19/04/2022 10:17
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីក្នុងឆ្នាំ ២០២០ និង ២០២១ អាស្រ័យឥទ្ធិពលអាសន្នរោគកូវីដ‑១៩ វត្តមិនបានចាត់តាំងបណ្ដាសកម្មភាពវប្បធម៌សិល្បៈកំសាន្តសប្បាយដោយគោលបំណងរបស់វត្តគឺជ្រោមជ្រែងជាមួយរដ្ឋអំណាចមូលដ្ឋានបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ‑១៩។ ឆ្នាំនេះអំណរបុណ្យចូលឆ្នាំថ្មីក្នុងសភាពធម្មតាថ្មី វត្តបានចាត់តាំងសកម្មភាពច្រើនយ៉ាងសំដៅបង្កលក្ខណៈកំសាន្តសប្បាយជូនយុវវ័យជនជាតិខ្មែរ។ ទោះជាដូច្នោះក៏ដោយ ការងារបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ‑១៩ នៅតែបានវត្តយកចិត្តទុកដាក់។
ព្រះសង្ឃវត្តរំដួលរៀបចំរថដង្ហែមហាសង្ក្រាន្តក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។
វត្តបំផុសចលនា ប្រមូលផ្ដុំយុវវ័យជាង ៣០ រូបបង្កើតក្រុមរាំបាន ៣ ក្រុម។ ដោយអាស្រ័យបានចូលរួមហ្វឹកហាត់ជាញឹកញាប់តាមចង្វាក់រាំ ចង្វាក់ភ្លេង រួមជាមួយទេពកោសល្យសិល្បៈច្រៀងរាំរបស់បណ្ដាយុវវ័យ ម៉្លោះហើយប្អូនៗក៏សំដែងមិនអន់ខ្សោយជាងក្រុមសិល្បៈជំនាញឡើយ។ ឱ្យតែមានពិធីបុណ្យប្រពៃណីប្រព្រឹត្តឡើង បណ្ដាល្បែងប្រជាប្រិយក៏បានចាត់តាំង។ នោះគឺជារបៀបចាត់តាំងមួយដើម្បីជួយឱ្យមនុស្សគ្រប់រូបយល់បានថាក្នុងជីវភាពពលកម្មផលិត ការផ្សារភ្ជាប់ជាមួយស្រែចម្ការច្បារដំណាំរបស់ជនរួមជាតិខ្មែរ នៅតែមានល្បែងប្រជាប្រិយសំដៅបង្កបរិយាកាសសប្បាយរីករាយ។ តាមថេរដីការបស់ព្រះតេជគុណហឿរ៉ើន ព្រះចៅអធិការរងវត្តរំដួល៖ ល្បែងប្រជាប្រិយរបស់ជនរួមជាតិខ្មែរមានសម្បូរបែប ប៉ុន្តែវត្តជ្រើសសម្រាំងយកតែល្បែងប្រជាប្រិយណាប្រកបដោយភាពជិតស្និទ្ធ ដើម្បីជៀសវាងករណីដែលយុវវ័យមួយចំនួនឆ្លៀតឱកាសបង្កជារឿងរ៉ាវផ្សេងៗដល់គ្នា។ ក្នុងបណ្ដាល្បែងកំសាន្ត ល្បែងវាយឆ្នាំងក៏បង្កបានសំឡេងស្រែកកញ្ជ្រៀវកងរំពងរបស់អ្នកទស្សនាពេលអ្នកលេងវាយត្រូវឆ្នាំងនឹងទទួលបានរង្វាន់។ ល្បែងនេះ មានអត្ថន័យអប់រំយុវវ័យ និងអ្នកចូលរួមតម្រែតម្រង់ខ្លួនប្រាណមិនឱ្យដើរទៅរកផ្លូវអាក្រក់ ឬក៏ផ្លូវវង្វេងភាន់ភាំង។ ឬក៏ល្បែង «បិទភ្នែករាវចាប់គ្នា»៖ អ្នកទាំងពីរដែលចូលរួមសុទ្ធតែបិទភ្នែក អ្នកដែលត្រូវឱ្យគេរាវរកចាប់នោះកាន់កូនគង ឬក៏វត្ថុអ្វីម្យ៉ាងសម្រាប់ធ្វើជាសញ្ញាដើម្បីអ្នកចាប់ស្វែងទិសដៅទៅចាប់។ នេះជាល្បែងបង្កសំណើចយ៉ាងពិសេស ពីព្រោះអ្នកទាំងពីរនាក់ចាត់ដូចជាអ្នកងងឹតភ្នែកដូចគ្នា។ នេះជាល្បែងសម្រាប់អប់រំឱ្យមនុស្សយើងមានគំនិតយល់ឃើញថា អ្នកងងឹតជួនកាលមិនកំណត់បានទីគ្រោះថ្នាក់ ពួកគាត់ចេះតែទៅស្វែងរកដោយរបៀបផ្សងព្រេងរបស់ខ្លួន រួចក៏អាចអន្តរាយដល់អាយុជីវិតក៏សឹងមាន។ ក្រៅពីបណ្ដាល្បែងខាងលើ នៅមានល្បែងជាច្រើនទៀតក៏បានជ្រើសរើសដើម្បីចាត់តាំងក្នុងឱកាសបុណ្យទានដូចជា៖ សិល្បៈរបាំយក្សរាំ របាំឆៃយ៉ាំ។ល។
ដើម្បីអភិរក្សបណ្ដាតម្លៃវប្បធម៌ ម៉្លោះហើយក្នុងការចាត់តាំងពិធីបុណ្យទាន ព្រះសង្ឃក្នុងវត្ត និងពុទ្ធបរិស័ទដែលជាអ្នកមានការយល់ដឹងពីវប្បធម៌ ប្រពៃណីទំនៀមទម្លាប់ក៏មានការមមាញឹកដោយកិច្ចការជាច្រើន។ ឆ្នាំនេះក៏ដូចជាឆ្នាំមុនៗ ឱកាសបុណ្យចូលឆ្នាំថ្មី លោក គាងសាន់ អ្នកប៉ិនប្រសប់ក្នុងការធ្វើរាងសង្ឃិកក៏តែងបម្រុងពេលវេលាចូលរួមរាល់កិច្ចការចាត់តាំង។ លោកគាងសាន់បានឱ្យដឹងថា៖ ឆ្លងតាមរយៈការស្រាវជ្រាវបណ្ដារូបភាពវប្បធម៌ប្រពៃណីរបស់ជនរួមជាតិខ្មែរ ខ្ញុំក៏ធ្វើបានរាងរថមួយចំនួនសម្រាប់ចាត់តាំងក្បួនដង្ហែក្នុងឱកាសបុណ្យទាន ឆ្លើយតបដល់តម្រូវការរបស់វត្ត។ កត់សម្គាល់ឃើញថាព្រះសង្ឃក្នុងវត្តតែងជ្រោងខ្ពស់ការអភិរក្ស និងអភិវឌ្ឍតម្លៃវប្បធម៌ ខ្ញុំក៏មានបំណងរួមចំណែកដើម្បីផ្ទេរបន្តឱ្យមនុស្សជំនាន់ក្រោយបានដឹងដែរ។
ក្នុងឱកាសចាត់តាំងពិធីបុណ្យទាន វត្តនៅទាំងចាត់តាំងពិព័រណ៍វត្ថុសម្រាប់ពលកម្ម ផលិត របៀបចាត់តាំងប្រជុំជីវភាពរបស់កសិករជនបទកាលពីសម័យដើម ដើម្បីជួយឱ្យមនុស្សជំនាន់ក្រោយយល់បានពីការជិតដិតជាមួយរបរស្រែចម្ការរបស់មនុស្សជំនាន់ដើមយ៉ាងណា ពួកគាត់ខិតខំក្នុងការកែប្រែធម្មជាតិបង្កចេញជាសម្ភារ ទ្រព្យសម្បត្តិដោយរបៀបណា៕
អត្ថបទ‑រូបថត៖ ថាច់សម្បត្តិ
វត្តបទុមប្រជុំនទី (អូរឈូក)ស្ថិតនៅភូមិ ង៉ាយហ្វា ឃុំតឹបង៉ាយ ស្រុកទីវកឹង។ វត្តបានកសាងឡើងកាលពីឆ្នាំ គ.ស. ១៦៧៦ ព.ស. ២២២០។ វត្តឆ្លងកាត់ព្រះចៅអធិការ ១៩ ជំនាន់ ក្នុងនោះ មានព្រះចៅអធិការ ២ អង្គសកម្មចូលរួមធ្វើសកម្មភាពបដិវត្តន៍គឺព្រះឧបជ្ឈាយ៍ សឺន ព្រំ សកម្មភាពរយៈពេល ២៨ ឆ្នាំ(ចាប់ពីឆ្នាំ ១៩៤០-១៩៦៨) និងព្រះតេជព្រះគុណ គឹមអង ធ្វើសកម្មភាពរយៈពេល ២ ឆ្នាំ ១៩៦៨-១៩៦៩)។ ព្រះចៅអធិការបច្ចុប្បន្ន គឺព្រះឧបជ្ឈាយ៍ ថាច់អ៊ុត។