25/06/2021 08:32
ព្រះវិហាវត្តព្រះឥន្ទឱទ្យាន (បង្រៃថ្មី)។
ឆ្នាំនេះ បើសិនគ្មានការឥទ្ធិពលអំពីអាសន្នរោគនោះ នៅវត្តកងចក្ការាម(ធ្លក) ឃុំហ៊ីបហ្វា ស្រុកកូវង៉ាងមានបើកថ្នាក់វិជ្ជាខេមរភាសាដល់ទៅប្រមាណ ៧ ថ្នាក់ ដោយមានសិស្សានុសិស្សប្រមាណ ២៤០ រូបចូលរៀន។ ប៉ុន្តែវត្តនេះផ្អាកការចាត់តាំងថ្នាក់រៀនដើម្បីអនុវត្តតាមសារាចរលេខ ០៤ របស់គណៈកម្មាធិការប្រជាជនខេត្ត សេចក្តីប្រកាសរបស់សមាគមព្រះសង្ឃសាមគ្គីសេ្នហាជាតិខេត្ត។ វត្តមិនត្រឹមតែផ្អាកការចាត់តាំងថ្នាក់រៀន នៅទាំងធ្វើល្អការងារផ្សព្វផ្សាយ បំផុសចលនាពុទ្ធបរិស័ទប្រតិបត្តិម៉ឹងម៉ាត់បណ្តាការកំណត់ស្តីពីការបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ-១៩ទៀតផង។ ព្រះតេជគុណ ថាច់តារា ព្រះចៅអធិការវត្តកងចក្ការាម(ធ្លក)មានថេរដីកាឱ្យដឹងថា៖ ចាត់តាំងបណ្តាថ្នាក់ពុទ្ធិកមធ្យមសិក្សា និងវិជ្ជាខេមរភាសាសម្រាប់ព្រះសង្ឃ និងកូនចៅជនរួមជាតិខ្មែរបានសិក្សារៀនសូត្រតែងបានវត្តយកចិត្តទុកដាក់។ ប៉ុន្តែជាមួយស្ថានភាពដូចបច្ចុប្បន្ននេះនោះ ការបង្ការ ទប់ស្កាត់អាសន្នរោគគឺជាការសំខាន់ជាង។ បើសិនមិនចាត់តាំងថ្នាក់រៀនក្នុងឆ្នាំនេះបានទេ ឆ្នាំក្រោយចាត់តាំងឡើងវិញក៏មិនជាបញ្ហាអ្វីដែរ ឱ្យតែ ធ្វើយ៉ាងណាដើម្បីវត្តបានរួមចំណែកជាមួយបណ្តាផ្នែកគ្រប់លំដាប់ថ្នាក់ អនុវត្តល្អការងារបង្ការ ទប់ស្កាត់អាសន្នរោគមានប្រសិទ្ធភាព នាំមកភាពសុខសាន្តជូនដល់មហាជន។
នៅវត្តសាគរគិរីកោះកើយ (ផ្នោររាំង) ឃុំឡុងស៊ើង ស្រុកកូវង៉ាង ជាវត្តមួយដែលមានគ្រួសារពុទ្ធបរិស័ទច្រើន បើសិនគ្មានអាសន្នរោគ បណ្តាថ្នាក់រៀនវិជ្ជាខេមរភាសាមិនត្រឹមតែបានចាត់តាំងនៅក្នុងវត្តប៉ុណ្ណោះទេ ព្រះចៅអធិការ គណៈអារាមាភិបាលនៅទាំងឯកភាពចាត់តាំងនៅតាមបណ្តាភូមិឆ្ងាយៗពីវត្តជាមួយរយៈពេលរៀនប្រមាណមួយម៉ោងកន្លះដល់ពីរម៉ោងរាល់ពេលព្រលប់ដើម្បីប្អូនៗបានរៀនភាសាខ្មែរដូចប្អូនៗដែលនៅជិតវត្តដែរ។ ពេលបញ្ចប់វគ្គសិក្សា ដើម្បីវាយតម្លៃលទ្ធផលរៀនសូត្ររបស់ប្អូនៗនោះ ក៏ប្រមូលប្អូនៗមកប្រឡង រួចរៀបនិទ្ទេសនៅវត្ត។ ប៉ុន្តែជាមួយការឥទ្ធិពលនៃអាសន្នរោគ បណ្តាសកម្មភាពបង្រៀន និងរៀននៅវត្តក៏ដូចជានៅតាមបណ្តាភូមិ ព្រមទាំងពិធីមួយចំនួនក្នុងផ្លូវព្រះពុទ្ធសាសនាដែលច្រើនចាត់តាំងនៅរៀងរាល់ថ្ងៃឧបោសថសីលក៏ផ្អាកដែរ។
