05/05/2022 14:47
ព្រះតេជគុណគឹមឆាយវ៉ារី ឧទ្ទេសនាមពីសសរក្នុងព្រះវិហារ។
វត្តផ្នោរកំបុតបានកសាងលើផ្ទៃដី ៣១.០០០ ម៉ែត្រក្រឡា រួចបានឆ្លងកាត់ជំនាន់ព្រះឧបជ្ឈាយ៍ ព្រះចៅអធិការចំនួន ១៤ អង្គ។ នេះមិនទាន់គិតដល់ព្រះចៅអធិការគ្រប់គ្រងវត្តបានមួយចំនួនព្រះវស្សាហើយលាផ្នួសទៅវិញ។ កាលពីមុន ផ្លូវចូលវត្តពីផ្លូវជាតិលេខ ៥៣ មានតែបង្គោលបពា្ឈរ ២ ដើមដើម្បីឱ្យជនគ្រប់រូបដឹងបានថាខាងក្នុងមានវត្តតែប៉ុណ្ណោះ ឆ្នាំ ២០០៨ ក្នុងជំនាន់ព្រះចៅអធិការគឹមឆាយវ៉ារីយ៍ ព្រះអង្គបំផុសចលនាពុទ្ធបរិស័ទកសាងខ្លោងទ្វារប្រកបដោយសិល្បៈក្បូរក្បាច់ចម្លាក់លម្អិត។ ក្រៅពីនោះ ខាងផ្លូវជំនៀសផ្លូវជាតិលេខ ៥៣ ក៏កសាងបានខ្លោងទ្វារបន្ទាប់បន្សំដើម្បីជួយឱ្យមនុស្សងាយកំណត់សម្គាល់ពីវត្តដែលកំពុងបង្កប់ខ្លួនភ្ជាប់ដោយទិដ្ឋភាពធម្មជាតិយ៉ាងស្រស់ស្អាត។
បណ្ដាសំណង់ស្កឹមស្កៃក្នុងវត្តបានកសាងពីបុរាណកាលមានតម្លៃប្រពៃណីផង មានតម្លៃអំពីស្ថាបត្យកម្មខ្មែរផង។ ព្រះតេជគុណគឹម ឆាយវ៉ារីយ៍ ព្រះចៅអធិការវត្តផ្នោរកំបុតមានថេរដីកាឱ្យដឹងថា៖ ព្រះចៅអធិការមួយអង្គៗពេលទទួលតំណែងជាព្រះចៅអធិការតែសម្ដែងពីបន្ទុករបស់ខ្លួនចំពោះវត្តអារាម កៀរគរព្រះសង្ឃ ពុទ្ធបរិស័ទកសាងបណ្ដាសំណង់ បើកបណ្ដាថ្នាក់ពុទ្ធិកសិក្សាខេមរភាសាដើម្បីបម្រើដល់តម្រូវការរៀនសូត្ររបស់ព្រះសង្ឃ កូនចៅពុទ្ធបរិស័ទខ្មែរក្នុងចំណុះវត្ត និងពីកន្លែងនានាមកស្នាក់អាស្រ័យរៀនសូត្រ។ ចំពោះសំណង់នៅក្នុងផ្ទៃវត្តដែលមិនសមស្របសម្រាប់ផ្ទៃវត្តត្រូវបានកសាងឡើងថ្មី និងជួសជុលឡើងវិញបណ្ដាសំណង់ដែលមានតម្លៃអំពីស្ថាបត្យកម្មវប្បធម៌ជនជាតិខ្មែរត្រូវរក្សាទុកដដែល។
មកកាន់ផ្ទៃវត្ត មានខ្យល់អាកាសត្រជាក់ ក្រោមម្លប់ដើមឈើដែលគ្របដណ្ដប់មកលើទីធ្លា គួបផ្សំជាមួយរូបសំណាកធ្វើពីស៊ីម៉ងត៍ ដែក។ល។តាមលំនាំពុទ្ធប្រវត្តិសម្រាប់ភ្ញៀវទេសចរចូលមកទស្សនាស្វែងយល់។
