13/11/2020 08:33
នាឱកាសអនុស្សាវរីយ៍ឆ្នាំទី ៩០ ទីវាប្រវេណីរណសិរ្សមាតុភូមិវៀតណាម (១៨/១១/ ១៩៣០-១៨/១១/២០២០) កាលពីសប្ដាហ៍កន្លងហើយ លោកស្រីង្វៀងធីមិញតឹម សមាជិកាគណៈអចិន្រ្ដៃយ៍បក្សខេត្ត ប្រធានគណៈត្រួតពិនិត្យនៃគណៈកម្មាធិការបក្សខេត្តអញ្ជើញចូលរួមទិវាមហាសាមគ្គីទូទាំងជនជាតិនៅភូមិពន្លាជ័យ ឃុំលឿងហ្វា ស្រុកចូវថាញ់។
ពិធីជូនលិខិតសរសើរដល់បុគ្គលឆ្នើម។
ក្នុងបរិយាកាសរីករាយរបស់ទិវាមហាសាមគ្គីទូទាំងជនជាតិ គណៈការងាររណសិរ្សភូមិពន្លាជ័យរួមជាមួយបណ្ដាតំណាង និងប្រជាជនរំលឹកឡើងវិញប្រវេណីឆ្នាំទី ៩០ ទិវាប្រវេណីរបស់រណសិរ្សមាតុភូមិវៀតណាម និងបូកសរុបចលនាប្រឡងប្រណាំងស្នេហាជាតិនៅសហគមន៍អាសយជនភូមិពន្លាជ័យ។
ភូមិពន្លាជ័យមានប្រជាជន ៤៨៩ គ្រួសារ ក្នុងនោះជនរួមជាតិខ្មែរស្មើ ៩១,២% ជាភូមិមួយក្នុងបណ្ដាភូមិលេចធ្លោរបស់ឃុំលឿងហ្វាក្នុងការកសាងជីវភាពវប្បធម៌នៅតំបន់អាសយជនកសាងជនបទថ្មី។ គុណភាពជីវភាពរបស់សហគមន៍អាសយជនមានការវិវឌ្ឍន៍យ៉ាងសកម្ម។ ឆ្លងរយៈបណ្ដាចលនាប្រឡងប្រណាំងស្នេហាជាតិ ប្រជាជនក្នុងភូមិសកម្មចូលរួមអនុវត្តបណ្ដាភារកិច្ចនយោបាយ សេដ្ឋកិច្ច វប្បធម៌-សង្គម។ល។ សាមគ្គីជួយគ្នាពង្រីកសេដ្ឋកិច្ច លុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រ។ ជីវភាព សម្ពារ ស្មារតីរបស់ប្រជាជនពីមួយថ្ងៃទៅមួយថ្ងៃកាន់តែបានលើកកម្ពស់។ បច្ចុប្បន្ន ទូទាំងភូមិនៅមានគ្រួសារក្រីក្រតែ ១៦ គ្រួ ស្មើ ០,៣២%។
ជូនផ្ទះឧបការគុណដល់គ្រួសារគោលនយោបាយ។
ថ្លែងយោបល់ក្នុងទិវាមហាសាមគ្គី លោកស្រីង្វៀងធីមិញតឹមរីករាយនៅចំពោះមុខការរីកចម្រើនរបស់ភូមិពន្លាជ័យ។ លោកស្រីស្នើឲ្យគណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់យកចិត្តទុកដាក់កសាងប្រព័ន្ធនយោបាយរឹងមាំ បង្កលក្ខណៈឲ្យរណសិរ្សមាតុភូមិនិងបណ្ដាអង្គការជាសមាជិករបស់រណសិរ្សបន្តពង្រីកតួនាទី ស្មារតីទទួលបន្ទុករបស់ខ្លួនក្នុងការចូលរួមកសាងបក្ស រដ្ឋអំណាច ការពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់សមាជិកយុវជន សមាជិកសមាគមនិងប្រជាជនគ្រប់ជាន់ស្រទាប់ ពង្រីកតួនាទីក្នុងការចូលរួមពង្រីកសេដ្ឋកិច្ច សង្គម គិតគូរជីវភាពប្រជាជន អនុ វត្តមានប្រសិទ្ធភាពចលនាប្រឡងប្រណាំងស្នេហាជាតិ សាមគ្គីជួយគ្នាកាត់បន្ថយភាពក្រីក្រស្ថិរភាព រួមកម្លាំងកសាងជនបទថ្មី ទីក្រុងអារ្យធម៌។ល។
នាឱកាសនេះ គណៈចាត់តាំងទិវាមហាសាមគ្គីបានជូនផ្ទះឧបការគុណ ០១ ខ្នងនិង ផ្ទះមហាសាមគ្គី ០១ ខ្នងរបស់គណៈកម្មាធិការប្រជាជនខេត្តនិងគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តសរុបតម្លៃ ៩០ លានដុងរួមជាមួយអំណោយជាច្រើនចំណែកដល់គ្រួសារគោលនយោបាយ គ្រួសារក្រីក្រនៅលើភូមិសាស្រ្ដភូមិ។ ទន្ទឹមនឹងនោះ ជូនលិខិតសរសើរ ០៧ ច្បាប់របស់គណៈកម្មាធិការ រណសិរ្សមាតុភូមិវៀតណាមស្រុកចូវថាញ់ដល់សមូហភាព ០២ កន្លែងនិងបុគ្គល ០៥ រូបដែលមានស្នាដៃឆ្នើមក្នុងការអនុវត្តន៍ចលនានៅមូលដ្ឋានឆ្នាំ ២០២០៕
ដំណឹង-រូបថត៖ ថាច់ហ្វាង
វត្តបទុមប្រជុំនទី (អូរឈូក)ស្ថិតនៅភូមិ ង៉ាយហ្វា ឃុំតឹបង៉ាយ ស្រុកទីវកឹង។ វត្តបានកសាងឡើងកាលពីឆ្នាំ គ.ស. ១៦៧៦ ព.ស. ២២២០។ វត្តឆ្លងកាត់ព្រះចៅអធិការ ១៩ ជំនាន់ ក្នុងនោះ មានព្រះចៅអធិការ ២ អង្គសកម្មចូលរួមធ្វើសកម្មភាពបដិវត្តន៍គឺព្រះឧបជ្ឈាយ៍ សឺន ព្រំ សកម្មភាពរយៈពេល ២៨ ឆ្នាំ(ចាប់ពីឆ្នាំ ១៩៤០-១៩៦៨) និងព្រះតេជព្រះគុណ គឹមអង ធ្វើសកម្មភាពរយៈពេល ២ ឆ្នាំ ១៩៦៨-១៩៦៩)។ ព្រះចៅអធិការបច្ចុប្បន្ន គឺព្រះឧបជ្ឈាយ៍ ថាច់អ៊ុត។