25/12/2020 09:50
បច្ចុប្បន្ន សមាគមកាកបាទក្រហមស្រុកកូវកែមានសមាជិករួម ៥.២០២ រូប ក្នុងនោះ សមាជិកជាបក្ខជន ១២៨ រូប សមាជិកជាជនរួមជាតិខ្មែរជាង ៤៦%។ ក្នុងឆ្នាំ ២០២០ សមាគមកាកបាទក្រហមស្រុកកូវកែ កៀរគរប្រភពកម្លាំងបានទឹកប្រាក់ជាង ៣,៧ ពាន់លានដុងអនុវត្តបណ្តាសម្មភាពដូចជា៖ ជំនួយមនុស្សធម៌ ឧបត្ថម្ភសង្គម ការងារទំនុកបម្រុង ចង្ក្រានបាយមនុស្សធម៌ ។ល។ ជូនដល់មុខសញ្ញាដែលបានឧបត្ថម្ភជាង ៩.១០០ នាក់។
ជូនរទេះរមៀលអគ្គិសនីដល់ជនពិការ។
អនុវត្តការងារជំនួយមនុស្សធម៌ ក្នុងនោះមានការអនុវត្តន៍កម្មវិធីបុណ្យតេតសម្រាប់ជនក្រីក្រ សមាគមបំផុសចលនាបានអំណោយ ២.៨៩៤ ចំណែក គិតជាតម្លៃសរុប ៨៦៨,២ លានដុង។ សហការជាមួយស្ថានីយ៍ទូរទស្សន៍ត្រាវិញ និងស្ថានីយ៍ទូរទស្សន៍វិញឡុងអនុវត្តកម្មវិធីអាសយដ្ឋានមនុស្សធម៌ និងបេះដូង សប្បុរិសជន បានទឹកប្រាក់ ៤៥៦ លានដុង ឧបត្ថម្ភដល់ស្ថានភាពលំបាក និងអ្នកជំងឺក្រីក្រ ៨ នាក់។ ដើម្បីបង្ហាញឲ្យឃើញនូវទង្វើជាក់ស្តែង បច្ចុប្បន្នសមាគមកាកបាទក្រហមស្រុកកូវកែរក្សាល្អក្រុមជួយសង្គ្រោះដំបូងបាន ៧០ ក្រុម នៅ ១១ ឃុំ ទីប្រជុំជន ដោយមានសមាជិក ២១០ នាក់ចូលរួម។ ឆ្នាំ២០២០ បណ្តាសមាជិកនៃក្រុមខាងលើ អនុវត្តការសង្គ្រោះជាដំបូងបានជាង២០០លើកចំពោះ ប្រជាជនត្រូវគ្រោះថ្នាក់ ឈឺថ្កាត់។ កសាងនិងពង្រឹងក្លឹបបរិច្ចាគឈាមស្ម័គ្រចិត្តនៅបណ្តាឃុំ៖ ផុងភូ អាងភូតឹង និងទីប្រជុំជនកូវកែ ដោយមានសមាជិក ១០៧ នាក់ចូលរួមបរិច្ចាគបាន ៣៥៥ ឯកតាឈាម។ សមាគមបំផុសចលនាកសាងបានស្ពានជនបទបាន ០៦ កន្លែង សរុបទឹកប្រាក់ ៣០០ លានដុង។
ចលនាបណ្តាសប្បុរសជនបានទឹកប្រាក់ ៧០០ លានដុង កសាងផ្ទះមេត្តាធម៌ ២៨ ខ្នងជូនដល់គ្រួសារក្រីក្រ។ ចលនាបណ្តាសមាជិក ប្រជាជនចូលរួមអនុវត្តល្អគម្រោងការ «ធនាគារគោ» គិតមកទល់ពេលនេះពង្រីកចំនួនកូនគោបាន ៣៣ ក្បាល ប៉ាន់ស្មានតម្លៃសរុបជាង ៤៥០ លានដុង ចលនាបណ្តាសមាជិករក្សាមានប្រសិទ្ធភាពដើមឈើមនុស្សធម៌បាន ៣.៦៣៨ ដើម។ល។
