02/07/2021 10:34
សមាគមអតីតយុទ្ធជនឃុំ ចលនាសមាជិករក្សាល្អសកម្មភាពរបស់ “ក្លឹបការពារបរិស្ថាន”។ ក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០២១ បណ្តាសមាជិក សហការជាមួយបណ្តាផ្នែកពាក់ព័ន្ធ កាប់ស្ការគុម្ពោតឈើស៊ុមទ្រុមតាមបណ្តាដងផ្លូវបានប្រវែង ៨.៥០០ ម៉ែត្រ ប្រមូលសំរាម បានជាង ៧៥០ គីឡូក្រាម ដោយមានសមាជិកជិត ៨០ នាក់ចូលរួមរុះរើបណ្តាវត្ថុបិទបាំងធ្វើឱ្យបាំងប្រយោលភ្នែកក្នុងការបើកបរ ធ្វើដំណើរ រួមចំណែកជួយឲ្យការបើកបរបណ្តាមធ្យោបាយយានយន្តបានសុវត្ថិភាព កាត់បន្ថយចំនួនករណីគ្រោះថ្នាក់ចរាចរណ៍លើភូមិសាស្រ្តឃុំ។ ទន្ទឹមនឹងនោះ សមាគមធ្វើល្អការងារបំផុសចលនាសប្បុរសជនឧបត្ថម្ភផ្ទះដល់សមាជិកដែលមានជីវភាពលំបាក កសាងស្ពានជនបទជួយឱ្យបណ្តាដងផ្លូវនៅតំបន់ជនបទបានតភ្ជាប់ជាមួយគ្នា ងាយស្រួសម្រាប់ការធ្វើដំណើរ ដឹកជញ្ជូនមុខទំនិញរបស់ប្រជាជន។
លោកឡេហុងកឹមពិនិត្យស្ពានជនបទមានប្រភពថវិកាចលនាបណ្តាសប្បុរសជនកសាង។
ជាគំរូក្នុងចលនា មានសាខាសមាគមអតីតយុទ្ធជនភូមិចេកជ្រំត្បូង ចលនាសប្បុរសជននៅកន្លែងនានាឧបត្ថម្ភកសាងបានស្ពាន ០៥ កន្លែង គិតជាតម្លៃជាង ៣០០ លានដុង កសាងផ្ទះមេត្តាធម៌ ០១ ខ្នងជាមួយនឹងតម្លៃជិត ៧០ លានដុងជូនដល់សមាជិកក្រីក្រ។ ផ្តើម ពីទង្វើជាក់ស្តែងនោះ កាន់តែធ្វើឱ្យសម្រស់ជនបទលើភូមិសាស្រ្តភូមិកាន់តែស្រស់បំព្រង។ លោកឡេហុងកឹម ប្រធានសាខាសមាគមអតីតយុទ្ធជនភូមិចេកជ្រំត្បូងបានឱ្យដឹងថា៖ យល់ ឃើញថាមូលដ្ឋានបំផុសចលនាកម្លាំងប្រជាជនអនុវត្តបណ្តាលក្ខឋានជនបទថ្មី និងកំពុងអនុវត្តបណ្តាលក្ខឋានជនបទថ្មីលើកកម្ពស់នោះ សមាគមអតីតយុទ្ធជនតែងមានបណ្តាសកម្មភាពសកម្មដើម្បីរួមជាមួយមូលដ្ឋានធ្វើល្អបណ្តាចលនា។ ជាមួយលក្ខណៈជីវភាពរបស់សមាជិកនៅជួបលំបាក សាខាសមាគមចលនាបណ្តាសប្បុរសជនកសាងបណ្តាសំណង់សាធារណប្រយោជន៍សង្គម រួមចំណែកនាំមកភាពរីករាយជូនដល់ប្រជាជនលើភូមិសាស្រ្ត។
បងស្រីសឺនធីហ្វា នៅភូមិចេកជ្រំត្បូងបានឱ្យដឹង៖ កាលពីមុន ធ្វើដំណើរទៅមកធ្វើស្រែឆ្លងព្រែកដោយស្ពានស្នួ ជួនកាលជួបការលំបាកយ៉ាងខ្លាំង ក្នុងខណៈដែលប្រមូលផលត្រូវឆ្លងកាត់ច្រើនកន្លែងទើបដឹកជញ្ជូនមកដល់ផ្ទះ។ សព្វថ្ងៃ ស្ពានបានកសាងរឹងមាំ ជួយឱ្យយើងខ្ញុំទៅរវាំងស្រែបានងាយស្រួលជាង ជាក់ស្តែងគឺយើងខ្ញុំអាចប្រើប្រាស់មធ្យោបាយជំ នាញដឹកជញ្ជូនទៅដល់ស្រែបាច់ជីបាញ់ថ្នាំ។ ដោយអាស្រ័យមានសកម្មភាពរបស់អតីតយុទ្ធ ជនភូមិ ម៉្លោះហើយប្រជាជននៅលើភូមិសាស្រ្តនរណាក៏រីករាយ ។
