11/06/2021 08:15
ពិធីជូនអំណោយដល់គ្រួសារក្រីក្រ និងសិស្សក្រី្រក។ រូបថត៖ ម៉ីញឹង
ដើម្បីចូលជ្រោមជ្រែងចលនាប្រឡងប្រណាំង “រួមដៃដើម្បីអ្នកក្រ មិនបោះបង់នរណាម្នាក់ឲ្យនៅពីក្រោយ” រួមចំណែកជាមួយខេត្តឧបត្ថម្ភគ្រួសារក្រីក្រ គ្រួសារជិតក្រ គ្រួសារទើបរួចផុតពីភាពក្រីក្រ និងអ្នកមានស្ថានភាពលំបាកឈានឡើងក្នុងជីវភាព ក្នុងរយៈកាល ០៥ ឆ្នាំកន្លង ស្រុកចូវថាញ់បានផ្សព្វផ្សាយអនុវត្តមានប្រសិទ្ធភាពបណ្ដាគោលនយោបាយរបស់មជ្ឈិមរបស់ខេត្តឧបត្ថម្ភគិតគូរអំពីទុនឲ្យបុលអាទិភាពដល់គ្រួសារក្រីក្រ គ្រួសារជិតក្រប្រមូលផ្ដុំ ចំពោះបណ្ដាគ្រួសារដែលមានក្នុងបញ្ជីរាយនាមតាមការគ្រោងឲ្យរួចផុតពីភាពក្រីក្ររៀងរាល់ឆ្នាំនិងបណ្ដាគោលនយោបាយឧបត្ថម្ភដីសង់ផ្ទះ លំនៅឋាន ទឹកសម្រាប់ ប្រើប្រាស់ វិស័យអប់រំ សុខាភិបាល។ល។ បង្កលក្ខណៈឲ្យគ្រួសារក្រីក្រលំនឹងជីវភាព រួចផុតពីភាពក្រីក្រស្ថិរភាព។ រៀងរាល់ឆ្នាំ ស្រុកផ្សព្វផ្សាយបណ្ដាប្រភពទុនកម្មវិធី គម្រោងការកសាងបណ្ដាទម្រង់ជាក់ស្ដែង សមស្របនឹងតម្រូវការរបស់មូលដ្ឋាននីមួយៗ ឧបត្ថម្ភគ្រួសារក្រីក្រពង្រីកការផលិតមានប្រសិទ្ធភាព។
លោកឡឺខាក់ហោយ អនុប្រធានការិយាល័យពលកម្ម យុទ្ធជនពិការ និងសង្គមកិច្ចស្រុកបានឲ្យដឹងថា៖ បណ្ដាគោលនយោបាយនិងវិធីសាស្រ្តកាត់បន្ថយភាពក្រីក្របានផ្សព្វផ្សាយព្រមៗគ្នានៅលើមធ្យោបាយជាច្រើនដូចជាឧបត្ថម្ភពង្រីកសេដ្ឋកិច្ចតាមរយៈបណ្ដាគោលនយោបាយស្ដីពីឧបត្ថម្ភឲ្យបុលទុនអាទិភាព ជំរុញកសិកម្ម ពង្រីកការបណ្ដុះបណ្ដាលវិជ្ជាជីវៈកសាងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅបណ្ដាឃុំ ភូមិ អនុសង្កាត់ជួបការលំបាកខ្លាំង។ល។ គិតមកទល់ពេលនេះ ការងារកាត់បន្ថយភាពក្រីក្រនៅលើភូមិសាស្រ្តសម្រេចបានលទ្ធផលលេចធ្លោជាច្រើនហើយបានប្រជាជនព្រមព្រៀងខ្ពស់។
ទន្ទឹមនឹងនោះ ស្រុកចលនាបណ្ដាអង្គការចាត់តាំង បុគ្គលរួមវិភាគទានបាន ១៧,០១៤ ពាន់លានដុង រួមចំណែកបង្កើនបន្ថែមប្រភពកម្លាំងជំរុញរហ័សល្បឿនកាត់បន្ថយភាពក្រីក្រលើភូមិសាស្រ្ត។ ជាពិសេស ក្នុងឆ្នាំ ២០២០ ស្រុកសហការជាមួយបណ្ដាផ្នែកពាក់ព័ន្ធ ពិនិត្យឡើងវិញរួចឧបត្ថម្ភអ្នកដែលត្រូវជះឥទ្ធិពលអាស្រ័យជំងឺកូវីដ-១៩ ចំនួន ២៤.