03/01/2022 15:04
រូបគំនូរព្រះពុទ្ធនៅលើជញ្ជាំងព្រះវិហារ។
ផ្ដើមពីការរំពឹងមមៃ កែច្នៃរបស់វិចិត្រករម្នាក់ៗ។ បណ្ដារូបគំនូរដែលជាប់ទាក់ទងក្នុងព្រះត្រៃបិដក ឬក៏និទានជាតកច្រើនទាក់ទងដល់កុសលាកុសល កម្មរបស់សត្វលោកសំដៅទៅលើការអប់រំ ផល កម្មល្អឬអាក្រក់បាបបុណ្យក្នុងជីវិតមនុស្ស។ លោក ថាច់បោយ នាយករងមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត ហើយក៏ជាអ្នកដែលមានរយៈពេលគូរគំនូរនៅតាមជញ្ជាំងវិហារវត្តខ្មែរមួយចំនួនបានចែករំលែក៖ ដើម្បីសម្រេចបានវណ្ណកម្មរូបគំនូរមួយនៅលើជញ្ជាំងគឺជាដំណាក់កាលពិនិត្យស្រាវ ជ្រាវមួយយ៉ាងហ្មត់ចត់ ធ្វើយ៉ាងណាដើម្បីបានស្របស្រួលគ្នារវាងអត្ថន័យសោភ័ណ និងអត្ថន័យអប់រំ។ ទន្ទឹមនឹងនោះ ចេះជួយឱ្យមនុស្សមានអារម្មណ៍ទទួលយកប្រការល្អជៀសវាងបណ្ដាមិច្ឆាកម្មក្នុងជីវភាព។
រូបគំនូរបង្កបានការជក់ចិត្ត មិនត្រឹមតែប្រកប ដោយខ្លឹមសាររឿងនិទាននៅទាំងស្តែងច្បាស់តាមរយៈថ្វីដៃប៉ិនប្រសប់របស់ជាងទៀតផង។ ជាក់ស្ដែងបច្ចេកទេសលាយពណ៌ លាបពណ៌ បង្កទិដ្ឋ ភាពទាក់ទាញអារម្មណ៍អ្នកទស្សនា។ល។ បង ថាច់មិញភឿង វិចិត្រករមួយរូប នៅភូមិស្លែងថ្មី ឃុំភឿកហ៊ឹង ស្រុកថ្កូវចែករំលែក៖ វណ្ណកម្មមួយដែលសម្រេចទៅបានតែងមានការចូលរួមបំពេញ ស្នាដៃរបស់សមាជិកក្នុងក្រុមយើងខ្ញុំ។ បច្ចុប្បន្ន ក្រុមយើងខ្ញុំមានសសមាជិក ៦ រូប នៅមុនពេល ផ្ដើម និងក្នុងពេលអនុវត្តវណ្ណកម្មមួយយើងខ្ញុំតែង ពិគ្រោះយោបល់ជាមួយគ្នា ធ្វើយ៉ាងណាដើម្បីវណ្ណកម្មបានល្អផង ទាក់ទាញបានចំណាប់អារម្មណ៍នៃអ្នក ដែលមកទស្សនាផង។ ផ្ដើមពីស្មារតីធ្វើការ ជាក្រុម គិតមកទល់ពេលនេះ យើងខ្ញុំអនុវត្តសម្រេច បានជាង ១០ វណ្ណកម្មរូបគំនូរនៅតាមបណ្ដាវត្ត។ កំពុងទស្សនាវណ្ណកម្មរូបគំនូរលើជញ្ជាំងព្រះវិហារវត្តសាគរគិរីកោះកើយ (ផ្នោរាំង) ឃុំឡុងស៊ើង ស្រុកកូវង៉ាង បងថាច់ឫទ្ធិនៅភូមិថ្មីចែករំលែក៖ ខ្ញុំមានមិត្តជាច្រើននៅទីក្រុងហូជីមិញ ឱ្យតែពេលមិត្តទាំងនោះមកសួរសុខទុក្ខខ្ញុំម្ដងៗ ពួកគាត់ច្រើន ឱ្យខ្ញុំជូនមកលេងនៅវត្ត ក្នុងនោះមានចូលទស្ស នារូបគំនូរនៅក្នុងវិហារ។ មិត្តទាំងនោះមើលរូបគំនូរដោយសម្ដែងការពេញចិត្តយ៉ាងខ្លាំង ពីព្រោះ បណ្ដាពណ៌សម្បុរ រចនាបទរបស់រូបគំនូរស្រស់ ស្អាត រស់រវើក ប្រកបដោយលក្ខណៈវប្បធម៌ វិសេសវិសាលរបស់ជនរួមជាតិខ្មែរ។
តាមថេរដីការបស់ព្រះតេជគុណថាច់រ៉ីយ៍ ព្រះចៅអធិការវត្តចុងមីសចាស់ (ឃុំហ៊ីបហ្វា ស្រុកកូវង៉ាង)៖ អាស្រ័យមានជំនឿផ្លូវព្រះពុទ្ធសាសនា ក្នុងនោះមានជំនឿទៅលើកម្មផលម៉្លោះហើយនៅ ក្នុងព្រះវិហារវត្តតែងមាន គូររូបគំនូរនៅលើជញ្ជាំង។ រូបគំនូរនិទានពុទ្ធប្រវត្តិលាយឡំដោយលក្ខណៈ វប្បធម៌ជំនឿ អប់រំផ្លូវជំនឿកម្មផល លើកតម្កើងអំពើល្អ។ ម៉្លោះហើយពេលជាងគូររូបរួចស្រេច តែងមានពុទ្ធបរិស័ទមកជាវដោយដាក់ ឈ្មោះទៅតាមកណ្ឌនិទាននីមួយៗ។ បច្ចុប្បន្ន សំណង់ព្រះ វិហារបានកសាងរួចស្រេចហើយបានពុទ្ធបរិស័ទ ជាវជាស្រេចផ្ទាំងរូបគំនូរផងដែរ៕ អត្ថបទ-រូបថត៖ ថាច់សម្បត្តិ
វត្តបទុមប្រជុំនទី (អូរឈូក)ស្ថិតនៅភូមិ ង៉ាយហ្វា ឃុំតឹបង៉ាយ ស្រុកទីវកឹង។ វត្តបានកសាងឡើងកាលពីឆ្នាំ គ.ស. ១៦៧៦ ព.ស. ២២២០។ វត្តឆ្លងកាត់ព្រះចៅអធិការ ១៩ ជំនាន់ ក្នុងនោះ មានព្រះចៅអធិការ ២ អង្គសកម្មចូលរួមធ្វើសកម្មភាពបដិវត្តន៍គឺព្រះឧបជ្ឈាយ៍ សឺន ព្រំ សកម្មភាពរយៈពេល ២៨ ឆ្នាំ(ចាប់ពីឆ្នាំ ១៩៤០-១៩៦៨) និងព្រះតេជព្រះគុណ គឹមអង ធ្វើសកម្មភាពរយៈពេល ២ ឆ្នាំ ១៩៦៨-១៩៦៩)។ ព្រះចៅអធិការបច្ចុប្បន្ន គឺព្រះឧបជ្ឈាយ៍ ថាច់អ៊ុត។