ពិនិត្យឃើញគ្រួសារលោកមាថាច់សុខ (ប្រពន្ធឈ្មោះថាច់ធីសួង) នៅអនុសង្កាត់លេខ ៣ ទីប្រជុំជនកូវកែ មានវ័យចាស់កម្លាំងខ្សោយ មានជីវភាពលំបាក សមាគមបំផុសចលនាសប្បុរសជនកសាងផ្ទះមេត្តាធម៌មួយខ្នងតម្លៃជិត ៦០ លានដុង ក្នុងនោះគ្រួសារបដិភាគជាង ៣០ លានដុង ចំនួនក្រៅពីនោះអាស្រ័យសប្បុរិសជនឧបត្ថម្ភ។ លោកមាថាច់សុខ ចែករំលែក៖ ជីវភាពលំបាក គ្រួសារគ្មានដីផលិត ប្រភពចំណូលចម្បងរបស់គ្រួសារពឹងពាក់ទៅលើកូនប្រុសដែលធ្វើជាងកំបោរនៅទីក្រុងហូជីមិញ។ ជាការអភ័ព្វ ប៉ុន្មានខែកន្លងទៅហើយ កូនខ្ញុំក៏ទទួលមរណភាពដោយចៃដន្យអាស្រ័យជំងឺ ទុកនៅតែប្តីប្រពន្ធខ្ញុំ។ បានការយកចិត្តទុកដាក់របស់បងៗកសាងបានផ្ទះដូច្នេះ ប្តីប្រពន្ធក៏រំពឹងគិតឃើញថាមានភាពកក់ក្តៅណាស់ហើយ។
ករណីបងស្រីថាច់ធីធូកែវ នៅភូមិង៉ាយញ៉ី ឃុំតាមង៉ាយត្រូវដុំពកកន្សោមពងមហារីកស្បូនដំណាក់កាលដំបូង។ ពេលទៅពិនិត្យនៅមន្ទីរពេត្យដុំពកក្រុងកឹងធើ វេជ្ជបណ្ឌិតឱ្យដឹងថាចាំបាច់ត្រូវការថវិការាប់សិបលានដុងសម្រាប់ព្យាបាល។ ពិនិត្យឃើញករណីគួរឧបត្ថម្ភ សមាគមបានណែនាំឱ្យបងស្រីធ្វើលិខិតផ្ញើទៅស្ថានីយ៍ទូរទស្សន៍វិញឡុងអនុវត្តកម្មវិធី «បេះដូងសប្បុរស»។ អាស្រ័យហេតុនោះ បងស្រីទទួលបានទឹកប្រាក់សម្រាប់ព្យាបាលជំងឺរបស់ខ្លួន រួចបច្ចុប្បន្នមានសុខភាពប្រក្រតីវិញ៕
អត្ថបទ-រូបថត៖ សម្បត្តិ
វត្តបទុមប្រជុំនទី (អូរឈូក)ស្ថិតនៅភូមិ ង៉ាយហ្វា ឃុំតឹបង៉ាយ ស្រុកទីវកឹង។ វត្តបានកសាងឡើងកាលពីឆ្នាំ គ.ស. ១៦៧៦ ព.ស. ២២២០។ វត្តឆ្លងកាត់ព្រះចៅអធិការ ១៩ ជំនាន់ ក្នុងនោះ មានព្រះចៅអធិការ ២ អង្គសកម្មចូលរួមធ្វើសកម្មភាពបដិវត្តន៍គឺព្រះឧបជ្ឈាយ៍ សឺន ព្រំ សកម្មភាពរយៈពេល ២៨ ឆ្នាំ(ចាប់ពីឆ្នាំ ១៩៤០-១៩៦៨) និងព្រះតេជព្រះគុណ គឹមអង ធ្វើសកម្មភាពរយៈពេល ២ ឆ្នាំ ១៩៦៨-១៩៦៩)។ ព្រះចៅអធិការបច្ចុប្បន្ន គឺព្រះឧបជ្ឈាយ៍ ថាច់អ៊ុត។