06/07/2021 10:53
កាលពីមុន បានឃើញត្រឹមតែស្លាកសញ្ញាចរាចរណ៍ បច្ចុប្បន្ន នៅមានទាំងស្លាកឧទ្ទេសនាមអំពីតំបន់កេរដំណែល។ ប្រការនោះ កាន់តែធ្វើឱ្យមនុស្សជាច្រើនមានចំណាប់អារម្មណ៍ជាងដល់អត្ថន័យអំពីតំបន់កេរដំណែលប្រវត្តិសាស្រ្ត។ លោកថាច់សួរ ប្រជាជននៅភូមិផ្នោរអំពូង ឃុំតឹងហ៊ីប ស្រុកថ្កូវបានឲ្យដឹង៖ ឃើញវត្តផ្នោរអំពូងថ្មីបានទទួលស្គាល់ជាកេរដំណែលប្រវត្តិសាស្រ្តគឺជាក្តីរីករាយសម្រាប់ខ្ញុំ។ ជាងនេះទៅទៀង ធ្វើដំណើរតាមបណ្តាដងផ្លូវ តែងឃើញអក្សរឧទ្ទេសនាមលើស្លាកសញ្ញាចរាចរណ៍ធ្វើឱ្យខ្ញុំកាន់តែមានក្តីរីករាយជាងទៀត។ មានវត្តនៅឆ្ងាយពីផ្លូវធំ មានមនុស្ស មធ្យោបាយបើកបរទៅមកតិចតួច កាលពីមុនមិនសូវមានអ្នកណាដឹងឮ ពេលនេះឈ្មោះវត្តកាន់តែមានភាពជិតស្និទ្ធជាមួយមនុស្សជាច្រើន។ រួមជាមួយវត្តជាកេរដំណែលប្រវត្តិសាស្រ្តជាច្រើនបានកសាងយ៉ាងសមរម្យប្រកបដោយសំណង់តម្រៀបជាប់ៗគ្នា នឹងជួយឲ្យមនុស្សជាច្រើនចង់មកកាន់វត្តដែលមានការរួមចំណែកសម្រាប់ប្រវត្តិសាស្រ្តអតីតកាល និងប្រកបដោយអត្ថន័យអប់រំយ៉ាងជ្រាលជ្រៅ។
ស្លាកឧទេ្ទសនាមអំពីកេរដំណែលបានលើកភ្ជាប់នៅតាមដងផ្លូវ។
វត្តកេរដំណែលប្រវត្តិសាស្រ្តភាគច្រើនស្ថិតនៅតំបន់ជ្រៅ ឆ្ងាយដាច់ស្រយាល ប៉ុន្តែបច្ចុប្បន្នបណ្តាដងផ្លូវគមនាគមន៍សុទ្ធតែបានវិនិយោគកសាងរឹងមាំទៅដល់បណ្តាតំបន់កេរដំណែលទាំងនោះ។ អាស្រ័យហេតុនោះ ការដាក់ស្លាកឧទ្ទេសនាមតំបន់កេរដំណែលបានមនុស្សជាច្រើនគាំទ្រសំដៅផ្សព្វផ្សាយដល់បណ្តាអ្នកដែលមានចំណូលចិត្តស្វែងយល់អំពីកេរដំណែលប្រវត្តិសាស្រ្ត ក្នុងដំណាក់កាលតស៊ូ ចិញ្ចឹមលាក់បំពួនកម្មាភិបាលបដិវត្តន៍ ក៏ដូចជាលក្ខណៈវប្បធម៌ដ៏វិសេសវិសាលរបស់ជនជាតិ។
លោកង៉ូឌឹកតូ ប្រធានគណៈគ្រប់គ្រងកេរដំណែល(ស្ថិតក្រោមឱវាទមន្ទីរវប្បធម៌-កីឡា និងទេសចរណ៍ខេត្តត្រាវិញ) បានឱ្យដឹង៖ ពិនិត្យឃើញថានៅតាមបណ្តាដងផ្លូវបានវិនិយោគទុនកសាងនៅគ្រប់ទីកន្លែង ក្នុងនោះមានទាំងតំបន់ជ្រៅ ឆ្ងាយដាច់ស្រយាល ម៉្លោះហើយគណៈគ្រប់គ្រងយើងខ្ញុំតែងសហការយ៉ាងស្អិតល្មួតជាមួយគណៈគ្រប់គ្រងបណ្តាដងផ្លូវគមនាគមន៍ជើងគោក និងបណ្តាអ្នកម៉ៅការ ឃើញកន្លែងណាអាចដាក់ស្លាកឧទ្ទេសនាមអំពីកេរដំណែលបាននោះគឺចាប់ផ្តើមធ្វើ។ ទោះជាដូច្នោះក៏ដោយ នារយៈពេលកន្លង មានកន្លែងខ្លះដាក់មិនត្រូវតាមភាពជាក់ស្តែងដូចជា បណ្តាដងផ្លូវបែកជាបី បែរជាដាក់នៅលើស្លាកឧទ្ទេសនាមថាផ្លូវបែកជាបួន ក្រោយពេលពិនិត្យឃើញ គណៈគ្រប់គ្រងឱ្យដោះរើចេញជម្នះជាបន្ទាន់។ យើងខ្ញុំរំពឹងគិតឃើញថា ការកសាងស្លាកឧទ្ទេសនាមអំពីកេរដំណែលគឺសមស្របជាមួយនិន្នាការបច្ចុប្បន្ន ពេលដែលត្រាវិញកំពុងបង្កើនការផ្សព្វផ្សាយអំពីវិស័យទេសចរណ៍ ក្នុងនោះបណ្តាតំបន់កេរដំណែលមានតួនាទីសំខាន់ក្នុងការរួមចំណែកពង្រីកវិស័យទេសចរណ៍។
