចំណោមគំរូរួចផុតពីភាពក្រីក្រអាស្រ័យទុនបុលអាទិភាពគឺគ្រួសារបងថាច់ហ្វាយផុង បងស្រីឡេធីង៉ុករ៉ាង នៅភូមិកោះសោម ឃុំធ្វឹងហ្វា ស្រុកកូវង៉ាង។ មិនត្រឹមតែរួចចាកផុតភាពក្រីក្រ គ្រួសារនៅទាំងឈាន ឡើងធ្វើមានពីប្រភពទុនឲ្យបុលអាទិភាពរបស់ធនាគារគោលនយោបាយសង្គមទៀតផង។ បងផុងរៀបរាប់៖ កាលពីមុន គ្រួសារបងបានប្រាក់ ០៨ លានដុងពីកម្មវិធីឧបត្ថម្ភសាងសង់លំនៅឋានតាមអនុក្រឹត្យលេខ ១៦៧ ក្រោយពេលសាងសង់បានលំនៅឋាន គ្រួសារបងបុលទុនអាទិភាពដើម្បីបង្កើតអាជីពជាមួយទឹកប្រាក់ ២៥ លានដុង។ អាស្រ័យស៊ូទ្រាំនឿយហត់ ជាមួយចំនួនទុនដែលបានបុលនោះ គ្រួសារបងវិនិយោគដាំដំណាំខួបឆ្នាំលើផ្ទៃដី ០៥ កុង ម៉្លោះហើយពីរបីឆ្នាំក្រោយមក គ្រួសារបងបានរួចផុតពីភាពក្រីក្រ។ ពេលមានទុន គ្រួសារបងវិនិយោគទិញម៉ាស៊ីនកាត់បោកស្រូវចម្រុះមួយគ្រឿង ក្នុងមួយរដូវកាត់ស្រូវស៊ីឈ្នួលប្រមាណ ៦០០ កុង ប្រមូលបានប្រាក់ចំ ណេញ ៥០ លានដុង។
អំពីវិស័យវប្បធម៌សង្គមក្នុងតំបន់ជនរួមជាតិខ្មែរក៏មានការវិវឌ្ឍន៍យ៉ាងសកម្ម។ បុព្វហេតុអប់រំ បណ្ដុះបណ្ដាលតែងបានយកចិត្ត ទុកដាក់។ ជាពិសេស ការបង្រៀននិងរៀនអក្សរសាស្រ្ដខ្មែរបានរក្សានិងរីកចម្រើននៅតាមបណ្ដាសាលាបឋមសិក្សានិងតាមវត្ត។ បណ្ដាអាចារ្យបង្រៀនអក្សរខ្មែរនៅតាមវត្តបានខេត្តដកយកថវិកាមួយចំណែកឧបត្ថម្ភ។ ក្រៅពីនោះ ខេត្តនៅទាំងបង្កលក្ខណៈឲ្យព្រះសង្ឃរៀនសូត្រនៅក្នុងនិងក្រៅប្រទេស។ ការងារថែទាំសុខភាពបានយកចិត្តទុកដាក់។ ដំណាក់សុខាភិបាល និងបន្ទប់ពិនិត្យជំងឺពហុព្យាបាលតំបន់ក្នុងតំបន់ជនរួមជាតិខ្មែរទាំង អស់សុទ្ធសឹងមានវេជ្ជបណ្ឌិតទទួលបន្ទុក។ ប្រព័ន្ធនយោបាយ កម្មាភិបាលជនជាតិខ្មែរបានបណ្ដុះបណ្ដាលត្រឹមត្រូវ ចំនួនបក្ខជន សមាជិកយុវជនជនជាតិខ្មែរពីមួយថ្ងៃទៅមួយថ្ងៃកាន់តែកើនឡើង៕
ស្ពានជនបទភូមិបត់ចែក ឃុំលឿងហ្វា (អា) ស្រុកចូវថាញ់។
