18/12/2020 13:12
ឆ្នាំ ២០១២ ឡេហ្វាងដាក រៀនចប់មធ្យមសិក្សាផ្នែកខាងគិលានុបដ្ឋាយិកានៅសាលាឧត្តមសិក្សាសុខាភិបាលត្រាវិញហើយបានយុវជនទំនុកចិត្តបោះឆ្នោតជ្រើសតាំងជាលេខាសាខាសម្ព័ន្ធយុវជនភូមិនាលកោះ ឃុំស៊ុងឡុក។ ពេលទទួលនាទីនោះភ្លាម ហ្វាងដាកបានស្នើសម្ព័ន្ធយុវជនឃុំបង្កើតក្លឹប “ក្រឡអង្ករមេត្តាធម៌”។ សមាជិកក្លឹបមិនត្រឹមគបតែអង្ករហើយនៅទាំងគបប្រាក់ដើម្បីញ៉ាំងឲ្យក្លឹបធ្វើសកម្មភាពមានអត្ថន័យជាងទៀត។ ដំណាក់កាលនោះ សាខាសម័្ពន្ធយុវជនភូមិនាលកោះមានសមាជិក ១២ នាក់។ អំពីរូបភាពគបវាល់គឺឲ្យតែដល់ថ្ងៃប្រជុំជីវភាពប្រចាំខែ សមាជិកណាមានប្រាក់គបប្រាក់ នរណាមានអង្ករគបអង្ករ តាមសទ្ធារៀងៗខ្លួន។មាន អ្នកខ្លះគបទាំងប្រាក់និងអង្ករ។ ឃើញការងាររបស់សមាជិកសម័្ពន្ធយុវជនមានអត្ថន័យប្រជាជនក្នុងភូមិក៏ចូលរួមគបវាល់ជាមួយក្លឹបផងដែរ។ លទ្ធផលក្នុងមួយខែក្លឹបទទួលបានអង្ករពី ២០‑២៥ គីឡូក្រាម និងប្រាក់ពី ១០០‑១២០ ពាន់ដុងសម្រាប់ឧបត្ថម្ភព្រឹទ្ធាចារ្យរស់នៅម្នាក់ឯងស្ថានភាពលំបាកខ្លាំង ០២ នាក់នៅក្នុងភូមិ គឺយាយថាច់ធីម៉េន និងយាយថាច់ធីហិន។ រយៈកាលមួយឆ្នាំធ្វើសកម្មភាព ក្លឹប “ក្រឡអង្ករមេត្តាធម៌” នៃសាខាសម្ព័ន្ធយុវជនភូមិនាលកោះបានសម័្ពន្ធយុវជនខេត្តជូនប័ណ្ណសរសើរ ជាមួយ”ទម្រង់ឆ្នើមក្នុងការរៀនសូត្រនិងធ្វើតាមដំបូន្មានអ៊ំហូ” ។
យុវជន ឡេហ្វាងដាក។
ឆ្នាំ ២០១៣ ហ្វាងដាក បានបោះឆ្នោតធ្វើអនុលេខាសម្ព័ន្ធយុវជនឃុំស៊ុងឡុករហូតមកទល់ពេលនេះ។ ក្នុងដំណាក់កាលបំពេញការងារ ហ្វាងដាករៀនជំនាញផ្នែកការងារសង្គមនៅសាលាមហាវិទ្យាល័យទូទៅទីក្រុងហូជីមិញ (ប្រព័ន្ធរៀនបណ្តើរធ្វើការបណ្តើរ)ហើយទទួលបរិញ្ញាប័ត្រការងារសង្គមកាលពីដើមឆ្នាំ ២០១៩។
ក្លឹប “បាលទាត់ឃុំស៊ុងឡុក” បានបង្កើតឡើងកាលពីឆ្នាំ ២០១៩ អាស្រ័យហ្វាងដាកធ្វើអធិការក្លឹប ទាក់ទាញយុវជនប្រមាណ ១០ នាក់ចូលរួម។ មកទល់ពេលនេះ ក្លឹបបានទាក់ទាញយុវជនជាសិស្ស កម្មាភិបាល សម័្ពន្ធយុវជន ៦៥ នាក់លើភូមិសាស្រ្តឃុំចូលរួម។ ប្អូនផាង ត.ហ. ជាសិស្សថ្នាក់ទី ១១ សាលាវិទ្យាល័យហ៊ីវទឺ ឃុំហ៊ីវទឺ ស្រុកទីវកឹង ជាសិស្សរៀនពូកែគ្រាន់បើ។ ដើមឆ្នាំសិក្សា ថ្នាក់ទី ១១ (ឆ្នាំសិក្សា ២០២០‑២០២១) ត.ហ. ជឿតាមសំដីមិត្តភក្តិក៏លេងល្បែងហ្គែមអនឡាយហើយញៀនល្បែងនេះពីកាលណាមិនដឹងខ្លួនផង ទើបចោលរាយការរៀនសូត្រ។ ទទួលបានដំណឹងនោះ ហ្វាងដាកក៏ទៅចលនាពន្យាល់ឲ្យប្អូនយល់ដឹងនិងភ្ញាក់ស្មារតី កែខ្លួនឡើងវិញ។ បច្ចុប្បន្នប្អូន ត.ហ. បានលះបង់ល្បែងហ្គែមអនឡាយហើយព្យាយាមរៀនសូត្រសារជាថ្មី និងព្យាយាមហាត់ទាត់បាលជាមួយមិត្តភក្តិក្នុងក្រុមទៀតផង។
