19/04/2022 16:19
រដូវអាពាហ៍ពិពាហ៍តាមប្រពៃណីរបស់ជនរួមជាតិខ្មែរចាប់ផ្តើមពីខែមាឃដល់ខែចេត្រ ច័ន្ទគតិ ពេលប្រមូលផលស្រូវរួចស្រេច (ពីដើមក្នុងមួយឆ្នាំផលិតស្រូវតែមួយរដូវ)។ រយៈពេលនេះក៏ជាពេលជនរួមជាតិខ្មែរត្រៀមបម្រុងទទួលអំណរបុណ្យចូលឆ្នាំថ្មី។ ថ្វីត្បិតដូច្នោះក្តី ជនរួមជាតិខ្មែរក៏ជ្រើសចាត់តាំងកម្មវិធីអាពាហ៍ពិពាហ៍ឲ្យចៅការទាំងពីរក្នុងបណ្តាខែគ្រប់ (៣០ ថ្ងៃ)ក្នុងឆ្នាំ។ ពិធីអាពាហ៍ពិពាហ៍បានចាត់តាំងនៅផ្ទះខាងស្រី ចាត់តាំងពិធីដង្ហែខាន់ស្លា ទៅកាន់ផ្ទះចៅការស្រី និងយកសម្ភារតាមដៃអម្រែកមួយគូ (ម្ខាងដាក់ក្បាលជ្រូក ម្ខាងដាក់គ្រឿងបរិភោគសម្រាប់ថ្វាយអ្នកតា)។ តាមដងផ្លូវដង្ហែខាន់ស្លាមានប្រគំបទភ្លេងប្រពៃណីរបស់ជនរួមជាតិដើម្បីបង្ហាញឲ្យដឹងថាពិធីអាពាហ៍ពិពាហ៍កំពុងបានដំណើរការចាត់តាំងឡើង។ ពិធីអាពាហ៍ពិពាហ៍របស់ជនរួមជាតិខ្មែរ ពីបុរាណបានចាត់តាំងក្នុងរយៈ ពេល ០៣ ថ្ងៃ ០២ យប់។
នៅមណ្ឌលវប្បធម៌ និងទេសចរណ៍ខេត្តត្រាវិញ បណ្តាវិចិត្រករ និងបណ្តាចាស់ព្រឹទ្ធាចារ្យជាជនរួមជាតិខ្មែរនៅមណ្ឌលវប្បធម៌ខ្មែរណាមបូ ភូមិបាស្រែ(អា) ឃុំលឿងហ្វា ស្រុកចូវថាញ់មានចាត់តាំងរំលឹកឡើងវិញទំនៀមទម្លាប់អាពាហ៍ពិពាហ៍របស់ជនរួមជាតិ ពីសម័យបុរាណ។ យើងខ្ញុំសូមឧទ្ទេសនាមរូបភាពពិធីអាពាហ៍ពិពាហ៍មួយចំនួនជូនមិត្តអ្នកអាន៕
ហ្វិញណូយ-តឹងង៉ុក
ពិធីដង្ហែខាន់ស្លាទៅកាន់ត្រកូលខាងស្រី។
ពិធីរាំបើករបង។
ពិធីរាំកាត់ផ្កាស្លា។
ពិធីចងដៃចៅការប្រុស ស្រី។
សម្លៀកបំពាក់តាមទំនាមទម្លាប់ប្រពៃណីរបស់ជនរួមជាតិខ្មែរ។
វត្តបទុមប្រជុំនទី (អូរឈូក)ស្ថិតនៅភូមិ ង៉ាយហ្វា ឃុំតឹបង៉ាយ ស្រុកទីវកឹង។ វត្តបានកសាងឡើងកាលពីឆ្នាំ គ.ស. ១៦៧៦ ព.ស. ២២២០។ វត្តឆ្លងកាត់ព្រះចៅអធិការ ១៩ ជំនាន់ ក្នុងនោះ មានព្រះចៅអធិការ ២ អង្គសកម្មចូលរួមធ្វើសកម្មភាពបដិវត្តន៍គឺព្រះឧបជ្ឈាយ៍ សឺន ព្រំ សកម្មភាពរយៈពេល ២៨ ឆ្នាំ(ចាប់ពីឆ្នាំ ១៩៤០-១៩៦៨) និងព្រះតេជព្រះគុណ គឹមអង ធ្វើសកម្មភាពរយៈពេល ២ ឆ្នាំ ១៩៦៨-១៩៦៩)។ ព្រះចៅអធិការបច្ចុប្បន្ន គឺព្រះឧបជ្ឈាយ៍ ថាច់អ៊ុត។