15/06/2021 09:23
បងស្រីហ្វិញធីធូហឿង អនុលេខាសម្ព័ន្ធយុវជនស្រុកទីវកឹងបានឲ្យដឹង៖ ដើម្បីអនុវត្តទម្រង់ដូចពោលខាងលើ អង្គការសម្ព័ន្ធយុវជនគ្រប់លំដាប់ថ្នាក់ក្នុងស្រុកបានផ្សព្វផ្សាយ ណែនាំអនុវត្តទូលំទូលាយក្នុងកម្មាភិបាល សមាជិកយុវជនពីថ្នាក់ស្រុកដល់ថ្នាក់មូលដ្ឋានដើម្បីចាត់តាំងអនុវត្តព្រមៗគ្នា។ ទម្រង់ បានអនុវត្តតាមគោលលំនាំ “ខាងក្នុងអនុវត្តមុន ខាងក្រៅអនុវត្តក្រោយ” “ថ្នាក់លើអនុវត្តមុន ថ្នាក់ក្រោមអនុវត្តក្រោយ” ។ យោងតាមស្មារតីនោះ អង្គការសម្ព័ន្ធយុវជនស្រុកនិងអង្គការសម្ព័ន្ធយុវជនមូលដ្ឋាននីមួយៗកសាងទំព័រ fanpage, facebook សម្រាប់អង្គភាពដោយមានប្រគល់ភារៈឲ្យកម្មាភិបាលគ្រប់គ្រងទំព័រ fanpage, facebook របស់អង្គភាព។ ទន្ទឹមនឹងនោះ បន្តភ្ជាប់ជាមួយទំព័ររបស់អង្គការសម្ព័ន្ធយុវជនស្រុកជាមួយបណ្ដាអង្គការសម្ព័ន្ធយុវជនមូលដ្ឋាន និងបណ្ដាទំព័របណ្ដាញសង្គមរបស់បណ្ដាអង្គការសម្ព័ន្ធយុវជនមូលដ្ឋានក្រៅស្រុក ក្រៅខេត្ត។ ទន្ទឹមនឹងនោះ គណៈអចិន្រ្តៃយ៍អង្គការសម្ព័ន្ធយុវជនស្រុកនៅទាំងចលនាកម្មាភិបាល សមាជិកយុវជនម្នាក់ៗឲ្យកសាងទំព័រ facebook សម្រាប់ឯកជនរួចបន្តភ្ជាប់ជាមួយទំព័រ fanpage, facebook របស់បណ្ដាអង្គការសម្ព័ន្ធយុវជនមូលដ្ឋានក្នុងស្រុក។ ក្រោយពេលសកម្មភាពយុវជន យុវកុមាររបស់អង្គភាព មូលដ្ឋាននីមួយៗបានចាត់តាំងឡើង អ្នកគ្រប់គ្រងទំព័របណ្ដាញសង្គមរបស់អង្គការសម្ព័ន្ធយុវជនមានភារកិច្ចសរសេរបណ្ដាដំណឹង អត្ថបទ ភ្ជាប់ជាមួយរូបភាពដើម្បីលាតត្រដាង របាយការណ៍សកម្មភាពរបស់អង្គភាព។ យោងតាមនោះ កម្មាភិបាល សមាជិកយុវជនមានភារកិច្ចចែករំលែកដំណឹង អត្ថបទសរសេរទាំងនេះដើម្បីបង្កភាពរាលដាលទូលំទូលាយជាងទៀតនៅលើបរិស្ថានបណ្ដាញសង្គម។
សមាជិកសម្ព័ន្ធយុវជនជូនរបាំងមុខឲ្យប្រជាជន។ រូបថត៖ តូវៀង