អំពីផែនការរបស់ខ្លួនក្នុងពេលខាងមុខ ហ្វាងដាកសំណេះសំណាលថា៖ បានការយកចិត្តទុកដាក់បង្កលក្ខណៈរបស់គណៈកម្មាធិការបក្ស រដ្ឋអំណាច ការរួមដំណើររបស់បណ្តាអង្គការមហាជននិងយុវជនឃុំ បានជួយឲ្យប្អូនបំពេញល្អភារកិច្ចដែលថ្នាក់លើប្រគល់ឲ្យ។ បច្ចុប្បន្ន ប្អូនកំពុងស្នើគណៈកម្មាធិការបក្សឃុំ សម័្ពន្ធយុវជនស្រុកបង្កើតក្លឹប “រហ័សកម្ម ឃុំស៊ុងឡុក”។ ប្រសិនបើទទួលបានការអនុញ្ញាតប្អូនបម្រុងនឹងចាត់តាំងចេញបង្ហាញមុខនៅខែមីនា ឆ្នាំ ២០២១។ បច្ចុប្បន្ន ប្អូនបានពិគ្រោះជាមួយអ្នករហ័សកម្មពីគោលបំណងបង្កើតក្លឹប “រហ័សកម្មឃុំស៊ុងឡុក” រួចបានគាត់យល់ព្រមមកបង្រៀនជូនបណ្តាសមាជិកក្នុងក្លឹបផងដែរ។ បណ្តាសកម្មភាពក្លឹបនេះ ក៏ដូចជាក្លឹបផ្សេងដែលប្អូនបង្កើតឡើងនោះ មានទិសដៅតែមួយគឺដើម្បីបង្កលក្ខណៈឲ្យយុវជនមានទីលានកម្សាន្តសប្បាយ មានប្រយោជន៍ រួមចំណែកញ៉ាំងឲ្យសកម្មភាពសម្ព័ន្ធយុវជននិងសកម្មភាពយុវកុមារឃុំកាន់តែបានរីកចម្រើន ក្លាយជាទីពំនឹងយ៉ាងរឹងមាំជូនសមាជិកសម្ព័ន្ធយុវជននិងយុវវ័យក្នុងឃុំ“។
បងស៊ើងង៉ុកង៉្វាង លេខាសម័្ពន្ធយុវជនស្រុកចូវថាញ់បានឲ្យដឹងថា៖ ហ្វាងដាកគឺជាកម្មាភិបាលសម្ព័ន្ធយុវជនម្នាក់មានចរិតរវៀសរវៃ ស្វាហាប់ មានស្មារតីទទួលបន្ទុកក្នុងការងារ សកម្មចូលរួមបណ្តាសកម្មភាពស័ម្ពន្ធយុវជននិងចលនាយុវវ័យ ជាពិសេសបង្កើតបានក្លឹបជាច្រើនមានអត្ថន័យជាក់ស្តែង។ ក្នុងនោះ មានក្លឹប “បាលទាត់ឃុំស៊ុងឡុក“ ទាក់ទាញយុវជនចូលរួមយ៉ាងកុះករ។ បណ្តាកិច្ចការដែលហ្វាងដាកធ្វើ បាននាំមកនូវប្រសិទ្ធ ភាពជាក់ស្តែងក្នុងការងារសម្ព័ន្ធយុវជននៅមូលដ្ឋានហើយបានថ្នាក់លើវាយតម្លៃខ្ពស់ទៀតផង។
ក្នុងដំណាក់កាលបំពេញការងារ ហ្វាងដាក ទទួលបានលិខិតសរសើរ ប័ណ្ណសរសើរជាច្រើនច្បាប់ក្នុងរាល់តួនាទី ភារកិច្ចដែលខ្លួនទទួលបន្ទុក។ ក្នុងនោះមានប័ណ្ណសរសើរ របស់មជ្ឈិមសម្ព័ន្ធយុវជនទទួលស្គាល់កិត្តិនាម “ យុវជនជឿនលឿនធ្វើតាមដំបូន្មានអ៊ំ “ ឆ្នាំ ២០១៣ ប័ណ្ណសរសើរ មានស្នាដៃក្នុងការងារចំនួនប្រជាជន “ របស់អគ្គនាយកដ្ឋានចំនួនប្រជាជន‑ផែនការគ្រួសារកាលពីឆ្នាំ ២០១៤ ប័ណ្ណសរសើររបស់សម្ព័ន្ធយុវជនខេត្តជាមួយស្នាដៃ “បក្ខជនវ័យក្មេងឆ្នើម “ ឆ្នាំ ២០២០ ៕
អត្ថបទ‑រូបថត៖ សុជា
វត្តបទុមប្រជុំនទី (អូរឈូក)ស្ថិតនៅភូមិ ង៉ាយហ្វា ឃុំតឹបង៉ាយ ស្រុកទីវកឹង។ វត្តបានកសាងឡើងកាលពីឆ្នាំ គ.ស. ១៦៧៦ ព.ស. ២២២០។ វត្តឆ្លងកាត់ព្រះចៅអធិការ ១៩ ជំនាន់ ក្នុងនោះ មានព្រះចៅអធិការ ២ អង្គសកម្មចូលរួមធ្វើសកម្មភាពបដិវត្តន៍គឺព្រះឧបជ្ឈាយ៍ សឺន ព្រំ សកម្មភាពរយៈពេល ២៨ ឆ្នាំ(ចាប់ពីឆ្នាំ ១៩៤០-១៩៦៨) និងព្រះតេជព្រះគុណ គឹមអង ធ្វើសកម្មភាពរយៈពេល ២ ឆ្នាំ ១៩៦៨-១៩៦៩)។ ព្រះចៅអធិការបច្ចុប្បន្ន គឺព្រះឧបជ្ឈាយ៍ ថាច់អ៊ុត។