13/11/2020 08:26
កាលពីថ្ងៃទី ៧ ខែវិច្ឆិកា ព្រះសង្ឃ គណៈអារាមាភិបាល និងពុទ្ធបរិស័ទវត្តសាលវ័ន (តាអោក) ភូមិដុំធំ ឃុំចូវដៀង ស្រុកកូវកែបានចាត់តាំងពិធីទទួលបណ្ណទទួលស្គាល់កេរដំណែលប្រវត្តិសាស្រ្តថ្នាក់ខេត្តវត្តសាលវ័ន(តាអោក)។
ពិធីដង្ហែបណ្ណទទួលស្គាល់។
អញ្ជើញចូលរួមពិធីនេះមាន លោកគឹមរឿង សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត អនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត លោកថាច់បោយ នាយករងមន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ខេត្ត ព្រះឧបជ្ឈាយ៍ថាច់ហ្វាយ អនុប្រធានអចិន្ត្រៃយ៍សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត លោកគាងបុណ្យ អនុប្រធានគណៈជនជាតិខេត្ត លោកត្រឹងផុងបា ប្រធានគណៈកម្មាធិកាប្រជាជនស្រុកកូវកែ ថ្នាក់ដឹកនាំបណ្តាគណៈ ផ្នែកស្រុក និងថ្នាក់ដឹកនាំឃុំចូវដៀង មួយអន្លើដោយព្រះសង្ឃ ពុទ្ធបរិស័ទវត្តសាលវ័ន(តាអោក) ។
ក្នុងពីធីនេះ បណ្តាតំណាងបានស្តាប់លោកស្រីដូធីត្វៀកហាន់ ប្រធានគណៈកម្មាធិការប្រជាជនឃុំចូវដៀងរំលឹកឡើងវិញប្រវត្តិសាស្រ្តរបស់វត្តសាលវ័ន(តាអោក)ឆ្លងបណ្តាដំណាក់កាលបានចំណាយកម្លាំងកាយចិញ្ចឹមលាក់បំពួនកម្មាភិបាលបដិវត្តន៍រួមចំណែកក្នុងការតស៊ូរំដោះជនជាតិ។ សង្គ្រាមបានកន្លងផុតទៅ បច្ចុប្បន្ន ព្រះសង្ឃ គណៈអារាមាភិបាល ពុទ្ធបរិស័ទនៅតែងរក្សា ពង្រីកស្មារតីសាមគ្គី ផ្តើមពីនោះកសាងបានសំណង់ជាច្រើនក្នុងមណ្ឌលវត្ត និងជ្រោមជ្រែងអនុវត្តល្អបណ្តាចលនានៅមូលដ្ឋាន។
គណៈចាត់តាំងជូនបណ្ណទទួលស្គាល់កេរដំណែលប្រវត្តិសាស្រ្តដល់ព្រះចៅអធិការវត្តសាលវ័ន(តាអោក)។
ថ្លែងយោបល់ក្នុងពិធី លោកថាច់បោយ នាយករងមន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ខេត្តត្រាវិញបានសង្កត់ធ្ងន់៖បានទទួលស្គាល់វត្តកេរដំណែលប្រវត្តិសាស្រ្តគឺបង្ហាញឲ្យឃើញការយកចិត្តទុកដាក់របស់បក្សនិងរដ្ឋដល់វត្តដែលមានស្នាដៃ ទន្ទឹមនឹងនោះក៏ជាកិត្តិយសរបស់វត្តក្នុងការពង្រីកប្រពៃណីដែលអ្នកជំនាន់មុនបានបន្សល់ទុក។ សង្ឃឹមថា ជាមួយប្រពៃណីត្រចះត្រចង់នោះ ព្រះសង្ឃ គណៈអារាមាភិបាល ពុទ្ធបរិស័ទវត្តសាលវ័ន(តាអោក)នឹងធ្វើឱ្យកាន់តែល្អជាងទៀតអំពីតម្លៃដើម្បីអប់រំដល់មនុស្សជំនាន់ក្រោយ។
ជូនលិខិតសរសើរដល់បុគ្គលមានស្នាដៃឆ្នើម។
នាពិធីនេះ គណៈចាត់តាំងបានស្ងើចសរសើរសមូហភាពមួយកន្លែង និងបុគ្គល៤រូបដែលមានស្នាដៃក្នុងការការពារតំបន់កេរដំណែលនារយៈពេលកន្លង៕
ដំណឹង-រូបថត៖ ថាច់សម្បត្តិ
វត្តបទុមប្រជុំនទី (អូរឈូក)ស្ថិតនៅភូមិ ង៉ាយហ្វា ឃុំតឹបង៉ាយ ស្រុកទីវកឹង។ វត្តបានកសាងឡើងកាលពីឆ្នាំ គ.ស. ១៦៧៦ ព.ស. ២២២០។ វត្តឆ្លងកាត់ព្រះចៅអធិការ ១៩ ជំនាន់ ក្នុងនោះ មានព្រះចៅអធិការ ២ អង្គសកម្មចូលរួមធ្វើសកម្មភាពបដិវត្តន៍គឺព្រះឧបជ្ឈាយ៍ សឺន ព្រំ សកម្មភាពរយៈពេល ២៨ ឆ្នាំ(ចាប់ពីឆ្នាំ ១៩៤០-១៩៦៨) និងព្រះតេជព្រះគុណ គឹមអង ធ្វើសកម្មភាពរយៈពេល ២ ឆ្នាំ ១៩៦៨-១៩៦៩)។ ព្រះចៅអធិការបច្ចុប្បន្ន គឺព្រះឧបជ្ឈាយ៍ ថាច់អ៊ុត។