បច្ចុប្បន្ន ក្នុងចំនួនសមាជិកអតីតយុទ្ធជនរបស់ភូមិ នៅមានសមាជិក ០២ នាក់ស្ថិតក្នុង មុខសញ្ញាក្រីក្រ។ តាមផែនការ ចាប់ពីពេលនេះដល់ចុងឆ្នាំ ២០២១ សាខាសមាគមនឹង បង្កលក្ខណៈបានប្រសព្វជាមួយបណ្តាប្រភពទុនអាទិភាពពង្រីកការចិញ្ចឹមសត្វ រួចស្នើដល់មូលដ្ឋានបំបាត់ភាពក្រីក្រនៅចុងឆ្នាំ ២០២១ ដោយឡែកសមាជិកក្រីក្រម្នាក់ទៀតអាស្រ័យសុខភាពមិនសូវមាំមួន ម៉្លោះហើយសមាគមបន្តការចលនាសប្បុរសជននៅកន្លែងនានា គួបផ្សំជាមួយសំណើគោលនយោបាយឧបត្ថម្ភដើម្បីសមាជិករូបនេះបានព្យាបាលឆាប់ជាសះស្បើយពីជំងឺ និងមានលក្ខណៈកែលម្អជីវភាព រួចជួយឱ្យភូមិឆាប់អនុវត្តបានសម្រេចលក្ខឋានអំពីគ្រួសារក្រីក្រក្នុងកន្សោមលក្ខឋានជនបទថ្មីលើកកម្ពស់។
លោកង្វៀងក្វឹកគឿង ប្រធានសមាគមអតីតយុទ្ធជនឃុំគីមហ្វាបានឱ្យដឹងថា៖ ក្នុងការ ចង្អុលការអនុវត្តបណ្តាកិច្ចការ សមាគមតែងច្បាមតាមផែនការ តែងអនុវត្តល្អការងារសតិ អារម្មណ៍ បំពាក់បំប៉នចំណេះដឹងសម្រាប់កម្មាភិបាល សមាជិក ផ្សព្វផ្សាយបណ្តាគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ ធ្វើឱ្យសមាជិកជឿជាក់ទៅលើមាគ៌ាផ្លាស់ថ្មីរបស់បក្ស រក្សាខ្ជាប់ និងពង្រីកអត្តចរិត “កងទ័ពអ៊ំហូ” ធ្វើជាគំរូក្នុងការអនុវត្តន៍ភារកិច្ចរបស់សមាគមនៅមូលដ្ឋាន។ ផ្តើមពីភាពសកម្មជ្រោមជ្រែងជាមួយបណ្តាចលនា បច្ចុប្បន្ន លេចធ្លោឡើងគំរូជឿនលឿនកាន់តែច្រើនក្នុងបណ្តាចលនា រួចសមាគមកំពុងមានផែនការស្នើឡើងថ្នាក់លើស្ងើចសរសើរជូនរង្វាន់នៅចុងឆ្នាំ ២០២១៕
អត្ថបទ-រូបថត៖ ថាច់សម្បត្តិ
វត្តបទុមប្រជុំនទី (អូរឈូក)ស្ថិតនៅភូមិ ង៉ាយហ្វា ឃុំតឹបង៉ាយ ស្រុកទីវកឹង។ វត្តបានកសាងឡើងកាលពីឆ្នាំ គ.ស. ១៦៧៦ ព.ស. ២២២០។ វត្តឆ្លងកាត់ព្រះចៅអធិការ ១៩ ជំនាន់ ក្នុងនោះ មានព្រះចៅអធិការ ២ អង្គសកម្មចូលរួមធ្វើសកម្មភាពបដិវត្តន៍គឺព្រះឧបជ្ឈាយ៍ សឺន ព្រំ សកម្មភាពរយៈពេល ២៨ ឆ្នាំ(ចាប់ពីឆ្នាំ ១៩៤០-១៩៦៨) និងព្រះតេជព្រះគុណ គឹមអង ធ្វើសកម្មភាពរយៈពេល ២ ឆ្នាំ ១៩៦៨-១៩៦៩)។ ព្រះចៅអធិការបច្ចុប្បន្ន គឺព្រះឧបជ្ឈាយ៍ ថាច់អ៊ុត។