04/02/2025 08:53
ព្រះវិហារវត្តអូរឈូកដែលទើបបានកសាងថ្មី។
ក្នុងសម័យតស៊ូទាំង ២ លើកប្រឆាំងអាណានិគមបារាំង និងចក្រពត្តិអាមេរិក វត្តអូរឈូកគឺជាមូលដ្ឋានធ្វើសកម្មភាពបដិវត្តន៍។ វត្តបំផុសចលនាប្រជាជនរួមចំណែកកម្លាំងកាយចិត្ត ទ្រព្យសម្បត្តិបម្រើឱ្យសកម្មភាពធ្វើការតស៊ូប្រឆាំងជាមួយសង្គ្រាមឈ្លានពានទាំងនោះ ។ល។ មានកម្មាភិបាលបដិវត្តន៍ច្រើនរូបបានវត្តលាក់បំពួន និងការពារសុវត្ថិភាព ក្រោយសម័យតស៊ូបានឡើងកាន់តំណែងសំខាន់ៗជាច្រើននៅក្នុងស្ថាប័នបក្ស រដ្ឋ។
សង្គ្រាមបានកន្លងផុតទៅ វត្តនៅតែរក្សាបានវត្ថុសាក្សីមួយចំនួនសេសសល់ពីការបំផ្លិចបំផ្លាញនៃសង្គ្រាម ក្នុងនោះមានសម្បកគ្រាប់ផ្លោងដែលព្យួរនៅខាងលិចព្រះវិហារទុកសម្រាប់វាយផ្ដល់សញ្ញាបណ្ដាសកម្មភាពនៅក្នុងវត្ត។ កុដិសាលាមួយចំនួន បានជួសជុលដើម្បីរក្សាទុកជាតម្លៃប្រវត្តិសាស្រ្ត។ ក្រៅពីនោះ វត្តនៅទាំងដាក់ការិយាល័យរបស់សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកទីវកឹង ចាត់ជាមជ្ឈមណ្ឌលសាមគ្គីរវាងព្រះសង្ឃ និងបណ្ដាជនជាតិ បណ្ដាសាសនាលើភូមិសាស្រ្ត រួមចំណែកក្នុងការផ្សព្វផ្សាយ បំផុសចលនាព្រះសង្ឃ ពុទ្ធបរិស័ទប្រតិបត្តិម៉ឺងម៉ាត់គោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ។
ព្រះឧបជ្ឈាយ៍ ថាច់អ៊ុត ប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកទីវកឹង មានថេរដីកាឱ្យដឹងថា៖ នេះជាវត្តដំបូងបង្អស់នៃស្រុកទីវកឹង(១៥ វត្តក្នុងស្រុក) បានមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ពិនិត្យស្នើគណៈកម្មាធិការប្រជាជនខេត្តចេញសេចសក្ដីសម្រេចទទួលស្គាល់រៀបកេរដំណែលចំណាត់ថ្នាក់ខេត្ត។ រយៈពេលកន្លង វត្តក៏ទទួលបានថវិកាមួយចំណែករបស់ខេត្តឧបត្ថម្ភសម្រាប់ការជួសជុល កែកុនសំណង់មួយចំនួនក្នុងតំបន់កេរដំណែល។ ទន្ទឹមនឹងនោះ ក្នុងសម័យសន្តិភាព វត្តបានក្លាយជាកន្លែងអប់រំប្រពៃណីល្អល្អះរបស់ជនជាតិ។ ព្រះចៅអធិការ គណៈអារាមាភិបាល បាន និងកំពុងចូលរួមជាមួយរដ្ឋអំណាចមូលដ្ឋានអនុវត្តល្អការងារផ្សព្វផ្សាយអំពីគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ ជួយឱ្យព្រះសង្ឃ ពុទ្ធបរិស័ទជ្រោងខ្ពស់ស្មារតីប្រុងប្រយ័ត្នជាមួយបណ្ដាទ្រឹស្ដីមួលបង្កាច់របស់បណ្ដាអានុភាពជាអមិត្ត បំបែកបំបាក់សាមគ្គីភាពរវាងបណ្ដាជនជាតិ។ វត្តចាត់តាំងបណ្ដាថ្នាក់ពុទ្ធិកសិក្សា វិជ្ជាខេមរភាសាឱ្យព្រះសង្ឃ កូនចៅខ្មែរបានរៀនសូត្រដើម្បីលើកកម្ពស់ចំណេះដឹងទាំងផ្លូវលោក និងផ្លូវសាសនា ចូលរួមអនុវត្តល្អបណ្ដាលក្ខឋានកសាងជនបទថ្មី។ល។
វត្តអូរឈូក បានរៀបលំដាប់ថ្នាក់កេរដំណែលប្រវត្តិសាស្រ្តថ្នាក់ខេត្ត តាមសេចក្ដីសម្រេចលេខ ១៥៥០/QĐ-UBND ចុះថ្ងៃទី ១២/១០/២០២៣ របស់គណៈកម្មាធិការប្រជាជនខេត្ត ជាកិត្តិយស ជាមោទនភាពអំពីការរួមចំណែករបស់ព្រះសង្ឃ ពុទ្ធបរិស័ទក្នុងចំណុះវត្ត៕
អត្ថបទ- រូបថត៖ សម្បត្តិ
ដោយបានការបង្កលក្ខណៈរបស់គណៈចាងហ្វាងសាលាសកល និងការចាប់អារម្មណ៍របស់គ្រូបង្រៀននៅតាមវត្ត បានជួយឱ្យប្អូនៗមានពេលវេលាចូលរៀននៅតាមបណ្ដាសាលាពុទ្ធិកសិក្សាបណ្ដាវត្តខ្មែរទៀតផង។