29/06/2021 08:10
លោក ថាច់បោយ នាយករងមន្ទីរវប្បធម៌-កីឡា និងទេសចរណ៍ខេត្តត្រាវិញ កំពុងស្រាវជ្រាវអនុក្រឹត្យ
លេខ ៣៨ របស់រដ្ឋាភិបាល។
ក្នុងខ្លឹមរបស់អនុក្រឹត្យមានទាក់ទងដល់វិស័យ ជីវភាពសង្គមជាច្រើន។ នៅត្រង់ខ្ទង់ c មាត្រាទី ១៤ “បំពានអំពីការចាត់តាំងបុណ្យទាន” កំណត់៖ “ស្លៀកពាក់សម្លៀកបំពាក់មិនសមរម្យ ឬមិនសមស្របតាមប្រពៃណីវប្បធម៌វៀតណាម” គឺត្រូវ ពិន័យព្រមាន ឬក៏ពិន័យទឹកប្រាក់ពី ២០០.០០០ - ៥០០.០០០ដុង។ នោះជាខ្លឹមសារមួយក្នុងបណ្តាខ្លឹមសារសំដៅឃាត់យុវជនមួយចំនួន បណ្តាអ្នកដែលខ្វះវិចារណញ្ញាណច្រើនតែពាក់បណ្តាសម្លៀក បំពាក់មិនសមស្របតាមប្រពៃណីវប្បធម៌ បង្កឲ្យទាស់ភ្នែកក្នុងជីវភាពសង្គម។ក្រោយពេលអនុក្រឹត្យ មានសុពលភាព យល់ព្រមតាមជាមួយបណ្តាសេចក្តីកំណត់ក្នុងអនុក្រឹត្យលេខ ៣៨ លោក គាងស៊ូ អ្នកមានប្រជាប្រិយភាពក្នុងជនរួមជាតិខ្មែរ នៅភូមិអញ្ចាញ់ ឃុំទ្រឿងទ័រ ស្រុកកូវង៉ាង បានចែករំលែក៖ អនុក្រឹត្យលេខ ៣៨ របស់រដ្ឋា ភិបាលបានចេញផ្សាយ គឺមានជំហានតម្រែតម្រង់ថ្មី សំដៅបង្វែរឱ្យជនគ្រប់រូបអនុវត្តល្អជាងទៀត ជាក់ស្តែង គឺបណ្តាយុវវ័យកែប្រែរបៀបស្លៀកពាក់សមស្របជាមួយប្រពៃណីល្អល្អះរបស់ខ្លួន។ រយៈពេលកន្លង ឃើញមានយុវវ័យមួយចំនួនស្លៀក ពាក់ខើចមុខខើចក្រោយតាមរបៀបវប្បធម៌បរទេស រួចចូលរួមបណ្តាពិធីបុណ្យទាន។ ប្រការនោះមិន ត្រឹមតែជះឥទ្ធិពលដល់លក្ខណៈប្រពៃណីល្អល្អះ របស់ខ្លួនឡើយ នៅទាំងជាការទាក់ទាញឱ្យយុវ វ័យជាច្រើនទៅរកភាពខុសឃ្លាតកាន់តែឆ្ងាយ ពេលសម័យកាលកាន់តែរីកចម្រើន តម្រូវការរបស់មនុស្សកាន់តែខ្ពស់ដើម្បីបានស្កប់ចំណង់របស់ខ្លួន។ អនុក្រឹត្យលេខ ៣៨ បានចេញផ្សាយ ស៊ីជម្រៅទៅក្នុងជីវភាពនោះ នឹងរួមចំណែកអភិរក្ស បណ្តាតម្លៃវប្បធម៌ដែលចាស់បុរាណបាន បន្សល់ទុកមក ក្នុងនោះ មានការស្លៀកពាក់ បណ្តាសម្លៀកបំពាក់ប្រពៃណី ជិតដិត។ល។បង្ក បានរូបភាពស្រស់ស្អាតក្នុងចំណោមជន ក្នុងពិធីបុណ្យទាន។ល។
ព័ណ៌នាដល់អនុក្រឹត្យលេខ ៣៨ លោកសឺនកើន ប្រជាជននៅភូមិផ្នោរលើ(អា) ឃុំញីទ្រឿងបានចែក រំលែក៖ ក្នុងជីវភាពរបស់ជនរួមជាតិខ្មែរ ក៏ដូចជានៅតាមវត្តអារាមពុទ្ធសាសនាខ្មែរ កាលពីមុនមិនទាន់កើតមានអាសន្នរោគ ពេលចាត់តាំងពិធី បុណ្យម្តងៗ ក៏មានយុវវ័យមួយចំនួនស្លៀកពាក់ ខើចមុខ ខើចក្រោយ ពេលមានយោបល់គបវាល់ ច្រើនមានសំដីមិនសមគួរតបមកវិញ បង្កជាក្តី រង្កៀសចិត្តដល់អ្នកជិតខាង។ ខ្ញុំសង្ឃឹមថា អនុក្រឹត្យ លេខ ៣៨ នេះបានចេញផ្សាយ មានការពិនិត្យ អង្កេតក្នុងការអនុវត្តន៍របស់ផ្នែកមានសមត្ថកិច្ចការគាំទ្ររបស់ប្រជាជននោះ រូបភាពប្រហាក់ប្រ ហែលដូចខាងលើមិននៅមានតទៅទៀត ជួយឱ្យសម្រស់ស្រស់ស្អាតអំពីសម្លៀកបំពាក់ប្រពៃណីកាន់តែបានមនុស្សជាច្រើនយកចិត្តទុកដាក់ ជាង ស្រស់ស្អាតផង ជិតដិតសមស្របតាមប្រពៃណីរបស់ចាស់ទុំបានបន្សល់ទុកមកផង។
