08/06/2021 09:15
ជាពិសេស សំណង់ទំនប់ព័ទ្ធជុំតំបន់មាត់ទន្លេហូវឆ្លងភូមិសាស្រ្តឃុំនិញថើយប្រវែង ៩,១៦ គីឡូម៉ែត្រ មានប្រជាជនរបស់ ១៥ ភូមិបានទទួលផល។ ក្នុងដំណាក់កាលចលនាប្រជាជន តួនាទីរបស់សមាគមសហព័ន្ធនារីឃុំនិញថើយសំខាន់ណាស់ ច្បាមតាមកិច្ចចង្អុលការរបស់គណៈកម្មាធិការបក្សនិងឧស្សាហ៍ចុះទៅកាន់មូលដ្ឋានផ្សព្វផ្សាយ។ អាស្រ័យហេតុនោះ មានគ្រួសារសមាជិការាប់រយគ្រួធ្វើជាគំរូឈានមុខក្នុងការបរិច្ចាគដី ឈើហូបផ្លែសម្រាប់កសាងផ្លូវ ទំនប់ទប់ស្កាត់ទឹកជំនោរសម្រាប់ធ្វើធារាសាស្រ្ត។ល។
និយាយអំពីលទ្ធផលសម្រេចបានក្នុងចលនាដូចបានពោលខាងលើ លោកស្រីត្រឹងធីហ្វេ ប្រធានសមាគមសហព័ន្ធនារីឃុំនិញថើយបានឲ្យដឹងថា៖ គិតមកទល់ពេលនេះ មានជិត ១០០% គ្រួសារស្ម័គ្រចិត្តបរិច្ចាគដី ឈើហូបផ្លែ។ សមាគមចាត់តាំងផ្សព្វផ្សាយចលនាក្នុងសមាជិកានិងនារីក្នុងភូមិទាំង ០៥ ដែលសំណង់ដើរឆ្លងបានចំនួន ១៤ លើក។ អាស្រ័យធ្វើល្អការងារ “ប៉ិនប្រសប់ការងារប្រជា ចលនា” និងទៅផ្ទាល់ជាមួយមូលដ្ឋាន ម៉្លោះហើយការផ្សព្វផ្សាយបានស៊ីជម្រៅទៅក្នុងទឹកចិត្តរបស់ប្រជាជន។ តាមការវិភាគនិងចង្អុលបង្ហាញអំពីគោលដៅ អត្ថន័យរបស់សំណង់នាំមកប្រសិទ្ធភាពជូនប្រជាជនគឺប្រជាជនជាអ្នកទទួលផល ជាក់ស្ដែងគឺបង្កលក្ខណៈងាយស្រួលក្នុងការធ្វើដំណើរទៅមក ដឹកជញ្ជូនផ្លែឈើនិងការពារទ្រព្យសម្បត្តិឲ្យគ្រួសារ គ្មានបារម្ភទៀតដល់ការស្រុតបាក់ដី ទឹកជាន់ពេលមានភ្លៀងព្យុះ ទឹកជំនោរ។ល។ ជាមួយគោលលំនាំ “តក់ៗពេញបំពង់” និងអត្ថន័យជាក់ស្ដែងរបស់សំណង់ភ្ជាប់ជាមួយផលប្រយោជន៍របស់ប្រជាជននោះ ម៉្លោះហើយក្រោយពេលបានផ្សព្វផ្សាយរួចទទួលបានការព្រមព្រៀងខ្ពស់ពីសំណាក់សមាជិកានិងប្រជាជន។
លោកឡេក្វឹកធ្វឹង អនុប្រធានគណៈកម្មាធិការប្រជាជនឃុំហ្វាតឹង ស្រុកកូវកែបានឲ្យដឹងថា៖ ពេលខេត្តមានគោលការណ៍ឲ្យវិនិយោគកសាងសំណង់ទំនប់ព័ទ្ធជុំក្បែរមាត់ទន្លេហូវ ក្នុងនោះ ឃុំហ្វាតឹងជាកន្លែងសំណង់ដើរឆ្លងបានមូលដ្ឋានជ្រួតជ្រាបនិងសកម្មផ្សព្វផ្សាយ ការងារប្រជុំប្រជាជនភ្លាម។ បណ្ដាផ្នែកអង្គការមហាជន គណៈកម្មការប្រជាជនភូមិចូលរួមចលនាប្រជាជននៅកន្លែងដែលមានសំណង់ដើរឆ្លងដើម្បីយកយោបល់ ។
អាចឃើញថា ក្រោយពេលបានអនុវត្តការងារប្រជាចលនាដែលផ្នែកនីមួយៗបានផ្សព្វផ្សាយនោះទទួលបានការព្រមព្រៀងខ្ពស់ក្នុងការបរិច្ចាគដី ឈើហូបផ្លែក្នុងសមាជិកា។ ឆ្លងតាមរយៈនោះ មាន ១២០ គ្រួសារនៅកន្លែងដែលសំណង់ដើរឆ្លងលើដីរបស់គ្រួសារបានចូលរួមបរិច្ចាគដី (ទទឹង ៩ ម៉ែត្រ បណ្ដោយ ៦,៤៣ គីឡូម៉ែត្រ)។ អ្នកចម្ការភុងវ៉ាំងវង់ នៅភូមិអាងបិញ ឃុំហ្វាតឹងឲ្យដឹងដោយរីករាយថា៖ សំណង់ទំនប់នេះជាបំណងប្រាថ្នានិងក្ដីសង្ឃឹមរបស់ប្រជាជននៅទីនេះពីយូរមកហើយ ឥឡូវបានខេត្តឲ្យគោលការណ៍វិនិយោគនិងស្រុកផ្សព្វផ្សាយដំណើរការកសាង គ្រួសារខ្ញុំនិងអ្នកចម្ការជាច្រើនទៀតនៅក្បែរមាត់ទន្លេហូវរីករាយណាស់។
