19/04/2022 16:37
កម្មវិធីបញ្ចប់ឆ្នាំសិក្សាថ្នាក់ពុទ្ធិកសិក្សាបឋមភូមិឆ្នាំសិក្សា ២០២១-២០២២។
មកកាន់វត្តជម្ពូទីបវរារាមស្ដាប់ និទានអំពីសកម្មភាពនៃក្លឹបផ្សព្វផ្សាយអប់រំច្បាប់នៅបណ្ដាថ្ងៃជិតដល់បុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ (២០២២) ទើបដឹងរឿងរ៉ាវច្រើនក្នុងសម័យសង្រ្គាម និងសម័យសន្តិភាព។ វត្តតែងរក្សាការចាត់តាំងបើកថ្នាក់ពុទ្ធិកសិក្សា ខេមរភាសារាល់ឆ្នាំដើម្បីរួមចំណែកក្នុងការលុបបំបាត់អនក្ខរកម្ម បង្កើនកម្រិតប្រជាបញ្ញាជូនពុទ្ធបរិស័ទក្នុងតំបន់។ ទន្ទឹមនឹងនោះ វត្តតែងផ្សព្វផ្សាយគោលមាគ៌ារបស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋជូនដល់ពុទ្ធបរិស័ទនៅលើភូមិសាស្រ្តឃុំ។ ជាមួយស្មារតី រស់នៅគោរពសាសនា ថ្លៃថ្លាសង្គម និងជ្រោមជ្រែងចូលរួមចលនារៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ វត្តជម្ពូទីបវរារាមបង្កើនបានក្លឹបផ្សព្វផ្សាយអប់រំច្បាប់នៅក្នុងវត្ត។ ក្រោយរយៈពេលជាង ០៥ ឆ្នាំដំណើរការសកម្មភាព ក្លឹបបានចាត់តាំងផ្សព្វផ្សាយច្បាប់ជាច្រើនលើកនៅបណ្ដាថ្ងៃបុណ្យទាន ឧបោសថសីលដោយមានពុទ្ធ បរិស័ទអញ្ជើញមកចូលរួមយ៉ាងកុះករ។
ក្លឹបបានរួមចំណែកយ៉ាងច្រើនក្នុងការងាររក្សាការពារសន្តិសុខសណ្ដាប់ធ្នាប់សង្គមនៅមូលដ្ឋាន។ ព្រះតេជគុណយ៉ាងសុធន ព្រះ ចៅអធិការ និងជាអធិការក្លឹបផ្សព្វផ្សាយអប់រំច្បាប់វត្តជ្រោយទន្សាមានថេរដីកាថា ក្លឹបបានបង្កើតឡើងនៅខែមិថុនាឆ្នាំ ២០១៦ ដោយ មានសមាជិក ១៨ អង្គនិងរូបជាគណៈអារាមាភិបាល និងអ្នកមានប្រជាប្រិយភាពនៅមូលដ្ឋានចូលរួម។ ដោយកំណត់ច្បាស់ថា “ទ្រឹស្ដីរាប់រយអត្ថបទពុំស្មើនឹងទង្វើជាក់ស្ដែងមួយ” ក្លឹបបានផ្ដុំកម្លាំងធ្វើល្អការងារអប់រំយុវជនដែលមិនសូវជឿនលឿននៅមូលដ្ឋាន។ រៀងរាល់ខែ ពុទ្ធបរិស័ទអញ្ជើញមកប្រជុំជីវភាពជំនឿសាសនា ០៤ ដង។ ក្រោយពេលប្រជុំជីវភាពសាសនាម្ដងៗ ព្រះអង្គ និងសមាជិកក្លឹបឆ្លៀតពេលផ្សព្វផ្សាយដល់ពុទ្ធបរិស័ទអំពីបណ្ដាគោលការណ៍របស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ ជាពិសេសគឺចលនាឲ្យពុទ្ធបរិស័ទក្រើនរំលឹកកូនចៅឲ្យចេះគោរពច្បាប់ មិនផ្ដុំគ្នានៅពេលអាធ្រាត្រ មិនចូលរួមលេងល្បែងស៊ីសង បង្កអុកឡុក សណ្ដាប់ធ្នាប់នៅទីសាធារណៈ។ ផ្ដើមពីនោះ ពុទ្ធបរិស័ទទៅចលនា ក្រើនរំលឹកកូនចៅក្នុងគ្រួសារមិនឲ្យធ្លាក់ក្នុងអន្លង់អបាយមុខសង្គម ចេះសាមគ្គីជួយគ្នាក្នុងការរស់នៅ។ ក្រោយពេលប្រជុំជីវភាពនៅក្នុងវត្ត សមាជិកក្លឹបនៅទាំងទៅសំណេះសំណាលផ្ទាល់ជាមួយគ្រួសារលោកយាយលោកតា មាមីង ឪពុកម្ដាយរបស់បណ្ដាមុខសញ្ញាដើម្បីផ្សព្វផ្សាយ អប់រំ ចលនាយុវជនយុវកុមារដែលមិនសូវជឿនលឿនកែប្រែខ្លួនល្អ។
ជ្រុងមួយនៃវត្តជម្ពូទីបវរារាម។
