15/12/2020 08:34
កាលពីថ្ងៃទី ០៩ ធ្នូ ស្រុកទីវកឹងចាត់តាំងផ្សព្វផ្សាយផែនការត្រួតពិនិត្យឡើងវិញដើម្បីកំណត់ច្បាស់ឃុំតំបន់លេខ ៣, ២, ១ និងភូមិលំបាកពិសេសក្នុងតំបន់ជនរួមជាតិភាគតិចដំណាក់កាល ២០២១-២០២៥ តាមសេចក្តីសម្រេចចិត្តលេខ ៣៣/២០២០/QĐ-TTg ចុះថ្ងៃទី ១២ វិច្ឆិកា ឆ្នាំ ២០២០ របស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល។ សមមិត្តស៊ើងសុផលអនុប្រធានគណៈកម្មាធិការប្រជាជនស្រុកធ្វើជាអធិបតីសន្និបាត។
ទិដ្ឋភាពអង្គសន្និបាត។ រូបថត៖ ថាញ់ក្វាង
យោងតាមសម្បទាពិនិត្យបញ្ជាក់តំបន់លេខ ៣ គឺឃុំដែលមានគ្រួសារជនជាតិភាគតិចរស់នៅលំនឹងជាសហគមន៍ពី ១៥% ឡើងទៅប៉ុន្តែមិនទាន់បានទទួលស្គាល់សម្រេចលក្ខឋានជនបទថ្មី និងមានលក្ខឋាន ០១ ក្នុងចំណោម ០២ លក្ខឋានដូចជា៖អត្រាគ្រួសារក្រីក្រពី ១៥% ឡើងទៅឬមានចំនួនគ្រួសារជនជាតិភាគតិចក្រីក្រជាង ១៥០ គ្រួ។ មានចំនួនគ្រួសារជនជាតិជាង ៦០% នៃចំនួនគ្រួសារក្រីក្ររបស់ឃុំមានចំនួនជនជាតិស្ថិតក្នុងកំណត់អាយុពី ១៥-៦០ ឆ្នាំមិនទាន់ចេះអានអក្សរ មិនទាន់ចេះសរសេរអក្សរសកលពី ២០% ឡើងទៅ។ ចំនួនពលករមានការងារធ្វើប៉ុន្តែមិនទាន់បានឆ្លងការបណ្តុះបណ្តាលពី ៣ ខែឡើងទៅស្រូបយកអត្រាជាង ៨០% នៃចំនួនពលករមានការងារធ្វើ។ មានផ្លូវគមនាគមន៍ពីមជ្ឈមណ្ឌលស្រុកចុះដល់មជ្ឈមណ្ឌលឃុំជាង ២០ គីឡូម៉ែត្រ ក្នុងនោះមានជាង ៥០% គីឡូម៉ែត្រមិនទាន់បានក្រាលកៅស៊ូឬបេតុង។
ចំពោះសម្បទាបញ្ជាក់ឃុំតំបន់លេខ ១ គឺឃុំស្ថិតក្នុងតំបន់ជនជាតិភាគតិច និងតំបន់ភ្នំដែលមានគ្រួសារជនជាតិរស់នៅលំនឹងជាសហគមន៍ពី ១៥% ឡើងទៅ មានលក្ខឋាន ០១ ស្ថិតក្នុងចំណោម ០២ លក្ខឋានដូចជា៖ អត្រាគ្រួសារក្រីក្រក្រោមពី ១០% និងបានទទួលស្គាល់សម្រេចលក្ខឋានជនបទថ្មី។ ដោយឡែកតែឃុំតំបន់លេខ ០២ ដែលស្ថិតក្នុងតំបន់ជនជាតិភាគតិច និងតំបន់ភ្នំគឺជាឃុំនៅសល់ពីនោះ ក្រោយពីបានបញ្ជាក់បណ្តឃុំតំបន់លេខ ០៣ និងឃុំតំបន់លេខ ០១។