នៅវត្តព្រះឥន្ទឱទ្យាន(បង្រៃថ្មី) ឃុំហាមតឹង ជាវត្តមួយក្នុងចំណោមវត្តខ្មែរស្ថិតនៅភូមិសាស្រ្តស្រុកថ្កូវ ដែលមានឈ្មោះល្បីអំពីការចាត់តាំងបណ្តាថ្នាក់រៀនពេលនេះក៏មានសភាពស្ងៀមស្ងាត់។ តាមថេរដីការបស់ព្រះតេជគុណ ញ៉ាងចន្ទ ព្រះចៅអធិការវត្តព្រះឥន្ទឱទ្យាន (បង្រៃថ្មី)៖ ផ្អាកបណ្តាសកម្មភាពបង្រៀន និងរៀនជាទង្វើយ៉ាងចាំបាច់ដើម្បីជៀសវាងការប្រមូលផ្តុំគ្នាច្រើន។ ទន្ទឹមនឹងនោះ ក្នុងការងារបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ-១៩ ទោះបីបណ្តាមធ្យោបាយសាធារណៈហាមដឹកជញ្ជូនភ្ញៀវពីខេត្តក្រុងផ្សេងមកកាន់មូលដ្ឋាន ពីមូលដ្ឋានទៅកាន់ខេត្តក្រុងផ្សេង ប៉ុន្តែបច្ចុប្បន្ន មធ្យោបាយឯកជនស្រូបយកអត្រាច្រើន។ ការធ្វើដំណើរពីខេត្តក្រុងនេះទៅកាន់ខេត្តក្រុងផ្សេងជាមួយរយៈពេលមិនយូរអាចទៅដល់គោលដៅដែលខ្លួនសំដៅដល់។ អាស្រ័យហេតុនោះ ដើម្បីជ្រោមជ្រែងជាមួយការងារបង្ការ ទប់ស្កាត់អាសន្នរោគ វត្តក៏ផ្សព្វផ្សាយដល់ពុទ្ធបរិស័ទខ្មែរបង្កើនស្មារតីប្រុងប្រយ័ត្ន បើសិនមានកូនចៅរបស់ខ្លួនមកពីខេត្ត ក្រុង ដទៃនោះ អនុវត្តការជម្រាបជូនសុខាភិបាលឱ្យបានគ្រប់គ្រាន់ជាមួយផ្នែកពាក់ព័ន្ធដើម្បីធ្វើល្អការងារបង្ការ ទប់ស្កាត់អាសន្នរោគ។ ហើយបើបែរជារកឃើញករណីជ្រាបរោគនោះរកវិធានការទប់ស្កាត់ឱ្យបានទាន់ពេលដើម្បីកុំឱ្យរាលដាលទូលំទូលាយ។
អាចនិយាយបានថា ពេលមានសារាចរលេខ ០៤/CT-UBND ចុះថ្ងៃទី ៣១ ឧសភា ឆ្នាំ ២០២១ របស់គណៈកម្មាធិការប្រជាជនខេត្តត្រាវិញស្តីពី “ប្រញាប់អនុវត្តបណ្តាវិធានការចាំបាច់បង្ការទប់ស្កាត់អាសន្នរោគកូវីដ-១៩ លើភូមិសាស្រ្តខេត្តត្រាវិញ” និងសេចក្តីប្រកាសរបស់សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត បណ្តាវត្តលើភូមិសាស្រ្តខេត្តត្រាវិញមានបណ្តាទង្វើសកម្ម ដើម្បីជ្រោមជ្រែងចូលរួមបង្ការ ទប់ស្កាត់អាសន្នរោគ។ ទន្ទឹមនឹងនោះ ក៏សកម្មក្នុងការផ្សព្វផ្សាយ ជួយឱ្យប្រជាជននិយាយរួម ពុទ្ធបរិស័ទខ្មែរនិយាយដោយឡែក មានស្មារតីយល់ឃើញថា “ការងារបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ-១៩” ជាភារកិច្ចរបស់ទូទាំងប្រជាជន៕
អត្ថបទ-រូបថត៖ ថាច់សម្បត្តិ
វត្តបទុមប្រជុំនទី (អូរឈូក)ស្ថិតនៅភូមិ ង៉ាយហ្វា ឃុំតឹបង៉ាយ ស្រុកទីវកឹង។ វត្តបានកសាងឡើងកាលពីឆ្នាំ គ.ស. ១៦៧៦ ព.ស. ២២២០។ វត្តឆ្លងកាត់ព្រះចៅអធិការ ១៩ ជំនាន់ ក្នុងនោះ មានព្រះចៅអធិការ ២ អង្គសកម្មចូលរួមធ្វើសកម្មភាពបដិវត្តន៍គឺព្រះឧបជ្ឈាយ៍ សឺន ព្រំ សកម្មភាពរយៈពេល ២៨ ឆ្នាំ(ចាប់ពីឆ្នាំ ១៩៤០-១៩៦៨) និងព្រះតេជព្រះគុណ គឹមអង ធ្វើសកម្មភាពរយៈពេល ២ ឆ្នាំ ១៩៦៨-១៩៦៩)។ ព្រះចៅអធិការបច្ចុប្បន្ន គឺព្រះឧបជ្ឈាយ៍ ថាច់អ៊ុត។