22/04/2022 08:16
ជនរួមជាតិខ្មែរភូមិផ្នោរអំពក់ដាក់បាត្រព្រះសង្ឃឱកាសបុណ្យចូលឆ្នាំថ្មី។
មានគ្រួសារមួយចំនួនទទួលអំណរបុណ្យចូលឆ្នាំថ្មីក្នុងលំនៅឋានថ្មីរបស់ខ្លួន។ គ្រួសារបងគឹមធឿន‑បងស្រីគឹមធីសាវើន ជាគ្រួសារមួយក្នុងចំណោមគ្រួសារក្រីក្រកាលពីមុននោះ បច្ចុប្បន្ន មានលក្ខណៈឈានឡើងក្នុងជីវភាព កសាងបានលំនៅឋានសមរម្យជាមួយតម្លៃជិត ៣០០ លានដុង។ បានដឹងថា៖ មុនឆ្នាំ ២០១៥ គ្រួសារបងគឹមធឿនស្ថិតក្នុងស្ថានភាពក្រីក្ររបស់ភូមិ។ ដោយបានសមាគមកសិករឈរឈ្មោះធានាឱ្យគ្រួសារបងបានបុលទុនចំនួន ២០ លានដុងពីធនាគារគោលនយោបាយសង្គមស្រុកអនុវត្តគម្រោងការចិញ្ចឹមគោមេ។ ដោយការថែទាំហ្មត់ចត់ ម៉្លោះហើយគោធំធាត់ល្អ កើតបានកូនជាបន្តបន្ទាប់ គួបផ្សំជាមួយចំនួនប្រាក់សន្សែសន្សំ គ្រួសារបងទិញគោមេបន្ថែមចំនួន ២ ក្បាលទៀតដើម្បីពង្រីកហ្វូងសត្វចិញ្ចឹម។ គិតដល់ចុងឆ្នាំ ២០២១ គ្រួសារបងមានចំនួនគោមេ ៧ ក្បាល កូនគោឈ្មោល ៣ ក្បាល រួចសងបំណុលរួចស្រេចទៅធនាគារ។ គ្រួសារបងលក់កូនគោឈ្មោល ៣ ក្បាល និងគោមេ ២ ក្បាលទៀតបានចំនួនទឹកប្រាក់ជាង ១៥០ លានដុង គួបផ្សំប្រភពប្រាក់ចំណូលដទៃទៀត គ្រួសារបងសាងសង់បានលំនៅឋានដោយតម្លៃជិត ៣០០ លានដុង។ បងគឹមធឿន បានឱ្យដឹងថា៖ សមិទ្ធផលពីការពលកម្មផលិត ពេលនេះកសាងបានលំនៅឋានសមរម្យ ម៉្លោះហើយការចាត់តាំងទទួលអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំនេះក៏មានភាពខុសប្លែកជាងឆ្នាំមុនៗ នោះគឺបានទទួលអំណរឆ្នាំថ្មីក្នុងលំនៅឋានថ្មី។
បច្ចុប្បន្ន ភូមិផ្នោរអំពក់នៅមានគ្រួសារក្រីក្រចំនួន ៩ គ្រួ គ្រួសារជិតក្រ ១២ គ្រួ។ ក្នុងនោះមានគ្រួសារក្រចំនួន ៣ គ្រួសារស្ថិតក្នុងក្រុមគាំពារសង្គម។ តាមការគ្រោងទុក ដល់ចុងឆ្នាំ ២០២២ នឹងមានគ្រួសារក្រីក្រ ៣ គ្រួបានចាកផុតក្រ គ្រួសារជិតក្រចំនួន ៤ គ្រួបានចាកផុតជិតក្រ។ លោកសឺនសុភាឱ្យដឹងបន្ថែមទៀតថា៖ ជនរួមជាតិខ្មែរបានទទួលផលពីគម្រោងការ តែងពង្រីកបានប្រសិទ្ធភាព ជួយឱ្យគ្រួសារក្រីក្រមានលក្ខណៈឈានឡើងក្នុងជីវភាព។ ក្រៅពីគ្រួសារបងគឹមធឿន នៅមានគ្រួសារដទៃជាច្រើនទៀត ក៏បង្កើតបានទម្រង់ចិញ្ចឹមសត្វទទួលបានប្រាក់ចំណូលលំនឹង។
