09/04/2021 08:07
កាលពីថ្ងៃទី ០៥ មេសា ក្រុមកសាងចលនាការពារសន្តិសុខមាតុភូមិនៃនគរបាលស្រុកទីវកឹង និងគណៈកម្មាធិការប្រជាជនទីប្រជុំជនទីវកឹងសហការចាត់តាំងពិធីចេញបង្ហាញមុខ “បង្ការ ប្រឆាំងបទល្មើស និងអំពើហិង្សាក្នុងសាលារៀន” នៅនឹងមជ្ឈមណ្ឌលអប់រំវិជ្ជាជីវៈ-អប់រំជាប្រចាំស្រុកទីវកឹង។
បណ្តាសមាជិកក្នុងក្លឹបបង្ការ ប្រឆាំងបទល្មើស និងអំពើហិង្សាក្នុងសាលារៀនចេញបង្ហាញមុខ។ រូបថត៖ តូវៀង
មជ្ឈមណ្ឌលអប់រំវិជ្ជាជីវៈ-អប់រំជាប្រចាំស្រុកមានកម្មាភិបាល គ្រូបង្រៀន បុគ្គលិក ២៦ រូប។ ឆ្នាំសិក្សា ២០២០-២០២១ មជ្ឈមណ្ឌលចាត់តាំងបើកបាន ០៧ ថ្នាក់(ទី ១០ ទី១១ និងទី ១២) ដោយមានចំនួនសិស្ស ១៥៣ នាក់។ គិតតាំងពីដើមឆ្នាំសិក្សារហូតមកទល់ពេលនេះនៅមជ្ឈមណ្ឌលកើតមាន ០៤ ករណីសិស្សប្រមូលផ្តុំ ឈ្លោះប្រកែកវាយគ្នា ០៣ ករណីសិស្សល្មើសច្បាប់សណ្តាប់ធ្នាប់សុវត្ថិភាពចរាចរណ៍ និង ០១ ករណីសិស្សផឹកស្រា បៀ បណ្តាលឲ្យជះឥទ្ធិពលដល់ការងារគ្រប់គ្រង បង្រៀន និងរៀននៅនឹងមជ្ឈមណ្ឌល។
គណៈអចិន្រ្តៃយ៍ក្លឹបរួមមានសមាជិក ១៧ រូប មានភារកិច្ចផ្សព្វផ្សាយ ចលនាគ្រូបង្រៀន សិស្សប្រតិបត្តិម៉ឹងម៉ាត់បណ្តាសេចក្តីកំណត់របស់ច្បាប់ស្ដីពីសន្តិសុខសណ្តាប់ធ្នាប់ ត្រួតពិនិត្យ រាំងស្កាត់សិស្សបំពានលក្ខន្តិកៈរបស់សាលា និងបណ្តាទង្វើបំពានច្បាប់ផ្សេងៗ គ្រប់គ្រង អប់រំបណ្តាសិស្សដែលធ្លាក់ក្នុងអន្លង់អបាយមុខសង្គម បំពានសន្តិសុខសណ្តាប់ធ្នាប់ ធានាសណ្តាប់ធ្នាប់សាធារណៈ សណ្តាប់ធ្នាប់សុវត្ថិភាពចរាចរណ៍នៅមុខខ្លោងទ្វារសាលា។ល។ ដូច្នោះ គិតមកទល់ពេលនេះ ស្រុកទីវកឹងបង្កើត និងចេញបង្ហាញមុខក្លឹប “បង្ការ ទប់ស្កាត់ បំពានច្បាប់ និងអំពើហិង្សាក្នុងសាលារៀន” បាន ០៣ ក្លឹបនៅសាលាអនុវិទ្យាល័យហ៊ុងហ្វា អនុវិទ្យាល័យទីប្រជុំជនទីវកឹង និងមជ្ឈមណ្ឌលអប់រំវិជ្ជាជីវៈ-អប់រំជាប្រចាំស្រុក។ គិតមកទល់ពេលនេះ ទូទាំងស្រុកមាន ៩៨ ក្លឹបបង្ការ ទប់ស្កាត់ឧក្រឹដ្ឋជន បំពានច្បាប់។ ក្នុងនោះ មាន ១២ ក្លឹបក្នុងសាលារៀន និង ១៦ ក្លឹបក្នុងមូលដ្ឋានសាសនា។ ក្រៅពីនោះគឺក្លឹបស្ថិតក្នុងបណ្តាអង្គការចាត់តាំងនយោបាយ សង្គមនៅបណ្តាភូមិ-សង្កាត់ តំបន់ប្រជាជនស្នាក់នៅ៕
តូវៀង-តឹងង៉ុក
វត្តបទុមប្រជុំនទី (អូរឈូក)ស្ថិតនៅភូមិ ង៉ាយហ្វា ឃុំតឹបង៉ាយ ស្រុកទីវកឹង។ វត្តបានកសាងឡើងកាលពីឆ្នាំ គ.ស. ១៦៧៦ ព.ស. ២២២០។ វត្តឆ្លងកាត់ព្រះចៅអធិការ ១៩ ជំនាន់ ក្នុងនោះ មានព្រះចៅអធិការ ២ អង្គសកម្មចូលរួមធ្វើសកម្មភាពបដិវត្តន៍គឺព្រះឧបជ្ឈាយ៍ សឺន ព្រំ សកម្មភាពរយៈពេល ២៨ ឆ្នាំ(ចាប់ពីឆ្នាំ ១៩៤០-១៩៦៨) និងព្រះតេជព្រះគុណ គឹមអង ធ្វើសកម្មភាពរយៈពេល ២ ឆ្នាំ ១៩៦៨-១៩៦៩)។ ព្រះចៅអធិការបច្ចុប្បន្ន គឺព្រះឧបជ្ឈាយ៍ ថាច់អ៊ុត។