ជាស្ថាប័នតំណាងក្នុងការអនុវត្តន៍ជាក់ស្តែង អនុក្រឹត្យលេខ ៣៨ រយៈពេលកន្លង ផ្នែកវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត ក៏មានបណ្តា សកម្មភាពទាក់ទងដល់អនុក្រឹត្យខាងលើ។ លោក ថាច់បោយ នាយករងមន្ទីរវប្បធម៌-កីឡា និង ទេសចរណ៍ខេត្ត បានឱ្យដឹងថា៖ ផ្នែកវប្បធម៌តែងយកចិត្តទុកដាក់ដល់បណ្តាលក្ខណៈវប្បធម៌វិសេសវិសាលរបស់ជនជាតិវៀតណាម ក្នុងនោះមានបណ្តាសម្លៀកបំពាក់ដែលមានរបៀបដោយឡែក ជាលក្ខណៈតំណាងឱ្យជនជាតិ។ អាស្រ័យហេតុ នោះ ក្នុងការចាត់តាំងបណ្តាពិធីបុណ្យទានប្រពៃណីក្នុងជនរួមជាតិខ្មែរ មន្ទីរក៏បម្រុងការចាត់តាំងសម្តែងសម្លៀកបំពាក់ដើម្បីពញ្ញាក់ស្មារតីសំ ដៅលើកកម្ពស់ការយល់ដឹង លើកកម្ពស់តម្លៃ វប្បធម៌ក្នុងមហាជនប្រជាជន។ ពេលនេះ មានអនុក្រឹត្យថ្មីបន្ថែមបានចេញផ្សាយទាក់ទងដល់ការពិន័យចំពោះអំពើមួយចំនួន ក្នុងនោះ ការ ប្រើសម្លៀកបំពាក់មិនសមស្របតាមប្រពៃណីនឹងត្រូវពិន័យគឺជាវិធានការសម្លុត កាត់បន្ថយការ រាលដាលអំពីវប្បធម៌បរទេសក្នុងសម័យកាលសមា ហរ័ណកម្ម។ ទន្ទឹមនឹងនោះ ជួយឱ្យបណ្តាយុវវ័យ លើកកម្ពស់តម្លៃប្រពៃណីល្អល្អះរបស់ជនជាតិ។
ត្រាវិញជាខេត្តមានពិធីបុណ្យទានជាច្រើន ក្នុង នោះមានបណ្តាពិធីបុណ្យក៏មានលក្ខណៈផ្សព្វផ្សាយអំពីទេសចរណ៍ជាមួយបំណងឱ្យភ្ញៀវទេស ចរណ៍នៅកន្លែងនានាបានដឹងអំពីរូបភាពរបស់ខេត្តត្រាវិញ។ បើសិនជាប្រជាជននិយាយរួមប្រតិបត្តិល្អតាមអនុក្រឹត្យលេខ ៣៨ ក្នុងនោះមាន ការប្រើសម្លៀកបំពាក់សមស្របជាមួយប្រពៃណី របស់ជនជាតិវៀតណាម ក៏ជាចំណែកមួយសំដៅ ដល់ការផ្សព្វផ្សាយអំពីរូបភាពស្រស់ស្អាតរបស់ មនុស្សត្រាវិញ រួមចំណែកជួយឱ្យវិស័យទេសចរណ៍របស់ខេត្តនាពេលខាងមុខក្លាយជាភាពស្និទ្ធ ស្នាលជាង៕
អត្ថបទ-រូបថត៖ ថាច់សម្បត្តិ
វត្តបទុមប្រជុំនទី (អូរឈូក)ស្ថិតនៅភូមិ ង៉ាយហ្វា ឃុំតឹបង៉ាយ ស្រុកទីវកឹង។ វត្តបានកសាងឡើងកាលពីឆ្នាំ គ.ស. ១៦៧៦ ព.ស. ២២២០។ វត្តឆ្លងកាត់ព្រះចៅអធិការ ១៩ ជំនាន់ ក្នុងនោះ មានព្រះចៅអធិការ ២ អង្គសកម្មចូលរួមធ្វើសកម្មភាពបដិវត្តន៍គឺព្រះឧបជ្ឈាយ៍ សឺន ព្រំ សកម្មភាពរយៈពេល ២៨ ឆ្នាំ(ចាប់ពីឆ្នាំ ១៩៤០-១៩៦៨) និងព្រះតេជព្រះគុណ គឹមអង ធ្វើសកម្មភាពរយៈពេល ២ ឆ្នាំ ១៩៦៨-១៩៦៩)។ ព្រះចៅអធិការបច្ចុប្បន្ន គឺព្រះឧបជ្ឈាយ៍ ថាច់អ៊ុត។