03/09/2021 08:24
ព្រះតេជគុណ ថាច់យ្វៀង ព្រះចៅអធិការវត្តស្វាយសៀមចាស់សំណេះសំណាលជាមួយបុគ្គលិកផ្នែកអគ្គិសនី។
ដើម្បីពុទ្ធបរិស័ទចូលរួមប្រិតសំចៃអគ្គិសនីវត្តពោធិព្រឹក្សគិរីវង្សស្វាយសៀមចាស់ បានផ្លាស់អំពូលភ្លើង ចាស់ទាំងស្រុងដោយប្រភេទអំពូលស៊ីភ្លើងតិច។ ជាពិសេស នៅដើមឆ្នាំ ២០២០ វត្ត បានផ្គុំដាក់ប្រព័ន្ធអំពូលភ្លើង ប្រើដោយថាមពលពន្លឺ ព្រះអាទិត្យចំនួន ១០ បង្គោលនៅលើទីធ្លាវត្ត។ ពុំនោះសោត គណៈ អារាមាភិបាលវត្តតែងផ្សព្វផ្សាយ ណែនាំព្រះសង្ឃក្នុងវត្តនិងពុទ្ធបរិស័ទអំពីបណ្ដាវិធានការប្រិតសំចៃអគ្គិសនី របៀបប្រើអគ្គិសនីសុវត្ថិភាពប្រចាំថ្ងៃគឺបិទអំពូលភ្លើងពេលមិនចាំបាច់ ពេលថ្ងៃឆ្លៀតយកពន្លឺព្រះអាទិត្យសម្រាប់ ការអានសៀវភៅ កាសែត រៀនធម៌ជាដើម។ អាស្រ័យហេតុនោះ ចំនួនអគ្គិសនីប្រើប្រាស់ ក្នុងវត្តថយចុះ ហើយប្រាក់ចំណាយឲ្យអគ្គិសនីក៏ថយចុះ តាមនោះដែរ។ មុនឆ្នាំ ២០២០ វត្តចំណាយប្រាក់អគ្គិសនីក្នុងមួយខែជាង ៤,៤ លានដុង ប៉ុន្តែបច្ចុប្បន្នថយចុះនៅតែប្រមាណ ៣,១ លានដុងប៉ុណ្ណោះ។
នៅពេលខាងមុខ គណៈអារាមាភិបាលវត្តស្វាយសៀមចាស់ នឹងបន្តចលនាផ្សព្វផ្សាយដល់ពុទបរិស័ទក្នុងចំណុះជើងវត្តអនុវត្តល្អការប្រិតសំចៃអគ្គិសនី ហើយយល់ច្បាស់អំពីអត្ថន័យនៃការប្រិតសំចៃអគ្គិសនី ដើម្បីផលប្រយោជន៍សម្រាប់សង្គម ផង ដើម្បីប្រិតសំចៃថវិកាគ្រួសារពុទ្ធបរិស័ទផង៕ អត្ថបទ-រូបថត៖ ថាច់ហ្វាង
វត្តបទុមប្រជុំនទី (អូរឈូក)ស្ថិតនៅភូមិ ង៉ាយហ្វា ឃុំតឹបង៉ាយ ស្រុកទីវកឹង។ វត្តបានកសាងឡើងកាលពីឆ្នាំ គ.ស. ១៦៧៦ ព.ស. ២២២០។ វត្តឆ្លងកាត់ព្រះចៅអធិការ ១៩ ជំនាន់ ក្នុងនោះ មានព្រះចៅអធិការ ២ អង្គសកម្មចូលរួមធ្វើសកម្មភាពបដិវត្តន៍គឺព្រះឧបជ្ឈាយ៍ សឺន ព្រំ សកម្មភាពរយៈពេល ២៨ ឆ្នាំ(ចាប់ពីឆ្នាំ ១៩៤០-១៩៦៨) និងព្រះតេជព្រះគុណ គឹមអង ធ្វើសកម្មភាពរយៈពេល ២ ឆ្នាំ ១៩៦៨-១៩៦៩)។ ព្រះចៅអធិការបច្ចុប្បន្ន គឺព្រះឧបជ្ឈាយ៍ ថាច់អ៊ុត។