លោកហាថាញ់ស៊ើង អនុប្រធានគណៈជនជាតិខេត្តត្រាវិញបានឲ្យដឹង៖ ថវិកា ២៥០.៦៩៣ លានដុងពីប្រភពទុនកម្មវិធី ១៣៥ ក្នុងដំណាក់កាល ២០១៦ - ២០២០ ខេត្តបានឧបត្ថម្ភវិនិយោគកសាងហេដ្ឋារចនាសម្ព័ន្ធជូនបណ្ដាឃុំលំបាកខ្លាំងចំនួន ៣០៨ សំណង់ ជួសជុល ១២២ សំណង់ អនុវត្ត ២៦១ គម្រោងការពង្រីកការផលិត និងពង្រីកទូលាយទម្រង់ផលិតឲ្យ ២.៧២២ គ្រួសារនិងចាត់តាំងបើកវគ្គហ្វឹកហាត់លើកកម្ពស់លទ្ធភាព ១៨៦ ថ្នាក់ជូនកម្មាភិបាលមូលដ្ឋាននិងសហគមន៍ ១១.៦៣៣ លើកនាក់។
បណ្ដាគោលនយោបាយដទៃដូចជា៖ គោលនយោបាយពិសេសឧបត្ថម្ភពង្រីកសេដ្ឋកិច្ចសង្គមតំបន់ជនរួមជាតិភាគតិចតាមសេចក្ដីសម្រេចចិត្តលេខ ២០៨៥/QĐ-TTg គោល នយោបាយឧបត្ថម្ភផ្ទាល់តាមសេចក្ដីសម្រេចចិត្តលេខ 102/QĐ-TTg គោលនយោបាយឧបត្ថម្ភទឹកសម្រាប់ប្រើប្រាស់តាមសេចក្ដីសម្រេចចិត្តលេខ 755/QĐ-TTg គោលនយោបាយឧបត្ថម្ភកសាងឈាបដ្ឋាននៅតាមវត្តបានផ្សព្វផ្សាយអនុវត្តល្អ។
អនុវត្តគោលនយោបាយពិសេសឧបត្ថម្ភពង្រីកសេដ្ឋកិច្ច សង្គមនៅតំបន់ជនរួមជាតិភាគតិចតាមសេចក្ដីសម្រេចចិត្តលេខ ២០៨៥/QĐ-TTg ដំណាក់កាល ២០១៨ - ២០១៩ ខេត្តបានមជ្ឈិមលៃលកទុនឲ្យ ៤៦.០០០ លានដុងសម្រាប់អនុវត្តគោលនយោបាយឧបត្ថម្ភ ឲ្យបុលទុនផ្លាស់ប្ដូរមុខរបរបង្កការងារធ្វើ បានរំសាយទុន ជូនគ្រួសារជនជាតិភាគតិច ១.៤៣០ គ្រួជាមួយទឹកប្រាក់ ៤៦.១០៧ លានដុងនិងឆ្នាំ ២០២០ បានមជ្ឈិមលៃលកទុនឲ្យ ចំនួន ៧.០០០ លានដុងទៀតកំពុងផ្សព្វផ្សាយអនុវត្ត។
អត្ថបទ - រូបថត៖ ថាច់ហ្វាង
វត្តបទុមប្រជុំនទី (អូរឈូក)ស្ថិតនៅភូមិ ង៉ាយហ្វា ឃុំតឹបង៉ាយ ស្រុកទីវកឹង។ វត្តបានកសាងឡើងកាលពីឆ្នាំ គ.ស. ១៦៧៦ ព.ស. ២២២០។ វត្តឆ្លងកាត់ព្រះចៅអធិការ ១៩ ជំនាន់ ក្នុងនោះ មានព្រះចៅអធិការ ២ អង្គសកម្មចូលរួមធ្វើសកម្មភាពបដិវត្តន៍គឺព្រះឧបជ្ឈាយ៍ សឺន ព្រំ សកម្មភាពរយៈពេល ២៨ ឆ្នាំ(ចាប់ពីឆ្នាំ ១៩៤០-១៩៦៨) និងព្រះតេជព្រះគុណ គឹមអង ធ្វើសកម្មភាពរយៈពេល ២ ឆ្នាំ ១៩៦៨-១៩៦៩)។ ព្រះចៅអធិការបច្ចុប្បន្ន គឺព្រះឧបជ្ឈាយ៍ ថាច់អ៊ុត។