ក្រៅពីការចុះផ្សាយអំពីសកម្មភាពរបស់អង្គភាព បណ្ដាទំព័រ facebook របស់សម្ព័ន្ធយុវជននៅទាំងបន្តភ្ជាប់និង ចែករំលែកព័ត៌មានសកម្មស្ដីពីបណ្ដាគោលការណ៍របស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ បណ្ដាព្រឹត្តិការណ៍ ប្រវត្តិសាស្រ្តដើម្បីអប់រំប្របៃណីដល់សមាជិកយុវជន ទន្ទឹមនឹងនោះ ចែករំលែក រឿងរ៉ាវល្អៗ គំរូមនុស្សល្អ ការងារល្អ បណ្ដាទម្រង់មានរបៀបធ្វើល្អប្រកបដោយការច្នៃប្រតិដ្ឋក្នុងការពង្រីកសេដ្ឋកិច្ចរបស់សមាជិកយុវជន និងប្រជាជនសំដៅបង្កើតជាសញ្ញាសង្គមនិងកម្លាំងរាលដាលទូលំទូលាយក្នុងសហគមន៍ រួមចំណែកបង្កជាបរិស្ថានបណ្ដាញត្រឹមត្រូវសម្រាប់ការអភិវឌ្ឍគ្រប់វិស័យរបស់យុវជន យុវកុមារតាមគោលលំនាំ “មានមនុស្សដឹងឮច្រើនកាន់តែល្អ”។
ពេលផ្សព្វផ្សាយអនុវត្តចលនានេះ បណ្ដាទំព័រ fanpage, facebook របស់អង្គការសម្ព័ន្ធយុវជនស្រុកទីវកឹងនិងបណ្ដាអង្គការសម្ព័ន្ធយុវជនមូលដ្ឋានបានចុះផ្សាយ ចែករំលែកជាង ១២.០០០ ដំណឹង អត្ថបទ ដោយមានអ្នកតាមដានជាង ២.០០០ នាក់។ ដោយឡែកបណ្ដាទំព័ររបស់អង្គការសម្ព័ន្ធយុវជនមូលដ្ឋាន គិតជាមធ្យមមានអ្នកតាមដានប្រមាណ ៥០០ នាក់។ ប្រសិទ្ធភាពនៃការចែករំលែកព័ត៌មានសកម្មនោះបានរួមចំណែកយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយ អប់រំនិងកំណត់ទិសដៅសតិអារម្មណ៍និងមតិសង្គមក្នុងសមាជិកយុវជននិងអ្នកប្រើបណ្ដាញ facebook រួមចំណែកប្រយុទ្ធ បដិសេធន៍ កាត់បន្ថយស្ថានភាពបណ្ដាភាគចំណែកឆ្លៀតឱកាសនយោបាយ ជនក្បត់ជាតិនៅក្នុងនិងក្រៅប្រទេសឆ្លៀតអូសទាញ លួងលោម ចុះផ្សាយព័ត៌មានមិនពិតដើម្បីបំផ្លិចបំផ្លាញការកសាងប្រទេសរបស់បក្ស រដ្ឋនិងប្រជាជនយើង។
ទន្ទឹមនឹងនោះ គណៈអចិន្រ្តៃយ៍សម្ព័ន្ធយុវជនស្រុកនៅទាំងសហការជាមួយគណៈឃោសនាអប់រំបក្សស្រុកកសាងក្រុមសហការីសម្ព័ន្ធយុវជនឃុំ រួមមានសមាជិក ៣៦ នាក់ ដើម្បីសំណេះសំណាលព័ត៌មាន ចងសម្ព័ន្ធទាន់ពេល ឆ្លងតាមរយៈនោះប្រើប្រាស់បណ្ដាវិធីសំដៅតស៊ូ ចាប់បង្ខំឲ្យរុះរើទាន់ពេលនូវអត្ថបទសរសេរលើបណ្ដាញ facebook ដែលមានកត្តាអសកម្មប្រតិកិរិយា។ ចាប់តាំងពីពេលបានបង្កើតមកទល់ពេលនេះ សមាជិកក្នុងក្រុមនេះបានចងសម្ព័ន្ធជាមួយក្រុមសហការីផ្សេងជាច្រើនក្នុងនិងក្រៅស្រុកតស៊ូ លុបចោលនិង រុះរើអត្ថបទសរសេរជាច្រើនដែលមានខ្លឹមសារអាក្រក់ផ្សាយលើបណ្ដាញសង្គម។