ពិធីដង្ហែមហាសង្ក្រាន្តរបស់ជនរួមជាតិខ្មែរភូមិផ្នោរអំពក់។
កាលពីមុនគ្រួសារជនរួមជាតិខ្មែរមួយចំនួនប្រើប្រាស់អគ្គិសនីអន្ទងបន្តកន្ទុយ ក្នុងឱកាសបុណ្យចូលឆ្នាំនេះ ក៏បានប្រើប្រាស់អគ្គិសនីដោយផ្ទាល់ផងដែរ បង្កបានជាសញ្ញារីករាយក្នុងឱកាសអំណរបុណ្យចូលឆ្នាំថ្មីសម្រាប់ជនរួមជាតិខ្មែរ។ គ្រួសារបងស្រីគឹមធីសាមឿន ជាគ្រួសារមួយក្នុងបណ្ដាគ្រួសារអន្ទងអគ្គិសនីបន្តកន្ទុយពីគ្រួសារដទៃ ដល់ឱកាសជិតបុណ្យចូលឆ្នាំថ្មីក៏មានអគ្គិសនីប្រើប្រាស់ដោយផ្ទាល់ ជួយឱ្យគ្រួសារបងស្រីឈប់ព្រួយបារម្ភពេលដែលមានភ្លៀងធំ ខ្យល់បក់បោកខ្លាំង។ បងស្រីគឹមធីសាមឿន ចែករំលែក៖ រដ្ឋអំណាចមូលដ្ឋានតែងយកចិត្តទុកដាក់ដល់ជីវភាពជនរួមជាតិខ្មែរ អ្វីៗដែលជនរួមជាតិខ្មែរត្រូវការក៏រកវិធីជួយដោះស្រាយ ឧបត្ថម្ភជាក់ស្ដែងដូចជាគ្រួសារខ្ញុំ បច្ចុប្បន្នមានអគ្គិសនីអុជបំភ្លឺដោយផ្ទាល់ជួយឱ្យគ្រួសារខ្ញុំឈប់កង្វល់ ខ្លាចក្រែងខ្សែអគ្គិសនីត្រូវដាច់នៅពេលយប់ ឬក៏ពេលមេឃមានភ្លៀងខ្យល់ ឥទ្ធិពលដល់អ្នកដទៃ។
លោកត្រឹងវ៉ាំងទ្រុង ប្រធានគណៈកម្មាធិការប្រជាជនឃុំទ្រឿងទ័របានឱ្យដឹងថា៖ ប្រជាជនិយាយរួម ជនរួមជាតិខ្មែរភូមិផ្នោរអំពក់និយាយដោយឡែកតែងជ្រោមជ្រែងអនុវត្តល្អបណ្ដាចលនាអាស្រ័យមូលដ្ឋានផ្សព្វផ្សាយ តែងពង្រីកល្អស្មារតីសាមគ្គី ជឿជាក់ទៅលើការដឹកនាំរបស់បក្ស សង្ឃឹមថានៅពេលខាងមុខ ជនរួមជាតិខ្មែរពង្រីកល្អជាងទៀតសមិទ្ធផលដែលសម្រេចបានលើបណ្ដាវិស័យ ដើម្បីរួមចំណែកកម្លាំងកាយ និងសម្ភារកសាងភូមិឱ្យកាន់តែស្រស់បំព្រងជាងទៀត៕
អត្ថបទ‑រូបថត៖ ថាច់សម្បត្តិ
វត្តបទុមប្រជុំនទី (អូរឈូក)ស្ថិតនៅភូមិ ង៉ាយហ្វា ឃុំតឹបង៉ាយ ស្រុកទីវកឹង។ វត្តបានកសាងឡើងកាលពីឆ្នាំ គ.ស. ១៦៧៦ ព.ស. ២២២០។ វត្តឆ្លងកាត់ព្រះចៅអធិការ ១៩ ជំនាន់ ក្នុងនោះ មានព្រះចៅអធិការ ២ អង្គសកម្មចូលរួមធ្វើសកម្មភាពបដិវត្តន៍គឺព្រះឧបជ្ឈាយ៍ សឺន ព្រំ សកម្មភាពរយៈពេល ២៨ ឆ្នាំ(ចាប់ពីឆ្នាំ ១៩៤០-១៩៦៨) និងព្រះតេជព្រះគុណ គឹមអង ធ្វើសកម្មភាពរយៈពេល ២ ឆ្នាំ ១៩៦៨-១៩៦៩)។ ព្រះចៅអធិការបច្ចុប្បន្ន គឺព្រះឧបជ្ឈាយ៍ ថាច់អ៊ុត។