11/12/2020 09:22
វត្តពោធិសាលរាជ (កំពង់) ។ រូបថត៖ រតនា
យោងលើមូលដ្ឋាននោះ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍យល់ព្រមលើគម្រោងការជួសជុលកែលម្អវត្តពោធិសាលរាជ (កំពង់) ជាមួយនឹងខ្លឹមសារដូចជា៖ ជួសជុលព្រះវិហារ និងបណ្ណាល័យ។ ថ្វីត្បិតដូច្នោះ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍បានបណ្តាំថា៖ចំពោះផ្នែកនៃការងារសំណង់ព្រះវិហារ គប្បីបំពេញ បន្ថែមវិធីសាស្ត្រអធិប្បាយបន្ថែមការជួសជុលអភិរក្សបណ្តាការតែងលម្អនៅលើដំបូល និង បច្ចេកទេស បរិក្ខាជួសជុលអភិរក្សផ្ទាំងគំនូរលើជញ្ជាំង។ ចំពោះផ្នែកការងារសំណង់បណ្ណាល័យវិញ៖គឺពិនិត្យពិច័យហ្មត់ចត់ស្ថានភាពទ្រុឌទ្រោមរបស់ប្រព័ន្ធគ្រឹះ និងជញ្ជាំងសាងសង់ដើម្បីសំណើវិធីសាស្ត្រអភិរក្សនូវបណ្តាតំបន់គ្រឹះ ជញ្ជាំងសាងសង់អាចនឹងនៅប្រើប្រាស់បាន។
ទន្ទឹមនឹងនោះ សំណុំលិខិតគម្រោងការគប្បី បំពេញបន្ថែមធ្វើសុក្រឹតវិធីសាស្ត្រកសាងរោងបិទបាំងសំណង់ក្នុងដំណាក់កាលដំណើរ ការសាងសង់ និងវិធីសាស្ត្រការពាររបស់របរ វត្ថុធាតុ។ ចំណែកធ្វើបឋាកថាបកស្រាយគំរោងការគប្បីត្រូវបំពេញបន្ថែមខ្លឹមសារឧទ្ទេសនាមអំពីតម្លៃប្រវត្តិសាស្ត្រ វប្បធម៌របស់កេរដំណែល និងធ្វើឲ្យច្បាស់ដំណាក់កាលសាងសង់ជួសជុលកែលម្អកេរដំណែល។
ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ផ្តល់យោបល់សំណើដល់គណៈកម្មាធិការប្រជាជនខេត្តត្រាវិញឲ្យចង្អុលការស្ថាប័នមានសមត្ថកិច្ចណែនាំម្ចាស់វិនិយោគបំពេញបន្ថែម ធ្វើសុក្រឹតសំណុំលិខិតគម្រោងការប្រកាសសាធារណៈនូវខ្លឹមសារជួសជុលទាំងនេះ ដើម្បីទទួលបានការយល់ព្រមរបស់ប្រជាពុទ្ធបរិស័ទនៅមូលដ្ឋាន និងវត្តឲ្យបានមុនពេលផ្សព្វផ្សាយបណ្តាជំហានបន្តត្រូវតាមសេចក្តីកំណត់ជាធរមាន៕
ប្រែសម្រួល៖ រតនា
វត្តបទុមប្រជុំនទី (អូរឈូក)ស្ថិតនៅភូមិ ង៉ាយហ្វា ឃុំតឹបង៉ាយ ស្រុកទីវកឹង។ វត្តបានកសាងឡើងកាលពីឆ្នាំ គ.ស. ១៦៧៦ ព.ស. ២២២០។ វត្តឆ្លងកាត់ព្រះចៅអធិការ ១៩ ជំនាន់ ក្នុងនោះ មានព្រះចៅអធិការ ២ អង្គសកម្មចូលរួមធ្វើសកម្មភាពបដិវត្តន៍គឺព្រះឧបជ្ឈាយ៍ សឺន ព្រំ សកម្មភាពរយៈពេល ២៨ ឆ្នាំ(ចាប់ពីឆ្នាំ ១៩៤០-១៩៦៨) និងព្រះតេជព្រះគុណ គឹមអង ធ្វើសកម្មភាពរយៈពេល ២ ឆ្នាំ ១៩៦៨-១៩៦៩)។ ព្រះចៅអធិការបច្ចុប្បន្ន គឺព្រះឧបជ្ឈាយ៍ ថាច់អ៊ុត។