បងស្រីហ្វិញធីធូហឿង អនុលេខាសម្ព័ន្ធយុវជនស្រុកទីវកឹងបានឲ្យដឹងទៀតថា៖ ដើម្បីអនុវត្តទម្រង់សម្រេចបានលទ្ធផលខ្ពស់ជាងទៀតនៅពេលខាងមុខ គណៈអចិន្រ្តៃយ៍សម្ព័ន្ធយុវជនស្រុកបានកំណត់បណ្ដាវិធីសាស្រ្តគប្បីអនុវត្ត៖ បន្តធ្វើល្អការងារចង្អុលការសម្ព័ន្ធយុវជនមូលដ្ឋានតាមរយៈការក្រើនរំលឹកក្នុងដំណាក់កាលអនុវត្ត នៅចំពោះអង្គការសម្ព័ន្ធមូលដ្ឋានដែលអនុវត្តមិនទាន់បានល្អ។ បង្កើនការងារសហការជាមួយបណ្ដាផ្នែកដែលពាក់ព័ន្ធបំផុតគឺគណៈឃោសនាអប់រំបក្សស្រុកក្នុងការកំណត់ទិសដៅខ្លឹមសារសកម្មភាពសម្រាប់បណ្ដាអង្គការសម្ព័ន្ធយុវជនមូលដ្ឋានយ៉ាងឆាប់រហ័ស ពិតប្រាកដបំផុត។ បង្កើនការងារបន្តភ្ជាប់រវាងបណ្ដាញជាផ្លូវការរបស់បណ្ដាផ្នែកក្នុងទូទាំងប្រទេសដើម្បីផ្សាយដំណឹងមានប្រសិទ្ធភាពជាង។ ឧស្សាហ៍បើកបណ្ដាវគ្គហ្វឹកហាត់អំពីលទ្ធភាពក្ដាប់ព័ត៌មាន វិនិច្ឆ័យព័ត៌មាននិងជំនាញសរសេរអត្ថបទជូនដល់កងជួរអ្នកគ្រប់គ្រងទំព័រ fanpage facebook របស់បណ្ដាអង្គការសម្ព័ន្ធយុវជនមូលដ្ឋានស្ថិតក្រោមឱវាទសម្ព័ន្ធយុវជនស្រុក។ យកចិត្តទុកដាក់កសាង ពង្រឹងកងជួរអ្នករបាយការណ៍ អ្នក ផ្សព្វផ្សាយ បំផុតគឺកងជួរបំពេញការងារគ្រប់គ្រងបណ្ដាទំព័របណ្ដាញសង្គមដែលអាស្រ័យដោយសម្ព័ន្ធយុវជនគ្រប់គ្រងដើម្បីបង្កើនគុណភាព មានប្រសិទ្ធភាពសកម្មភាពផ្សព្វផ្សាយ អប់រំរបស់សម្ព័ន្ធយុវជនតាមរយៈបណ្ដាទំព័របណ្ដាញសង្គមសម្រេចបានលទ្ធផលសកម្មនិងមានកម្លាំងរាលដាល ទូលំទូលាយជាង ទៀតនៅពេលអនាគត៕
តូវៀង-ថាច់ហ្វាង
វត្តបទុមប្រជុំនទី (អូរឈូក)ស្ថិតនៅភូមិ ង៉ាយហ្វា ឃុំតឹបង៉ាយ ស្រុកទីវកឹង។ វត្តបានកសាងឡើងកាលពីឆ្នាំ គ.ស. ១៦៧៦ ព.ស. ២២២០។ វត្តឆ្លងកាត់ព្រះចៅអធិការ ១៩ ជំនាន់ ក្នុងនោះ មានព្រះចៅអធិការ ២ អង្គសកម្មចូលរួមធ្វើសកម្មភាពបដិវត្តន៍គឺព្រះឧបជ្ឈាយ៍ សឺន ព្រំ សកម្មភាពរយៈពេល ២៨ ឆ្នាំ(ចាប់ពីឆ្នាំ ១៩៤០-១៩៦៨) និងព្រះតេជព្រះគុណ គឹមអង ធ្វើសកម្មភាពរយៈពេល ២ ឆ្នាំ ១៩៦៨-១៩៦៩)។ ព្រះចៅអធិការបច្ចុប្បន្ន គឺព្រះឧបជ្ឈាយ៍ ថាច់អ៊ុត។