តាមថេរដីការបស់ព្រះតេជគុណថាច់សុវណ្ណ ព្រះចៅអធិការវត្តសិរីវង្សារាម(ផ្នោរអំពូងថ្មី) ឃុំតឹងហ៊ីប ស្រុកថ្កូវ៖ វត្តបានទទួលស្គាល់ជាកេរដំណែលប្រវត្តិសាស្ត្រជាច្រើនឆ្នាំមកហើយ។ ក្រោយពេលបានទទួលស្គាល់ មានមនុស្សមួយចំនួនបានដឹងឮតាមរយៈបណ្ណទទួលស្គាល់តែប៉ុណ្ណោះ។ រយៈពេលជិតៗនេះ ស្លាកឧទ្ទេសនាមក៏បានដាក់ភ្ជាប់នៅកន្លែងមួយចំនួន មានបញ្ជាក់ពីចម្ងាយផ្លូវច្បាស់លាស់។ល។ ទង្វើនោះ អាត្មាគិតឃើញថាជាការធ្វើឱ្យមនុស្ស ជាច្រើនបានដឹងច្បាស់ពីវត្តដែលមានស្នាដៃក្នុងសម័យសង្គ្រាម។
ទាក់ទងដល់ការគ្រប់គ្រង ការពារតម្លៃកេរដំណែលប្រវត្តិសាស្រ្ត កាលពីថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២០ គណៈកម្មាធិការប្រជាជនខេត្តត្រាវិញបានចេញផ្សាយសេចក្តីសម្រេចចិត្តលេខ ២១/២០២០/QĐ-UBND “ចេញផ្សាយបែបបទគ្រប់គ្រង ការពារ និងពង្រីកតម្លៃកេរដំណែលប្រវត្តិសាស្រ្ត - វប្បធម៌ រមណីយដ្ឋានលើភូមិសាស្រ្តខេត្តត្រាវិញ”។ ត្រង់អនុប្រយោគទី ១ មាត្រាទី ៦ នៃចំពូកទី ៣ របស់សេចក្តីសម្រេចចិត្តលេខ ២១ បានចែងច្បាស់ “បណ្តាកេរដំណែលដែលបានរៀបចំណាត់ថ្នាក់ត្រូវបានបោះបង្គោលព្រំប្រទល់ និងលិខិតទទួលស្គាល់សិទ្ធិប្រើប្រាស់ដី ផែនទីព័ន្ធព័ទ្ធតំបន់ការពារ ភ្ជាប់ផ្ទាំងសិលាចារឈ្មោះ ស្លាកណែនាំ ស្លាកលក្ខន្តិកៈផ្ទៃក្នុង និងស្លាកឧទ្ទេសនាមកេរដំណែល អាស្រ័យគណៈគ្រប់គ្រងកេរដំណែល និងអង្គភាពគ្រប់គ្រងកេរដំណែលម្ចាស់ការសហការជាមួយផ្នែកពាក់ព័ន្ធអនុវត្ត”។
ដូច្នេះ តាមសេចក្តីសម្រេចចិត្តខាងលើ កាន់តែធ្វើឱ្យតម្លៃកេរដំណែលមានលក្ខណៈសង្គមកាន់តែខ្ពស់ ទន្ទឹមនឹងនោះពូតផ្តុំតម្កើងអំពីតម្លៃប្រវត្តិសាស្រ្ត រួមចំណែកលើកកម្ពស់ស្មារតីសម្រាប់បច្ឆាជនគ្រប់ជំនាន់ពង្រីកជាងទៀតនូវទឹកចិត្តស្នេហាមាតុភូមិ៕
អត្ថបទ-រូបថត៖ ថាច់សម្បត្តិ
វត្តបទុមប្រជុំនទី (អូរឈូក)ស្ថិតនៅភូមិ ង៉ាយហ្វា ឃុំតឹបង៉ាយ ស្រុកទីវកឹង។ វត្តបានកសាងឡើងកាលពីឆ្នាំ គ.ស. ១៦៧៦ ព.ស. ២២២០។ វត្តឆ្លងកាត់ព្រះចៅអធិការ ១៩ ជំនាន់ ក្នុងនោះ មានព្រះចៅអធិការ ២ អង្គសកម្មចូលរួមធ្វើសកម្មភាពបដិវត្តន៍គឺព្រះឧបជ្ឈាយ៍ សឺន ព្រំ សកម្មភាពរយៈពេល ២៨ ឆ្នាំ(ចាប់ពីឆ្នាំ ១៩៤០-១៩៦៨) និងព្រះតេជព្រះគុណ គឹមអង ធ្វើសកម្មភាពរយៈពេល ២ ឆ្នាំ ១៩៦៨-១៩៦៩)។ ព្រះចៅអធិការបច្ចុប្បន្ន គឺព្រះឧបជ្ឈាយ៍ ថាច់អ៊ុត។