06/04/2021 08:57
ចាប់ពីថ្ងៃទី ៣០ មីនា ដល់ថ្ងៃទី ២ មេសាឆ្នាំ ២០២១ ស្ថាប័នពិនិត្យអង្កេត-អធិការកិច្ចស្រុកទីវកឹងសហការជាមួយមជ្ឈមណ្ឌលបំពាក់បំប៉ននយោបាយស្រុកចាត់តាំងហ្វឹកហាត់វិជ្ជាជីវៈអំពីការងារពិនិត្យអង្កេតមូលដ្ឋានឆ្នាំ ២០២១ បាន២ថ្នាក់ជូនកម្មាភិបាលជាង ២៥០ នាក់ ធ្វើការងារពិនិត្យអង្កេតលើភូមិសាស្រ្តស្រុកទីវកឹង។
បណ្តាតំណាងចូលរួមសន្និបាត។ រូបថត៖ តូវៀង
ក្នុងរយៈពេល ២ ថ្ងៃដែលបានរៀនសូត្រ បណ្តាសិក្ខាកាមបានស្តាប់អ្នករបាយការណ៍បរិយាយអំពីបណ្តាឯកទេសបទស្តីពីការងារពិនិត្យអង្កេតអង្គការចាត់តាំងបក្ស និងបក្ខជនពេលមានសញ្ញាបំពាន ការងារពិនិត្យអង្គការចាត់តាំងបក្សថ្នាក់ក្រោមអនុវត្តភារកិច្ចពិនិត្យអង្កេត ការងារពិនិត្យអង្កេតបក្ខជន (ថ្នាក់សមាជិកគណៈកម្មការបក្សថ្នាក់ជាមួយ កម្មាភិបាលស្ថិតក្នុងគណៈកម្មការបក្សថ្នាក់ជាមួយគ្រប់គ្រង) និងអង្គការចាត់តាំងបក្សថ្នាក់ក្រោម ដោះស្រាយ ថ្កោលទោស ក្រឹត្យវិន័យបក្ស និងដោះស្រាយការថ្កោលទោសចំពោះការចាត់តាំងបក្ស និងបក្ខជន ការងារត្រួតពិនិត្យហិរញ្ញវត្ថុបក្សរបស់គណៈកម្មាធិការត្រួតពិនិត្យគណៈកម្មាធិការបក្ស ខ្លឹមសារសំខាន់ៗមួយចំនួនស្តីពីការងារពិនិត្យអង្កេតរបស់បក្ស និងការងារពិនិត្យអង្កេតរបស់អង្គការចាត់តាំងមូលដ្ឋានបក្ស ការងារក្រឹត្យវិន័យ និងអនុវត្តក្រឹត្យវិន័យក្នុងបក្ស។ល។ ទន្ទឹមនឹងនោះ បណ្តាសិក្ខាកាមបានឧទ្ទេសនាមបណ្តាចំណុចថ្មីក្នុងសេចក្តីកំណត់ នីតិវិធី សេចក្តីណែនាំរបស់មជ្ឈិម របស់ខេត្តស្តីពីការងារពិនិត្យអង្កេត និងអនុវត្តក្រឹត្យវិន័យរបស់បក្ស សេចក្តីណែនាំ នីតិវិធីអនុវត្តភារកិច្ចពិនិត្យអង្កេត និងអនុវត្តក្រឹត្យវិន័យរបស់បក្សចំពោះគណៈកម្មការបក្ស គណៈកម្មាធិការត្រួតពិនិត្យមូលដ្ឋាន សាខាបក្សមូលដ្ឋាន៕
តូវៀង-សម្បត្តិ
វត្តបទុមប្រជុំនទី (អូរឈូក)ស្ថិតនៅភូមិ ង៉ាយហ្វា ឃុំតឹបង៉ាយ ស្រុកទីវកឹង។ វត្តបានកសាងឡើងកាលពីឆ្នាំ គ.ស. ១៦៧៦ ព.ស. ២២២០។ វត្តឆ្លងកាត់ព្រះចៅអធិការ ១៩ ជំនាន់ ក្នុងនោះ មានព្រះចៅអធិការ ២ អង្គសកម្មចូលរួមធ្វើសកម្មភាពបដិវត្តន៍គឺព្រះឧបជ្ឈាយ៍ សឺន ព្រំ សកម្មភាពរយៈពេល ២៨ ឆ្នាំ(ចាប់ពីឆ្នាំ ១៩៤០-១៩៦៨) និងព្រះតេជព្រះគុណ គឹមអង ធ្វើសកម្មភាពរយៈពេល ២ ឆ្នាំ ១៩៦៨-១៩៦៩)។ ព្រះចៅអធិការបច្ចុប្បន្ន គឺព្រះឧបជ្ឈាយ៍ ថាច់អ៊ុត។