១៤៨ នាក់ជាមួយទឹកប្រាក់ជាង ២២,៨៣ ពាន់លានដុង រួមមានបណ្ដាមុខសញ្ញា៖ ពលករផ្អាកកិច្ចសន្យាសហការឬក៏សម្រាកការងារដោយគ្មានទទួលប្រាក់ខែ គ្រួសារអាជីវកម្ម ពលករដែលត្រូវផ្ដាច់កិច្ចសន្យាសហការចុះកិច្ចសន្យាសហការប៉ុន្តែមិនគ្រប់លក្ខណៈទទួលបៀវត្ស ឧបត្ថម្ភដាច់អាជីព ពលករដែលគ្មានចុះកិច្ចសន្យាសហការពលកម្មត្រូវបាត់ការងារធ្វើ អ្នកមានសគុណជាមួយបដិវត្តន៍ គ្រួសារក្រីក្រ គ្រួសារជិតក្រ គាំពារសង្គម។
បច្ចុប្បន្ននេះ ស្រុកនៅមានគ្រួសារក្រីក្រ ១,៩៤% ភាគច្រើនគ្រួសារក្រីក្រក្នុងស្រុក ខ្វះទុនផលិត ធ្វើអាជីវកម្ម ខ្វះដីផលិត មធ្យោបាយផលិត ឈឺថ្កាត់ ខ្វះពលករ មានសមាជិកច្រើន ខ្លះមានពលករប៉ុន្តែខ្វះការងារធ្វើ គ្មានវិជ្ជាជីវៈ មិនដឹងរបៀបរកស៊ី ប្រព្រឹត្តអំពើអបាយមុខសង្គម ខ្ជិលពលកម្ម។ល។ ក្រៅ ពីនោះ បណ្ដាគ្រួសារក្រីក្រនៅខ្វះការប្រសព្វជាមួយសេវាសុខាភិបាល គាំពារសុខាភិបាល កម្រិតវិជ្ជាអប់រំមនុស្សធំ គុណភាពលំនៅឋាន ស្ថានភាពទៅរៀនសូត្ររបស់ប្អូនៗ ផ្ទៃដីធារផ្ទះ ប្រភពទឹកប្រើប្រាស់ បង្គន់ស្របអនាម័យ ប្រើប្រាស់សេវាទូរគមនាគមន៍ ទ្រព្យសម្បត្តិប្រសព្វជាមួយព័ត៌មាន។
ដើម្បីខិតខំកាត់បន្ថយគ្រួសារក្រីក្រនៅ ១,២២% នៅចុងឆ្នាំ ២០២១ កាត់បន្ថយដល់កម្រិតទាបបំផុតស្ថានភាពក្រឡើងវិញនិងមានគ្រួសារក្រីក្រថ្មីបន្ថែមនោះ ស្រុកផ្ដុំកម្លាំងអាទិភាពបណ្ដាប្រភពកម្លាំងពីកម្មវិធី គម្រោងការគោលដៅជាតិស្ដីពីកាត់បន្ថយភាពក្រីក្រ បណ្ដាគោលនយោបាយកាត់បន្ថយភាពក្រីក្រផ្សេងទៀត ឧបត្ថម្ភលើភូមិសាស្រ្តបណ្ដាឃុំលំបាកខ្លាំង តំបន់មានជនរួមជាតិខ្មែររស់នៅច្រើន។ អនុវត្តព្រមៗគ្នាភារកិច្ចសំខាន់ ០២ យ៉ាងគឺផ្ដុំកម្លាំងផ្សព្វផ្សាយបណ្ដើរ ឧបត្ថម្ភគ្រួសារក្រីក្របណ្ដើរ ចលនាគ្រួសារក្រីក្រ គ្រួសារជិតក្រចូលរួមរៀនវិជ្ជាជីវៈ ដោះស្រាយការងារធ្វើ ខិតខំបណ្ដុះបណ្ដាលពល ករ មានការងារធ្វើសម្រេច ៧១,៥%។
តាមប្រសាសន៍លោកឡឺខាក់ហោយ ដើម្បីកាត់បន្ថយភាពក្រីក្រស្ថិរភាព កាត់បន្ថយស្ថានភាពក្រឡើងវិញក្នុងដំណាក់កាល ២០២១-២០២៥ ស្រុកគប្បីតម្រែតម្រង់បន្ថែមគោលនយោបាយស្ដីពីឧបត្ថម្ភលំនៅឋាន ទឹកស្អាតស្របអនាម័យ គាំពារសុខាភិបាលជូនគ្រួសារជិតក្រក្រៅបញ្ជីគ្រឹះធារតាមសេចក្ដីសម្រេចចិត្តលេខ ៣៣/២០១៥/QĐ-CP ចុះថ្ងៃទី ១០ សីហា ឆ្នាំ ២០១៥ របស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាលស្ដីពីគោលនយោបាយឧបត្ថម្ភលំនៅឋានចំពោះគ្រួសារក្រីក្រតាមសម្បទាក្រីក្រ ដំណាក់កាល ២០១១-២០១៥ គ្រួសារជិតក្រ គ្រួសារទើបរួចផុតពីភាពក្រីក្រ គោលនយោបាយស្ដីពីទឹកស្អាតអនាម័យជូនគ្រួសារជិតក្រជាជនជាតិកិញនិងគ្រួសារទើបរួចផុតពីភាពក្រីក្រ គោលនយោបាយគាំពារសុខាភិបាលជូនគ្រួសារទើបរួចផុតពីភាពក្រីក្រ។ ខិតខំបណ្ដុះបណ្ដាល ដោះស្រាយការងារធ្វើថ្មីជូនពលករពី ៣.០០០-៣.២០០ បញ្ជូនពលករទៅធ្វើការនៅបរទេស ៥០ នាក់ វិនិយោគទុនកសាងហេដ្ឋារចនាសម្ព័ន្ធឧបត្ថម្ភបណ្ដាឃុំជួបការលំបាកខ្លាំង កសាងលក្ខឋានជនបទថ្មីព្រមៗគ្នា ដូចជា៖ គមនាគមន៍ ធារា សាស្រ្ត សាលារៀន ដំណាក់សុខាភិបាល អគ្គិសនី ទឹកប្រើ។ល។ អនុវត្តបណ្ដាគោលនយោបាយឧបត្ថម្ភដីសង់ផ្ទះ ដោះស្រាយការងារធ្វើជូនពលករជនជាតិភាគតិចតាមសេចក្ដីសម្រេចចិត្តលេខ ២០៨៥/២០១៦/QĐ-CP ចុះថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០១៦ របស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាលស្ដីពីការផ្ដល់សច្ចាប័នបណ្ដាគោលនយោបាយពិសេសពង្រីកសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ដំណាក់កាល ២០១៧-២០២០ និងសេចក្ដីសម្រេចចិត្តលេខ ៦៩/២០១៨/QĐ-HĐND ចុះថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០១៨ របស់ក្រុមប្រឹក្សាប្រជាជនខេត្តស្ដីពីការកំណត់គោលនយោបាយឧបត្ថម្ភដីសង់ផ្ទះដល់គ្រួសារក្រីក្រ ដំណាក់កាល ២០១៨-២០២០ នៅលើភូមិសាស្រ្តខេត្តត្រាវិញ (ក្រៅពីមុខសញ្ញាក្នុងសេចក្ដី សម្រេចចិត្តលេខ ២៩/២០១៣/QĐ-CP ចុះថ្ងៃទី ២០ ឧសភា ឆ្នាំ ២០១៣ របស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល)៕
ប្រែសម្រួល៖ ថាច់ហ្វាង
វត្តបទុមប្រជុំនទី (អូរឈូក)ស្ថិតនៅភូមិ ង៉ាយហ្វា ឃុំតឹបង៉ាយ ស្រុកទីវកឹង។ វត្តបានកសាងឡើងកាលពីឆ្នាំ គ.ស. ១៦៧៦ ព.ស. ២២២០។ វត្តឆ្លងកាត់ព្រះចៅអធិការ ១៩ ជំនាន់ ក្នុងនោះ មានព្រះចៅអធិការ ២ អង្គសកម្មចូលរួមធ្វើសកម្មភាពបដិវត្តន៍គឺព្រះឧបជ្ឈាយ៍ សឺន ព្រំ សកម្មភាពរយៈពេល ២៨ ឆ្នាំ(ចាប់ពីឆ្នាំ ១៩៤០-១៩៦៨) និងព្រះតេជព្រះគុណ គឹមអង ធ្វើសកម្មភាពរយៈពេល ២ ឆ្នាំ ១៩៦៨-១៩៦៩)។ ព្រះចៅអធិការបច្ចុប្បន្ន គឺព្រះឧបជ្ឈាយ៍ ថាច់អ៊ុត។