ព្រះវិហារវត្តផ្នោរកំបុត។
ព្រះវិហារវត្តផ្នោរកំបុត ជាសំណង់បានសាងសង់ដោយគ្រឿងឈើ ដំបូលប្រក់ក្បឿងស្រកានាគកាន់តែលេចឡើងពីសម្រស់ជាសំណង់សាសនា។ ខាងក្នុងព្រះវិហារគឺមានសសរចំនួន ៥៦ ដើម (៦ ជួរ បន្ថែមសសររង ២ ដើមទៀត)។ ក្នុងនោះមានសសរសំខាន់ (សសរទ្រូង) ចំនួន ១០ ដើមទ្រដំបូលខ្ពស់បំផុតនៃសំណង់ព្រះវិហារដោយមានបន្ទាត់ផ្ចិតប្រមាណ ៨០ សង់ទីម៉ែត្រ ប្រហាក់ប្រហែលមួយរង្វង់ដៃអោបរបស់មនុស្សធំ។ បណ្ដាសសរក្រៅពីនោះ គិតពីខាងក្នុងចេញមកក្រៅមានបន្ទាត់ផ្ជិត ៥០-៦០ សង់ទីម៉ែត្រ។ តាមសសរនីមួយៗ ក៏ដូចខាងដំបូលតែងគូរគំនូរទាក់ទងដល់ពុទ្ធប្រវត្តិ និទានជាតក។ល។ ភ្ជាប់ដោយអត្ថន័យអប់រំយ៉ាងជ្រាលជ្រៅដឹកនាំមនុស្សឱ្យខិតខំសាងអំពើល្អ។
ជាច្រើនខែឆ្នាំឈរទ្រដំបូល មានសសរចំនួន ៧ ដើមនៅជួរខាងក្រៅត្រូវពុកដោយបានព្រះចៅអធិការ គណៈអារាមាភិបាលប្រើប្រាស់សសរបេតុងជំនួស។ តាមថេរដីការបស់ព្រះតេជគុណគឹមឆាយវ៉ារីយ៍ការផ្លាស់ប្ដូរដូច្នេះ មិនទាន់ស័ក្ដិសមជាមួយតម្លៃរបស់សំណង់។ ទោះជាដូច្នោះក៏ដោយ នោះគ្រាន់តែជាការផ្លាស់បណ្ដោះអាសន្នដើម្បីរក្សាកម្រិតមួនមាំរបស់សំណង់ នៅពេលខាងមុខ បើសិនវត្តមានលក្ខណៈនោះ នឹងស្វែងរកឈើដែលសមស្របដើម្បីជួសមកវិញ ដើម្បីរក្សាតម្លៃគុណភាពប្រហាក់ប្រហែលគ្នា៕
អត្ថបទ‑រូបថត៖ ថាច់សម្បត្តិ
វត្តបទុមប្រជុំនទី (អូរឈូក)ស្ថិតនៅភូមិ ង៉ាយហ្វា ឃុំតឹបង៉ាយ ស្រុកទីវកឹង។ វត្តបានកសាងឡើងកាលពីឆ្នាំ គ.ស. ១៦៧៦ ព.ស. ២២២០។ វត្តឆ្លងកាត់ព្រះចៅអធិការ ១៩ ជំនាន់ ក្នុងនោះ មានព្រះចៅអធិការ ២ អង្គសកម្មចូលរួមធ្វើសកម្មភាពបដិវត្តន៍គឺព្រះឧបជ្ឈាយ៍ សឺន ព្រំ សកម្មភាពរយៈពេល ២៨ ឆ្នាំ(ចាប់ពីឆ្នាំ ១៩៤០-១៩៦៨) និងព្រះតេជព្រះគុណ គឹមអង ធ្វើសកម្មភាពរយៈពេល ២ ឆ្នាំ ១៩៦៨-១៩៦៩)។ ព្រះចៅអធិការបច្ចុប្បន្ន គឺព្រះឧបជ្ឈាយ៍ ថាច់អ៊ុត។