ពូត្រឿងវ៉ាំងសាញ់ នៅភូមិរ៉ាច់ដូយ ឃុំនិញថើយ ស្រុកកូវកែបរិច្ចាគដីចម្ការល្មុតជាង ១.០០០ ម៉ែត្រក្រឡាសម្រាប់កសាងទំនប់ក្បែរមាត់ទន្លេ។ ចែករំលែកជាមួយយើងខ្ញុំ ពូសាញ់ឲ្យដឹងថា៖ រាប់សិបឆ្នាំប្លាយ ប្រជាជននៅទីនេះទន្ទឹងរង់ចាំឲ្យមានទំនប់នេះដើម្បីទប់ស្កាត់ទឹកជំនោរនិងជ្រាបជាតិប្រៃ។ ឥឡូវបានរដ្ឋផ្សព្វផ្សាយ ខ្ញុំក៏ស្ម័គ្រចិត្តចូលរួមភ្លាម។ ក្រៅពីនោះ គ្រួសារខ្ញុំនៅទាំងចលនាគ្រួសារក្នុងវង្សត្រកូលដែលមានដីចម្ការក្បែរមាត់ទន្លេ ត្រង់សំណង់ដើរឆ្លងឲ្យចូលរួមបរិច្ចាគដីដើម្បីសំណង់ឆាប់បានដំណើរការកសាង។ ប្រសិនបើកសាងសម្រេចទំនប់នេះរួចធ្វើផ្លូវទៀតនោះ អ្នកចម្ការនៅទីនេះរីករាយណាស់ ព្រោះរាល់ការធ្វើដំណើរ ដឹកជញ្ជូនផ្លែឈើបានងាយស្រួល។
លោកង្វៀងវ៉ាំងបៃ នាយកគណៈគ្រប់គ្រងគម្រោងការវិនិយោគស្រុកកូវកែបានឲ្យដឹង៖ សំណង់ទំនប់ព័ទ្ធជុំក្បែរមាត់ទន្លេហូវបានគណៈកម្មាធិការប្រជាជនខេត្តសម្រេចចិត្តផ្ដល់សច្ចាប័នគោលការណ៍វិនិយោគ (សំណង់ដើរឆ្លង ០៣ ឃុំ៖ និញថើយ ហ្វាតឹងនិងអាងភូតឹង សរុបប្រវែង ១៧,៥៤១ គីឡូម៉ែត្រ សរុបទុនវិនិយោគ ១៥០ ពាន់លានដុង ដំណាក់កាលអនុវត្តពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៤)។ មកទល់ពេលនេះ សំណង់បានផ្សព្វផ្សាយ ធានាតាមសន្ទុ បានប្រជុំយកយោបល់ប្រជាជនរួចស្រេច។ ឆ្លងតាមរយៈនោះ ទទួលបានការព្រមព្រៀងជ្រោមជ្រែងរបស់ប្រជាជននៅមូលដ្ឋានក្នុងការបរិច្ចាគដី ឈើហូបផ្លែដើម្បីឲ្យសំណង់ដំណើរការកសាង។ តាមការគ្រោងទុក ប្រហែលជាខែកក្កដាឆ្នាំ ២០២១ សំណង់នឹងចាប់ផ្ដើមបើកការដ្ឋានស្ថាបនាអាស្រ័យដោយស្រុកធ្វើម្ចាស់វិនិយោគ។ នេះជាសំណង់មានអត្ថន័យធំធេង សំដៅរួមចំណែកទប់ស្កាត់ទឹកប្រៃ ទឹកជំនោរនិងធានាការផលិត ជីវភាពរបស់ប្រជាជននៅមាត់ទន្លេហូវ៕
ប្រែសម្រួល៖ ថាច់ហ្វាង
វត្តបទុមប្រជុំនទី (អូរឈូក)ស្ថិតនៅភូមិ ង៉ាយហ្វា ឃុំតឹបង៉ាយ ស្រុកទីវកឹង។ វត្តបានកសាងឡើងកាលពីឆ្នាំ គ.ស. ១៦៧៦ ព.ស. ២២២០។ វត្តឆ្លងកាត់ព្រះចៅអធិការ ១៩ ជំនាន់ ក្នុងនោះ មានព្រះចៅអធិការ ២ អង្គសកម្មចូលរួមធ្វើសកម្មភាពបដិវត្តន៍គឺព្រះឧបជ្ឈាយ៍ សឺន ព្រំ សកម្មភាពរយៈពេល ២៨ ឆ្នាំ(ចាប់ពីឆ្នាំ ១៩៤០-១៩៦៨) និងព្រះតេជព្រះគុណ គឹមអង ធ្វើសកម្មភាពរយៈពេល ២ ឆ្នាំ ១៩៦៨-១៩៦៩)។ ព្រះចៅអធិការបច្ចុប្បន្ន គឺព្រះឧបជ្ឈាយ៍ ថាច់អ៊ុត។