អំពីសម្បទាបញ្ជាក់ភូមិលំបាកពិសេសរបស់តំបន់ជនជាតិភាគតិច និងតំបន់ភ្នំគឺជាភូមិដែលមានគ្រួសារជនជាតិរស់នៅលំនឹងជាសហគមន៍ពី ១៥% ឡើងទៅ និងមានលក្ខឋាន ០១ ស្ថិតក្នុងចំណោម ០២ លក្ខឋានដូចជា៖អត្រាគ្រួសារក្រីក្រពី ១៥% ឡើងទៅឬមានចំនួនគ្រួសារជនជាតិភាគតិចក្រីក្រជាង ៣០ គ្រួ។ អត្រាគ្រួសារក្រីក្រពី ១២% ដល់ក្រោម ១៥% និងមានលក្ខឋាន ០១ ស្ថិតក្នុងបណ្តាលក្ខឋានដូចជា៖មានអត្រាគ្រួសារក្រីក្រជាង ៦០% គឺជាគ្រួសារជនជាតិស្ថិតក្នុងចំនួនគ្រួសារក្រីក្ររួមរបស់ភូមិ ។ភូមិមិនទាន់មានផ្លូវគមនាគមន៍ជនបទចុះដល់មជ្ឈមណ្ឌលឃុំឬមានផ្លូវគមនាគមន៍ ប៉ុន្តែការធ្វើដំណើរទៅមកលំបាក ពិសេសក្នុងរដូវភ្លៀង។ មិនទាន់មានប្រព័ន្ធអគ្គិសនីជាតិឬមានប៉ុន្តែចំនួនគ្រួសារប្រជាជនជាង ៣០% មិនទាន់បានប្រើប្រាស់អគ្គិសនីជាតិ។
ការបញ្ជាក់ឃុំ ភូមិលំបាកពិសេសតំបន់ជនជាតិភាគតិចគឺជាមូលដ្ឋានដែលបក្សរដ្ឋអនុវត្តគោលនយោបាយជនជាតិ និងបណ្តាគោលនយោបាយនៅពេលខាងមុខនេះ។ តាមការប៉ាន់ស្មាន ស្រុកទីវកឹងនឹងបានដំណើរការពិនិត្យវាយតម្លៃឡើងវិញដើម្បីឯកភាពគំរូខ្នាតដើម្បីបញ្ជាក់ឃុំភូមិលំបាកពិសេសដំណាក់កាល ២០២១-២០២៥ និងខិតខំសម្រេចសំណុំលិខិតផ្ញើជូនគណៈជនជាតិខេត្តបានមុនថ្ងៃទី ២៩ ធ្នូឆ្នាំ ២០២០៕ ថាញ់ក្វាង-រតនា
វត្តបទុមប្រជុំនទី (អូរឈូក)ស្ថិតនៅភូមិ ង៉ាយហ្វា ឃុំតឹបង៉ាយ ស្រុកទីវកឹង។ វត្តបានកសាងឡើងកាលពីឆ្នាំ គ.ស. ១៦៧៦ ព.ស. ២២២០។ វត្តឆ្លងកាត់ព្រះចៅអធិការ ១៩ ជំនាន់ ក្នុងនោះ មានព្រះចៅអធិការ ២ អង្គសកម្មចូលរួមធ្វើសកម្មភាពបដិវត្តន៍គឺព្រះឧបជ្ឈាយ៍ សឺន ព្រំ សកម្មភាពរយៈពេល ២៨ ឆ្នាំ(ចាប់ពីឆ្នាំ ១៩៤០-១៩៦៨) និងព្រះតេជព្រះគុណ គឹមអង ធ្វើសកម្មភាពរយៈពេល ២ ឆ្នាំ ១៩៦៨-១៩៦៩)។ ព្រះចៅអធិការបច្ចុប្បន្ន គឺព្រះឧបជ្ឈាយ៍ ថាច់អ៊ុត។