ព្រះតេជគុណយ៉ាងសុធនមានថេរដីកាបន្ថែម៖ ការផ្សព្វផ្សាយ អប់រំបានមាមីងពុទ្ធបរិស័ទប្រុងសោតាស្ដាប់ និងព្រមព្រៀងខ្ពស់។ ក្រោយពេលបានផ្សព្វផ្សាយអប់រំច្បាប់ ណែនាំពីរបៀបរស់នៅល្អ ពុទ្ធបរិស័ទតែងជឿជាក់ បង្កើនការយល់ដឹង និងគោរពច្បាប់បានល្អ។ ដោយឡែកបណ្ដាមុខសញ្ញាធ្លាប់ផ្ដុំគ្នានៅពេលយប់ បណ្ដាមុខសញ្ញាស្ថិតក្នុងការគ្រប់គ្រងតាមសេចក្ដីកំណត់លេខ ១១១ /២០១៣/QĐ-CP របស់រដ្ឋាភិបាលសមាជិកក្លឹប ឪពុកម្ដាយរបស់មុខសញ្ញានគរបាលឬក៏អង្គការមហាជនមូលដ្ឋានអញ្ជើញមុខសញ្ញាមកជួបព្រះតេជគុណយ៉ាងសុធនដើម្បីបានផ្សព្វផ្សាយ អប់រំ ចលនាយុវជនឲ្យលត់ដំ កែប្រែខ្លួនរស់នៅបានល្អ។
ក្រៅពីការអប់រំយុវជននៅមូលដ្ឋាន ក្លឹបនៅទាំងបង្កើតមូលនិធីឧបត្ថម្ភចូលរួមរស់ក្នុងសហគមន៍ ដើម្បីឧបត្ថម្ភដល់យុវជនដែលជ្រួសជ្រុលក្រោយពេលចេញពីពន្ធនាគារមកកាន់មូលដ្ឋានមានដើមទុនរកស៊ី។ គិតមកទល់ពេលនេះ ក្លឹបបានឧបត្ថម្ភមុខសញ្ញា ០២ នាក់នៅមូលដ្ឋាន។ បងថាច់ .ដ. នៅភូមិបាឆាវជាយុវជនម្នាក់ធ្លាប់បានទទួលប្រាក់ឧបត្ថម្ភ ១៥ លានដុងពីមូលនិធិឧបត្ថម្ភមករួមរស់ ក្នុងសហគមន៍ វិញសម្រាប់ចិញ្ចឹមគោមេ។
វត្តជ្រោយទន្សាជូនអំណោយមាមីងជួបការលំបាកដោយសារអាសន្នរោគកូវីដ។
បណ្ដាឆ្នាំកន្លង វត្តជម្ពូទីបវរារាមក៏បានរួមចំណែកយ៉ាងច្រើនក្នុងការងារបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ដូចជា៖ ឧត្ថម្ភមូលនិធិបង្ការទប់ស្កាត់អាសន្នរោគ ឧបត្ថម្ភគ្រឿងបរិភោគ ឧបភោគ និងអំណោយដល់មាមីង ពុទ្ធបរិស័ទនៅបណ្ដាតំបន់ចត្តាឡីស័កប្រមូលផ្ដុំក្នុង និងក្រៅឃុំចូលរួមជាមួយរដ្ឋអំណាចមូលដ្ឋានផ្សព្វផ្សាយ ចលនាប្រជាជន ពុទ្ធបរិស័ទអនុវត្តល្អបណ្ដាវិធានការបង្ការទប់ស្កាត់ជំងឺកូវីដ-១៩។
ដោយមានការរួមចំណែកក្នុងពេលនាគត និងបច្ចុប្បន្នក្នុងការអភិវឌ្ឍន៍នៅឃុំគីមស៊ើងនិយាយដោយឡែក ស្រុកថ្កូវនិយាយរួម វត្ត ជម្ពូទីបវរារាម (ជ្រោយទន្សា) បានគណៈកម្មាធិការប្រជាជនខេត្តទទួលស្គាល់ ចំណាត់ជាកេរដំណែលប្រវត្តិសាស្រ្តថ្នាក់ខេត្តនៅឆ្នាំ ២០១២។ ដើម្បីអារាមដ្ឋានស្រស់ស្អាតបន្ថែមទៀត ការដាំដើមឈើផ្កាលម្អបានព្រះសង្ឃយកចិត្តទុកដាក់យ៉ាងពិសេសហើយចាត់ទុកនោះជាទង្វើមានអត្ថន័យយូរអង្វែង រួមចំណែកទាក់ទាញភ្ញៀវទេសចរណ៍ជិតឆ្ងាយមកទស្សនានិងស្វែងយល់អំពីប្រវត្តិសាស្រ្តនៃវត្តខ្មែរ ដែលមានអាយុកាលជិត ២០០ ឆ្នាំ៕
ថាច់ហ្វាង
វត្តបទុមប្រជុំនទី (អូរឈូក)ស្ថិតនៅភូមិ ង៉ាយហ្វា ឃុំតឹបង៉ាយ ស្រុកទីវកឹង។ វត្តបានកសាងឡើងកាលពីឆ្នាំ គ.ស. ១៦៧៦ ព.ស. ២២២០។ វត្តឆ្លងកាត់ព្រះចៅអធិការ ១៩ ជំនាន់ ក្នុងនោះ មានព្រះចៅអធិការ ២ អង្គសកម្មចូលរួមធ្វើសកម្មភាពបដិវត្តន៍គឺព្រះឧបជ្ឈាយ៍ សឺន ព្រំ សកម្មភាពរយៈពេល ២៨ ឆ្នាំ(ចាប់ពីឆ្នាំ ១៩៤០-១៩៦៨) និងព្រះតេជព្រះគុណ គឹមអង ធ្វើសកម្មភាពរយៈពេល ២ ឆ្នាំ ១៩៦៨-១៩៦៩)។ ព្រះចៅអធិការបច្ចុប្បន្ន គឺព្រះឧបជ្ឈាយ៍ ថាច់អ៊ុត។